**សម្ដេចធិបតី និងលោកជំទាវបណ្ឌិត អញ្ជើញធ្វើមាតុភូមិនិវត្តន៍មកដល់កម្ពុជាវិញដោយសុវត្ថិភាព ក្រោយបញ្ចប់ទស្សនកិច្ចដោយជោគជ័យនៅវៀតណាម**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចនៅទីលានទុកដាក់សំរាម BENOWO និងទីតាំងកែច្នៃសំរាម JAMBANGAN ក្រុងស៊ូរ៉ាបាយ៉ា ប្រទេសឥណ្ឌូណេស៊ី**អាជ្ញាធរមីន ស្ថានទូតសាធារណរដ្ឋកូរ៉េ និង UNDP ចុះពិនិត្យសកម្មភាពផ្តល់សេវាស្តារលទ្ធភាពពលកម្មកាយសម្បទាដល់ជនមានពិការភាព នៅខេត្តបាត់ដំបង**រដ្ឋមន្ត្រីការពារជាតិលីបង់ថា អ៉ីស្រាអែលវាយប្រហារតាមផ្លូវអាកាសជិត ៣៥០០លើក លើលីបង់ ចាប់តាំងពីអាមេរិកប្រកាសបទឈប់បាញ់នៅលីបង់កាលពីថ្ងៃទី១៦ ខែមេសាមក**UN ទទូចឱ្យទីក្រុងវ៉ាស៉ីនតោន ដកចេញជាបន្ទាន់នូវទណ្ឌកម្មធ្ងន់ៗ ដែលដាក់ទៅលើប្រទេសគុយបាក្នុងឆ្នាំនេះ**WHO៖ អ៊ូហ្កង់ដា គួរតែពិចារណាឡើងវិញលើការសម្រេចចិត្តបិទព្រំដែនរបស់ខ្លួនជាមួយកុងហ្គោ ដោយសារតែការផ្ទុះឡើងនៃជំងឺអេបូឡា**អ្នកនាំពាក្យច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃមួយចំនួន ដែលដកស្រង់ប្រសាសន៍របស់សម្តេចតេជោ ខុសពីការពិតជុំវិញជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ**មេបញ្ជាការកំពូលយោធាអ៊ុយក្រែនអះអាងថា កងកម្លាំងអ៊ុយក្រែនបានវាយដណ្ដើមយកមកវិញនូវទឹកដីទំហំ ៦០០គីឡូម៉ែត្រក្រឡា គិតមកទល់នឹងឆ្នាំ២០២៦នេះ**លោក ដូណាល់ ត្រាំ៖ ឧទ្ធម្ភាគចក្រយោធាអាមេរិក ១គ្រឿង បានធ្លាក់នៅក្បែរច្រកសមុទ្រ Hormuz ជាច្រកផ្លូវទឹកដែលកំពុងគ្រប់គ្រងដោយអ៉ីរ៉ង់**កងទ័ពអ៉ីស្រាអែល អំពាវនាវឱ្យអ្នកស្រុកនៃទីក្រុង Tyre ភាគខាងត្បូងប្រទេសលីបង់ ជម្លៀសខ្លួនចេញមុនពេលការវាយប្រហារកើតឡើង**ឯកឧត្តម កៅ ថាច អញ្ជើញជួបសំណេះសំណាលជាមួយប្រជាកសិករនៅស្រុកកំពង់ត្រាច ខេត្តកំពត**បទវិភាគ៖ជប៉ុននិងហ្វីលីពីន​ពន្លឿនការឃុបឃិតគ្នាខាងយោធា​ដែល​បាន​ក្លាយជា​ប្រភពបង្កភាពវឹកវរដ៏ធំបំផុត​សម្រាប់​បំផ្លាញ​ដល់​សន្តិភាព​និង​ភាព​សុខ​សាន្ត​ត្រាណ​ក្នុង​តំបន់**សម្តេចតេជោប្រកាសថា ទឹកដីដែលទាហានថៃកំពុងឈ្លានពាន និងកាន់កាប់ដោយខុសច្បាប់នោះ គឺត្រូវតែទាមទារយកមកវិញ**សិស្ស NPIC មានសមត្ថភាពខ្ពស់​ក្នុងការ​បង្កើត​ឧប​ករ​ណ៍​ទំនាក់​ទំនង​ជាមួយ​ប្រព័ន្ធ​ផ្កាយ​រណ​ប​​អន្តរ​ជា​តិ**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ជួបពិភាក្សាការងារជាមួយសហព័ន្ធសហជីពអន្តរជាតិ នៅសន្និសីទអន្តរជាតិខាងការងារ ក្នុងប្រទេសស្វ៊ីស**កម្ពុជា និងវៀតណាម ឯកភាពដាក់ចេញទិសដៅការងាររួមគ្នាដើម្បីជំរុញ និងបង្កើនលំហូរភ្ញៀវទេសចរទៅវិញទៅមក និងពីប្រទេសទីបី**កូនខ្មែរធ្វើបាន ! សិស្ស NPIC មានសមត្ថភាពផលិ​ត​ម៉ាស៊ីន​តាមដាន​គុណ​ភាព​ខ្យល់ និង​បរិស្ថាន​សម្រាប់​បំពាក់​នៅក្នុង​ទីតាំង​ឧស្សា​ហកម្ម**ទិវាអន្តរជាតិសម្រាប់ការសន្ទនារវាងអរិយធម៌ ៖ សាងស្ពានភ្ជាប់ដួងចិត្តនិងកិច្ចសហប្រតិបតិ្តការក្នុងយុគសម័យថ្មី**លោក Xi Jinping អញ្ជើញចូលរួមពិធីលៀងសាយភោជន៍​​ដែលរៀបចំឡើង​ដោយលោក Kim Jong-un**លោក Han Zheng អនុប្រធានរដ្ឋចិន​បំពេញ​ទស្សនកិច្ចនៅ​ប្រទេស​​បេឡារុស

អភិបាលខេត្តតាកែវ ប្ដេជ្ញាបន្តអនុវត្តច្បាប់ស្ដីពីការប្រឆាំងអំពើពុករលួយ ឱ្យកាន់តែប្រសើរ និងមានប្រសិទ្ធភាពខ្ពស់ថែមទៀត

ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ជាមួយប្រតិភូគណៈកម្មការទី១០ នៃព្រឹទ្ធសភា ដឹកនាំដោយ ឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណ:កម្មការអង្កេត បោសសម្អាត និងប្រឆាំងអំពើពុករលួយនៃព្រឹទ្ធសភា នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានលើកឡើងពីការប្ដេជ្ញាបន្តអនុវត្តច្បាប់ ស្ដីពីការប្រឆាំងអំពើពុករលួយ ឱ្យកាន់តែប្រសើរ និងមានប្រសិទ្ធភាពខ្ពស់ថែមទៀត។

ថ្លែងក្នុងឱកាសអញ្ជើញដឹកនាំគណៈប្រតិភូ គណៈកម្មការអង្គេត បោសសំអាត និងប្រឆាំងអំពើពុករលួយនៃព្រឹទ្ធសភា ជួបពិភាក្សាការងារជាមួយរដ្ឋបាលខេត្តតាកែវ ឯកឧត្តម ម៉ម ប៊ុននាង បានធ្វើការស្នើដល់អាជ្ញាធរខេត្តតាកែវ រួមនឹងមន្រ្តីពាក់ព័ន្ធទាំងអស់ បន្តការយកចិត្តទុកដាក់ពង្រឹងការអនុវត្តច្បាប់ ប្រឆាំងអំពើពុករលួយ ឲ្យកាន់តែល្អប្រសើរថែមទៀត ប្រកបដោយប្រសិទ្ធភាពខ្ពស់។

ឯកឧត្តម ប្រធានគណៈកម្មការទី១០ នៃព្រឹទ្ធសភា បានថ្លែងថា កន្លងមកនេះសង្កេតឃើញថាខេត្តតាកែវបានអនុវត្តច្បាប់ ស្ដីពីការប្រឆាំងអំពើពុករលួយបានល្អប្រសើរគួរជាទីមោទនៈ ហើយថ្មីៗនេះរដ្ឋបាលខេត្តបានសហការជាមួយអង្គភាពប្រឆាំងអំពើពុករលួយបានស្រាវជ្រាវរកឃើញមានមន្រ្តីរាជការ កងម្លាំងប្រដាប់អាវុធចំនួន៦នាក់ ក្នុងខេត្តតាកែវ បានប្រព្រឹត្តអំពើពុករលួយ ឃុបឃិត កេងប្រវ័ញ្ញ ទទួលសំណូកផ្សេងៗ ជាថ្នូរមិនបង្ក្រាបបទល្មើស ដែលនេះជាចំណុចកោតសសើរដល់អាជ្ញាធរខេត្តបានចូលរួមយ៉ាងសកម្មក្នុងកិច្ចការងារនេះ និងសូមបន្តពង្រឹងការអនុវត្តច្បាប់ប្រឆាំងអំពើពុករលួយ និងដាក់វិធានការដ៏តឹងរឹងបន្ថែមទៀត ដើម្បីជាគំរូដល់មន្រ្តីរាជការដៃទៀតឲ្យគោរពច្បាប់ វិន័យ អង្គភាពស្ថាប័នដែលបានកំណត់។

ឆ្លើយតបទៅនឹងការលើកឡើងរបស់គណៈកម្មកាទី១០នៃព្រឹទ្ធសភានេះដែរ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវក៏បានទទួលយកសំណើរដែលបានលើកឡើង និងប្ដេជ្ញាបន្តអនុវត្តច្បាប់ ស្ដីពីការប្រឆាំងអំពើពុករលួយឲ្យកាន់តែប្រសើរ និងមានប្រសិទ្ធភាពខ្ពស់ ថែមទៀត។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្តតាកែវ ក៏បានធ្វើការណែនាំ និងរំលឹកដល់មន្រ្តីរាជការ កងកម្លាំងទាំងអស់ ត្រូវចៀសឲ្យឆ្ងាយពីអំពើពុករលួយផ្សេងៗ ក្នុងករណីរកឃើញមន្រ្តីណាម្នាក់ប្រព្រឹត្តអំពើពុករលួយគឺច្បាប់មិនមានការលើកលែងនោះទេ ពោលត្រូវអនុវត្តតាមអភិក្រមទាំង៥ គឺឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់៕

អត្ថបទដែលជាប់ទាក់ទង