**UN ទទូចឱ្យទីក្រុងវ៉ាស៉ីនតោន ដកចេញជាបន្ទាន់នូវទណ្ឌកម្មធ្ងន់ៗ ដែលដាក់ទៅលើប្រទេសគុយបាក្នុងឆ្នាំនេះ**WHO៖ អ៊ូហ្កង់ដា គួរតែពិចារណាឡើងវិញលើការសម្រេចចិត្តបិទព្រំដែនរបស់ខ្លួនជាមួយកុងហ្គោ ដោយសារតែការផ្ទុះឡើងនៃជំងឺអេបូឡា**អ្នកនាំពាក្យច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃមួយចំនួន ដែលដកស្រង់ប្រសាសន៍របស់សម្តេចតេជោ ខុសពីការពិតជុំវិញជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ**មេបញ្ជាការកំពូលយោធាអ៊ុយក្រែនអះអាងថា កងកម្លាំងអ៊ុយក្រែនបានវាយដណ្ដើមយកមកវិញនូវទឹកដីទំហំ ៦០០គីឡូម៉ែត្រក្រឡា គិតមកទល់នឹងឆ្នាំ២០២៦នេះ**លោក ដូណាល់ ត្រាំ៖ ឧទ្ធម្ភាគចក្រយោធាអាមេរិក ១គ្រឿង បានធ្លាក់នៅក្បែរច្រកសមុទ្រ Hormuz ជាច្រកផ្លូវទឹកដែលកំពុងគ្រប់គ្រងដោយអ៉ីរ៉ង់**កងទ័ពអ៉ីស្រាអែល អំពាវនាវឱ្យអ្នកស្រុកនៃទីក្រុង Tyre ភាគខាងត្បូងប្រទេសលីបង់ ជម្លៀសខ្លួនចេញមុនពេលការវាយប្រហារកើតឡើង**ឯកឧត្តម កៅ ថាច អញ្ជើញជួបសំណេះសំណាលជាមួយប្រជាកសិករនៅស្រុកកំពង់ត្រាច ខេត្តកំពត**បទវិភាគ៖ជប៉ុននិងហ្វីលីពីន​ពន្លឿនការឃុបឃិតគ្នាខាងយោធា​ដែល​បាន​ក្លាយជា​ប្រភពបង្កភាពវឹកវរដ៏ធំបំផុត​សម្រាប់​បំផ្លាញ​ដល់​សន្តិភាព​និង​ភាព​សុខ​សាន្ត​ត្រាណ​ក្នុង​តំបន់**សម្តេចតេជោប្រកាសថា ទឹកដីដែលទាហានថៃកំពុងឈ្លានពាន និងកាន់កាប់ដោយខុសច្បាប់នោះ គឺត្រូវតែទាមទារយកមកវិញ**សិស្ស NPIC មានសមត្ថភាពខ្ពស់​ក្នុងការ​បង្កើត​ឧប​ករ​ណ៍​ទំនាក់​ទំនង​ជាមួយ​ប្រព័ន្ធ​ផ្កាយ​រណ​ប​​អន្តរ​ជា​តិ**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ជួបពិភាក្សាការងារជាមួយសហព័ន្ធសហជីពអន្តរជាតិ នៅសន្និសីទអន្តរជាតិខាងការងារ ក្នុងប្រទេសស្វ៊ីស**កម្ពុជា និងវៀតណាម ឯកភាពដាក់ចេញទិសដៅការងាររួមគ្នាដើម្បីជំរុញ និងបង្កើនលំហូរភ្ញៀវទេសចរទៅវិញទៅមក និងពីប្រទេសទីបី**កូនខ្មែរធ្វើបាន ! សិស្ស NPIC មានសមត្ថភាពផលិ​ត​ម៉ាស៊ីន​តាមដាន​គុណ​ភាព​ខ្យល់ និង​បរិស្ថាន​សម្រាប់​បំពាក់​នៅក្នុង​ទីតាំង​ឧស្សា​ហកម្ម**ទិវាអន្តរជាតិសម្រាប់ការសន្ទនារវាងអរិយធម៌ ៖ សាងស្ពានភ្ជាប់ដួងចិត្តនិងកិច្ចសហប្រតិបតិ្តការក្នុងយុគសម័យថ្មី**លោក Xi Jinping អញ្ជើញចូលរួមពិធីលៀងសាយភោជន៍​​ដែលរៀបចំឡើង​ដោយលោក Kim Jong-un**លោក Han Zheng អនុប្រធានរដ្ឋចិន​បំពេញ​ទស្សនកិច្ចនៅ​ប្រទេស​​បេឡារុស**សម្តេចតេជោ អញ្ជើញសំណេះសំណាល និងចែកអំណោយជូនជនភៀសសឹកជាង ៣ពាន់នាក់ ស្នាក់នៅមជ្ឈមណ្ឌលជនភៀសសឹកនៅភូមិ-ឃុំស្លក្រាម ស្រុកស្វាយចេក**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទៅទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម និងការគ្រប់គ្រងទីលានទុកដាក់សំរាមនៅឥណ្ឌូណេស៊ី**វិចារណកថា៖ ដំណើរអន្តរកាលបៃតងរបស់កម្ពុជា មិនមែនជាការប្តេជ្ញាចិត្តតែលើក្រដាស ប៉ុន្តែជាសកម្មភាពជាក់ស្តែង**សម្តេចតេជោ ណែនាំអាជ្ញាធរចាត់វិធានការលើអ្នកនាំទំនិញចូលមកដោយខុសច្បាប់ និងរឹបអូសទ្រព្យសម្បត្តិ ឱ្យទៅរែកដីធ្វើលេណដ្ឋាន

អភិបាលខេត្តកែប លើកទឹកចិត្តកសិករបង្កើនការដាំដុះ ស្របពេលទំនប់ទឹកអូរក្រសាមានលទ្ធភាពគ្រប់គ្រាន់ក្នុងការផ្គតផ្គង់ទឹក

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាល នៃគណៈអភិបាលខេត្តកែប នៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានដឹកនាំជួរថ្នាក់ដឹកនាំ មន្ត្រីរាជការ អាជ្ញាធរ និងអ្នកពាក់ព័ន្ធក្រោមឱវាទចុះសំណេះសំណាល និងសួរសុខទុក្ខប្រជាពលរដ្ឋប្រកបរបរកសិកម្មនៅភូមិអូរក្រសារ សង្កាត់អូរក្រសារ ក្រុងកែប ខេត្តកែប។

ឯកឧត្តមបណ្ឌិតអភិបាលខេត្ត បានកោតសសើរអ្នកភូមិអូរក្រសារឧស្សាហ៍ព្យាយាម និងលើកទឹកចិត្តឲ្យបង្កើនការដាំដុះបន្ថែមទៀត ខណៈឯកឧត្តមធានាមានទឹកផ្គតផ្គត់បានគ្រប់គ្រាន់។ បើតាមការពិនិត្យជាក់ស្តែង ប្រជាពលរដ្ឋនៅភូមិអូរក្រសារ និងភូមិដទៃទៀតនៅក្នុងសង្កាត់អូរក្រសារ និងសង្កាត់ព្រៃធំ នៃក្រុងកែប ឧស្សាហ៍ព្យាយាមក្នុងការដាំដំណាំកសិកម្មចម្រុះជាច្រើនមុខ ពោលមិនទុកដីឲ្យនៅទំនេរចោលនោះទេ ក្រៅពីដំណាំវិលជុំទាំងនោះ កសិករ យើងនៅមានលទ្ធភាពសាងសង់ផ្ទះសំណាញ់សម្រាប់ដាំបន្លែសរីរាង្គ (Organic) ដែលនេះសបញ្ជាក់ពីកម្រិតជីវភាពរបស់កសិករយើងតាមរយៈការខិតខំប្រឹងប្រែងរបស់ពួកគាត់។

នៅថ្ងៃដដែល ឯកឧត្តមបណ្ឌិតអភិបាលខេត្ត បានដឹកនាំក្រុមការងារពាក់ព័ន្ធបន្តចុះត្រួតពិនិត្យស្ថានភាពទឹកក្នុងទំបន់អូរក្រសា និងពិនិត្យស្ថានភាពជួសជុលស្តារប្រឡាយទឹកមួយខ្សែ ដើម្បីបំពេញតម្រូវការទឹកជូនពលរដ្ឋ និងបន្តចុះពិនិត្យទីតាំងដាំដំណាំរបស់កសិករបន្ថែមទៀត មានអំពៅ និងសណ្តែកគួរជាដើម។

ក្នុងការជួបសំណះសំណាលជាមួយប្រជាកសិករ នាពេលនោះ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ ក៏បានលើកទឹកចិត្តឱ្យប្រជាកសិករបង្កើនការដាំដុះបន្តទៀត ស្របពេលទំនប់ទឹកអូរក្រសាមានលទ្ធភាពគ្រប់គ្រាន់ក្នុងការបន្តផ្គតផ្គង់ទឹក តាមរយៈប្រឡាយបេតុងសម្រាប់ដំណាំវិលជុំទាំងនេះ។

ឯកឧត្តមបណ្ឌិត ក៏សំណូមពរឱ្យពលរដ្ឋកុំទម្លាប់ដុតកញ្ជ្រាំងស្រូវ ព្រោះការធ្វើដូចនេះមិនបានផ្តល់ផលចំណេញអ្វីនោះទេ ក្រៅពីធ្វើឱ្យខូចគុណភាពដី និងប៉ះពាល់បរិស្ថាន។

លោក នួន ខ្លួត ជាកសិករគម្រូមួយរូបរស់នៅភូមិអូរក្រសារ បានឱ្យដឹងថា សព្វថ្ងៃលោកកំពុងដាំដំណាំចម្រុះប្រមាណ៦មុខ លើផ្ទៃដីជិត៣ហិកតា មានដំឡូង ឪឡឹក បន្លែសរីរាង្គជាដើម តាមរយៈរបរកសិកម្មនេះ លោកអាចសល់ថវិកាចន្លោះពី៨ពាន់ដុល្លាទៅ១ម៉ឺនដុល្លារក្នុងមួយឆ្នាំៗ។

លោកបញ្ជាក់ថា ក្នុងចំណោមដំណាំទាំង៦មុខនោះ លោកកំពុងប្រមូលផលពោតបណ្តើរៗហើយដែរ ខណៈតម្លៃពោតបច្ចប្បន្នមានតម្លៃទាបបំផុត១,១០០រៀលក្នុងមួយគីឡូក្រាម ហើយលោកចាត់ទុកនេះជាតម្លៃសមរម្យអាចទទួលយកបាន រីឯបញ្ហាទឹកវិញលោកមិនបានដាក់ការព្រួយបារម្ភពេកនោះទេ។

ក្រៅពីនោះលោកក៏បានថ្លែងអំណរគុណដល់អាជ្ញាធរខេត្ត មន្ទីរជំនាញពាក់ព័ន្ធ ដែលបានគិតគូរសុខទុក្ខពលរដ្ឋ ពិសេសការបម្រុងទឹកបានគ្រប់គ្រាន់សម្រាប់ឱ្យពួកគាត់ដាំដំណាំបន្ទាប់ពីច្រូតកាត់រួច ៕

អត្ថបទដែលជាប់ទាក់ទង