**ឯកឧត្តម កៅ ថាច អញ្ជើញជួបសំណេះសំណាលជាមួយប្រជាកសិករនៅស្រុកកំពង់ត្រាច ខេត្តកំពត**បទវិភាគ៖ជប៉ុននិងហ្វីលីពីន​ពន្លឿនការឃុបឃិតគ្នាខាងយោធា​ដែល​បាន​ក្លាយជា​ប្រភពបង្កភាពវឹកវរដ៏ធំបំផុត​សម្រាប់​បំផ្លាញ​ដល់​សន្តិភាព​និង​ភាព​សុខ​សាន្ត​ត្រាណ​ក្នុង​តំបន់**សម្តេចតេជោប្រកាសថា ទឹកដីដែលទាហានថៃកំពុងឈ្លានពាន និងកាន់កាប់ដោយខុសច្បាប់នោះ គឺត្រូវតែទាមទារយកមកវិញ**សិស្ស NPIC មានសមត្ថភាពខ្ពស់​ក្នុងការ​បង្កើត​ឧប​ករ​ណ៍​ទំនាក់​ទំនង​ជាមួយ​ប្រព័ន្ធ​ផ្កាយ​រណ​ប​​អន្តរ​ជា​តិ**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ជួបពិភាក្សាការងារជាមួយសហព័ន្ធសហជីពអន្តរជាតិ នៅសន្និសីទអន្តរជាតិខាងការងារ ក្នុងប្រទេសស្វ៊ីស**កម្ពុជា និងវៀតណាម ឯកភាពដាក់ចេញទិសដៅការងាររួមគ្នាដើម្បីជំរុញ និងបង្កើនលំហូរភ្ញៀវទេសចរទៅវិញទៅមក និងពីប្រទេសទីបី**កូនខ្មែរធ្វើបាន ! សិស្ស NPIC មានសមត្ថភាពផលិ​ត​ម៉ាស៊ីន​តាមដាន​គុណ​ភាព​ខ្យល់ និង​បរិស្ថាន​សម្រាប់​បំពាក់​នៅក្នុង​ទីតាំង​ឧស្សា​ហកម្ម**ទិវាអន្តរជាតិសម្រាប់ការសន្ទនារវាងអរិយធម៌ ៖ សាងស្ពានភ្ជាប់ដួងចិត្តនិងកិច្ចសហប្រតិបតិ្តការក្នុងយុគសម័យថ្មី**លោក Xi Jinping អញ្ជើញចូលរួមពិធីលៀងសាយភោជន៍​​ដែលរៀបចំឡើង​ដោយលោក Kim Jong-un**លោក Han Zheng អនុប្រធានរដ្ឋចិន​បំពេញ​ទស្សនកិច្ចនៅ​ប្រទេស​​បេឡារុស**សម្តេចតេជោ អញ្ជើញសំណេះសំណាល និងចែកអំណោយជូនជនភៀសសឹកជាង ៣ពាន់នាក់ ស្នាក់នៅមជ្ឈមណ្ឌលជនភៀសសឹកនៅភូមិ-ឃុំស្លក្រាម ស្រុកស្វាយចេក**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទៅទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម និងការគ្រប់គ្រងទីលានទុកដាក់សំរាមនៅឥណ្ឌូណេស៊ី**វិចារណកថា៖ ដំណើរអន្តរកាលបៃតងរបស់កម្ពុជា មិនមែនជាការប្តេជ្ញាចិត្តតែលើក្រដាស ប៉ុន្តែជាសកម្មភាពជាក់ស្តែង**សម្តេចតេជោ ណែនាំអាជ្ញាធរចាត់វិធានការលើអ្នកនាំទំនិញចូលមកដោយខុសច្បាប់ និងរឹបអូសទ្រព្យសម្បត្តិ ឱ្យទៅរែកដីធ្វើលេណដ្ឋាន**សម្តេចតេជោ៖ ប្រសិនបើយើងជ្រើសយកផ្លូវយោធាវាយយកទឹកដីខ្មែរ ដែលថៃយកទៅកាន់កាប់នោះ វានឹងរុញច្រានការប្រយុទ្ធឱ្យទៅកាន់តែឆ្ងាយ**សម្តេចតេជោ៖ ដោយសារការជឿទុកចិត្តគេពេក ទើបមិនបានត្រៀមខ្លួនសម្រាប់ការធ្វើសង្គ្រាមណាមួយនោះទេ ហើយ**សម្តេចតេជោ ប្រសិទ្ធនាមឈ្មោះឱ្យមណ្ឌលបណ្តោះអាសន្នស្លក្រាម នៅស្រុកស្វាយចេកថា «ភូមិរង់ចាំ»**អភិបាលខេត្តកណ្ដាល ដាក់បទបញ្ជាដល់អាជ្ញាធរក្រុង-ស្រុក បន្តចុះត្រួតពិនិត្យរដ្ឋបាលជាប្រចាំ ដើម្បីបោសសម្អាត Online Scams ឱ្យអស់ពីមូលដ្ឋាន**ប្រធានាធិបតីកូរ៉េខាងត្បូង៖ យើងមិនគួរបោះបង់គោលដៅរំសាយអាវុធនុយក្លេអ៊ែរកូរ៉េខាងជើងនោះទេ**តម្លៃប្រេងឆៅ កើនឡើងជាង ៥ភាគរយ បន្ទាប់ពីអ៉ីរ៉ង់ និងអ៉ីស្រាអែលបើកវាយប្រហារជាថ្មី

ឯកឧត្តម ចាន់ ស៊ីណាត អញ្ជើញចុះជំរុញពន្លឿនការងារដោះមីន ដើម្បីធ្វើផ្លូវដឹកគ្រឿងចក្រចូលការដ្ឋានសាងសង់ទំនប់ស្ទាក់ទឹកស្ទឹង ស្ថិតក្នុងស្រុករតនមណ្ឌល និងស្រុកសំឡូត ខេត្តបាត់ដំបង

ភ្នំពេញ៖ នៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការ ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ដ្រីក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយមន្ត្រីបច្ចេកទេសក្រសួង និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង បានអញ្ជើញចុះជំរុញពន្លឿនការងារដោះមីន ដើម្បីធ្វើផ្លូវដឹកគ្រឿងចក្រចូលការដ្ឋានសាងសង់សំណង់ស្ទាក់ទឹកស្ទឹង ក្នុងស្រុករតនមណ្ឌល និងស្រុកសំឡូត ខេត្តបាត់ដំបង។

សូមជម្រាបថា ដំណើរចុះពិនិត្យការងារនាពេលនេះមានការចូលរួមពីអាជ្ញាធរថ្នាក់ក្រោមជាតិ សាលាស្រុកសំឡូត មេឃុំនិងមេភូមិពាក់ព័ន្ធទាំងអស់ ពលទាហាន នាយទាហាននៃតំបន់ប្រតិបត្តិការសឹករងស្រុកសំឡូត និងកងដោះមីន ជាច្រើនរូបផងដែរ។

ឯកឧត្តមរដ្ឋលេខាធិការបានបញ្ជាក់ឱ្យដឹងថា ការងារធ្វើផ្លូវគឺដើម្បីនាំគ្រឿងចក្រនិងសម្ភារៈចូលទៅកាន់ការដ្ឋានសាងសង់ទំនប់ស្ទាក់ទឹកស្ទឹងក្រញូង ក្បាលស្ទឹងសង្កែដែលជាចំណុចប្រសព្វនៃកំពូលស្ទឹងទាំងបួនគឺស្ទឹងរនោង ស្ទឹងក្រូច ស្ទឹងវាលរលឹម និងស្ទឹងតាតោក ស្ថិតក្នុងភូមិសាស្ត្រស្រុករតនមណ្ឌល និងស្រុកសំឡូត ខេត្តបាត់ដំបង។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋលេខាធិការបានបញ្ជាក់បន្ថែមថា ការកសាងសំណង់ស្ទាក់ទឹកស្ទឹង ព្រមទាំងមានការទប់ភ្នំចំនួនពីរ គឺមិនត្រឹមតែដើម្បីរក្សាស្តុកទឹកទុករាប់លានម៉ែត្រគូបកុំឱ្យហូរទៅប្រទេសជិតខាង ធានានូវសន្តិសុខទឹក ប៉ុណ្ណោះទេ ប៉ុន្តែដើម្បីទប់ទល់នឹងគ្រោះមហន្តរាយដែលបង្កឡើងដោយទឹកជំនន់គ្រប់ប្រភេទនិងគ្រោះរាំងស្ងួតដែលតែងយាយីខេត្តបាត់ដំបងជាប្រចាំ ពីការប្រែប្រួលអាកាសធាតុដ៏ខ្លាំង។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការក៏បាននាំយកអំណោយរបស់ឯកឧត្តមរដ្ឋមន្ដ្រី ថោ ជេដ្ឋា ជូនដល់ក្រុមគ្រួសារកងទ័ព នាយទាហាន និងពលទាហានដែលឈរជើងការពារនិងដោះមីនក្នុងតំបន់ការដ្ឋានកសាងទំនប់ទឹកខាងលើផងដែរ៕

អត្ថបទដែលជាប់ទាក់ទង