**អភិបាលខេត្តកណ្ដាល ដាក់បទបញ្ជាដល់អាជ្ញាធរក្រុង-ស្រុក បន្តចុះត្រួតពិនិត្យរដ្ឋបាលជាប្រចាំ ដើម្បីបោសសម្អាត Online Scams ឱ្យអស់ពីមូលដ្ឋាន**ប្រធានាធិបតីកូរ៉េខាងត្បូង៖ យើងមិនគួរបោះបង់គោលដៅរំសាយអាវុធនុយក្លេអ៊ែរកូរ៉េខាងជើងនោះទេ**តម្លៃប្រេងឆៅ កើនឡើងជាង ៥ភាគរយ បន្ទាប់ពីអ៉ីរ៉ង់ និងអ៉ីស្រាអែលបើកវាយប្រហារជាថ្មី**ក្រុម Houthi បាញ់មីស៉ីលលើអ៉ីស្រាអែល និងហាមប្រាមអ៉ីស្រាអែល ពីការដឹកជញ្ជូនឆ្លងកាត់សមុទ្រក្រហម**អ៉ីរ៉ង់៖ ច្រកសមុទ្រ Hormuz នឹងអាចបើកឡើងវិញបាន ប៉ុន្តែស្ថិតក្រោមលក្ខខណ្ឌថ្មី កំណត់ដោយអ៉ីរ៉ង់ និងអូម៉ង់ រួមទាំងការយកថ្លៃសេវាឆ្លងកាត់**កម្ពុជា-វៀតណាម បន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិកា​រ​ រវាងប្រទេសទាំងពីរ**ឯកអគ្គរដ្ឋទូតឡាវ ប្តេជ្ញានឹងជំរុញឱ្យប្រជាជនឡាវមកទស្សនាកម្ពុជាឱ្យបានច្រើន**រដ្ឋមន្រ្តីបរិស្ថាន៖ ការប្រើប្រាស់យានយន្តអគ្គិសនីចូលរួមចំណែកដល់កិច្ចគាំពារបរិស្ថាននិងកាត់បន្ថយការប្រែប្រួលអាកាសធាតុ**ឧបនាយករដ្ឋមន្ត្រី ស សុខា លើកទឹកចិត្តអង្គការកុមារកម្ពុជារីករាយ បន្តបេសកកម្មជួយកុមារក្រីក្រ និងងាយរងគ្រោះ**កម្ពុជា-វៀតណាម ឯកភាពបន្តជំរុញទំនាក់ទំនងទ្វេភាគី ក្នុងស្មារតីនៃភាពជាអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង**អូស្ត្រាលី ផ្តល់​ហិរញ្ញប្បទាន ១.៥ លានដុល្លារអូស្រ្តាលី ដើម្បីគាំទ្រការ​ស្តារឡើងវិញ​ និងសកម្មភាពមីននៅតាមសហគមន៍ដែលរងផលប៉ះពាល់តាមព្រំដែនរបស់កម្ពុជា​ តាម​រយៈ​គម្រោង​បោសសម្អាត​មីន​ដេីម្បី​លទ្ធផល​**លោក Xi Jinping ចុះផ្សាយអត្ថបទលើប្រព័ន្ធសារព័ត៌មានកូរ៉េខាងជើង**សង្គមស៊ីវិលកម្ពុជា-ចិន បន្តពង្រឹងស្ពានមិត្តភាពប្រជាជន និងប្រជាជន តាមរយៈដំណើរទស្សនកិច្ចសិក្សា នៅប្រទេសចិន**នគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យចំនួន១០នាក់ ពាក់ព័ន្ធករណីហិង្សា នៅខណ្ឌមានជ័យ**ឯកឧត្តម ទេព អស្នារិទ្ធ៖ សូមយុវសិស្សទាំងអស់ប្រើឧបករណ៍វៃឆ្លាតក្នុងដៃប្រកបដោយការទទួលខុសត្រូវ និងប្រែក្លាយខ្លួនជាភ្នាក់ងារសុវត្ថិភាពព័ត៌មានរបស់សង្គមកម្ពុជា**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អំពាវនាវដល់មន្ត្រីរាជការដែលកំពុងបម្រើការងារក្រោមឱវាទរដ្ឋបាលខេត្តព្រៃវែង នាំប្ដី ឬប្រពន្ធ និងកូនក្នុងបន្ទុក មកចុះឈ្មោះជាសមាជិក ប.ស.ស. ឱ្យបានគ្រប់ៗគ្នា**សិស្ស NPIC បង្កើតម៉ាស៊ីនបោះពុម្ព 3D ខ្នាតធំ ដើម្បី​ជួយជំរុញ​វិស័យ​ឧស្សា​ហកម្ម​កម្ពុជា​ឱ្យកាន់​តែ​រីក​ចម្រើន**ឱកាសការងារជាង ៩ពាន់កន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបានផ្សព្វផ្សាយដល់មូលដ្ឋានក្នុងខេត្តបាត់ដំបង ក្នុងស្មារតី «ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ»**ក្រសួងការងារ៖ ខេត្ត៤ជាប់សមុទ្រមានឱកាសការងារជិត ៧ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ៖ ខេត្តស្វាយរៀងមានឱកាសការងារជាង ៣ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ

ក្រសួងអប់រំ ចាប់ផ្តើមបើកវគ្គរៀនបំប៉នសមត្ថភាព ត្រៀមប្រឡងបាក់ឌុប ដល់សិស្សានុសិស្ស ដែលជាបេក្ខជនត្រៀមប្រឡងដោយឥតគិតថ្លៃ ចាប់ពីខែមករានេះតទៅ

ភ្នំពេញ៖ មជ្ឈមណ្ឌលសម្រាប់ការអប់រំឌីជីថល និងការអប់រំពីចម្ងាយនៃក្រសួងអប់រំ យុវជន និងកីឡា តាមរយៈគំនិតផ្តួចផ្តើមពីលោកបណ្ឌិត សាន វឌ្ឍនា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានសហការជាមួយសាស្រ្តាចារ្យនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងគ្រូឧទ្ទេសនៃកម្មវិធីសាលារៀនជំនាន់ថ្មី វិទ្យាល័យព្រះស៊ីសុវត្ថិដើម្បីផ្តល់ជូនការបង្រៀនបំប៉នសមត្ថភាពត្រៀមប្រឡងសញ្ញាបត្រមធ្យម​សិក្សា​ទុតិយភូមិដល់សិស្សានុសិស្ស ដែលជាបេក្ខជនត្រៀមប្រឡងដោយឥតគិតថ្លៃ។

ការបង្រៀនបំប៉នសមត្ថភាពនេះ ធ្វើឡើងតាមរយៈការផ្សាយផ្ទាល់នៅក្នុងគេហទំព័រ ឬកម្មវិធីសិក្សាទូរសិក្សា – Duraseksa ដោយគម្រោងនេះត្រូវបានដាក់ឈ្មោះថា «ប្រព័ន្ធបង្រៀនសមកាលកម្ម ឬ Live Teaching System»។

គួរបញ្ជាក់ផងដែរថា ការផ្សាយផ្ទាល់វគ្គបំប៉នសមត្ថភាពត្រៀមបាក់ឌុប Live Teaching ដែលប្អូនៗអាចសិក្សាដោយឥតគិតថ្លៃ និងសិក្សាផ្ទាល់ជាមួយលោកគ្រូនៅវិទ្យាល័យឥន្ទ្រទេវី និងសិក្សាជាក្រុម​តាមរយៈការផ្សាយផ្ទាល់ នៅវិទ្យាល័យគោលដៅសរុបចំនួន ៦៩វិទ្យាល័យទូទាំងរាជធានី-ខេត្ត មានដូចជា៖ វិទ្យាល័យឥន្ទ្រទេវី, វិទ្យាល័យកំបូល, វិទ្យាល័យហ៊ុនសែនបុរី ១០០ខ្នង, វិទ្យាល័យទឹកល្អក់, វិទ្យាល័យព្រែកឯង, វិទ្យាល័យបឹងប្រីយ៍, វិទ្យាល័យជាស៊ីមចំរើនរដ្ឋ, វិទ្យាល័យហ៊ុនសែនប៊ុនរានីច្បារអំពៅ, វិទ្យាល័យហ៊ុនសែនពញាពន់, វិទ្យាល័យហ៊ុនសែន ១ មិថុនា។
វិទ្យាល័យ ក្រពុំឈូក, វិទ្យាល័យ សអ.ព្រៃមេលង, វិទ្យាល័យ ហស.កោះអណ្តែត, វិទ្យាល័យ គិរីវង់, វិទ្យាល័យ សអ. ទន្លាប់, វិទ្យាល័យ សអ. សូបិណ, វិទ្យាល័យ សុខអានភ្នំ, វិទ្យាល័យ ជា ស៊ីមតាកែវ , វិទ្យាល័យ ហស.ឈើទាល, វិទ្យាល័យ នរ.ណ.អង្គរនាប, វិទ្យាល័យ សម.អគ្គ.អង្គតាសោម, វិទ្យាល័យ សអ. ១ ឧសភា, វិទ្យាល័យ សអ.លាយបូរ, វិទ្យាល័យ ហស. ត្នោតជុំ, វិទ្យាល័យ អង្គរការ, វិទ្យាល័យ អង្គសង្គែ , វិទ្យាល័យ បារាយណ៏វិហារពីរ, វិទ្យាល័យ ព្រៃឈើទាល និងវិទ្យាល័យបុសខ្នុរ។

វិទ្យាល័យហ៊ុនសែនចំការលើ, វិទ្យាល័យប៊ុនរ៉ានីហ៊ុនសែនស្ពឺ, វិទ្យាល័យហ៊ុនសែនខ្ចៅ, វិទ្យាល័យហ៊ុនសែនស្គន់, វិទ្យាល័យសម្តេចជួនណាត, វិទ្យាល័យហ៊ុនសែនចំការដូង, វិទ្យាល័យប៊ុនរ៉ានីហ៊ុនសែនចរិយាវង្ស និងវិទ្យាល័យហ៊ុនសែនកែវផុស, វិទ្យាល័យស្ទឹងហាវ៖ វិទ្យាល័យហ៊ុនសែនស្មាច់ដែង និងវិទ្យាល័យជាច, វិទ្យាល័យហ៊ុនសែនកំចាយមារ, វិទ្យាល័យហ៊ុនសែនតាគោក, វិទ្យាល័យប្រមូលព្រហ្ម, វិទ្យាល័យព្រែកក្របៅ, វិទ្យាល័យរស្មីសាមគ្គី, វិទ្យាល័យជ្រៃធំ
វិទ្យាល័យរមាសហែក និងវិទ្យាល័យស្ទឹងសែន, វិទ្យាល័យចំណាលើ, វិទ្យាល័យវង្សមានរិទ្ធ, វិទ្យាល័យសណ្តាន់, វិទ្យាល័យហ៊ុនសែនកំពង់ត្រឡាច, វិទ្យាល័យព្រះបាទសម្តេចព្រះបរមនាថ នរោត្តមសីហមុនី, វិទ្យាល័យហ៊ុនសែន រលាប្អៀរ, វិទ្យាល័យព្រះបាទសុរាម្រិត, វិទ្យាល័យក្រុងកំពង់ឆ្នាំង, វិទ្យាល័យមិត្តភាពខ្មែរជប៉ុនសាមគ្គីមានជ័យ, វិទ្យាល័យតេជោទឹកហូត, វិទ្យាល័យប៊ុនរ៉ានីហ៊ុនសែនរលាប្អៀរ, វិទ្យាល័យហ៊ុនសែនទឹកផុស, វិទ្យាល័យហ៊ុនសែនទួលខ្ពស់, វិទ្យាល័យសម្ដេចឪ, វិទ្យាល័យហ៊ុនសែនសៀមរាប, វិទ្យាល័យបាយ័ន, វិទ្យាល័យ២៨មករា, វិទ្យាល័យកំពង់ស្ពឺ, វិទ្យាល័យប៊ុនរ៉ានីហ៊ុនសែនចាន់ថ្នាល, វិទ្យាល័យហ៊ុនសែនអន្លង់ជ្រៃ និងវិទ្យាល័យហ៊ុនសែនសំរោង។

សរុបមកទល់បច្ចុប្បន្ននេះ ប្រព័ន្ធបង្រៀនសមកាលកម្ម ឬ Live Teaching System បានពង្រីកខ្លួនទៅកាន់វិទ្យាល័យសរុបចំនួន ៦៩វិទ្យាល័យទូទាំងរាជធានីភ្នំពេញ និងតាមបណ្តាខេត្តចំនួន៥ ខេត្ត។
វគ្គបំប៉នសមត្ថភាពនេះនឹងប្រព្រឹត្តទៅនៅរៀងរាល់ថ្ងៃអាទិត្យចាប់ពីម៉ោង ៧៖០០ នាទីព្រឹក រហូតដល់ម៉ោង ៥៖០០នាទីរសៀលដោយមានការបែងចែកកាលវិភាគតាមមុខវិជ្ជា។ ក្រៅពីការផ្សាយផ្ទាល់នៅតាមវិទ្យាល័យគោលដៅ វគ្គបំប៉នសមត្ថភាពនេះក៍មានការផ្សាយបន្តផ្ទាល់ទៅកាន់សិស្សានុសិស្សទូទាំងប្រទេស តាមរយៈគេហទំព័រទូរសិក្សា www.duraseksa.gov.kh របស់មជ្ឈមណ្ឌលសម្រាប់ការអប់រំឌីជីថល និងការអប់រំពីចម្ងាយ។

សម្រាប់ព័ត៍មានបន្ថែមសូមតាមដានទំព័រផ្លូវការរបស់ទូរសិក្សា៖ Duraseksa – ទូរសិក្សា ឬតេឡេក្រាមឆាណែល៖ https://t.me/duraseksa ឬ សម្រាប់ប្អូនៗដែលមានបំណងចង់មកសិក្សា​អាចទាក់ទង​មកកាន់ក្រុមការងារតាមរយៈ៖ https://linktr.ee/_Duraseksa_ ៕

អត្ថបទដែលជាប់ទាក់ទង