**អភិបាលខេត្តកណ្ដាល ដាក់បទបញ្ជាដល់អាជ្ញាធរក្រុង-ស្រុក បន្តចុះត្រួតពិនិត្យរដ្ឋបាលជាប្រចាំ ដើម្បីបោសសម្អាត Online Scams ឱ្យអស់ពីមូលដ្ឋាន**ប្រធានាធិបតីកូរ៉េខាងត្បូង៖ យើងមិនគួរបោះបង់គោលដៅរំសាយអាវុធនុយក្លេអ៊ែរកូរ៉េខាងជើងនោះទេ**តម្លៃប្រេងឆៅ កើនឡើងជាង ៥ភាគរយ បន្ទាប់ពីអ៉ីរ៉ង់ និងអ៉ីស្រាអែលបើកវាយប្រហារជាថ្មី**ក្រុម Houthi បាញ់មីស៉ីលលើអ៉ីស្រាអែល និងហាមប្រាមអ៉ីស្រាអែល ពីការដឹកជញ្ជូនឆ្លងកាត់សមុទ្រក្រហម**អ៉ីរ៉ង់៖ ច្រកសមុទ្រ Hormuz នឹងអាចបើកឡើងវិញបាន ប៉ុន្តែស្ថិតក្រោមលក្ខខណ្ឌថ្មី កំណត់ដោយអ៉ីរ៉ង់ និងអូម៉ង់ រួមទាំងការយកថ្លៃសេវាឆ្លងកាត់**កម្ពុជា-វៀតណាម បន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិកា​រ​ រវាងប្រទេសទាំងពីរ**ឯកអគ្គរដ្ឋទូតឡាវ ប្តេជ្ញានឹងជំរុញឱ្យប្រជាជនឡាវមកទស្សនាកម្ពុជាឱ្យបានច្រើន**រដ្ឋមន្រ្តីបរិស្ថាន៖ ការប្រើប្រាស់យានយន្តអគ្គិសនីចូលរួមចំណែកដល់កិច្ចគាំពារបរិស្ថាននិងកាត់បន្ថយការប្រែប្រួលអាកាសធាតុ**ឧបនាយករដ្ឋមន្ត្រី ស សុខា លើកទឹកចិត្តអង្គការកុមារកម្ពុជារីករាយ បន្តបេសកកម្មជួយកុមារក្រីក្រ និងងាយរងគ្រោះ**កម្ពុជា-វៀតណាម ឯកភាពបន្តជំរុញទំនាក់ទំនងទ្វេភាគី ក្នុងស្មារតីនៃភាពជាអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង**អូស្ត្រាលី ផ្តល់​ហិរញ្ញប្បទាន ១.៥ លានដុល្លារអូស្រ្តាលី ដើម្បីគាំទ្រការ​ស្តារឡើងវិញ​ និងសកម្មភាពមីននៅតាមសហគមន៍ដែលរងផលប៉ះពាល់តាមព្រំដែនរបស់កម្ពុជា​ តាម​រយៈ​គម្រោង​បោសសម្អាត​មីន​ដេីម្បី​លទ្ធផល​**លោក Xi Jinping ចុះផ្សាយអត្ថបទលើប្រព័ន្ធសារព័ត៌មានកូរ៉េខាងជើង**សង្គមស៊ីវិលកម្ពុជា-ចិន បន្តពង្រឹងស្ពានមិត្តភាពប្រជាជន និងប្រជាជន តាមរយៈដំណើរទស្សនកិច្ចសិក្សា នៅប្រទេសចិន**នគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យចំនួន១០នាក់ ពាក់ព័ន្ធករណីហិង្សា នៅខណ្ឌមានជ័យ**ឯកឧត្តម ទេព អស្នារិទ្ធ៖ សូមយុវសិស្សទាំងអស់ប្រើឧបករណ៍វៃឆ្លាតក្នុងដៃប្រកបដោយការទទួលខុសត្រូវ និងប្រែក្លាយខ្លួនជាភ្នាក់ងារសុវត្ថិភាពព័ត៌មានរបស់សង្គមកម្ពុជា**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អំពាវនាវដល់មន្ត្រីរាជការដែលកំពុងបម្រើការងារក្រោមឱវាទរដ្ឋបាលខេត្តព្រៃវែង នាំប្ដី ឬប្រពន្ធ និងកូនក្នុងបន្ទុក មកចុះឈ្មោះជាសមាជិក ប.ស.ស. ឱ្យបានគ្រប់ៗគ្នា**សិស្ស NPIC បង្កើតម៉ាស៊ីនបោះពុម្ព 3D ខ្នាតធំ ដើម្បី​ជួយជំរុញ​វិស័យ​ឧស្សា​ហកម្ម​កម្ពុជា​ឱ្យកាន់​តែ​រីក​ចម្រើន**ឱកាសការងារជាង ៩ពាន់កន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបានផ្សព្វផ្សាយដល់មូលដ្ឋានក្នុងខេត្តបាត់ដំបង ក្នុងស្មារតី «ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ»**ក្រសួងការងារ៖ ខេត្ត៤ជាប់សមុទ្រមានឱកាសការងារជិត ៧ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ៖ ខេត្តស្វាយរៀងមានឱកាសការងារជាង ៣ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ

ខែធ្នូ ឆ្នាំ២០២៤ អង្គភាពច្រកចេញចូលតែមួយរាជធានី ខេត្តបានផ្តល់សេវារដ្ឋបាលសរុបចំនួន ៦៥.៨១១សេវា

ភ្នំពេញ៖ តាមរយៈរបាយការណ៍សកម្មភាព និងលទ្ធផលការងារប្រចាំខែធ្នូ និងទិសដៅ អនុវត្តការងារបន្តសម្រាប់ខែមករា ឆ្នាំ២០២៥ អគ្គនាយកដ្ឋានរដ្ឋបាល បានឲ្យដឹងថា ក្នុងខែធ្នូ ឆ្នាំ២០២៤នេះ អង្គភាពច្រកចេញចូលតែមួយរាជធានី ខេត្តបានផ្តល់សេវារដ្ឋបាលសរុបចំនួន ៦៥.៨១១សេវា ក្នុងនោះបើប្រៀបធៀបចំនួនសេវាដែលបានផ្តល់ក្នុងវិស័យទាំង១៤ឃើញថា ការងាររដ្ឋបាលបាន ផ្តល់សេវាច្រើនជាងគេចំនួន ១៨.២៤៥សេវា (ស្មើនឹង២៧,៧២%) ។

អគ្គនាយកដ្ឋានរដ្ឋបាល បញ្ជាក់ថា «ក្នុងខែធ្នូ ឆ្នាំ២០២៤ អង្គភាពច្រកចេញចូលតែមួយរាជធានី ខេត្តបានផ្តល់សេវារដ្ឋបាលសរុបចំនួន ៦៥.៨១១សេវា ក្នុងនោះបើប្រៀបធៀបចំនួនសេវាដែលបានផ្តល់ក្នុងវិស័យទាំង១៤ឃើញថា ការងាររដ្ឋបាលបាន ផ្តល់សេវាច្រើនជាងគេចំនួន ១៨.២៤៥សេវា (ស្មើនឹង២៧,៧២%) បន្ទាប់មកគឺ វិស័យរៀបចំដែនដី នគរូបនីយកម្ម និង សំណង់ផ្តល់សេវាចំនួន ១៦.៩៤សេវា (ស្មើនឹង២៥,៧៤%) ចំពោះវិស័យដែលបានផ្តល់សេវាតិចជាងគេគឺ វិស័យ ពាណិជ្ជកម្មចំនួន ១សេវា (ស្មើនឹង០,០២%)(ដូចមានក្នុងឧបសម្ព័ន្ធ៤)។ ទន្ទឹមនឹងនោះអង្គភាពច្រកចេញចូល តែមួយ រាជធានី ខេត្តទទួលបានចំណូលពីការផ្តល់សេវារដ្ឋបាលសរុបចំនួន ១៣.០៦១.៩៥៩.៩៤៥រៀល (ស្មើនឹង ៣.២៦៥.៤៨៩,៩៨ដុល្លារអាម៉េរិក) ក្នុងនោះបើប្រៀបធៀបចំណូលដែលទទួលបានក្នុងវិស័យទាំង១៤ ឃើញថា វិស័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ទទួលបានចំណូលខ្ពស់ជាងគេគឺចំនួន ៦.៩៨៧.៥៩៣.៣៩៤រៀល(ស្មើនឹង ៥៣,៥០%) បន្ទាប់មក វិស័យសាធារណការ និងដឹកជញ្ជូនទទួលបានចំណូលចំនួន ៤.៤០៤៤៥១៣០០រៀល (ស្មើនឹង ៣៣,៧២%) ចំពោះវិស័យដែលទទួលបានចំណូលតិចជាងគេគឺវិស័យពាណិជ្ជកម្ម មានចំនួន ២០០.០០០រៀល(ស្មើនឹង ០០,០២%) (ដូចមានក្នុងឧបសម្ព័ន្ធ៥)»។

ជាមួយគ្នានេះដែរ អគ្គនាយកដ្ឋានរដ្ឋបាល ក៏បានអនុវត្តកិច្ចការចាំបាច់ មួយចំនួន និងផ្តល់ការគាំទ្រដល់អង្គភាពច្រកចេញចូលតែមួយដូចខាងក្រោម៖
– បានទំនាក់ទំនងជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងផ្តល់ការគាំទ្រដល់អង្គភាពច្រកចេញចូលតែមួយ ខេត្តកំពង់ចាម ខេត្តពោធិ៍សាត់ ខេត្តកោះកុង និងខេត្តបន្ទាយមានជ័យ ក្នុងការចុះបញ្ជីដីធ្លីលើកដំបូងដែលមាន លក្ខណៈជាប្រព័ន្ធនៅក្នុងកម្មវិធីព័ត៌មានវិទ្យាសម្រាប់គ្រប់គ្រង និងផ្តល់សេវារដ្ឋបាលនៅក្នុងអង្គភាពច្រកចេញ ចូលតែមួយ
–បានប្រជុំពិនិត្យលើបញ្ជីសំណួរ អំពីស្ថានភាពនៃការផ្តល់សេវារដ្ឋបាលក្នុងវិស័យទាំង១៤ និងនីតិវិធីនៃ ការផ្តល់សេវាផ្ទាល់ដែលទទួលបានពីអង្គភាពច្រកចេញចូលតែមួយនៃរដ្ឋបាលរាជធានី ខេត្ត។

ជាមួយគ្នានោះក្នុងខែធ្នូ ឆ្នាំ២០២៤ ការិយាល័យច្រកចេញចូលតែមួយនៃរដ្ឋបាលក្រុង ស្រុក ខណ្ឌបានផ្តល់សេវាសរុប ចំនួន ៣៦២.៣២៣សេវា ក្នុងនោះបើប្រៀបធៀបចំនួនសេវាក្នុងវិស័យទាំង១៧ ឃើញថា ការងារអត្រានុកូលដ្ឋាន បានផ្តល់សេវាបានច្រើនជាងគេគឺចំនួន ២០២.៧២៥សេវា (ស្មើនឹង៥៥,៩៥%) បន្ទាប់មកការងារនីត្យានុកូលកម្ម បានផ្តល់សេវាចំនួន១៤០.១០៣សេវា (ស្មើនឹង៣៨,៦៧%) ។ចំពោះវិស័យដែលបានផ្តល់សេវាតិចជាងគេគឺ វិស័យ កសិកម្ម បានផ្តល់សេវាចំនួន ១៦សេវា (ស្មើនឹង០,០១%) និងវិស័យដែលមិនបានផ្តល់សេវាគឺវិស័យការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ និងវិស័យបរិស្ថាន (ដូចមានក្នុងឧបសម្ព័ន្ធ ៦)។ រយៈពេលដូចគ្នានេះដែរ ការិយាល័យច្រក ចេញចូលតែមួយទទួលបានចំណូលសរុបចំនួន ៨៣០.៦២២.៤៥០រៀល(ស្មើនឹង២០៧.៦៥៥,៦១ដុល្លារអាម៉េរិក) ក្នុងនោះបើប្រៀបធៀបចំណូលដែលទទួលបានក្នុងវិស័យទាំង១៧ ឃើញថាវិស័យសំណង់ទទួលបានចំណូលខ្ពស់ ជាងគេគឺចំនួន២០០.៥៥៩.៥០០រៀល (ស្មើនឹង២៤,១៥%) បន្ទាប់មកវិស័យសុរិយោដីទទួលបានចំណូលចំនួន ១៦៩.៥៩៥.០០០រៀល (ស្មើនឹង២០,៤២%) ចំពោះវិស័យដែលបានទទួលចំណូលតិចជាងគេគឺ វិស័យពាណិជ្ជកម្មបាន ទទួលចំណូលចំនួន ៥០.០០០រៀល (ស្មើនឹង០,០១%) និងវិស័យដែលមិនទទួលបានចំណូលគឺ វិស័យពាណិជ្ជកម្ម វិស័យធម្មការ និងសាសនា និងវិស័យបរិស្ថាន (ដូចមានក្នុងឧបសម្ព័ន្ធ ៧) ៕

អត្ថបទដែលជាប់ទាក់ទង