នាវាទេសចរណ៍មួយគ្រឿង នាំភ្ញៀវចម្រុះជាតិសាសន៍ ចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ

ភ្នំពេញ៖ នាព្រឹក ថ្ងៃសុក្រ ទី២៤ ខែមករា ឆ្នាំ២០២៥ នាវាទេសចរណ៍ ឈ្មោះ CRYSTAL SYMPHONY សញ្ជាតិ BAHAMAS ដែលមានប្រវែងបណ្តោយ ២៣៨.០១ ម៉ែត្រ ប្រវែងទទឹង ៣០.២០ ម៉ែត្រ ជម្រៅ ៧.៦ ម៉ែត្រ បានចូលចតនៅ កសស ដោយសុវត្ថិភាព ក្នុងគោលបំណងមកទស្សនា ប្រទេសកម្ពុជា រយៈពេល ១ ថ្ងៃ បន្ទាប់ពីចេញដំណើរមកពីប្រទេសថៃ។
នាវាទេសចរណ៍នេះ មាននាវិកសរុបចំនួន ៤៨៧ នាក់ (ស្រី ១២០ នាក់) មាន ៤៨ សញ្ជាតិ និងមានភ្ញៀវទេសចរណ៍សរុបចំនួន ៤២៧ នាក់ (ស្រី ២១២ នាក់) មាន ២៨ សញ្ជាតិ។
ចំនួនសញ្ជាតិដែលមានភ្ញៀវច្រើនជាងគេ គឺសហរដ្ឋអាមេរិក (២៧៤ នាក់) ហើយនាវាទេសចរណ៍នេះ នឹងចាកចេញទៅប្រទេសវៀតណាម នៅវេលាម៉ោង ១៩:៣០ នាទីយប់ នៅថ្ងៃដដែល ៕

