ក្រសួងអប់រំ នឹងរៀបចំកម្មវិធីប្រកួតប្រជែង “គ្រូបង្រៀនដែលមានគំនិតច្នៃប្រឌិតខ្ពស់ផ្នែកបច្ចេកវិទ្យាអប់រំកម្ពុជា ឆ្នាំ២០២៥”

ភ្នំពេញ៖ កម្មវិធីប្រកួតប្រជែងនេះ នឹងផ្ដល់ឱកាសប្រកួតប្រជែងដល់គ្រូបង្រៀនទូទាំងប្រទេស ដែលបាននិងកំពុងប្រើប្រាស់បច្ចេកវិទ្យាប្រកបដោយភាពច្នៃប្រឌិតខ្ពស់ជំនួយដល់ការបង្រៀន និងរៀន និងការបំពេញការងារ។
សម្រាប់ជ័យលាភី ៣រូប នឹងត្រូវបានអញ្ជើញឱ្យមកធ្វើបទបង្ហាញ និងប្រគល់ពានរង្វាន់នៅ សន្និសីទ និងពិព័រណ៍បច្ចេកវិទ្យាអប់រំ លើកទី១ នៅកម្ពុជា (The First Cambodia EdTech Summit) ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៧ ដល់ ១៨ ខែកុម្ភៈ ឆ្នាំ២០២៥ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។
ចាប់ទទួលពាក្យចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ ត្រឹមម៉ោង ១៧:០០ នាទី ។ សូមដាក់ពាក្យប្រកួតប្រជែង៖ https://edtechcambodia.org/edtechteacher2025 ៕

