**ឯកឧត្តម កៅ ថាច អញ្ជើញជួបសំណេះសំណាលជាមួយប្រជាកសិករនៅស្រុកកំពង់ត្រាច ខេត្តកំពត**បទវិភាគ៖ជប៉ុននិងហ្វីលីពីន​ពន្លឿនការឃុបឃិតគ្នាខាងយោធា​ដែល​បាន​ក្លាយជា​ប្រភពបង្កភាពវឹកវរដ៏ធំបំផុត​សម្រាប់​បំផ្លាញ​ដល់​សន្តិភាព​និង​ភាព​សុខ​សាន្ត​ត្រាណ​ក្នុង​តំបន់**សម្តេចតេជោប្រកាសថា ទឹកដីដែលទាហានថៃកំពុងឈ្លានពាន និងកាន់កាប់ដោយខុសច្បាប់នោះ គឺត្រូវតែទាមទារយកមកវិញ**សិស្ស NPIC មានសមត្ថភាពខ្ពស់​ក្នុងការ​បង្កើត​ឧប​ករ​ណ៍​ទំនាក់​ទំនង​ជាមួយ​ប្រព័ន្ធ​ផ្កាយ​រណ​ប​​អន្តរ​ជា​តិ**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ជួបពិភាក្សាការងារជាមួយសហព័ន្ធសហជីពអន្តរជាតិ នៅសន្និសីទអន្តរជាតិខាងការងារ ក្នុងប្រទេសស្វ៊ីស**កម្ពុជា និងវៀតណាម ឯកភាពដាក់ចេញទិសដៅការងាររួមគ្នាដើម្បីជំរុញ និងបង្កើនលំហូរភ្ញៀវទេសចរទៅវិញទៅមក និងពីប្រទេសទីបី**កូនខ្មែរធ្វើបាន ! សិស្ស NPIC មានសមត្ថភាពផលិ​ត​ម៉ាស៊ីន​តាមដាន​គុណ​ភាព​ខ្យល់ និង​បរិស្ថាន​សម្រាប់​បំពាក់​នៅក្នុង​ទីតាំង​ឧស្សា​ហកម្ម**ទិវាអន្តរជាតិសម្រាប់ការសន្ទនារវាងអរិយធម៌ ៖ សាងស្ពានភ្ជាប់ដួងចិត្តនិងកិច្ចសហប្រតិបតិ្តការក្នុងយុគសម័យថ្មី**លោក Xi Jinping អញ្ជើញចូលរួមពិធីលៀងសាយភោជន៍​​ដែលរៀបចំឡើង​ដោយលោក Kim Jong-un**លោក Han Zheng អនុប្រធានរដ្ឋចិន​បំពេញ​ទស្សនកិច្ចនៅ​ប្រទេស​​បេឡារុស**សម្តេចតេជោ អញ្ជើញសំណេះសំណាល និងចែកអំណោយជូនជនភៀសសឹកជាង ៣ពាន់នាក់ ស្នាក់នៅមជ្ឈមណ្ឌលជនភៀសសឹកនៅភូមិ-ឃុំស្លក្រាម ស្រុកស្វាយចេក**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទៅទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម និងការគ្រប់គ្រងទីលានទុកដាក់សំរាមនៅឥណ្ឌូណេស៊ី**វិចារណកថា៖ ដំណើរអន្តរកាលបៃតងរបស់កម្ពុជា មិនមែនជាការប្តេជ្ញាចិត្តតែលើក្រដាស ប៉ុន្តែជាសកម្មភាពជាក់ស្តែង**សម្តេចតេជោ ណែនាំអាជ្ញាធរចាត់វិធានការលើអ្នកនាំទំនិញចូលមកដោយខុសច្បាប់ និងរឹបអូសទ្រព្យសម្បត្តិ ឱ្យទៅរែកដីធ្វើលេណដ្ឋាន**សម្តេចតេជោ៖ ប្រសិនបើយើងជ្រើសយកផ្លូវយោធាវាយយកទឹកដីខ្មែរ ដែលថៃយកទៅកាន់កាប់នោះ វានឹងរុញច្រានការប្រយុទ្ធឱ្យទៅកាន់តែឆ្ងាយ**សម្តេចតេជោ៖ ដោយសារការជឿទុកចិត្តគេពេក ទើបមិនបានត្រៀមខ្លួនសម្រាប់ការធ្វើសង្គ្រាមណាមួយនោះទេ ហើយ**សម្តេចតេជោ ប្រសិទ្ធនាមឈ្មោះឱ្យមណ្ឌលបណ្តោះអាសន្នស្លក្រាម នៅស្រុកស្វាយចេកថា «ភូមិរង់ចាំ»**អភិបាលខេត្តកណ្ដាល ដាក់បទបញ្ជាដល់អាជ្ញាធរក្រុង-ស្រុក បន្តចុះត្រួតពិនិត្យរដ្ឋបាលជាប្រចាំ ដើម្បីបោសសម្អាត Online Scams ឱ្យអស់ពីមូលដ្ឋាន**ប្រធានាធិបតីកូរ៉េខាងត្បូង៖ យើងមិនគួរបោះបង់គោលដៅរំសាយអាវុធនុយក្លេអ៊ែរកូរ៉េខាងជើងនោះទេ**តម្លៃប្រេងឆៅ កើនឡើងជាង ៥ភាគរយ បន្ទាប់ពីអ៉ីរ៉ង់ និងអ៉ីស្រាអែលបើកវាយប្រហារជាថ្មី

តាមលោក Xi Jinping ប្រធានរដ្ឋចិន ដើម្បីទទួលបទពិសោធន៍វប្បធម៌ឆ្នាំថ្មីប្រពៃណីចិន

ចាប់ពីថ្ងៃទី ២២ ដល់ថ្ងៃទី ២៤ ខែមករា លោក Xi Jinping ប្រធានរដ្ឋចិនបានទៅបំពេញទស្សនកិច្ចនៅខេត្ត Liaoning ដើម្បីសួរសុខទុក្ខកម្មាភិបាលនិងមហាជន ព្រមទាំងបានជូនពរឆ្នាំថ្មីដល់ប្រជាជនគ្រប់ជនជាតិទូទាំងប្រទេសចិន ។
ជារៀងរាល់ឆ្នាំនៅមុនថ្ងៃបុណ្យចូលឆ្នាំប្រពៃណីចិន លោក Xi Jinping តែងតែចុះសួរសុខទុក្ខប្រជាពលរដ្ឋ ដើម្បីត្រួតពិនិត្យជីវភាពរស់នៅរបស់ប្រជាជន ជូនពរឆ្នាំថ្មីដល់ប្រជាជន និងបង្ហាញពីការយកចិត្តទុកដាក់ចំពោះប្រជាជន ។ ចូរយើងដើរតាមគន្លងឆ្នាំថ្មីរបស់លោក Xi Jinping រំលឹកឡើងវិញនូវរឿងរ៉ាវរស់រវើកនិងពេលវេលាដ៏កក់ក្តៅ ទទួលបទពិសោធន៍វប្បធម៌ឆ្នាំថ្មីប្រពៃណីចិនជាមួយគ្នា ។

ការចងគំនួចចិន
ថ្ងៃទី ២៣ ខែមករា ឆ្នាំ ២០២៥ ខេត្ត Liaoning
លោក Xi Jinping បានអញ្ជើញទៅទស្សនាសហគមន៍ Chang’an ផ្លូវ Chang’an សង្កាត់ Dadong ទីក្រុង Shenyang ។ នៅមជ្ឈមណ្ឌលសេវាកម្មមហាជន អ្នកស្រុកមួយចំនួនកំពុងសរសេរពាក្យទំនឹមជូនពរចូលឆ្នាំចិននៃបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន ហើយក្មេងៗកំពុងចងខ្សែគំនួចចិន ។ លោកបានចូលក្នុងចំណោមពួកគេ សរសើរស្នាដៃរបស់ពួកគេម្តងម្កាល និងលើកទឹកចិត្តឱ្យពួកគេបន្តមរតកនិងផ្សព្វផ្សាយវប្បធម៌ប្រពៃណីចិនឱ្យកាន់តែល្អ ។

គយគន់រូបគំនូរឆ្នាំថ្មី
ថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ ២០២៤ ក្រុងធានជីន
លោក Xi Jinping បានអញ្ជើញទៅដល់ផ្លូវវប្បធម៌បុរាណទីក្រុង Tianjin ហើយគយគន់យ៉ាងល្អិតល្អន់នូវរូបគំនូរចូលឆ្នាំថ្មីដែលដាក់លក់នៅតាមផ្លូវ ។ លោកបានថ្លែងថា មើលឃើញប្រជាពលរដ្ឋនិងភ្ញៀវទេសចរបានរីករាយជាមួយការសំដែងសិល្បៈប្រជាប្រិយ ធ្វើឱ្យលោកមានអារម្មណ៍ថា មានបរិយាកាសបុណ្យចូលឆ្នាំថ្មីយ៉ាងខ្លាំង ។
ជូនពរជ័យ
ថ្ងៃទី ១៨ ខែមករា ឆ្នាំ ២០២៣
លោក Xi Jinping វីដេអូខលជាមួយកម្មាភិបាលមូលដ្ឋាននិងមហាជននៅខេត្ត Heilongjiang, ខេត្ត Fujian, ភូមិភាគស្វយ័ត Xinjiang, ខេត្ត Henan, ទីក្រុង Beijing, ខេត្ត Sichuan និងកន្លែងជាច្រើន ហើយបានជូនពរឆ្នាំថ្មីដល់ប្រជាជនគ្រប់ជនជាតិទូទាំងប្រទេសចិន ។

ធ្វើនំឆ្នាំថ្មី
ថ្ងៃទី ២៦ ខែមករា ឆ្នាំ ២០២២
លោក Xi Jinping បានចុះត្រួតពិនិត្យការងានៅភូមិ Fengnanyuan ឃុំ Shizhuang ទីក្រុង Huozhou ដើម្បីសួរសុខទុក្ខប្រជាជន លោកបានដើរចូលទៅក្នុងផ្ទះរបស់អ្នកភូមិឈ្មោះ Shi Hongbing ដែលក្រុមគ្រួសារគាត់កំពុងធ្វើម្ហូបបុណ្យចូលឆ្នាំប្រពៃណីចិន ។ លោកបានធ្វើនំចំហុយឆ្នាំថ្មីដោយប្រើពេលតែប៉ុន្មាននាទីតែប៉ុណ្ណោះ ។ លោកបានសរសើរថា “នំចំហុយឆ្នាំថ្មីផ្តល់ឱ្យប្រជាជននូវអារម្មណ៍កាន់តែប្រសើរឡើងជារៀងរាល់ឆ្នាំ ហើយតំណាងឱ្យសេចក្តីប្រាថ្នារបស់ប្រជាជនភាគច្រើនដែលចង់បានជីវភាពរស់នៅកាន់តែប្រសើរឡើង ៕

អត្ថបទដែលជាប់ទាក់ទង