ឯកឧត្តមបណ្ឌិត កៅ ថាច អំពាវនាវដល់បងប្អូនអ្នកប្រេីប្រាស់ជួយគាំទ្រផលិតផលអំបិលកំពត

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២ ខែកុម្ភ: ឆ្នាំ២០២៥នេះ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយក ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ព្រមទាំងសហការី បានអញ្ជើញចុះជួបសំណេះសំណាល និងពិនិត្យមើលខ្សែច្រវាក់ផលិតកម្មកែច្នៃអំបិលរបស់ សហគ្រាស ថូង អុិនធ័រប្រាយស៍ ដែលផលិត និងកែច្នៃអំបិលធម្មជាតិ ប្រកបដោយស្តង់ដារសុវត្ថិភាព និងមានសម្គាល់ភូមិសាស្ត្រទំនិញ GI កំពត-កែប សម្រាប់បម្រេីទីផ្សារក្នុងស្រុក និងនំាចេញទៅកាន់ទីផ្សារក្រៅប្រទេស ពិសេសទៅសហគមន៍អុឺរ៉ុប។
ឯកឧត្តមបណ្ឌិតប្រតិភូ បានកោតសរសេីរលេីការផលិត និងកែច្នៃអំបិលរបស់សហគ្រាស ថូង អុិនធ័រប្រាយស៍ ក្នុងផ្គត់ផ្គង់អំបិលប្រកបដោយស្តង់តាសុវត្ថិភាពដល់អ្នកប្រេីប្រាស់ ហេីយក៏បានអំពាវនាវដល់បងប្អូនអ្នកប្រេីប្រាស់ជួយគាំទ្រផលិតផលអំបិលកំពតផងដែរ។
សូមបញ្ជាក់ផងដែរថា៖ សគ្រាសនេះ បាននិងកំពុងផលិត អំបិលចំនួន ៣ប្រភេទគឺ៖ អំបិលម៉ត់, អំបិលគ្រូស និងផ្កាអំបិល ដែលត្រូវបានទទួលស្គាល់ដោយ ប្រព័ន្ធគ្រប់គ្រងសុវត្ថិភាពចំណីអាហារ HACCP និងប្រព័ន្ធគ្រប់គ្រងគុណភាព ISO9001 : 2015 ហើយមានប្រជាសិករជាអ្នកផលិតអំបិលដែលជាសមាជិកប្រហែល២០គ្រួសារ និងមានផ្ទៃដីផលិតប្រមាណជា ២៦ហិកតា និងផលិតអំបិលបានជាមធ្យមប្រហែលចំនួន ៧០.០០០តោន ក្នុងមួយឆ្នាំ ៕
កម្មចិន
