**អភិបាលខេត្តកណ្ដាល ដាក់បទបញ្ជាដល់អាជ្ញាធរក្រុង-ស្រុក បន្តចុះត្រួតពិនិត្យរដ្ឋបាលជាប្រចាំ ដើម្បីបោសសម្អាត Online Scams ឱ្យអស់ពីមូលដ្ឋាន**ប្រធានាធិបតីកូរ៉េខាងត្បូង៖ យើងមិនគួរបោះបង់គោលដៅរំសាយអាវុធនុយក្លេអ៊ែរកូរ៉េខាងជើងនោះទេ**តម្លៃប្រេងឆៅ កើនឡើងជាង ៥ភាគរយ បន្ទាប់ពីអ៉ីរ៉ង់ និងអ៉ីស្រាអែលបើកវាយប្រហារជាថ្មី**ក្រុម Houthi បាញ់មីស៉ីលលើអ៉ីស្រាអែល និងហាមប្រាមអ៉ីស្រាអែល ពីការដឹកជញ្ជូនឆ្លងកាត់សមុទ្រក្រហម**អ៉ីរ៉ង់៖ ច្រកសមុទ្រ Hormuz នឹងអាចបើកឡើងវិញបាន ប៉ុន្តែស្ថិតក្រោមលក្ខខណ្ឌថ្មី កំណត់ដោយអ៉ីរ៉ង់ និងអូម៉ង់ រួមទាំងការយកថ្លៃសេវាឆ្លងកាត់**កម្ពុជា-វៀតណាម បន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិកា​រ​ រវាងប្រទេសទាំងពីរ**ឯកអគ្គរដ្ឋទូតឡាវ ប្តេជ្ញានឹងជំរុញឱ្យប្រជាជនឡាវមកទស្សនាកម្ពុជាឱ្យបានច្រើន**រដ្ឋមន្រ្តីបរិស្ថាន៖ ការប្រើប្រាស់យានយន្តអគ្គិសនីចូលរួមចំណែកដល់កិច្ចគាំពារបរិស្ថាននិងកាត់បន្ថយការប្រែប្រួលអាកាសធាតុ**ឧបនាយករដ្ឋមន្ត្រី ស សុខា លើកទឹកចិត្តអង្គការកុមារកម្ពុជារីករាយ បន្តបេសកកម្មជួយកុមារក្រីក្រ និងងាយរងគ្រោះ**កម្ពុជា-វៀតណាម ឯកភាពបន្តជំរុញទំនាក់ទំនងទ្វេភាគី ក្នុងស្មារតីនៃភាពជាអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង**អូស្ត្រាលី ផ្តល់​ហិរញ្ញប្បទាន ១.៥ លានដុល្លារអូស្រ្តាលី ដើម្បីគាំទ្រការ​ស្តារឡើងវិញ​ និងសកម្មភាពមីននៅតាមសហគមន៍ដែលរងផលប៉ះពាល់តាមព្រំដែនរបស់កម្ពុជា​ តាម​រយៈ​គម្រោង​បោសសម្អាត​មីន​ដេីម្បី​លទ្ធផល​**លោក Xi Jinping ចុះផ្សាយអត្ថបទលើប្រព័ន្ធសារព័ត៌មានកូរ៉េខាងជើង**សង្គមស៊ីវិលកម្ពុជា-ចិន បន្តពង្រឹងស្ពានមិត្តភាពប្រជាជន និងប្រជាជន តាមរយៈដំណើរទស្សនកិច្ចសិក្សា នៅប្រទេសចិន**នគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យចំនួន១០នាក់ ពាក់ព័ន្ធករណីហិង្សា នៅខណ្ឌមានជ័យ**ឯកឧត្តម ទេព អស្នារិទ្ធ៖ សូមយុវសិស្សទាំងអស់ប្រើឧបករណ៍វៃឆ្លាតក្នុងដៃប្រកបដោយការទទួលខុសត្រូវ និងប្រែក្លាយខ្លួនជាភ្នាក់ងារសុវត្ថិភាពព័ត៌មានរបស់សង្គមកម្ពុជា**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អំពាវនាវដល់មន្ត្រីរាជការដែលកំពុងបម្រើការងារក្រោមឱវាទរដ្ឋបាលខេត្តព្រៃវែង នាំប្ដី ឬប្រពន្ធ និងកូនក្នុងបន្ទុក មកចុះឈ្មោះជាសមាជិក ប.ស.ស. ឱ្យបានគ្រប់ៗគ្នា**សិស្ស NPIC បង្កើតម៉ាស៊ីនបោះពុម្ព 3D ខ្នាតធំ ដើម្បី​ជួយជំរុញ​វិស័យ​ឧស្សា​ហកម្ម​កម្ពុជា​ឱ្យកាន់​តែ​រីក​ចម្រើន**ឱកាសការងារជាង ៩ពាន់កន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបានផ្សព្វផ្សាយដល់មូលដ្ឋានក្នុងខេត្តបាត់ដំបង ក្នុងស្មារតី «ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ»**ក្រសួងការងារ៖ ខេត្ត៤ជាប់សមុទ្រមានឱកាសការងារជិត ៧ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ៖ ខេត្តស្វាយរៀងមានឱកាសការងារជាង ៣ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ

សមាគមនិយោជក ក្រុមហ៊ុនឯកជន៖ ការដាក់ឱ្យប្រើប្រាស់ បញ្ជរសេវាសាធារណៈចល័តរបស់ក្រសួងការងារ គឺជាការធ្វើទំនើបកម្ម (digitalization) លើសេវាសាធារណៈរបស់រដ្ឋ

ភ្នំពេញ៖ សមាគមនិយោជក ក្រុមហ៊ុនឯកជន និងសាធារណជន បានលើកឡើងថា ការដាក់ឱ្យប្រើប្រាស់ជាផ្លូវការ បញ្ជរសេវាសាធារណៈ ចល័តរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ គឺជាការធ្វើទំនើបកម្ម (digitalization) សេវាសាធារណៈរបស់រដ្ឋ ឱ្យកាន់តែកៀកសាធារណជន យុវជន អំពីឱកាសការងារ និងការដាក់ពាក្យរកការងារធ្វើនៅតាមក្រុមហ៊ុនឯកជននានា ក៏ដូចជាការប្រើប្រាស់សេវាផ្សេងៗទៀតរបស់ក្រសួងការងារដែលបានបញ្ចូលក្នុង បញ្ជរសេវាសាធារណៈ។

អគ្គលេខាធិការរងនៃសមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC) លោក កាំង ម៉ូនីកា បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលថ្មីមួយទៀតរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាសេនាធិការ  តាមរយៈការដាក់ឱ្យប្រើប្រាស់ជាផ្លូវការ បញ្ជរសេវាសាធារណៈចល័តរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈសម្រាប់សាធារណៈជននៅដើមឆ្នាំ២០២៥ នេះ។

អគ្គលេខាធិការរង TAFTAC មើលឃើញថា បញ្ជរសេវាសាធារណៈចល័តនេះ គឺជាការធ្វើទំនើបកម្ម (digitalization) លើសេវាសាធារណៈថ្មីមួយទៀតរបស់ក្រសួងការងារសម្រាប់ពលរដ្ឋ បន្ថែមពីការធ្វើទំនើបកម្មលើសេវាសាធារណៈរបស់ក្រសួងផ្សេងៗទៀតកន្លងមក។ ការធ្វើទំនើបកម្មលើបញ្ជរសេវាសាធារណៈចល័តនេះ នឹងធ្វើឱ្យអ្នកប្រើប្រាស់សេវា (ពលរដ្ឋ) និងអ្នកផ្តល់សេវានៅក្បែរគ្នា ផ្តល់ភាពងាយស្រួលលើការផ្តល់សេវាសាធារណៈបានពេញលេញ និងនៅគ្រប់ទីកន្លែង។

ដោយឡែក លោកស្រី ឈាង សោភា ប្រធាននាយកដ្ឋានសេវាកម្មហិរញ្ញវត្ថុបុគ្គលនៃធនាគា កាណាឌីយ៉ា ក.អ ក៏បានគូសបញ្ជាក់ថា ក្នុងនាមជាវិស័យឯកជន ធនាគារ កាណាឌីយ៉ា រីករាយធ្វើជាដៃគូជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងការដាក់ឱ្យប្រើប្រាស់បញ្ជរសេវាសាធារណៈចល័តឱ្យកាន់តែមានប្រសិទ្ធភាព។ លោកស្រី មើលឃើញថា ការដាក់ឱ្យប្រើប្រាស់បញ្ជរសេវាសាធារណៈចល័ត គឺជាអ្វីដែលវិស័យឯកជនកំពុងតែធ្វើ ហើយតាមរយៈសមិទ្ធផលរបស់ក្រសួងការងារនៅពេលនេះគឺជាការធ្វើទំនើបកម្មលើសេវាសាធារណៈ (digitalization) របស់រដ្ឋ ដែលវិស័យឯកជនចង់បាន ដើម្បីផ្តល់សេវាសាធារណដែលមានសុវត្ថិភាព និងទុកចិត្តបាន ជាពិសេសអ្នកស្វែងរកការងារធ្វើ និងម្ចាស់ក្រុមហ៊ុនឯកជន។

ទន្ទឹមនឹងនេះ លោក ស៊ិន សុវេហោស៍ ជាប្រជាពលរដ្ឋដែលស្វែងរកការងារធ្វើ បានបញ្ជាក់ថា ខ្លួនបានដាក់ពាក្យទៅធ្វើការនៅប្រទេសថៃ តាមរយៈការប្រើប្រាស់បញ្ជរសេវាសាធារណៈចល័ត ។ ជាបទពិសោធន៍ផ្ទាល់ខ្លួន លោកបានវាយតម្លៃខ្ពស់លើសេវាដែលរហ័សទាន់ចិត្ត និងទំនុកចិត្តមួយនេះ ពីព្រោះក្រុមហ៊ុនឯកជនបានទាក់ទងមកខ្លួនវិញក្នុងរយៈពេលខ្លី ហើយបានបំពេញបែបបទដើម្បីជាប់ជាស្ថាពរទៅបម្រើការងារនៅប្រទេសថៃ ដោយស្របច្បាប់។ អ្វីដែលសំខាន់នោះគឺក្រុមហ៊ុនឯកជន ស្របច្បាប់ ធានាថាទៅធ្វើការនៅបរទេសដោយស្របច្បាប់ត្រឹមត្រូវ។

សូមបញ្ជាក់ថា ចំណុចពិសេស និងសារៈប្រយោជន៍នៃ «បញ្ជរសេវាសាធារណៈចល័ត» នេះមានដូចជា៖
ទី១. ការបង្ខិតការផ្ដល់ឱកាស និងការធ្វើឱ្យយុវជនយុវនារី អាចស្វែងរកព័ត៌មាននិងសេវាកម្ម ដែលមានប្រយោជន៍នានាសម្រាប់ខ្លួន ដោយប្រើត្រឹមតែ “ម្រាមដៃ» ប៉ុណ្ណោះ។
ទី២. ជាបណ្ដុំនៃព័ត៌មាន និងការផ្តល់សេវាដ៏ពិសេសក្នុងការស្វែងរកការងារ ស្វែងរកបុគ្គលិក ចុះឈ្មោះសិក្សាជំនាញវិជ្ជាជីវៈ និងដាក់ពាក្យបណ្តឹងជាដើម ដែលលើសពីយន្តការ និងគេហទំព័រ ដែលកំពុងដំណើរការមួយចំនួនទៀតផង។
ទី៣. ការចែករំលែកព័ត៌មាន និងសេវាកម្មដ៏ត្រឹមត្រូវ ទាន់ពេលវេលា អាចទុកចិត្តបាន និង ផ្លូវការពីស្ថាប័នរដ្ឋជូនដល់សាធារណជន យុវជន យុវនារីកម្ពុជា ទាំងអស់។
ទី៤. ជាចំណែកមួយនៃការសម្របសម្រួល និងបង្កើនការងារ និងកំណើនសេដ្ឋកិច្ច ក្នុងដំណើរប្រែក្លាយកម្ពុជាជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០៕

 

អត្ថបទដែលជាប់ទាក់ទង