**អភិបាលខេត្តកណ្ដាល ដាក់បទបញ្ជាដល់អាជ្ញាធរក្រុង-ស្រុក បន្តចុះត្រួតពិនិត្យរដ្ឋបាលជាប្រចាំ ដើម្បីបោសសម្អាត Online Scams ឱ្យអស់ពីមូលដ្ឋាន**ប្រធានាធិបតីកូរ៉េខាងត្បូង៖ យើងមិនគួរបោះបង់គោលដៅរំសាយអាវុធនុយក្លេអ៊ែរកូរ៉េខាងជើងនោះទេ**តម្លៃប្រេងឆៅ កើនឡើងជាង ៥ភាគរយ បន្ទាប់ពីអ៉ីរ៉ង់ និងអ៉ីស្រាអែលបើកវាយប្រហារជាថ្មី**ក្រុម Houthi បាញ់មីស៉ីលលើអ៉ីស្រាអែល និងហាមប្រាមអ៉ីស្រាអែល ពីការដឹកជញ្ជូនឆ្លងកាត់សមុទ្រក្រហម**អ៉ីរ៉ង់៖ ច្រកសមុទ្រ Hormuz នឹងអាចបើកឡើងវិញបាន ប៉ុន្តែស្ថិតក្រោមលក្ខខណ្ឌថ្មី កំណត់ដោយអ៉ីរ៉ង់ និងអូម៉ង់ រួមទាំងការយកថ្លៃសេវាឆ្លងកាត់**កម្ពុជា-វៀតណាម បន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិកា​រ​ រវាងប្រទេសទាំងពីរ**ឯកអគ្គរដ្ឋទូតឡាវ ប្តេជ្ញានឹងជំរុញឱ្យប្រជាជនឡាវមកទស្សនាកម្ពុជាឱ្យបានច្រើន**រដ្ឋមន្រ្តីបរិស្ថាន៖ ការប្រើប្រាស់យានយន្តអគ្គិសនីចូលរួមចំណែកដល់កិច្ចគាំពារបរិស្ថាននិងកាត់បន្ថយការប្រែប្រួលអាកាសធាតុ**ឧបនាយករដ្ឋមន្ត្រី ស សុខា លើកទឹកចិត្តអង្គការកុមារកម្ពុជារីករាយ បន្តបេសកកម្មជួយកុមារក្រីក្រ និងងាយរងគ្រោះ**កម្ពុជា-វៀតណាម ឯកភាពបន្តជំរុញទំនាក់ទំនងទ្វេភាគី ក្នុងស្មារតីនៃភាពជាអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង**អូស្ត្រាលី ផ្តល់​ហិរញ្ញប្បទាន ១.៥ លានដុល្លារអូស្រ្តាលី ដើម្បីគាំទ្រការ​ស្តារឡើងវិញ​ និងសកម្មភាពមីននៅតាមសហគមន៍ដែលរងផលប៉ះពាល់តាមព្រំដែនរបស់កម្ពុជា​ តាម​រយៈ​គម្រោង​បោសសម្អាត​មីន​ដេីម្បី​លទ្ធផល​**លោក Xi Jinping ចុះផ្សាយអត្ថបទលើប្រព័ន្ធសារព័ត៌មានកូរ៉េខាងជើង**សង្គមស៊ីវិលកម្ពុជា-ចិន បន្តពង្រឹងស្ពានមិត្តភាពប្រជាជន និងប្រជាជន តាមរយៈដំណើរទស្សនកិច្ចសិក្សា នៅប្រទេសចិន**នគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យចំនួន១០នាក់ ពាក់ព័ន្ធករណីហិង្សា នៅខណ្ឌមានជ័យ**ឯកឧត្តម ទេព អស្នារិទ្ធ៖ សូមយុវសិស្សទាំងអស់ប្រើឧបករណ៍វៃឆ្លាតក្នុងដៃប្រកបដោយការទទួលខុសត្រូវ និងប្រែក្លាយខ្លួនជាភ្នាក់ងារសុវត្ថិភាពព័ត៌មានរបស់សង្គមកម្ពុជា**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អំពាវនាវដល់មន្ត្រីរាជការដែលកំពុងបម្រើការងារក្រោមឱវាទរដ្ឋបាលខេត្តព្រៃវែង នាំប្ដី ឬប្រពន្ធ និងកូនក្នុងបន្ទុក មកចុះឈ្មោះជាសមាជិក ប.ស.ស. ឱ្យបានគ្រប់ៗគ្នា**សិស្ស NPIC បង្កើតម៉ាស៊ីនបោះពុម្ព 3D ខ្នាតធំ ដើម្បី​ជួយជំរុញ​វិស័យ​ឧស្សា​ហកម្ម​កម្ពុជា​ឱ្យកាន់​តែ​រីក​ចម្រើន**ឱកាសការងារជាង ៩ពាន់កន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបានផ្សព្វផ្សាយដល់មូលដ្ឋានក្នុងខេត្តបាត់ដំបង ក្នុងស្មារតី «ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ»**ក្រសួងការងារ៖ ខេត្ត៤ជាប់សមុទ្រមានឱកាសការងារជិត ៧ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ៖ ខេត្តស្វាយរៀងមានឱកាសការងារជាង ៣ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ

រដ្ឋមន្ដ្រីមហាផ្ទៃ អំពាវនាវដល់ប្រជាពលរដ្ឋចូលរួមផ្សព្វផ្សាយ និងពន្យល់ណែនាំដល់មនុស្សជុំវិញខ្លួន ឱ្យបានយល់ដឹងពីផលវិបាកដ៏អាក្រក់កើតចេញពីការសម្រេចចិត្តឆ្លងដែនខុសច្បាប់

ភ្នំពេញ៖ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានអំពាវនាវដល់ប្រជាពលរដ្ឋចូលរួមផ្សព្វផ្សាយ ចែករំលែក អប់រំ និងពន្យល់ណែនាំដល់មនុស្សជុំវិញខ្លួន ដោយផ្ទាល់ក្ដី និងក្នុងបណ្ដាញសង្គម ឱ្យបានយល់ដឹងអំពីផលវិបាកដ៏អាក្រក់ កើតចេញពីការសម្រេចចិត្តឆ្លងដែនខុសច្បាប់។

តាមរយៈបណ្ដាញសង្គម នារសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា បានបញ្ជាក់ថា” ថ្ងៃនេះ ខ្ញុំសូមអំពាវនាវឱ្យបងប្អូនចូលរួមផ្សព្វផ្សាយ ចែករំលែក អប់រំ និងពន្យល់ណែនាំដល់មនុស្សជុំវិញខ្លួន ដោយផ្ទាល់ក្ដី និងក្នុងបណ្ដាញសង្គមក្ដី ឱ្យបានយល់ដឹងអំពីផលវិបាកដ៏អាក្រក់ កើតចេញពីការសម្រេចចិត្តឆ្លងដែនខុសច្បាប់ ដែលទីបំផុតក៏ផុងខ្លួនចូលក្នុងអន្ទាក់នៃអំពើជួញដូរមនុស្សរបស់ពួកឧក្រិដ្ឋជន។ តាមការកត់សម្គាល់ និងមានបញ្ជាក់ក្នុងរបាយការណ៍ពីមន្រ្តីមានសមត្ថកិច្ចកម្ពុជាផង និងពីស្ថាប័ននៃប្រទេស និងអង្គការពាក់ព័ន្ធនានាផង ថ្មីៗនេះ និន្នាការនៃការអូសទាញស្រ្តីវ័យក្មេងឱ្យឆ្លងដែនខុសច្បាប់ពីប្រទេសមួយទៅប្រទេសមួយ ដោយបោកប្រាស់ក្រោមលេសនាំទៅធ្វើការងារល្អ ឬនាំទៅរកស្វាមីដែលបានថ្លៃទឹកដោះ (ប្រាក់) ច្រើន កំពុងមានការកើនឡើងគួរឱ្យបារម្ភ។

សម្រាប់កម្ពុជាយើង បញ្ហានេះ ក៏បាននិងកំពុងចោទឡើងដែរ ពីព្រោះចុងក្រោយនេះ ពួកមេខ្យល់បានព្យាយាមនិយាយលួងលោមអូសទាញស្រ្តីខ្មែរ ក្នុងនោះក៏មានយុវតី ឱ្យឆ្លងដែនទៅប្រទេសទី២ និងបន្តទៅប្រទេសទី៣ ទាំងតាមផ្លូវគោកដោយឆ្លងវាលកាត់ព្រៃ និងតាមផ្លូវអាកាសក្រោមរូបភាពបន្លំទៅដើរលេងកំសាន្តជាដើម។ ទីបំផុត សន្យានាំទៅធ្វើការងារល្អ បានប្រាក់ខែច្រើន តែយកទៅលក់ឱ្យធ្វើជាទាសករ ឬសន្យានាំទៅរកស្វាមីជនជាតិនេះ ឬជនជាតិនោះ តែទីបំផុតក្លាយជាស្រ្តីកំដរប្ដីងប់តណ្ហា ឬទទួលការដាក់កំហិតត្រូវតែមានកូនឱ្យគ្រួសារគេ បើមិនចង់ត្រូវគេលក់បន្ត ឬពេលខ្លះបង្កើតបានកូនមកហើយ ក៏ត្រូវប្ដី ឬគ្រួសារគេពង្រាត់ចេញ ដោយលក់បន្តឱ្យទៅប្រុសផ្សេង។

ជាក់ស្ដែង ថ្មីៗនេះ មានស្រ្តីខ្មែរមួយរូបទៀត ត្រូវបានក្រសួងមហាផ្ទៃ និងក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា សហការជាមួយស្ថាប័នមានសមត្ថកិច្ចចិនជួយសង្គ្រោះ បន្ទាប់ពីរូបនាងត្រូវបានមេខ្យល់អូសទាញបានសម្រេច ដោយនាំនាងធ្វើដំណើរតាមផ្លូវគោកខុសច្បាប់យ៉ាងលំបាកវេទនាជាច្រើនថ្ងៃ ចូលប្រទេសវៀតណាម បន្តទៅឆ្លងព្រំដែនចូលប្រទេសចិន ដើម្បីជួបជាមួយបុរសចិនដែលចំណាយប្រាក់ជាង២ម៉ឺនដុល្លារអាមេរិកសម្រាប់ថ្លៃទឹកដោះយកនាងជាប្រពន្ធ ទាំងដែលធាតុពិតរូបនាងអះអាងថាបានទទួលប្រាក់ទឹកដោះនោះ តែ៣ពាន់ដុល្លារប៉ុណ្ណោះ ហើយថែមទាំងត្រូវប្ដីនោះធ្វើទុក្ខបុកម្នេញគ្រប់បែបយ៉ាង ទាំងផ្លូវចិត្ត និងផ្លូវកាយ ក្នុងនោះក៏រួមទាំងការដាក់កំហិតឱ្យហូបថ្នាំ និងរួមដំណេកច្រើនហួស ដើម្បីបង្កើតកូនឱ្យគេ ដោយគំរាមកំហែងថា នឹងលក់នាងបន្តទៅឱ្យប្ដីថ្មី បើនាងមិនអាចបង្កើតកូនឱ្យគ្រួសារគេបាន។

ជនរួមជាតិជាទីស្នេហា! ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ខ្ញុំសូមបញ្ជាក់ជំហរយ៉ាងម៉ឺងម៉ាត់ថា រាជរដ្ឋាភិបាលយើង មានការប្ដេជ្ញាចិត្តខ្ពស់ណាស់ក្នុងការប្រកៀកស្មាធ្វើការជាមួយបណ្ដាប្រទេស និងអង្គការអន្តរជាតិនានា ដើម្បីប្រយុទ្ធប្រឆាំងគ្រប់ទម្រង់នៃអំពើជួញដូរមនុស្ស។ រាជរដ្ឋាភិបាលយើងខិតខំណាស់ ដើម្បីធានានូវសេចក្ដីសុខប្រកបដោយភាពកក់ក្ដៅជូនប្រជាពលរដ្ឋ។ ជាក់ស្ដែង អាជ្ញាធរមានសមត្ថកិច្ចបានស្រាវជ្រាវ និងបង្ក្រាបករណីជួញដូរមនុស្ស រួមទាំងការនាំមនុស្សឆ្លងដែនដោយខុសច្បាប់ យកមកផ្ដន្ទាទោសតាមផ្លូវច្បាប់បានជាច្រើនករណី និងក៏ផ្ដល់កិច្ចសហការផ្លាស់ប្ដូរព័ត៌មានជាមួយបណ្ដាប្រទេស និងសហគមន៍អន្តរជាតិបានយ៉ាងល្អដើម្បីដោះស្រាយបញ្ហាជាសកលមួយនេះ។

យ៉ាងណាក៏ដោយ មិនថាប្រទេសកម្ពុជាយើង និងបណ្ដាប្រទេសផ្សេងទៀតនោះឡើយ ពួកឧក្រិដ្ឋជន បានប្រើប្រាស់គ្រប់វិធីសាស្រ្តដើម្បីអូសទាញស្រ្តីវ័យក្មេង ដោយវិធីសាស្រ្តនោះកាន់តែមានភាពបត់បែន និងស្មុគស្មាញ។ ជាក់ស្ដែង ពួកឧក្រិដ្ឋជនបានប្ដូរពីរបៀបទំនាក់ទំនងបែបប្រពៃណី ដូចជាការណាត់ជួបតាមផ្ទះ តាមកន្លែងការងារ ទៅជាការទំនាក់ទំនងតាមមធ្យោបាយអនឡាញ ដែលនាំឱ្យឪពុកម្ដាយ ក្រុមគ្រួសារ អាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចពាក់ព័ន្ធពិបាកកំណត់មុខសញ្ញា។ ពួកគេ ក៏បានប្រើទឹកប្រាក់ រូបភាពហ៊ឺហា ការសន្យា និងការផ្ដល់ក្ដីសង្ឃឹមភូតកុហកគ្រប់បែបយ៉ាង ដែលធ្វើឱ្យយុវតីមួយចំនួនលង់ជឿដោយខ្វះការពិចារណា និងព័ត៌មានគ្រប់ជ្រុងជ្រោយ។
ក្នុងន័យនេះ ទន្ទឹមនឹងការខិតខំប្រឹងប្រែងមួយចំណែកពីរាជរដ្ឋាភិបាល និងអាជ្ញាធរមានសមត្ថកិច្ច ខ្ញុំសូមបងប្អូនជនរួមជាតិ បើជាសាមីខ្លួន ត្រូវចេះសួរនាំព័ត៌មានទៅកាន់មនុស្សជុំវិញខ្លួន មុននឹងសម្រេចចិត្ត និងត្រូវចងចាំថា ការឆ្លងដែនខុសច្បាប់ មិនត្រឹមតែត្រូវប្រឈមនឹងការចាប់ខ្លួនពីអាជ្ញាធរប៉ុណ្ណោះទេ ប៉ុន្តែវាជាតម្រុយនៃការនាំទៅចូលអន្ទាក់នៃអំពើជួញដូរមនុស្ស! បើជាឪពុកម្ដាយ ឬអាណាព្យាបាល សូមអប់រំណែនាំជាប្រចាំដល់កូនចៅខ្លួន! បើជាព្រះសង្ឃ ឬមេដឹកនាំសាសនានានា សូមជួយទេសនាអប់រំបរិស័ទគ្រប់កម្មវិធី! បើជាគ្រូបង្រៀន សូមពន្យល់ណែនាំជារឿយៗដល់សិស្សានុសិស្ស! បើជាអាជ្ញាធរ សូមផ្សព្វផ្សាយជាប្រចាំដល់ប្រជាពលរដ្ឋ! បើជាប្រធានក្រុមហ៊ុន ថៅកែរោងចក្រ សហគ្រាស អាហារដ្ឋាន កន្លែងកម្សាន…។ល។ សូមផ្សព្វផ្សាយដល់បុគ្គលិកខ្លួនឱ្យបានញឹកញាប់ ក្នុងន័យដើម្បីយើងរួមគ្នាបង្កើតបានជាចលនាជាតិដ៏សកម្ម និងគ្មានទីបញ្ចប់ ប្រឆាំងអំពើជួញដូរមនុស្ស ជាមួយមនុស្សជាតិលើពិភពលោក”៕

អត្ថបទដែលជាប់ទាក់ទង