រដ្ឋបាលខេត្តឧត្តរមានជ័យ កំពុងសិក្សាទីតាំងបង្កើតផ្សារបន្លែថ្មី សម្រាប់ប្រជាពលរដ្ឋ ដោះដូរផលដំណាំ បន្លែ ផ្លែឈើ ក្នុងក្រុងសំរោង

ភ្នំពេញ៖ រដ្ឋបាលខេត្តឧត្តរមានជ័យ កំពុងសិក្សាទីតាំងសម្រាប់បង្កើតផ្សារបន្លែថ្មី សម្រាប់ឱ្យបងប្អូនប្រជាពលរដ្ឋ ដោះដូរផលដំណាំ បន្លែ ផ្លែឈើ ក្នុងក្រុងសំរោង។
ដោយបានគំនិតផ្ដួចផ្ដើម ពីឯកឧត្តម មាន ចាន់យ៉ាដា អភិបាល នៃគណៈអភិបាលខេត្តឧត្តរមានជ័យ ការបង្កើតផ្សារបន្លែថ្មីនេះ គឺដើម្បីជួយសម្រួលឱ្យបងប្អូនប្រជាពលរដ្ឋនៅក្នុងសហគមន៍ មានកន្លែងលក់ដូរសមរម្យ និងមានរបៀបរៀបរយផងដែរ៕

