ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ ឧបត្ថម្ភថវិកាចំនួន ៥លានរៀល ដល់លោកអនុសេនីយ៍ឯក អ៊ំ សំណាង មន្ត្រីនគរបាលពន្លត់អគ្គិភ័យ ដែលមានជំងឺកំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ

ភ្នំពេញ៖ នៅរសៀលថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៥នេះ លោកស្រី ស៊ូ រក្សា ជំនួយការឯកឧត្តមអភិសន្តិបណ្ឌិត និងក្រុមការងារ បាននាំយកថវិការបស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី ស សុខា ចំនួន ៥លានរៀល ចូលរួមឧបត្ថម្ភដល់លោកអនុសេនីយ៍ឯក អ៊ំ សំណាង មន្ត្រីនគរបាលពន្លត់អគ្គិភ័យ ដែលមានជំងឺកំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យមិត្តភាព ខ្មែរ-សូវៀត។
លោកអនុសេនីយ៍ឯក អ៊ំ សំណាង ជាមន្ត្រីនគរបាល ១រូប ដែលបានខិតខំប្រឹងប្រែងបំពេញតួនាទីភារកិច្ចប្រកបដោយការទទួលខុសត្រូវ និងមនសិការខ្ពស់ ក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋ តាមរយៈការពន្លត់អគ្គិភ័យ នៅពេលមានហេតុការណ៍អគ្គិភ័យ កើតឡើងម្តងៗ។
សូមជូនពរដល់លោកអនុសេនីយ៍ឯក អ៊ំ សំណាង ឆាប់បានជាសះស្បើយពីជំងឺ និងមានសុខភាពល្អប្រសើរឡើងវិញ ដើម្បីបន្តបម្រើការងារ ចូលរួមជួយសង្គ្រោះប្រជាពលរដ្ឋ ពីគ្រោះអគ្គិភ័យនានា និងបានជួបជុំក្រុមគ្រួសារវិញ ព្រមទាំងសូមបានតែពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

