**ឯកឧត្តម កៅ ថាច អញ្ជើញជួបសំណេះសំណាលជាមួយប្រជាកសិករនៅស្រុកកំពង់ត្រាច ខេត្តកំពត**បទវិភាគ៖ជប៉ុននិងហ្វីលីពីន​ពន្លឿនការឃុបឃិតគ្នាខាងយោធា​ដែល​បាន​ក្លាយជា​ប្រភពបង្កភាពវឹកវរដ៏ធំបំផុត​សម្រាប់​បំផ្លាញ​ដល់​សន្តិភាព​និង​ភាព​សុខ​សាន្ត​ត្រាណ​ក្នុង​តំបន់**សម្តេចតេជោប្រកាសថា ទឹកដីដែលទាហានថៃកំពុងឈ្លានពាន និងកាន់កាប់ដោយខុសច្បាប់នោះ គឺត្រូវតែទាមទារយកមកវិញ**សិស្ស NPIC មានសមត្ថភាពខ្ពស់​ក្នុងការ​បង្កើត​ឧប​ករ​ណ៍​ទំនាក់​ទំនង​ជាមួយ​ប្រព័ន្ធ​ផ្កាយ​រណ​ប​​អន្តរ​ជា​តិ**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ជួបពិភាក្សាការងារជាមួយសហព័ន្ធសហជីពអន្តរជាតិ នៅសន្និសីទអន្តរជាតិខាងការងារ ក្នុងប្រទេសស្វ៊ីស**កម្ពុជា និងវៀតណាម ឯកភាពដាក់ចេញទិសដៅការងាររួមគ្នាដើម្បីជំរុញ និងបង្កើនលំហូរភ្ញៀវទេសចរទៅវិញទៅមក និងពីប្រទេសទីបី**កូនខ្មែរធ្វើបាន ! សិស្ស NPIC មានសមត្ថភាពផលិ​ត​ម៉ាស៊ីន​តាមដាន​គុណ​ភាព​ខ្យល់ និង​បរិស្ថាន​សម្រាប់​បំពាក់​នៅក្នុង​ទីតាំង​ឧស្សា​ហកម្ម**ទិវាអន្តរជាតិសម្រាប់ការសន្ទនារវាងអរិយធម៌ ៖ សាងស្ពានភ្ជាប់ដួងចិត្តនិងកិច្ចសហប្រតិបតិ្តការក្នុងយុគសម័យថ្មី**លោក Xi Jinping អញ្ជើញចូលរួមពិធីលៀងសាយភោជន៍​​ដែលរៀបចំឡើង​ដោយលោក Kim Jong-un**លោក Han Zheng អនុប្រធានរដ្ឋចិន​បំពេញ​ទស្សនកិច្ចនៅ​ប្រទេស​​បេឡារុស**សម្តេចតេជោ អញ្ជើញសំណេះសំណាល និងចែកអំណោយជូនជនភៀសសឹកជាង ៣ពាន់នាក់ ស្នាក់នៅមជ្ឈមណ្ឌលជនភៀសសឹកនៅភូមិ-ឃុំស្លក្រាម ស្រុកស្វាយចេក**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទៅទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម និងការគ្រប់គ្រងទីលានទុកដាក់សំរាមនៅឥណ្ឌូណេស៊ី**វិចារណកថា៖ ដំណើរអន្តរកាលបៃតងរបស់កម្ពុជា មិនមែនជាការប្តេជ្ញាចិត្តតែលើក្រដាស ប៉ុន្តែជាសកម្មភាពជាក់ស្តែង**សម្តេចតេជោ ណែនាំអាជ្ញាធរចាត់វិធានការលើអ្នកនាំទំនិញចូលមកដោយខុសច្បាប់ និងរឹបអូសទ្រព្យសម្បត្តិ ឱ្យទៅរែកដីធ្វើលេណដ្ឋាន**សម្តេចតេជោ៖ ប្រសិនបើយើងជ្រើសយកផ្លូវយោធាវាយយកទឹកដីខ្មែរ ដែលថៃយកទៅកាន់កាប់នោះ វានឹងរុញច្រានការប្រយុទ្ធឱ្យទៅកាន់តែឆ្ងាយ**សម្តេចតេជោ៖ ដោយសារការជឿទុកចិត្តគេពេក ទើបមិនបានត្រៀមខ្លួនសម្រាប់ការធ្វើសង្គ្រាមណាមួយនោះទេ ហើយ**សម្តេចតេជោ ប្រសិទ្ធនាមឈ្មោះឱ្យមណ្ឌលបណ្តោះអាសន្នស្លក្រាម នៅស្រុកស្វាយចេកថា «ភូមិរង់ចាំ»**អភិបាលខេត្តកណ្ដាល ដាក់បទបញ្ជាដល់អាជ្ញាធរក្រុង-ស្រុក បន្តចុះត្រួតពិនិត្យរដ្ឋបាលជាប្រចាំ ដើម្បីបោសសម្អាត Online Scams ឱ្យអស់ពីមូលដ្ឋាន**ប្រធានាធិបតីកូរ៉េខាងត្បូង៖ យើងមិនគួរបោះបង់គោលដៅរំសាយអាវុធនុយក្លេអ៊ែរកូរ៉េខាងជើងនោះទេ**តម្លៃប្រេងឆៅ កើនឡើងជាង ៥ភាគរយ បន្ទាប់ពីអ៉ីរ៉ង់ និងអ៉ីស្រាអែលបើកវាយប្រហារជាថ្មី

ក្រុមការងារប្រតិកម្មរហ័ស នៃមន្ទីរប្រឆាំងគ្រឿងញៀន ប្រកាសព័ត៌មាន ពាក់ព័ន្ធការផ្សព្វផ្សាយរបស់អ្នកសារព័ត៌មានអនឡាញមួយចំនួន បង្កើតឱ្យមានការភ័ន្តច្រឡំ មកលើកិច្ចការងារបង្ក្រាបបទល្មើសគ្រឿងញៀន របស់កម្លាំងនគរបាលជាតិ

ភ្នំពេញ៖ មន្ទីរប្រឆាំងគ្រឿងញៀន អគ្គស្នងការដ្ឋាននគរបាលជាតិ បានចេញសេចក្តីប្រកាសព័ត៌មាន ច្រានចោលនូវការផ្សព្វផ្សាយព័ត៌មានរបស់អ្នកសារព័ត៌មានអនឡាញមួយចំនួន ដែលបង្កើតឱ្យមានការភ័ន្តច្រឡំមកលើកិច្ចការងារបង្ក្រាបបទល្មើសគ្រឿងញៀន របស់កម្លាំងនគរបាលជាតិ។

មន្ទីរប្រឆាំងគ្រឿងញៀនបានបញ្ជាក់ថា នាពេលថ្មីៗនេះ អ្នកសារព័ត៌មានអនឡាញមួយចំនួនតូច បានធ្វើការផ្សព្វផ្សាយព័ត៌មានជាលក្ខណៈ បញ្ចេញទស្សនៈផ្ទាល់ខ្លួន ដោយបានបង្ហោះរូបថតជនល្មើស និងថ្នាំញៀន ដែលកម្លាំងអាវុធហត្ថខេត្តបាត់ដំបង បង្ក្រាប បាននៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៥ជាមួយខ្លឹមសារថា «មានគេសួរ៖ ហេតុអ្វីបានជាលោកប៉េអិមបង្ក្រាបគ្រឿងញៀនយូរៗម្ដងសោះ បានច្រើនរាប់រយគ.ក មានទាំងកាំភ្លើង ក្របួចបានទាំងមេខ្លោងធំៗទៀត.? ចុះលោកប៉ូលិសវិញ.? គេឃើញបង្ក្រាបគ្រឿងញៀនយ៉ាងសកម្មស្ទើររាល់ថ្ងៃ តែតូចតាច កំប៉ិកកំប៉ុក ហើយចាប់បានតែអ្នកជក់ ឬ អ្នកកាន់ថ្នាំ១ឬ២ក្រាម..មិនដែលចាប់បានទេមេខ្លោង។ មិនតែប៉ុណ្ណោះលាក់លៀមៗ មិនដែលឲ្យកាសែតផ្សាយទេ។ {សុំសរសើដោយស្មោះ ចំពោះកិច្ចប្រតិបត្តិការរបស់លោកប៉េអិម)» ។

មន្ទីរប្រឆាំងគ្រឿងញៀន ចាត់ទុកការផ្សព្វផ្សាយរបស់អ្នកព័ត៌មានអនឡាញមួយចំនួនតូចនេះ មិនបានឆ្លុះ បញ្ចាំងពីការពិតនោះទេ គ្រាន់តែជាការបញ្ចេញទស្សនៈផ្ទាល់ខ្លួន ដើម្បីបង្កើតឱ្យមានការចាប់អារម្មណ៍ពីមហាជនតែ ប៉ុណ្ណោះ។

មន្ទីរប្រឆាំងគ្រឿងញៀន សូមជម្រាបជូនសាធារណជនមេត្តាជ្រាបថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា បានបន្តចាត់ទុកការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ជាទិសដៅអាទិភាព តាមរយៈការដាក់បញ្ចូលការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្នុងបរិស្ថានគ្របដណ្តប់នៃស្នូលយុទ្ធសាស្ត្រ បញ្ចកោណដំណាក់កាលទី១ វិធានការគន្លឹះទាំង៥ និងគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព។ បន្ថែមលើកពីនេះ រាជរដ្ឋាភិបាលបានបន្តដាក់ចេញនូវយុទ្ធនាការ ប្រយុទ្ធ ប្រឆាំង គ្រឿង ញៀន ខុស ច្បាប់ ដែលមកដល់ពេលនេះមានចំនួន៩លើកមកហើយ។

ដើម្បីអនុវត្តន៍ផែនការ អាទិភាពរបស់រាជរដ្ឋាភិបាល កម្លាំងនគរបាលផែនប្រឆាំងគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដែលបានចូលរួមយ៉ាងសកម្ម ក្នុងការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រឿងញៀនបានករណីធំៗ (ធ្ងន់ធ្ងរ)ជាច្រើនករណី ព្រមទាំងចាប់មេខ្លោង និងបណ្តាញជាច្រើននាក់ ហើយរឹបអូសបានគ្រឿងញៀនជាច្រើនតោនក្នុង១ឆ្នាំៗថែមទៀតផង (ជាក់ស្តែងដូចមានក្នុងរបាយការណ៍ប្រចាំឆ្នាំ ២០២៤)។

ជាថ្មីម្តងទៀត មន្ទីរប្រឆាំងគ្រឿងញៀន ក្នុងនាមអង្គភាពចូលរួមអនុវត្តន៍ច្បាប់គ្រឿងញៀន សូមច្រានចោល ទាំងស្រុងចំពោះការផ្សព្វផ្សាយរបស់អ្នកសារព័ត៌មានអនឡាញមួយចំនួនតូច ដែលបង្កើតព័ត៌មានតាមអារម្មណ៍ផ្ទាល់ ខ្លួន បង្កើតឱ្យមានការរើសអើងរវាងមន្ត្រីអនុវត្តន៍ច្បាប់ ពិសេសបន្តុះបង្អាប់លើកងកម្លាំងនគរបាលជាតិ ដែលបាន និងកំពុងបំពេញការងារបម្រើប្រជាជន ក្នុងការថែរក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ជូនសង្គមជាតិ។

មន្ទីរប្រឆាំងគ្រឿងញៀន ស្នើឱ្យអ្នកសារព័ត៌មានអនឡាញទាំងនោះ ធ្វើការកែតម្រូវជាបន្ទាន់នូវការផ្សព្វផ្សាយ របស់ខ្លួន បើមិនដូច្នេះទេ នឹងចាត់វិធានការតាមផ្លូវច្បាប់ជាធរមាន៕

អត្ថបទដែលជាប់ទាក់ទង