**អភិបាលខេត្តកណ្ដាល ដាក់បទបញ្ជាដល់អាជ្ញាធរក្រុង-ស្រុក បន្តចុះត្រួតពិនិត្យរដ្ឋបាលជាប្រចាំ ដើម្បីបោសសម្អាត Online Scams ឱ្យអស់ពីមូលដ្ឋាន**ប្រធានាធិបតីកូរ៉េខាងត្បូង៖ យើងមិនគួរបោះបង់គោលដៅរំសាយអាវុធនុយក្លេអ៊ែរកូរ៉េខាងជើងនោះទេ**តម្លៃប្រេងឆៅ កើនឡើងជាង ៥ភាគរយ បន្ទាប់ពីអ៉ីរ៉ង់ និងអ៉ីស្រាអែលបើកវាយប្រហារជាថ្មី**ក្រុម Houthi បាញ់មីស៉ីលលើអ៉ីស្រាអែល និងហាមប្រាមអ៉ីស្រាអែល ពីការដឹកជញ្ជូនឆ្លងកាត់សមុទ្រក្រហម**អ៉ីរ៉ង់៖ ច្រកសមុទ្រ Hormuz នឹងអាចបើកឡើងវិញបាន ប៉ុន្តែស្ថិតក្រោមលក្ខខណ្ឌថ្មី កំណត់ដោយអ៉ីរ៉ង់ និងអូម៉ង់ រួមទាំងការយកថ្លៃសេវាឆ្លងកាត់**កម្ពុជា-វៀតណាម បន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិកា​រ​ រវាងប្រទេសទាំងពីរ**ឯកអគ្គរដ្ឋទូតឡាវ ប្តេជ្ញានឹងជំរុញឱ្យប្រជាជនឡាវមកទស្សនាកម្ពុជាឱ្យបានច្រើន**រដ្ឋមន្រ្តីបរិស្ថាន៖ ការប្រើប្រាស់យានយន្តអគ្គិសនីចូលរួមចំណែកដល់កិច្ចគាំពារបរិស្ថាននិងកាត់បន្ថយការប្រែប្រួលអាកាសធាតុ**ឧបនាយករដ្ឋមន្ត្រី ស សុខា លើកទឹកចិត្តអង្គការកុមារកម្ពុជារីករាយ បន្តបេសកកម្មជួយកុមារក្រីក្រ និងងាយរងគ្រោះ**កម្ពុជា-វៀតណាម ឯកភាពបន្តជំរុញទំនាក់ទំនងទ្វេភាគី ក្នុងស្មារតីនៃភាពជាអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង**អូស្ត្រាលី ផ្តល់​ហិរញ្ញប្បទាន ១.៥ លានដុល្លារអូស្រ្តាលី ដើម្បីគាំទ្រការ​ស្តារឡើងវិញ​ និងសកម្មភាពមីននៅតាមសហគមន៍ដែលរងផលប៉ះពាល់តាមព្រំដែនរបស់កម្ពុជា​ តាម​រយៈ​គម្រោង​បោសសម្អាត​មីន​ដេីម្បី​លទ្ធផល​**លោក Xi Jinping ចុះផ្សាយអត្ថបទលើប្រព័ន្ធសារព័ត៌មានកូរ៉េខាងជើង**សង្គមស៊ីវិលកម្ពុជា-ចិន បន្តពង្រឹងស្ពានមិត្តភាពប្រជាជន និងប្រជាជន តាមរយៈដំណើរទស្សនកិច្ចសិក្សា នៅប្រទេសចិន**នគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យចំនួន១០នាក់ ពាក់ព័ន្ធករណីហិង្សា នៅខណ្ឌមានជ័យ**ឯកឧត្តម ទេព អស្នារិទ្ធ៖ សូមយុវសិស្សទាំងអស់ប្រើឧបករណ៍វៃឆ្លាតក្នុងដៃប្រកបដោយការទទួលខុសត្រូវ និងប្រែក្លាយខ្លួនជាភ្នាក់ងារសុវត្ថិភាពព័ត៌មានរបស់សង្គមកម្ពុជា**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អំពាវនាវដល់មន្ត្រីរាជការដែលកំពុងបម្រើការងារក្រោមឱវាទរដ្ឋបាលខេត្តព្រៃវែង នាំប្ដី ឬប្រពន្ធ និងកូនក្នុងបន្ទុក មកចុះឈ្មោះជាសមាជិក ប.ស.ស. ឱ្យបានគ្រប់ៗគ្នា**សិស្ស NPIC បង្កើតម៉ាស៊ីនបោះពុម្ព 3D ខ្នាតធំ ដើម្បី​ជួយជំរុញ​វិស័យ​ឧស្សា​ហកម្ម​កម្ពុជា​ឱ្យកាន់​តែ​រីក​ចម្រើន**ឱកាសការងារជាង ៩ពាន់កន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបានផ្សព្វផ្សាយដល់មូលដ្ឋានក្នុងខេត្តបាត់ដំបង ក្នុងស្មារតី «ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ»**ក្រសួងការងារ៖ ខេត្ត៤ជាប់សមុទ្រមានឱកាសការងារជិត ៧ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ៖ ខេត្តស្វាយរៀងមានឱកាសការងារជាង ៣ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ

ចិន​ប្រឆាំង​យ៉ាង​ម៉ឺងម៉ាត់​ចំពោះ​វិធានការ​ដំឡើង​ពន្ធ​របស់​អាមេរិក

ប៉េកាំង៖ ក្រសួងពាណិជ្ជកម្មចិន (MOC) បានបញ្ជាក់នៅថ្ងៃអាទិត្យនេះថា ប្រទេសចិនមានការមិនពេញចិត្តជាខ្លាំងចំពោះការសម្រេចចិត្តរបស់សហរដ្ឋអាមេរិកក្នុងការដាក់ពន្ធបន្ថែម ១០ភាគរយលើទំនិញដែលនាំចូលពីប្រទេសចិន។

អ្នកនាំពាក្យ MOC បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ដើម្បីឆ្លើយតបទៅនឹងសកម្មភាពខុសឆ្គងរបស់សហរដ្ឋអាមេរិក ប្រទេសចិននឹងដាក់ពាក្យបណ្តឹងនៅអង្គការពាណិជ្ជកម្មពិភពលោក (WTO) និងចាត់វិធានការឆ្លើយតបដើម្បីការពារសិទ្ធិ និងផលប្រយោជន៍របស់ខ្លួនយ៉ាងរឹងមាំ។

អ្នកនាំពាក្យរូបនេះបានបន្តថា ការដាក់ពន្ធបន្ថែមជាឯកតោភាគីរបស់សហរដ្ឋអាមេរិកបានបំពានយ៉ាងធ្ងន់ធ្ងរទៅលើច្បាប់របស់ WTO ដោយកត់សម្គាល់ថា វិធានការនេះនឹងមិនត្រឹមតែបរាជ័យក្នុងការដោះស្រាយបញ្ហារបស់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរំខានដល់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មធម្មតារវាងប្រទេសទាំងពីរផងដែរ។

យោងតាមសេចក្តីថ្លែងការណ៍បានឱ្យដឹងថា ប្រទេសចិនជំរុញឱ្យភាគីសហរដ្ឋអាមេរិកមើល និងដោះស្រាយបញ្ហា fentanyl និងពាក់ព័ន្ធរបស់ខ្លួនប្រកបដោយគោលបំណង និងសមហេតុផល ជាជាងការប្រើជាញឹកញាប់នូវពន្ធគយដើម្បីគំរាមកំហែងដល់ប្រទេសដទៃទៀត។

អ្នកនាំពាក្យរូបនេះ បានកត់សម្គាល់ថា ភាគីអាមេរិកគួរតែកែកំហុសរបស់ខ្លួន ហើយធ្វើការជាមួយចិន ដើម្បីជួបគ្នាពាក់កណ្តាលផ្លូវ អ្នកនាំពាក្យបានកត់សម្គាល់ដោយអំពាវនាវឱ្យសហរដ្ឋអាមេរិកប្រឈមមុខនឹងបញ្ហាដោយផ្ទាល់ ចូលរួមក្នុងការសន្ទនាដោយស្មោះត្រង់ ពង្រឹងកិច្ចសហប្រតិបត្តិការ និងគ្រប់គ្រងភាពខុសគ្នាដោយឈរលើមូលដ្ឋានសមភាព ផលប្រយោជន៍ និងការគោរពគ្នាទៅវិញទៅមក។

អត្ថបទដែលជាប់ទាក់ទង