សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឲ្យ អតីតប្រធានរដ្ឋសភាកូរ៉េ ចូលជួបសម្ដែងការគួរសម

ភ្នំពេញ៖ នៅព្រឹកថ្ងៃចន្ទ ១៣កើត ខែមាឃ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យ ឯកឧត្តម Kim Jin-Pyo អតីតប្រធានរដ្ឋសភា សាធារណរដ្ឋកូរ៉េ និងជាប្រធានក្រុមប្រឹក្សាអង្គការដើម្បីពិភពលោកទាំងអស់គ្នា (Global Together) ចូលជួបសម្ដែងការគួរសម នៅវិមាន៧មករា រាជធានីភ្នំពេញ ៕

