**ឯកឧត្តម កៅ ថាច អញ្ជើញជួបសំណេះសំណាលជាមួយប្រជាកសិករនៅស្រុកកំពង់ត្រាច ខេត្តកំពត**បទវិភាគ៖ជប៉ុននិងហ្វីលីពីន​ពន្លឿនការឃុបឃិតគ្នាខាងយោធា​ដែល​បាន​ក្លាយជា​ប្រភពបង្កភាពវឹកវរដ៏ធំបំផុត​សម្រាប់​បំផ្លាញ​ដល់​សន្តិភាព​និង​ភាព​សុខ​សាន្ត​ត្រាណ​ក្នុង​តំបន់**សម្តេចតេជោប្រកាសថា ទឹកដីដែលទាហានថៃកំពុងឈ្លានពាន និងកាន់កាប់ដោយខុសច្បាប់នោះ គឺត្រូវតែទាមទារយកមកវិញ**សិស្ស NPIC មានសមត្ថភាពខ្ពស់​ក្នុងការ​បង្កើត​ឧប​ករ​ណ៍​ទំនាក់​ទំនង​ជាមួយ​ប្រព័ន្ធ​ផ្កាយ​រណ​ប​​អន្តរ​ជា​តិ**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ជួបពិភាក្សាការងារជាមួយសហព័ន្ធសហជីពអន្តរជាតិ នៅសន្និសីទអន្តរជាតិខាងការងារ ក្នុងប្រទេសស្វ៊ីស**កម្ពុជា និងវៀតណាម ឯកភាពដាក់ចេញទិសដៅការងាររួមគ្នាដើម្បីជំរុញ និងបង្កើនលំហូរភ្ញៀវទេសចរទៅវិញទៅមក និងពីប្រទេសទីបី**កូនខ្មែរធ្វើបាន ! សិស្ស NPIC មានសមត្ថភាពផលិ​ត​ម៉ាស៊ីន​តាមដាន​គុណ​ភាព​ខ្យល់ និង​បរិស្ថាន​សម្រាប់​បំពាក់​នៅក្នុង​ទីតាំង​ឧស្សា​ហកម្ម**ទិវាអន្តរជាតិសម្រាប់ការសន្ទនារវាងអរិយធម៌ ៖ សាងស្ពានភ្ជាប់ដួងចិត្តនិងកិច្ចសហប្រតិបតិ្តការក្នុងយុគសម័យថ្មី**លោក Xi Jinping អញ្ជើញចូលរួមពិធីលៀងសាយភោជន៍​​ដែលរៀបចំឡើង​ដោយលោក Kim Jong-un**លោក Han Zheng អនុប្រធានរដ្ឋចិន​បំពេញ​ទស្សនកិច្ចនៅ​ប្រទេស​​បេឡារុស**សម្តេចតេជោ អញ្ជើញសំណេះសំណាល និងចែកអំណោយជូនជនភៀសសឹកជាង ៣ពាន់នាក់ ស្នាក់នៅមជ្ឈមណ្ឌលជនភៀសសឹកនៅភូមិ-ឃុំស្លក្រាម ស្រុកស្វាយចេក**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទៅទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម និងការគ្រប់គ្រងទីលានទុកដាក់សំរាមនៅឥណ្ឌូណេស៊ី**វិចារណកថា៖ ដំណើរអន្តរកាលបៃតងរបស់កម្ពុជា មិនមែនជាការប្តេជ្ញាចិត្តតែលើក្រដាស ប៉ុន្តែជាសកម្មភាពជាក់ស្តែង**សម្តេចតេជោ ណែនាំអាជ្ញាធរចាត់វិធានការលើអ្នកនាំទំនិញចូលមកដោយខុសច្បាប់ និងរឹបអូសទ្រព្យសម្បត្តិ ឱ្យទៅរែកដីធ្វើលេណដ្ឋាន**សម្តេចតេជោ៖ ប្រសិនបើយើងជ្រើសយកផ្លូវយោធាវាយយកទឹកដីខ្មែរ ដែលថៃយកទៅកាន់កាប់នោះ វានឹងរុញច្រានការប្រយុទ្ធឱ្យទៅកាន់តែឆ្ងាយ**សម្តេចតេជោ៖ ដោយសារការជឿទុកចិត្តគេពេក ទើបមិនបានត្រៀមខ្លួនសម្រាប់ការធ្វើសង្គ្រាមណាមួយនោះទេ ហើយ**សម្តេចតេជោ ប្រសិទ្ធនាមឈ្មោះឱ្យមណ្ឌលបណ្តោះអាសន្នស្លក្រាម នៅស្រុកស្វាយចេកថា «ភូមិរង់ចាំ»**អភិបាលខេត្តកណ្ដាល ដាក់បទបញ្ជាដល់អាជ្ញាធរក្រុង-ស្រុក បន្តចុះត្រួតពិនិត្យរដ្ឋបាលជាប្រចាំ ដើម្បីបោសសម្អាត Online Scams ឱ្យអស់ពីមូលដ្ឋាន**ប្រធានាធិបតីកូរ៉េខាងត្បូង៖ យើងមិនគួរបោះបង់គោលដៅរំសាយអាវុធនុយក្លេអ៊ែរកូរ៉េខាងជើងនោះទេ**តម្លៃប្រេងឆៅ កើនឡើងជាង ៥ភាគរយ បន្ទាប់ពីអ៉ីរ៉ង់ និងអ៉ីស្រាអែលបើកវាយប្រហារជាថ្មី

ខណ្ឌរដ្ឋបាលព្រៃឈើកំពង់ធំ ចុះហត្ថលេខាលើផែនការគ្រប់គ្រងព្រៃសហគមន៍ចំនួន ៦ ដែលមានគាំទ្រដោយAFoCO និង RECOFTC

ភ្នំពេញ៖ នាថ្ងៃសុក្រ ទី២៤ ខែមករា ឆ្នាំ២០២៥ ខណ្ឌរដ្ឋបាលព្រៃឈើកំពង់ធំ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយ និងចុះហត្ថលេខាផែនការគ្រប់គ្រងព្រៃសហគមន៍ចំនួន ៦ ក្នុងខេត្តកំពង់ធំ ដោយមានគាំទ្រដោយAFoCO និង RECOFTC ។

សិក្ខាសាលានេះ មានការចូលរួមបើកដោយលោក ហែម សារ៉ាវុធ ប្រធាននាយកដ្ឋានព្រៃឈើ និងសហគមន៍ព្រៃឈើ តំណាងរដ្ឋបាលព្រៃឈើ មន្រ្តីបង្គោលជាតិAFoCO និងតំណាងអង្គការRECOFTC មន្រ្តីរដ្ឋបាលព្រៃឈើថ្នាក់កណ្តាល តំណាងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ លោកនាយខណ្ឌរដ្ឋបាលព្រៃឈើកំពង់ធំ មន្រ្តីរដ្ឋបាលព្រៃឈើខេត្តកំពង់ធំ លោកមេឃុំចំនួន ៦ ប្រធាននិងគណៈកម្មាធិការគ្រប់គ្រងសហគមន៍ព្រៃឈើទាំង៦ សរុបប្រមាណ ៥៥ នាក់។

លោក ហែម សារ៉ាវុធ បានថ្លែងអំណរគុណដល់ខណ្ឌរដ្ឋបាលព្រៃឈើកំពង់ធំ និងអង្គការដៃគូរ ដែលបានខិតខំប្រឹងរៀបចំផែនការគ្រប់គ្រងព្រៃឈើចំនួន៦ រួមមាន៖សហគមន៍ព្រៃឈើ ពេជ្រតាជា , សហគមន៍ព្រៃឈើ ត្រពាំងត្រុំ-ត្រពាំងកែប, សហគមន៍ព្រៃឈើ ត្រពាំងអំពិល, សហគមន៍ព្រៃឈើ កន្សែងវាល, សហគមន៍ព្រៃឈើ តំបន់ព្រៃជាំស្មាច់ និងសហគមន៍ព្រៃឈើ ព្រៃត្បូងក្រពើ
និងបានរៀបចំសិក្ខាសាលាផ្សព្វផ្សាយ និងចុះហត្ថលេខា ដើម្បីបញ្ចប់នីតិវិធីនៃការរៀបចំផែនការគ្រប់គ្រង និងបន្តចាប់ផ្តើមអនុវត្តសកម្មភាពដែលបានលើកឡើង។ ជាមួយគ្នានេះដែរ រដ្ឋបាលព្រៃឈើនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាននឹងកំពុងខិតខំប្រឹងប្រែង និងគៀគរធនធាន ដោយបានដាក់ចេញនូវផែនការសកម្មភាពនានា ដើម្បីគាំទ្រដល់ការអនុវត្តឱ្យមានប្រសិទ្ធភាពនូវ ផែនការយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ បញ្ចកោណទី៤ “ការអភិវឌ្ឍប្រកបដោយភាពធនចីរភាព និងបរិយាបន្ន” មុំទី២ “ការគ្រប់គ្រងធនធានធម្មជាតិ បេតិកភណ្ឌវប្បធម៌ និងទេសចរណ៍ប្រកបដោយចីរភាព” ផែនការសកម្មភាពអាទិភាពទី២: ការពង្រឹងការគ្រប់គ្រង ការអភិរក្ស ការការពារ និងការអភិវឌ្ឍប្រកបដោយសុខដុមនីយកម្ម និងចីរភាព នូវប្រព័ន្ធអេកូឡូស៊ីសំខាន់ៗ របស់កម្ពុជា តាមរយៈការ បន្តការគ្រប់គ្រងធនធានព្រៃឈើ និងសត្វព្រៃ និងការស្តារព្រៃឈើឡើងវិញ។

លោក ប៊ុន សុធី នាយខណ្ឌរដ្ឋបាលព្រៃឈើកំពង់ធំ បានថ្លែងអំណរគុណដល់រដ្ឋបាលព្រៃឈើថ្នាក់កណ្តាល និងអង្គការដៃគូរដែលបានជួយគាំទ្រដល់ដំណើរការរៀបចំផែនការគ្រប់គ្រងព្រៃសហគមន៍ និងសូមអំពាវនាវដល់អ្នកពាក់ព័ន្ធចូលរួមអនុវត្តផែនការគ្រប់គ្រងឱ្យទទួលបានជោគជ័យ។

ជាចុងបញ្ចប់នៃសិក្ខាសាលា លោក តុង យី អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សូមអំពាវបងប្ងូនសហគមន៍ព្រៃឈើត្រូវសកម្ម និងមានឆន្ទះខ្ពស់ដើម្បីអនុវត្តផែនការគ្រប់គ្រងឱ្យទទួលបានជោគជ័យ ៕

អត្ថបទដែលជាប់ទាក់ទង