**សម្ដេចធិបតី និងលោកជំទាវបណ្ឌិត អញ្ជើញធ្វើមាតុភូមិនិវត្តន៍មកដល់កម្ពុជាវិញដោយសុវត្ថិភាព ក្រោយបញ្ចប់ទស្សនកិច្ចដោយជោគជ័យនៅវៀតណាម**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចនៅទីលានទុកដាក់សំរាម BENOWO និងទីតាំងកែច្នៃសំរាម JAMBANGAN ក្រុងស៊ូរ៉ាបាយ៉ា ប្រទេសឥណ្ឌូណេស៊ី**អាជ្ញាធរមីន ស្ថានទូតសាធារណរដ្ឋកូរ៉េ និង UNDP ចុះពិនិត្យសកម្មភាពផ្តល់សេវាស្តារលទ្ធភាពពលកម្មកាយសម្បទាដល់ជនមានពិការភាព នៅខេត្តបាត់ដំបង**រដ្ឋមន្ត្រីការពារជាតិលីបង់ថា អ៉ីស្រាអែលវាយប្រហារតាមផ្លូវអាកាសជិត ៣៥០០លើក លើលីបង់ ចាប់តាំងពីអាមេរិកប្រកាសបទឈប់បាញ់នៅលីបង់កាលពីថ្ងៃទី១៦ ខែមេសាមក**UN ទទូចឱ្យទីក្រុងវ៉ាស៉ីនតោន ដកចេញជាបន្ទាន់នូវទណ្ឌកម្មធ្ងន់ៗ ដែលដាក់ទៅលើប្រទេសគុយបាក្នុងឆ្នាំនេះ**WHO៖ អ៊ូហ្កង់ដា គួរតែពិចារណាឡើងវិញលើការសម្រេចចិត្តបិទព្រំដែនរបស់ខ្លួនជាមួយកុងហ្គោ ដោយសារតែការផ្ទុះឡើងនៃជំងឺអេបូឡា**អ្នកនាំពាក្យច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃមួយចំនួន ដែលដកស្រង់ប្រសាសន៍របស់សម្តេចតេជោ ខុសពីការពិតជុំវិញជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ**មេបញ្ជាការកំពូលយោធាអ៊ុយក្រែនអះអាងថា កងកម្លាំងអ៊ុយក្រែនបានវាយដណ្ដើមយកមកវិញនូវទឹកដីទំហំ ៦០០គីឡូម៉ែត្រក្រឡា គិតមកទល់នឹងឆ្នាំ២០២៦នេះ**លោក ដូណាល់ ត្រាំ៖ ឧទ្ធម្ភាគចក្រយោធាអាមេរិក ១គ្រឿង បានធ្លាក់នៅក្បែរច្រកសមុទ្រ Hormuz ជាច្រកផ្លូវទឹកដែលកំពុងគ្រប់គ្រងដោយអ៉ីរ៉ង់**កងទ័ពអ៉ីស្រាអែល អំពាវនាវឱ្យអ្នកស្រុកនៃទីក្រុង Tyre ភាគខាងត្បូងប្រទេសលីបង់ ជម្លៀសខ្លួនចេញមុនពេលការវាយប្រហារកើតឡើង**ឯកឧត្តម កៅ ថាច អញ្ជើញជួបសំណេះសំណាលជាមួយប្រជាកសិករនៅស្រុកកំពង់ត្រាច ខេត្តកំពត**បទវិភាគ៖ជប៉ុននិងហ្វីលីពីន​ពន្លឿនការឃុបឃិតគ្នាខាងយោធា​ដែល​បាន​ក្លាយជា​ប្រភពបង្កភាពវឹកវរដ៏ធំបំផុត​សម្រាប់​បំផ្លាញ​ដល់​សន្តិភាព​និង​ភាព​សុខ​សាន្ត​ត្រាណ​ក្នុង​តំបន់**សម្តេចតេជោប្រកាសថា ទឹកដីដែលទាហានថៃកំពុងឈ្លានពាន និងកាន់កាប់ដោយខុសច្បាប់នោះ គឺត្រូវតែទាមទារយកមកវិញ**សិស្ស NPIC មានសមត្ថភាពខ្ពស់​ក្នុងការ​បង្កើត​ឧប​ករ​ណ៍​ទំនាក់​ទំនង​ជាមួយ​ប្រព័ន្ធ​ផ្កាយ​រណ​ប​​អន្តរ​ជា​តិ**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ជួបពិភាក្សាការងារជាមួយសហព័ន្ធសហជីពអន្តរជាតិ នៅសន្និសីទអន្តរជាតិខាងការងារ ក្នុងប្រទេសស្វ៊ីស**កម្ពុជា និងវៀតណាម ឯកភាពដាក់ចេញទិសដៅការងាររួមគ្នាដើម្បីជំរុញ និងបង្កើនលំហូរភ្ញៀវទេសចរទៅវិញទៅមក និងពីប្រទេសទីបី**កូនខ្មែរធ្វើបាន ! សិស្ស NPIC មានសមត្ថភាពផលិ​ត​ម៉ាស៊ីន​តាមដាន​គុណ​ភាព​ខ្យល់ និង​បរិស្ថាន​សម្រាប់​បំពាក់​នៅក្នុង​ទីតាំង​ឧស្សា​ហកម្ម**ទិវាអន្តរជាតិសម្រាប់ការសន្ទនារវាងអរិយធម៌ ៖ សាងស្ពានភ្ជាប់ដួងចិត្តនិងកិច្ចសហប្រតិបតិ្តការក្នុងយុគសម័យថ្មី**លោក Xi Jinping អញ្ជើញចូលរួមពិធីលៀងសាយភោជន៍​​ដែលរៀបចំឡើង​ដោយលោក Kim Jong-un**លោក Han Zheng អនុប្រធានរដ្ឋចិន​បំពេញ​ទស្សនកិច្ចនៅ​ប្រទេស​​បេឡារុស

មនុស្ស ៥៤នាក់បានស្លាប់ និង ១៥៨នាក់បានរងរបួសក្នុងការវាយប្រហារដោយទាហានប៉ារ៉ានៅលើទីផ្សារនៅ Omdurman ប្រទេសស៊ូដង់


ស៊ូដង់៖ ក្រសួងសុខាភិបាលនៃប្រទេសស៊ូដង់បានប្រកាសថា ចំនួនអ្នកស្លាប់ដោយសារការបាញ់ផ្លោងដោយកងកម្លាំងគាំទ្ររហ័សរហួន (RSF) កាលពីថ្ងៃសៅរ៍ នៅលើទីផ្សារដែលមានមនុស្សច្រើនក្នុងទីក្រុង Omdurman ភាគខាងជើងនៃរដ្ឋធានី Khartoum នៃប្រទេសស៊ូដង់ បានកើនឡើងដល់ ៥៤នាក់ហើយ។

ក្រសួងបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ស្ថាប័នសុខាភិបាលបានរាយការណ៍ថាមានមនុស្សស្លាប់ចំនួន ៥៤នាក់ និងរបួស ១៥៨នាក់នៅក្នុងការវាយប្រហារដ៏សាហាវនៅលើផ្សារ Sabreen ក្នុងតំបន់ Karari។

ក្រសួងបានថ្កោលទោសការវាយប្រហារលើជនស៊ីវិល ដោយបន្ថែមថា នេះជាការបំពានលើបទដ្ឋានអន្តរជាតិ និងច្បាប់។

លោក Khalid Ali Aleisir រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាអ្នកនាំពាក្យរដ្ឋាភិបាលនៃប្រទេសស៊ូដង់ ក៏បានថ្កោលទោសការវាយប្រហារនេះផងដែរ ព្រោះវាបណ្តាលឱ្យមានជនស៊ីវិលស្លាប់ និងបាត់បង់ជីវិតយ៉ាងទូលំទូលាយ និងការបំផ្លិចបំផ្លាញទ្រព្យសម្បត្តិឯកជន និងសាធារណៈ។

មុននេះ ប្រភពវេជ្ជសាស្ត្រនៅមន្ទីរពេទ្យ Al-Nao ក្នុងទីក្រុង Omdurman បានប្រាប់ Xinhua ថាស្ថានភាពគឺមហន្តរាយនៅក្នុងគ្រប់ន័យនៃពាក្យ។ យើងត្រូវការអ្នកបរិច្ចាគឈាម និងការផ្គត់ផ្គង់វេជ្ជសាស្រ្ត។

អ្នកឆ្លើយឆ្លងព័ត៌មាន Xinhua នៅទីក្រុង Omdurman បានរាយការណ៍ថា ការបាញ់ផ្លោងក្នុងពេលដំណាលគ្នាបានកំណត់គោលដៅលើតំបន់លំនៅដ្ឋានក្បែរផ្សារ។

កងកម្លាំងប្រដាប់អាវុធស៊ូដង់ (SAF) តែងតែចោទប្រកាន់ RSF ថាបានទម្លាក់គ្រាប់បែកនៅតំបន់ Karari ពីទីតាំងរបស់ខ្លួននៅ Bahri ដែលជាទីក្រុងមួយក្នុងរដ្ឋ Khartoum។ តំបន់ Karari គឺជាតំបន់តែមួយគត់នៅក្នុង Omdurman ដែលនៅតែមានប្រជាជនច្រើន និងស្ថិតក្រោមការគ្រប់គ្រងរបស់កងទ័ពទាំងស្រុង។

ការប្រឈមមុខដាក់គ្នាផ្នែកយោធារវាង SAF និង RSF បានកាន់តែខ្លាំងឡើងនាពេលថ្មីៗនេះនៅក្នុងទីក្រុង Khartoum។

ប្រទេសស៊ូដង់បានទទួលរងនូវជម្លោះដ៏សាហាវរវាងភាគីទាំងពីរចាប់តាំងពីពាក់កណ្តាលខែមេសាឆ្នាំ២០២៣ ដែលបានឆក់យកជីវិតមនុស្សយ៉ាងហោចណាស់ ២៩,៦៨៣នាក់ និងបានជម្លៀសប្រជាជនជាង ១៥លាននាក់ មិនថាក្នុង និងក្រៅប្រទេសស៊ូដង់ នេះបើយោងតាមការប៉ាន់ស្មានចុងក្រោយរបស់អង្គការអន្តរជាតិ។

អត្ថបទដែលជាប់ទាក់ទង