លោក Trump ចង់ឱ្យសហរដ្ឋអាមេរិកកាន់កាប់តំបន់ Gaza Strip

វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានឲ្យដឹងកាលពីថ្ងៃអង្គារថា សហរដ្ឋអាមេរិកនឹងកាន់កាប់កម្មសិទ្ធិលើតំបន់ហ្គាហ្សាស្ទ្រីប និងអភិវឌ្ឍវាឡើងវិញ បន្ទាប់ពីជនជាតិប៉ាឡេស្ទីនត្រូវបានផ្លាស់ប្តូរទីតាំងទៅកន្លែងផ្សេង។
លោក Trump បានធ្វើការកត់សម្គាល់នៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាមួយជាមួយនឹងការធ្វើទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu ដោយមិនផ្តល់ព័ត៌មានលម្អិតអំពីរបៀបធ្វើនីតិវិធីតាំងទីលំនៅថ្មីនោះទេ។
លោកបានបន្តថា សហរដ្ឋអាមេរិកនឹងកាន់កាប់តំបន់ Gaza Strip ហើយយើងនឹងធ្វើការងារជាមួយវាផងដែរ។ យើងនឹងអភិវឌ្ឍវា បង្កើតការងាររាប់ពាន់នាក់ ហើយវានឹងក្លាយជាអ្វីមួយដែលមជ្ឈឹមបូព៌ាទាំងមូលអាចមានមោទនភាពយ៉ាងខ្លាំង។
លោកបានបន្ថែមថា កន្លែងនេះអាចនឹងក្លាយជាផ្ទះរបស់ប្រជាជនពិភពលោក។
លោកប្រធានាធិបតីបានបញ្ជាក់ថា លោកមានគម្រោងទៅបំពេញទស្សនកិច្ចនៅអ៊ីស្រាអែល ហើយអាចនឹងធ្វើដំណើរទៅតំបន់ហ្កាហ្សា។
