**អភិបាលខេត្តកណ្ដាល ដាក់បទបញ្ជាដល់អាជ្ញាធរក្រុង-ស្រុក បន្តចុះត្រួតពិនិត្យរដ្ឋបាលជាប្រចាំ ដើម្បីបោសសម្អាត Online Scams ឱ្យអស់ពីមូលដ្ឋាន**ប្រធានាធិបតីកូរ៉េខាងត្បូង៖ យើងមិនគួរបោះបង់គោលដៅរំសាយអាវុធនុយក្លេអ៊ែរកូរ៉េខាងជើងនោះទេ**តម្លៃប្រេងឆៅ កើនឡើងជាង ៥ភាគរយ បន្ទាប់ពីអ៉ីរ៉ង់ និងអ៉ីស្រាអែលបើកវាយប្រហារជាថ្មី**ក្រុម Houthi បាញ់មីស៉ីលលើអ៉ីស្រាអែល និងហាមប្រាមអ៉ីស្រាអែល ពីការដឹកជញ្ជូនឆ្លងកាត់សមុទ្រក្រហម**អ៉ីរ៉ង់៖ ច្រកសមុទ្រ Hormuz នឹងអាចបើកឡើងវិញបាន ប៉ុន្តែស្ថិតក្រោមលក្ខខណ្ឌថ្មី កំណត់ដោយអ៉ីរ៉ង់ និងអូម៉ង់ រួមទាំងការយកថ្លៃសេវាឆ្លងកាត់**កម្ពុជា-វៀតណាម បន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិកា​រ​ រវាងប្រទេសទាំងពីរ**ឯកអគ្គរដ្ឋទូតឡាវ ប្តេជ្ញានឹងជំរុញឱ្យប្រជាជនឡាវមកទស្សនាកម្ពុជាឱ្យបានច្រើន**រដ្ឋមន្រ្តីបរិស្ថាន៖ ការប្រើប្រាស់យានយន្តអគ្គិសនីចូលរួមចំណែកដល់កិច្ចគាំពារបរិស្ថាននិងកាត់បន្ថយការប្រែប្រួលអាកាសធាតុ**ឧបនាយករដ្ឋមន្ត្រី ស សុខា លើកទឹកចិត្តអង្គការកុមារកម្ពុជារីករាយ បន្តបេសកកម្មជួយកុមារក្រីក្រ និងងាយរងគ្រោះ**កម្ពុជា-វៀតណាម ឯកភាពបន្តជំរុញទំនាក់ទំនងទ្វេភាគី ក្នុងស្មារតីនៃភាពជាអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង**អូស្ត្រាលី ផ្តល់​ហិរញ្ញប្បទាន ១.៥ លានដុល្លារអូស្រ្តាលី ដើម្បីគាំទ្រការ​ស្តារឡើងវិញ​ និងសកម្មភាពមីននៅតាមសហគមន៍ដែលរងផលប៉ះពាល់តាមព្រំដែនរបស់កម្ពុជា​ តាម​រយៈ​គម្រោង​បោសសម្អាត​មីន​ដេីម្បី​លទ្ធផល​**លោក Xi Jinping ចុះផ្សាយអត្ថបទលើប្រព័ន្ធសារព័ត៌មានកូរ៉េខាងជើង**សង្គមស៊ីវិលកម្ពុជា-ចិន បន្តពង្រឹងស្ពានមិត្តភាពប្រជាជន និងប្រជាជន តាមរយៈដំណើរទស្សនកិច្ចសិក្សា នៅប្រទេសចិន**នគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យចំនួន១០នាក់ ពាក់ព័ន្ធករណីហិង្សា នៅខណ្ឌមានជ័យ**ឯកឧត្តម ទេព អស្នារិទ្ធ៖ សូមយុវសិស្សទាំងអស់ប្រើឧបករណ៍វៃឆ្លាតក្នុងដៃប្រកបដោយការទទួលខុសត្រូវ និងប្រែក្លាយខ្លួនជាភ្នាក់ងារសុវត្ថិភាពព័ត៌មានរបស់សង្គមកម្ពុជា**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អំពាវនាវដល់មន្ត្រីរាជការដែលកំពុងបម្រើការងារក្រោមឱវាទរដ្ឋបាលខេត្តព្រៃវែង នាំប្ដី ឬប្រពន្ធ និងកូនក្នុងបន្ទុក មកចុះឈ្មោះជាសមាជិក ប.ស.ស. ឱ្យបានគ្រប់ៗគ្នា**សិស្ស NPIC បង្កើតម៉ាស៊ីនបោះពុម្ព 3D ខ្នាតធំ ដើម្បី​ជួយជំរុញ​វិស័យ​ឧស្សា​ហកម្ម​កម្ពុជា​ឱ្យកាន់​តែ​រីក​ចម្រើន**ឱកាសការងារជាង ៩ពាន់កន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបានផ្សព្វផ្សាយដល់មូលដ្ឋានក្នុងខេត្តបាត់ដំបង ក្នុងស្មារតី «ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ»**ក្រសួងការងារ៖ ខេត្ត៤ជាប់សមុទ្រមានឱកាសការងារជិត ៧ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ៖ ខេត្តស្វាយរៀងមានឱកាសការងារជាង ៣ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ

ក្រសួងការងារ និងក្រសួងសុខាភិបាល បើកយុទ្ធនាការផ្សព្វផ្សាយ ដើម្បីទប់ស្កាត់ជំងឺមិនឆ្លង ដល់កម្មករនិយោជិត នៅតាមសហគ្រាស គ្រឹះស្ថាន

ភ្នំពេញ៖ នាព្រឹកថ្ងៃពុធ ទី៥ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីក្នុងយុទ្ធនាការផ្សព្វផ្សាយ ដើម្បីទប់ស្កាត់ជំងឺមិនឆ្លង ដល់បងប្អូនកម្មករនិយោជិត នៅតាមសហគ្រាស គ្រឹះស្ថាន ដែលរៀបចំធ្វើឡើងនៅក្នុងបរិវេណរោងចក្រ បូវឃើរ ហ្គាមេន ហ្វេកធើរី ស្ថិតក្នុងឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។

ពិធីបើកយុទ្ធនាការនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្តាល, ថ្នាក់ដឹកនាំនៃក្រសួងសុខាភិបាល, ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, អាជ្ញាធរមូលដ្ឋានខេត្ត, មន្ទីរជុំវិញខេត្ត, អង្គការដៃគូ, តំណាងសមាគមនិយោជក, តំណាងសហជីព និងបងប្អូនកម្មករនិយោជិតនៃរោងចក្រ បូវឃើរ ហ្វេកធើរី។

យុទ្ធនាការនេះ រៀបចំឡើងក្រោមកិច្ចសហការរវាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រសួងសុខាភិបាល ក្នុងគោលបំណងដើម្បីរួមចំណែកក្នុងការទប់ស្កាត់ជំងឺមិនឆ្លង បង្កើនការយល់ដឹង សកម្មភាពអប់រំសុខភាព ធានាឱ្យនូវសុខុមាលភាពរបស់បងប្អូនកម្មករ និយោជិត និងសាធារណជន អំពីកត្តាហានិភ័យនៃជំងឺមិនឆ្លង ដើម្បីជំរុញការផ្លាស់ប្តូរឥរិយាបថរបស់បុគ្គលផ្ទាល់ គ្រួសារ សហគមន៍ ប្រកបដោយសុខភាព និងសុខុមាលភាព។

ឯកឧត្តម ហេង សួរ បានគូសបញ្ជាក់ថា យុទ្ធនាការនេះ មានគោលបំណងចូលរួមចំណែកក្នុងបេសកកម្មរបស់រាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ជំងឺមិនឆ្លង និងធានាឱ្យបាននូវសុខុមាលភាពរបស់កម្មករនិយោជិត។ ជាមួយគ្នានេះ យុទ្ធនាការនេះក៏នឹងរួមចំណែកក្នុងការអនុវត្តសកម្មភាព ដែលមានកំណត់នៅក្នុងផែនការយុទ្ធសាស្ត្រជាតិសម្រាប់ការពារ និងប្រយុទ្ធនឹងជំងឺមិនឆ្លងឆ្នាំ២០២២-២០៣០ និងការអនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈឆ្នាំ២០២៤-២០២៨ ក្នុងការលើកកម្ពស់លក្ខខណ្ឌសុវត្ថិភាព និងសុខភាពការងាររបស់កម្មករនិយោជិតនៅកន្លែងធ្វើការ ផងដែរ។

ឯកឧត្តម ហេង សួរ បានថ្លែងបញ្ជាក់ថា សុខភាព សុខទុក្ខ សិទ្ធិសេរីភាព កិត្តិយស សេចក្ដីថ្លៃថ្នូរ ផលប្រយោជន៍ និងការបង្កើនប្រាក់ចំណូលរបស់បងប្អូនកម្មករនិយោជិត គឺជាកិច្ចការអាទិភាព និងជាក្តីបារម្ភរបស់រាជរដ្ឋាភិបាល ក្រោមការយកចិត្តទុកខ្ពស់ និងការចង្អុលបង្ហាញពីសំណាក់ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។ ទន្ទឹមនេះ ដើម្បីលើកកម្ពស់លក្ខខណ្ឌសុវត្ថិភាព និងសុខភាពការងាររបស់កម្មករនិយោជិត ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនឹងបន្តកិច្ចសហការជាមួយក្រសួងសុខាភិបាល ក្នុងការចុះផ្សព្វផ្សាយ ណែនាំ និងក្រើនរំលឹកដល់បងប្អូនជានិច្ច។ ជាក់ស្តែង ក្រសួងបានជំរុញកម្មវិធីអប់រំផ្សព្វផ្សាយ និងបណ្តុះបណ្តាលស្តីពីសុវត្ថិភាព និងសុខភាពការងារដល់កម្មករនិយោជិតនៅតាមសហគ្រាស គ្រឹះស្ថាន រួមទាំងការបង្ការជំងឺឆ្លង និងមិនឆ្លង, ការបោះពុម្ពសារអប់រំរបស់ក្រសួងសុខាភិបាល ដូចជា សារ៖ «តិចខ្លាញ់ តិចអំបិល តិចស្ករ សារគ្រឿងស្រវឹង សារថ្នាំជក់ និងសារសកម្មភាពរាងកាយ», ការចេញសេចក្តីជូនដំណឹង និងសេចក្តីណែនាំនានាពាក់ព័ន្ធនឹងការលើកកម្ពស់សុខុមាលភាពរបស់កម្មករនិយោជិត, និងកំពុងបន្តពង្រឹងលក្ខខណ្ឌសុវត្ថិភាព និងសុខភាពការងារនៅកន្លែងធ្វើការ តាមរយៈយន្តការអធិការកិច្ចការងារ និងបានជំរុញគ្រូពេទ្យសហគ្រាស ដើម្បីធ្វើការឃ្លាំមើលស្ថានភាពសុខភាពការងាររបស់កម្មករ និយោជិត និងអប់រំផ្សព្វផ្សាយអំពីជំងឺឆ្លង និងជំងឺមិនឆ្លងនៅកន្លែងធ្វើការ ជាដើម។

ឯកឧត្តម ហេង សួរ ក៏បានស្នើដល់ម្ចាស់សហគ្រាស គ្រឹះស្ថាន និងបងប្អូនកម្មករនិយោជិតទាំងអស់៖
(១) បន្តយកចិត្តទុកដាក់ក្នុងការផ្សព្វផ្សាយអំពីការបង្ការជំងឺមិនឆ្លងនេះនៅតាមសហគ្រាស គ្រឹះស្ថានឱ្យបានទូលំទូលាយ ដើម្បីចូលរួមលើកកម្ពស់លក្ខខណ្ឌសុវត្ថិភាព និងសុខភាពនៅកន្លែងធ្វើការ។

(២) រៀបចំកម្មវិធីលើកកម្ពស់ការយល់ដឹងអំពីសារអប់រំពាក់ព័ន្ធនឹងវិធានការបង្ការ និងប្រយុទ្ធនឹងជំងឺមិនឆ្លងដល់កម្មករនិយោជិត តាមរយៈការបណ្តុះបណ្តាល និងការចាក់ផ្សាយសារសំឡេង វីដេអូអប់រំ និងធ្វើការបិតផ្ទាំងផ្សព្វផ្សាយពាក់ព័ន្ធនឹងវិធានការបង្ការជំងឺមិនឆ្លងនៅក្នុងសហគ្រាស គ្រឹះស្ថាន។

(៣) ចាត់វិធានការឃ្លាំមើលស្ថានភាពសុខភាពរបស់កម្មករនិយោជិត ដោយផ្ដល់ព័ត៌មាន ឬឱ្យដំបូន្មានដល់កម្មករនិយោជិតពាក់ព័ន្ធនឹងសុខុមាលភាពរបស់ពួកគាត់។

(៤) បងប្អូនកម្មករនិយោជិត ត្រូវចូលរួមផ្លាស់ប្តូរទម្លាប់ និងត្រូវប្រកាន់យកការណែនាំទាំងអស់ឱ្យបានខ្ជាប់ខ្ជួន និងទៀងទាត់ពីព្រោះ បើទោះបីជាខាងក្រសួងរបស់យើងទាំងពីរខិតខំ ផ្សព្វផ្សាយបែបណា តាមបដា រូបភាពផ្ទាំងធំ សន្លឹកបត់ ជើងបញ្ឈរ Facebook និង Tik Tok ក៏ដោយ ចុងក្រោយគឺមានតែបងប្អូនទេ ដែលជាអ្នកអនុវត្តផ្ទាល់៕

អត្ថបទដែលជាប់ទាក់ទង