**សម្ដេចធិបតី និងលោកជំទាវបណ្ឌិត អញ្ជើញធ្វើមាតុភូមិនិវត្តន៍មកដល់កម្ពុជាវិញដោយសុវត្ថិភាព ក្រោយបញ្ចប់ទស្សនកិច្ចដោយជោគជ័យនៅវៀតណាម**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចនៅទីលានទុកដាក់សំរាម BENOWO និងទីតាំងកែច្នៃសំរាម JAMBANGAN ក្រុងស៊ូរ៉ាបាយ៉ា ប្រទេសឥណ្ឌូណេស៊ី**អាជ្ញាធរមីន ស្ថានទូតសាធារណរដ្ឋកូរ៉េ និង UNDP ចុះពិនិត្យសកម្មភាពផ្តល់សេវាស្តារលទ្ធភាពពលកម្មកាយសម្បទាដល់ជនមានពិការភាព នៅខេត្តបាត់ដំបង**រដ្ឋមន្ត្រីការពារជាតិលីបង់ថា អ៉ីស្រាអែលវាយប្រហារតាមផ្លូវអាកាសជិត ៣៥០០លើក លើលីបង់ ចាប់តាំងពីអាមេរិកប្រកាសបទឈប់បាញ់នៅលីបង់កាលពីថ្ងៃទី១៦ ខែមេសាមក**UN ទទូចឱ្យទីក្រុងវ៉ាស៉ីនតោន ដកចេញជាបន្ទាន់នូវទណ្ឌកម្មធ្ងន់ៗ ដែលដាក់ទៅលើប្រទេសគុយបាក្នុងឆ្នាំនេះ**WHO៖ អ៊ូហ្កង់ដា គួរតែពិចារណាឡើងវិញលើការសម្រេចចិត្តបិទព្រំដែនរបស់ខ្លួនជាមួយកុងហ្គោ ដោយសារតែការផ្ទុះឡើងនៃជំងឺអេបូឡា**អ្នកនាំពាក្យច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃមួយចំនួន ដែលដកស្រង់ប្រសាសន៍របស់សម្តេចតេជោ ខុសពីការពិតជុំវិញជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ**មេបញ្ជាការកំពូលយោធាអ៊ុយក្រែនអះអាងថា កងកម្លាំងអ៊ុយក្រែនបានវាយដណ្ដើមយកមកវិញនូវទឹកដីទំហំ ៦០០គីឡូម៉ែត្រក្រឡា គិតមកទល់នឹងឆ្នាំ២០២៦នេះ**លោក ដូណាល់ ត្រាំ៖ ឧទ្ធម្ភាគចក្រយោធាអាមេរិក ១គ្រឿង បានធ្លាក់នៅក្បែរច្រកសមុទ្រ Hormuz ជាច្រកផ្លូវទឹកដែលកំពុងគ្រប់គ្រងដោយអ៉ីរ៉ង់**កងទ័ពអ៉ីស្រាអែល អំពាវនាវឱ្យអ្នកស្រុកនៃទីក្រុង Tyre ភាគខាងត្បូងប្រទេសលីបង់ ជម្លៀសខ្លួនចេញមុនពេលការវាយប្រហារកើតឡើង**ឯកឧត្តម កៅ ថាច អញ្ជើញជួបសំណេះសំណាលជាមួយប្រជាកសិករនៅស្រុកកំពង់ត្រាច ខេត្តកំពត**បទវិភាគ៖ជប៉ុននិងហ្វីលីពីន​ពន្លឿនការឃុបឃិតគ្នាខាងយោធា​ដែល​បាន​ក្លាយជា​ប្រភពបង្កភាពវឹកវរដ៏ធំបំផុត​សម្រាប់​បំផ្លាញ​ដល់​សន្តិភាព​និង​ភាព​សុខ​សាន្ត​ត្រាណ​ក្នុង​តំបន់**សម្តេចតេជោប្រកាសថា ទឹកដីដែលទាហានថៃកំពុងឈ្លានពាន និងកាន់កាប់ដោយខុសច្បាប់នោះ គឺត្រូវតែទាមទារយកមកវិញ**សិស្ស NPIC មានសមត្ថភាពខ្ពស់​ក្នុងការ​បង្កើត​ឧប​ករ​ណ៍​ទំនាក់​ទំនង​ជាមួយ​ប្រព័ន្ធ​ផ្កាយ​រណ​ប​​អន្តរ​ជា​តិ**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ជួបពិភាក្សាការងារជាមួយសហព័ន្ធសហជីពអន្តរជាតិ នៅសន្និសីទអន្តរជាតិខាងការងារ ក្នុងប្រទេសស្វ៊ីស**កម្ពុជា និងវៀតណាម ឯកភាពដាក់ចេញទិសដៅការងាររួមគ្នាដើម្បីជំរុញ និងបង្កើនលំហូរភ្ញៀវទេសចរទៅវិញទៅមក និងពីប្រទេសទីបី**កូនខ្មែរធ្វើបាន ! សិស្ស NPIC មានសមត្ថភាពផលិ​ត​ម៉ាស៊ីន​តាមដាន​គុណ​ភាព​ខ្យល់ និង​បរិស្ថាន​សម្រាប់​បំពាក់​នៅក្នុង​ទីតាំង​ឧស្សា​ហកម្ម**ទិវាអន្តរជាតិសម្រាប់ការសន្ទនារវាងអរិយធម៌ ៖ សាងស្ពានភ្ជាប់ដួងចិត្តនិងកិច្ចសហប្រតិបតិ្តការក្នុងយុគសម័យថ្មី**លោក Xi Jinping អញ្ជើញចូលរួមពិធីលៀងសាយភោជន៍​​ដែលរៀបចំឡើង​ដោយលោក Kim Jong-un**លោក Han Zheng អនុប្រធានរដ្ឋចិន​បំពេញ​ទស្សនកិច្ចនៅ​ប្រទេស​​បេឡារុស

បទវិភាគ៖សេដ្ឋកិច្ចអំឡុងថ្ងៃបុណ្យចូលឆ្នាំថ្មីចិនមានភាពសកម្មខ្លាំង ជាទីចាប់ផ្តើមដ៏ល្អប្រសើរសម្រាប់ឱ្យសេដ្ឋកិច្ចចិនក្នុងឆ្នាំនេះមានភាពល្អប្រសើរ

ឆ្នាំ២០២៥ ជាឆ្នាំបញ្ចប់នៃការអនុវត្តផែនការអភិវឌ្ឍន៍ជាតិ ៥ ឆ្នាំទី ១៤ ដូច្នេះ ស្ថានការណ៍សេដ្ឋកិច្ចចិនទទួលបានចំណាប់អារម្មណ៍កម្រិតកាន់តែខ្ពស់ពីបណ្តាភាគីនានា ។ ក្នុងបរិបទដែលបម្រែបម្រួលនិម្មាបនកម្មរបស់សកលលោកដែលពុំធ្លាប់មានក្នុងរយៈពេល១រយឆ្នាំមានភាពកាន់តែខ្លាំងឡើងៗ ជម្លោះពាណិជ្ជកម្មនៅលើពិភពលោកទាំងមូលបានឡើងកម្តៅពីមួយថ្ងៃទៅមួយថ្ងៃ ឧត្តមភាពរបស់សេដ្ឋកិច្ចចិនដែលមានភាពធន់យ៉ាងខ្លាំងនិងសក្តានុពលដ៏ធំធេងក៏មានភាពកាន់តែលេចធ្លោ ។ ជាពិសេសគឺអំឡុងថ្ងៃបុណ្យចូលឆ្នាំថ្មីចិនឆ្នាំម្សាញ់ដែលទើបកន្លងផុតទៅ ទីផ្សារប្រើប្រាស់ដែលមានភាពសកម្មបានឆ្លុះបញ្ចាំងពីកម្លាំងរស់រវើកថ្មីឥតឈប់ឈររបស់សេដ្ឋកិច្ចចិន ហើយបានក្លាយជាក្បាលម៉ាស៊ីនដ៏ខ្លាំងក្លាសម្រាប់ជំរុញការអភិវឌ្ឍសេដ្ឋកិច្ចក្នុងឆ្នាំថ្មី ។
ទន្ទឹមនឹងទ្វារបើកទូលាយរបស់ចិនកាន់តែបើកកាន់តែធំ កម្រិតពន្ធគយសរុបក៏កាត់បន្ថយជាបន្តបន្ទាប់ដែរ ផ្លែគីវីរបស់ប្រទេសនូវែលសេឡង់ ផ្លែឈែរីប្រទេសស៊ីលី និងបង្កង ប្រទេសអូស្ត្រាលីជាដើម ត្រូវបានដាក់បញ្ចូលក្នុងបញ្ជីមុខទំនិញចូលឆ្នាំថ្មីរបស់ប្រជាជនចិន ដែលបានបង្ហាញឱ្យឃើញនូវតម្រូវការការប្រើប្រាស់ដ៏សម្បូរបែបនិងកម្លាំងរស់រវើកនៃការប្រើប្រាស់របស់ប្រទេសចិន ។ នៅឆ្នាំ២០២៤ ទំហំនាំចូលរបស់ប្រទេសចិនបានបង្កើតកម្រិតខ្ពស់ថ្មីក្នុងប្រវត្តិសាស្ត្រ ដែលបានកាន់លំដាប់ថ្នាក់ទីពីរនៃទីផ្សារនាំចូលនៅទូទាំងពិភពលោកក្នុងរយៈពេល១៦ឆ្នាំជាប់ៗគ្នា ។
ក្នុងអំឡុងថ្ងៃបុណ្យចូលឆ្នាំថ្មីចិនឆ្នាំម្សាញ់ ការធ្វើដំណើររបស់ប្រជាជនចិនបានបំបែកកំណត់ត្រាថ្មីម្តងទៀត ។ ទិន្នន័យរបស់ក្រសួងគមនាគមន៍និងដឹកជញ្ជូននៃប្រទេសចិនបានបង្ហាញថា តាមការប៉ាន់ប្រមាណ ក្នុងអំឡុងថ្ងៃបុណ្យចូលឆ្នាំថ្មីរយៈពេល៨ថ្ងៃ លំហូរអ្នកដំណើរឆ្លងតំបន់ក្នុងប្រទេសចិនទាំងមូលមានចំនួនសរុបលើសពី២ពាន់៣រយលាននាក់ ទេសចរណ៍ក្នុងបុណ្យចូលឆ្នាំថ្មីចិនមានសន្ទុះកាន់តែខ្លាំងឡើង ការធ្វើទេសចរបានក្លាយជាទំនៀមទំលាប់ថ្មីក្នុងបុណ្យចូលឆ្នាំថ្មីចិន ។ ដោយឡែក នៅឆ្នាំនេះ ក្រសួងវប្បធម៌និងទេសចរណ៍ចិនបានប្រកាសផែនទីទេសចរណ៍នៅតំបន់ព្រិលទឹកកកល្អៗចំនួន១២កន្លែង ព្រិលទឹកកកបូកជាមួយទំនៀមទំលាប់ប្រពៃណី កីឡាបូកជាមួយទេសចរណ៍ ធ្វើឱ្យប្រជាជនកាន់តែច្រើនចូលចិត្តធ្វើទេសចរណ៍នៅតំបន់ព្រិលទឹកកក ក្នុងអំឡុងថ្ងៃបុណ្យចូលឆ្នាំថ្មីចិន ។ ទេសចរណ៍នៅតំបន់ព្រិលទឹកកកក៏បានជំរុញការអភិវឌ្ឍសណ្ឋាគារនិងភោជនីយដ្ឋាននៅតំបន់ជុំវិញ ដែលបានលើកកម្ពស់ទីផ្សារប្រើប្រាស់ក្នុងវិស័យទេសចរណ៍យ៉ាងលេចធ្លោ ។
ក្រៅពីធ្វើទេសចរណ៍ក្នុងស្រុក ក្នុងអំឡុងបុណ្យចូលឆ្នាំថ្មីចិនឆ្នាំនេះ ការធ្វើទេសចរណ៍នៅបរទេសរបស់ប្រជាជនចិនក៏មានប្រជាប្រិយភាពកាន់តែខ្លាំងឡើងៗ ។ ការពន្យារពេលថ្ងៃបុណ្យចូលឆ្នាំថ្មីចិន ប្រទេសដែលលើកលែងទិដ្ឋាការមានចំនួនកាន់តែច្រើន និងជើងយន្តហោះអន្តរជាតិបានរៀបចំឡើងវិញ កត្តាទាំងនេះសុទ្ធតែធ្វើឱ្យអ្នកទេសចរចិនកាន់តែចូលចិត្តធ្វើទេសចរទៅក្រៅប្រទេស ។ ទិន្នន័យដែលវេទិកាទេសចរណ៍តាមអនឡាញបានបង្ហាញថា ក្នុងអំឡុងបុណ្យចូលឆ្នាំថ្មីចិនឆ្នាំ២០២៥ ការកក់សំបុត្រទេសចរណ៍ឆ្លងដែនបានកើនឡើង៣០ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២៤ ។ គោលដៅទេសចរណ៍ឆ្លងដែនដែលពេញនិយម រួមមានប្រទេសជប៉ុន ចិនហុងកុង ថៃ ម៉ាឡេស៊ី សិង្ហបុរី អូស្រាលីនិងកូរ៉េខាងត្បូងជាដើម ។ ប្រទេសអាមេរិក អេស្ប៉ាញ អ៊ីតាលីនិងបារាំងជាដើម ដែលជាគោលដៅទេសចរណ៍មានចម្ងាយឆ្ងាយ ក៏ទទួលបានការស្វាគមន៍ពីភ្ញៀវទេសចរចិនដែរ ដែលបានកើនឡើង៥៣ភាគរយ ៨២ភាគរយ ៥៦ភាគរយ និង៥០ភាគរយដោយឡែកពីគ្នា ។
ដោយទទួលបានប្រសិទ្ធភាពដ៏ល្អប្រសើរជាច្រើន ដូចជាវិសាលភាពលើកលែងទិដ្ឋការបានពង្រីកធំ ការផ្តល់ភាពងាយស្រួលសម្រាប់ធ្វើទិដ្ឋការចូលដែន និងបុណ្យចូលឆ្នាំថ្មីចិនឆ្នាំនេះ ជាបុណ្យចូលឆ្នាំថ្មីចិនទីមួយបន្ទាប់ពីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនត្រូវបានកំណត់ជាថ្ងៃឈប់សម្រាករបស់អង្គការសហប្រជាជាតិ ធ្វើឱ្យទីផ្សារទេសចរណ៍ចូលដែនរបស់ចិនមានការកើនឡើងគួរឱ្យកត់សម្គាល់ ជើងហោះហើរចំនួនលើសពី៥៥០០លើកបានដឹកភ្ញៀវទេសចរនៅទូទាំងពិភពលោកទៅកាន់ប្រទសចិនសម្រាប់ឆ្លងបុណ្យចូលឆ្នាំថ្មីចិន ។ «របាយការណ៍បូកសរុបទេសចរណ៍ក្នុងអំឡុងបុណ្យចូលឆ្នាំថ្មីចិនឆ្នាំ២០២៥»បានបង្ហាញថា ក្នុងអំឡុងបុណ្យចូលឆ្នាំថ្មីចិនឆ្នាំ២០២៥ ប្រទេសជាប្រភពភ្ញៀវទេសចរណ៍ធំៗទាំង១០ តាមលំដាប់រួមមានកូរ៉េខាងត្បូង អាមេរិក ម៉ាឡេស៊ី សិង្ហបុរី ជប៉ុន អង់គ្លេស ថៃ រុស្ស៊ី អូស្រ្តាលី និងបារាំង ។ តាមស្ថិតិ ក្នុងវេទិកាកម្មវិធីវីដេអូខ្លីនៅបរទេស វីដេអូដែលដាក់ស្លាកថា “ដំណើរនៅចិន”មានចំនួនជិត៩ម៉ឺន បរិមាណចាក់ផ្សាយវីដេអូមានចំនួនជិត១ពាន់លាន ។ ក្នុងបណ្តាញអ៊ីនធឺណែត វីដេអូខ្លីដែលមានប្រធានបទ “ឆ្នាំថ្មីចិន” បានផ្ទុះល្បីជាបន្តបន្ទាប់ ។

អត្ថបទដែលជាប់ទាក់ទង