**កូនខ្មែរធ្វើបាន ! សិស្ស NPIC មានសមត្ថភាពផលិ​ត​ម៉ាស៊ីន​តាមដាន​គុណ​ភាព​ខ្យល់ និង​បរិស្ថាន​សម្រាប់​បំពាក់​នៅក្នុង​ទីតាំង​ឧស្សា​ហកម្ម**ទិវាអន្តរជាតិសម្រាប់ការសន្ទនារវាងអរិយធម៌ ៖ សាងស្ពានភ្ជាប់ដួងចិត្តនិងកិច្ចសហប្រតិបតិ្តការក្នុងយុគសម័យថ្មី**លោក Xi Jinping អញ្ជើញចូលរួមពិធីលៀងសាយភោជន៍​​ដែលរៀបចំឡើង​ដោយលោក Kim Jong-un**លោក Han Zheng អនុប្រធានរដ្ឋចិន​បំពេញ​ទស្សនកិច្ចនៅ​ប្រទេស​​បេឡារុស**សម្តេចតេជោ អញ្ជើញសំណេះសំណាល និងចែកអំណោយជូនជនភៀសសឹកជាង ៣ពាន់នាក់ ស្នាក់នៅមជ្ឈមណ្ឌលជនភៀសសឹកនៅភូមិ-ឃុំស្លក្រាម ស្រុកស្វាយចេក**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទៅទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម និងការគ្រប់គ្រងទីលានទុកដាក់សំរាមនៅឥណ្ឌូណេស៊ី**វិចារណកថា៖ ដំណើរអន្តរកាលបៃតងរបស់កម្ពុជា មិនមែនជាការប្តេជ្ញាចិត្តតែលើក្រដាស ប៉ុន្តែជាសកម្មភាពជាក់ស្តែង**សម្តេចតេជោ ណែនាំអាជ្ញាធរចាត់វិធានការលើអ្នកនាំទំនិញចូលមកដោយខុសច្បាប់ និងរឹបអូសទ្រព្យសម្បត្តិ ឱ្យទៅរែកដីធ្វើលេណដ្ឋាន**សម្តេចតេជោ៖ ប្រសិនបើយើងជ្រើសយកផ្លូវយោធាវាយយកទឹកដីខ្មែរ ដែលថៃយកទៅកាន់កាប់នោះ វានឹងរុញច្រានការប្រយុទ្ធឱ្យទៅកាន់តែឆ្ងាយ**សម្តេចតេជោ៖ ដោយសារការជឿទុកចិត្តគេពេក ទើបមិនបានត្រៀមខ្លួនសម្រាប់ការធ្វើសង្គ្រាមណាមួយនោះទេ ហើយ**សម្តេចតេជោ ប្រសិទ្ធនាមឈ្មោះឱ្យមណ្ឌលបណ្តោះអាសន្នស្លក្រាម នៅស្រុកស្វាយចេកថា «ភូមិរង់ចាំ»**អភិបាលខេត្តកណ្ដាល ដាក់បទបញ្ជាដល់អាជ្ញាធរក្រុង-ស្រុក បន្តចុះត្រួតពិនិត្យរដ្ឋបាលជាប្រចាំ ដើម្បីបោសសម្អាត Online Scams ឱ្យអស់ពីមូលដ្ឋាន**ប្រធានាធិបតីកូរ៉េខាងត្បូង៖ យើងមិនគួរបោះបង់គោលដៅរំសាយអាវុធនុយក្លេអ៊ែរកូរ៉េខាងជើងនោះទេ**តម្លៃប្រេងឆៅ កើនឡើងជាង ៥ភាគរយ បន្ទាប់ពីអ៉ីរ៉ង់ និងអ៉ីស្រាអែលបើកវាយប្រហារជាថ្មី**ក្រុម Houthi បាញ់មីស៉ីលលើអ៉ីស្រាអែល និងហាមប្រាមអ៉ីស្រាអែល ពីការដឹកជញ្ជូនឆ្លងកាត់សមុទ្រក្រហម**អ៉ីរ៉ង់៖ ច្រកសមុទ្រ Hormuz នឹងអាចបើកឡើងវិញបាន ប៉ុន្តែស្ថិតក្រោមលក្ខខណ្ឌថ្មី កំណត់ដោយអ៉ីរ៉ង់ និងអូម៉ង់ រួមទាំងការយកថ្លៃសេវាឆ្លងកាត់**កម្ពុជា-វៀតណាម បន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិកា​រ​ រវាងប្រទេសទាំងពីរ**ឯកអគ្គរដ្ឋទូតឡាវ ប្តេជ្ញានឹងជំរុញឱ្យប្រជាជនឡាវមកទស្សនាកម្ពុជាឱ្យបានច្រើន**រដ្ឋមន្រ្តីបរិស្ថាន៖ ការប្រើប្រាស់យានយន្តអគ្គិសនីចូលរួមចំណែកដល់កិច្ចគាំពារបរិស្ថាននិងកាត់បន្ថយការប្រែប្រួលអាកាសធាតុ**ឧបនាយករដ្ឋមន្ត្រី ស សុខា លើកទឹកចិត្តអង្គការកុមារកម្ពុជារីករាយ បន្តបេសកកម្មជួយកុមារក្រីក្រ និងងាយរងគ្រោះ

អាជីវករលក់ជី និងថ្នាំកសិកម្មខេត្តបាត់ដំបង បង្ហាញក្តីរីករាយដែលបានទទួលព័ត៌មាន និងចំណេះដឹងថ្មីៗក្នុងវិស័យកសិកម្ម

ភ្នំពេញ៖ នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម គង់ ច័ន្ទវាសនា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំក្រុមការងារក្រសួង ដោយមានការចូលរួមពីតំណាងរដ្ឋបាលខេត្តបាត់ដំបង អគ្គនាយកដ្ឋានកសិកម្ម និងមន្ទីរកសិកម្មខេត្ត ជួបសំណេះសំណាលជាមួយអាជីវករលក់ជី និងថ្នាំកសិកម្មចំនួនជាង២០០នាក់ នៅខេត្តបាត់ដំបង ដើម្បីផ្សព្វផ្សាយអំពីគោលនយោបាយ និងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការជំរុញអភិវឌ្ឍវិស័យកសិកម្ម។

ក្នុងជំនួបនោះ ឯកឧត្តមរដ្ឋលេខាធិការ បានលើកឡើងពីសមិទ្ធផលថ្មីៗដែលក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សម្រេចបានក្នុងឆ្នាំ២០២៤កន្លងទៅ ក្នុងការអនុវត្តគោលនយោបាយអាទិភាពទី៥ និងទី៦ របស់រាជរដ្ឋាភិបាល រួមមានការជួយរក្សាលំនឹងថ្លៃកសិផល ការដាក់ពង្រាយមន្ត្រីកសិកម្មឃុំ និងការអភិវឌ្ឍសហគមន៍កសិកម្មទំនើប។ទន្ទឹមនឹងនេះ ឯកឧត្តមក៏បានជម្រាបជូនអាជីវករ អំពីកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងក្នុងការចុះដោះស្រាយបញ្ហាប្រឈមរបស់ប្រជាកសិករជាបន្តបន្ទាប់ផងដែរ។

ឯកឧត្តម គូសបញ្ជាក់ថា ក្នុងនាមជាដៃគូ និងអ្នកនៅជាប់ជាមួយកសិករ តាមរយៈការផ្តល់បច្ចេកទេស និងការផ្គត់ផ្គង់ធាតុចូលកសិកម្ម ឯកឧត្តមបានស្នើឱ្យអាជីវករលក់ជី និងថ្នាំកសិកម្មទាំងអស់ ចូលរួមជាមួយរាជរដ្ឋាភិបាល និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងការចែករំលែកព័ត៌មានល្អៗ និងវិជ្ជមាន ដើម្បីជួយដល់កសិករ និងចៀសវាងផ្សព្វផ្សាយព័ត៌មានដែលបង្កចលាចល និងអសន្តិសុខសង្គម ដែលផ្តល់ផលអវិជ្ជមានដល់កសិករ និងវិស័យកសិកម្មទាំងមូល។

បន្ថែមលើនេះ ឯកឧត្តមរដ្ឋលេខាធិការ បានស្នើឱ្យអាជីវករបន្តចែកចាយតែផលិតផលដែលស្របច្បាប់ និងមានការត្រួតពិនិត្យគុណភាព និងការចុះបញ្ជីកាត្រឹមត្រូវដោយក្រសួង ព្រមទាំងស្នើឱ្យរដ្ឋបាលខេត្តបាត់ដំបង បន្តកិច្ចសហការទប់ស្កាត់ចរាចរណ៍ផលិតផលខុសច្បាប់ និងចាត់វិធានការលើការលក់ផលិតផលខុសច្បាប់ តាមបណ្តាញសង្គម។

អាជីវករដែលបានចូលរួមនៅក្នុងជំនួបសំណេះសំណាលនោះ បង្ហាញក្តីរីករាយ ដោយសារបានទទួលព័ត៌មាន និងចំណេះដឹងថ្មីៗពាក់ព័ន្ធនឹងវិស័យកសិកម្ម ហើយប្តេជ្ញាចូលរួមគាំទ្រ និងជួយផ្សព្វផ្សាយគោលនយោបាយរបស់រាជរដ្ឋាភិបាល និងព័ត៌មានវិជ្ជមាននានា ក្នុងវិស័យកសិកម្ម ដើម្បីជាប្រយោជន៍កសិករ និងចូលរួមចំណែកអភិវឌ្ឍវិស័យកសិកម្មឱ្យកាន់តែមានប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់៕

អត្ថបទដែលជាប់ទាក់ទង