**កម្ពុជា និងវៀតណាម ឯកភាពដាក់ចេញទិសដៅការងាររួមគ្នាដើម្បីជំរុញ និងបង្កើនលំហូរភ្ញៀវទេសចរទៅវិញទៅមក និងពីប្រទេសទីបី**កូនខ្មែរធ្វើបាន ! សិស្ស NPIC មានសមត្ថភាពផលិ​ត​ម៉ាស៊ីន​តាមដាន​គុណ​ភាព​ខ្យល់ និង​បរិស្ថាន​សម្រាប់​បំពាក់​នៅក្នុង​ទីតាំង​ឧស្សា​ហកម្ម**ទិវាអន្តរជាតិសម្រាប់ការសន្ទនារវាងអរិយធម៌ ៖ សាងស្ពានភ្ជាប់ដួងចិត្តនិងកិច្ចសហប្រតិបតិ្តការក្នុងយុគសម័យថ្មី**លោក Xi Jinping អញ្ជើញចូលរួមពិធីលៀងសាយភោជន៍​​ដែលរៀបចំឡើង​ដោយលោក Kim Jong-un**លោក Han Zheng អនុប្រធានរដ្ឋចិន​បំពេញ​ទស្សនកិច្ចនៅ​ប្រទេស​​បេឡារុស**សម្តេចតេជោ អញ្ជើញសំណេះសំណាល និងចែកអំណោយជូនជនភៀសសឹកជាង ៣ពាន់នាក់ ស្នាក់នៅមជ្ឈមណ្ឌលជនភៀសសឹកនៅភូមិ-ឃុំស្លក្រាម ស្រុកស្វាយចេក**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទៅទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម និងការគ្រប់គ្រងទីលានទុកដាក់សំរាមនៅឥណ្ឌូណេស៊ី**វិចារណកថា៖ ដំណើរអន្តរកាលបៃតងរបស់កម្ពុជា មិនមែនជាការប្តេជ្ញាចិត្តតែលើក្រដាស ប៉ុន្តែជាសកម្មភាពជាក់ស្តែង**សម្តេចតេជោ ណែនាំអាជ្ញាធរចាត់វិធានការលើអ្នកនាំទំនិញចូលមកដោយខុសច្បាប់ និងរឹបអូសទ្រព្យសម្បត្តិ ឱ្យទៅរែកដីធ្វើលេណដ្ឋាន**សម្តេចតេជោ៖ ប្រសិនបើយើងជ្រើសយកផ្លូវយោធាវាយយកទឹកដីខ្មែរ ដែលថៃយកទៅកាន់កាប់នោះ វានឹងរុញច្រានការប្រយុទ្ធឱ្យទៅកាន់តែឆ្ងាយ**សម្តេចតេជោ៖ ដោយសារការជឿទុកចិត្តគេពេក ទើបមិនបានត្រៀមខ្លួនសម្រាប់ការធ្វើសង្គ្រាមណាមួយនោះទេ ហើយ**សម្តេចតេជោ ប្រសិទ្ធនាមឈ្មោះឱ្យមណ្ឌលបណ្តោះអាសន្នស្លក្រាម នៅស្រុកស្វាយចេកថា «ភូមិរង់ចាំ»**អភិបាលខេត្តកណ្ដាល ដាក់បទបញ្ជាដល់អាជ្ញាធរក្រុង-ស្រុក បន្តចុះត្រួតពិនិត្យរដ្ឋបាលជាប្រចាំ ដើម្បីបោសសម្អាត Online Scams ឱ្យអស់ពីមូលដ្ឋាន**ប្រធានាធិបតីកូរ៉េខាងត្បូង៖ យើងមិនគួរបោះបង់គោលដៅរំសាយអាវុធនុយក្លេអ៊ែរកូរ៉េខាងជើងនោះទេ**តម្លៃប្រេងឆៅ កើនឡើងជាង ៥ភាគរយ បន្ទាប់ពីអ៉ីរ៉ង់ និងអ៉ីស្រាអែលបើកវាយប្រហារជាថ្មី**ក្រុម Houthi បាញ់មីស៉ីលលើអ៉ីស្រាអែល និងហាមប្រាមអ៉ីស្រាអែល ពីការដឹកជញ្ជូនឆ្លងកាត់សមុទ្រក្រហម**អ៉ីរ៉ង់៖ ច្រកសមុទ្រ Hormuz នឹងអាចបើកឡើងវិញបាន ប៉ុន្តែស្ថិតក្រោមលក្ខខណ្ឌថ្មី កំណត់ដោយអ៉ីរ៉ង់ និងអូម៉ង់ រួមទាំងការយកថ្លៃសេវាឆ្លងកាត់**កម្ពុជា-វៀតណាម បន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិកា​រ​ រវាងប្រទេសទាំងពីរ**ឯកអគ្គរដ្ឋទូតឡាវ ប្តេជ្ញានឹងជំរុញឱ្យប្រជាជនឡាវមកទស្សនាកម្ពុជាឱ្យបានច្រើន**រដ្ឋមន្រ្តីបរិស្ថាន៖ ការប្រើប្រាស់យានយន្តអគ្គិសនីចូលរួមចំណែកដល់កិច្ចគាំពារបរិស្ថាននិងកាត់បន្ថយការប្រែប្រួលអាកាសធាតុ

ឆ្មាំឆ្នេរសមុទ្រអាមេរិក នៅរដ្ឋអាឡាស្កា រកឃើញបំណែកយន្តហោះធុនតូចមួយគ្រឿង ដែលបានបាត់ខ្លួន កាលពីថ្ងៃទី៦ កុម្ភៈ

វ៉ាស៊ីនតោ៖ ឆ្មាំឆ្នេរសមុទ្ទអាម៉េរិកនៅរដ្ឋអាឡាស្កាកាលពីថ្ងៃសុក្រទី៧ ខែមករា បានរកឃើញបំណែកយន្តហោះធុនតូចមួយគ្រឿង ដែលបានបាត់ខ្លួនកាលពីថ្ងៃព្រហស្បតិ៍ទី៦ ខែកុម្ភៈ ដោយមានផ្ទុកមនុស្សចំនួន១០នាក់។ ឆ្មាំឆ្នេរសមុទ្របញ្ជាក់ថា គ្មានអ្នកនៅរស់រានមានជីវិតទេ។ មកទល់ពេលនេះសាកសពចំនួន៣ នាក់ត្រូវបានរកឃើញ។

ឆ្មាំសមុទ្ទអាម៉េរិកបានលើកឡើងនៅលើបណ្តាញសង្គម X ថា ៖«សាកសពមនុស្ស ៧នាក់ដែលនៅសេសសល់ត្រូវបានគេជឿថាស្ថិតនៅក្នុងយន្តហោះ ប៉ុន្តែបច្ចុប្បន្នមិនអាចយកចេញបានទេ ដោយសារតែស្ថានភាពនៃយន្តហោះខូចខាតខ្លាំង» ។ ឆ្មាំសមុទ្ទបានបន្ថែមថា ៖«យើងចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំរបស់យើងចំពោះអ្នកដែលរងគ្រោះដោយឧប្បត្តិហេតុសោកនាដកម្មនេះ»។

យន្តហោះដឹកអ្នកដំណើរធុនតូច Cessna 208B Grand Caravan ដឹកមនុស្ស ១០នាក់ ត្រូវបានគេរាយការណ៍ថាបានបាត់ខ្លួនក្នុងការធ្វើដំណើរចេញពីទីក្រុង Unalakleet ទៅកាន់ទីក្រុង Nome ប្រហែលម៉ោង ៤រសៀល។ ឆ្មាំឆ្នេរសមុទ្ទបានឱ្យដឹងថា យន្តហោះនេះបានបាត់ខ្លួនប្រហែល១៩គីឡូម៉ែត្រពីឆ្នេរសមុទ្ទ Norton Sound ដែលជាផ្នែកមួយនៃសមុទ្ទ Bering ។ ជុំវិញបញ្ហានេះ ក្រុមមន្ត្រីបានអះអាងថា អាកាសធាតុមិនល្អ និងខ្យល់បក់បោកខ្លាំងនៅក្នុងតំបន់ បណ្តាលឱ្យយន្តហោះធ្លាក់ភ្លាមៗ។

គួរបញ្ជាក់ថា ប៉ុន្មានថ្ងៃថ្មីៗនេះសហរដ្ឋអាម៉េរិកបានជួបប្រទះបញ្ហាអាកាសចរណ៍ជារឿយៗ ជាក់ស្តែង ហេតុការណ៍បុកគ្នាកណ្តាលលម្ហអាកាសរវាងយន្តហោះដឹកអ្នកដំណើរ និងឧទ្ធម្ភាគចក្រ Black Hawk របស់យោធាសហរដ្ឋអាម៉េរិកនៅរដ្ឋធានីវ៉ាស៊ីនតោន ដោយបានផ្តាច់ជីវិតមនុស្ស ៦៧នាក់។ បន្ទាប់មកក៏មានករណីធ្លាក់យន្តហោះពេទ្យមួយគ្រឿងនៅទីក្រុង Philadelphia ដែលបានសម្លាប់មនុស្ស៧នាក់ផងដែរ៕

អត្ថបទដែលជាប់ទាក់ទង