ព្រឹកនេះ! ឃាត់ម៉ូតូចំនួន ៥គ្រឿង ដែលជិះបញ្រ្ចាសទិស នៅលេីកំណាត់ផ្លូវ ២១៧ សង្កាត់ស្ទឹងមានជ័យទី១

ភ្នំពេញ៖ ដោយហេតុណែនាំអប់រំ គ្មានប្រសិទ្ធភាព អស់រយៈពេល ជិតពីរសប្ដាហ៍ ទើបឈានដល់អនុវត្តដកហូតរក្សា ម៉ូតូនិងយានជំនិះទុកនៅប៉ុស្តិ៍រដ្ឋបាលស្ទឹងមានជ័យទី១។
នៅវេលាម៉ោង ៦និង ៣០នាទី ថ្ងៃទី ៧ ខែកុម្ភៈ ឆ្នាំ២០២៥ កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី១ សហការជាមួយកម្លាំង គណបញ្ជាការឯកភាពខណ្ឌមានជ័យ និង សង្កាត់ស្ទឹងមានជ័យទី១ ដឹកនាំដោយ លោក ជា សារ៉េត ចៅសង្កាត់ស្ទឹងមានជ័យទី១ បានធ្វេីការអនុវត្តន៍ ច្បាប់ចរាចរណ៍ចំពោះអ្នកជិះបញ្រ្ចាសទិស នៅលេីកំណាត់ផ្លូវ ២១៧ សង្កាត់ស្ទឹងមានជ័យទី១។
ជាលទ្ធផល ឃាត់បានមធ្យោបាយបញ្ជ្រាស់ ម៉ូតូចំនួនសរុប ០៥គ្រឿង យកមករក្សាទុកនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី១ រង់ចាំចំណាត់ការជំនាញបន្ដ៕

