**សម្ដេចធិបតី និងលោកជំទាវបណ្ឌិត អញ្ជើញធ្វើមាតុភូមិនិវត្តន៍មកដល់កម្ពុជាវិញដោយសុវត្ថិភាព ក្រោយបញ្ចប់ទស្សនកិច្ចដោយជោគជ័យនៅវៀតណាម**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចនៅទីលានទុកដាក់សំរាម BENOWO និងទីតាំងកែច្នៃសំរាម JAMBANGAN ក្រុងស៊ូរ៉ាបាយ៉ា ប្រទេសឥណ្ឌូណេស៊ី**អាជ្ញាធរមីន ស្ថានទូតសាធារណរដ្ឋកូរ៉េ និង UNDP ចុះពិនិត្យសកម្មភាពផ្តល់សេវាស្តារលទ្ធភាពពលកម្មកាយសម្បទាដល់ជនមានពិការភាព នៅខេត្តបាត់ដំបង**រដ្ឋមន្ត្រីការពារជាតិលីបង់ថា អ៉ីស្រាអែលវាយប្រហារតាមផ្លូវអាកាសជិត ៣៥០០លើក លើលីបង់ ចាប់តាំងពីអាមេរិកប្រកាសបទឈប់បាញ់នៅលីបង់កាលពីថ្ងៃទី១៦ ខែមេសាមក**UN ទទូចឱ្យទីក្រុងវ៉ាស៉ីនតោន ដកចេញជាបន្ទាន់នូវទណ្ឌកម្មធ្ងន់ៗ ដែលដាក់ទៅលើប្រទេសគុយបាក្នុងឆ្នាំនេះ**WHO៖ អ៊ូហ្កង់ដា គួរតែពិចារណាឡើងវិញលើការសម្រេចចិត្តបិទព្រំដែនរបស់ខ្លួនជាមួយកុងហ្គោ ដោយសារតែការផ្ទុះឡើងនៃជំងឺអេបូឡា**អ្នកនាំពាក្យច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃមួយចំនួន ដែលដកស្រង់ប្រសាសន៍របស់សម្តេចតេជោ ខុសពីការពិតជុំវិញជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ**មេបញ្ជាការកំពូលយោធាអ៊ុយក្រែនអះអាងថា កងកម្លាំងអ៊ុយក្រែនបានវាយដណ្ដើមយកមកវិញនូវទឹកដីទំហំ ៦០០គីឡូម៉ែត្រក្រឡា គិតមកទល់នឹងឆ្នាំ២០២៦នេះ**លោក ដូណាល់ ត្រាំ៖ ឧទ្ធម្ភាគចក្រយោធាអាមេរិក ១គ្រឿង បានធ្លាក់នៅក្បែរច្រកសមុទ្រ Hormuz ជាច្រកផ្លូវទឹកដែលកំពុងគ្រប់គ្រងដោយអ៉ីរ៉ង់**កងទ័ពអ៉ីស្រាអែល អំពាវនាវឱ្យអ្នកស្រុកនៃទីក្រុង Tyre ភាគខាងត្បូងប្រទេសលីបង់ ជម្លៀសខ្លួនចេញមុនពេលការវាយប្រហារកើតឡើង**ឯកឧត្តម កៅ ថាច អញ្ជើញជួបសំណេះសំណាលជាមួយប្រជាកសិករនៅស្រុកកំពង់ត្រាច ខេត្តកំពត**បទវិភាគ៖ជប៉ុននិងហ្វីលីពីន​ពន្លឿនការឃុបឃិតគ្នាខាងយោធា​ដែល​បាន​ក្លាយជា​ប្រភពបង្កភាពវឹកវរដ៏ធំបំផុត​សម្រាប់​បំផ្លាញ​ដល់​សន្តិភាព​និង​ភាព​សុខ​សាន្ត​ត្រាណ​ក្នុង​តំបន់**សម្តេចតេជោប្រកាសថា ទឹកដីដែលទាហានថៃកំពុងឈ្លានពាន និងកាន់កាប់ដោយខុសច្បាប់នោះ គឺត្រូវតែទាមទារយកមកវិញ**សិស្ស NPIC មានសមត្ថភាពខ្ពស់​ក្នុងការ​បង្កើត​ឧប​ករ​ណ៍​ទំនាក់​ទំនង​ជាមួយ​ប្រព័ន្ធ​ផ្កាយ​រណ​ប​​អន្តរ​ជា​តិ**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ជួបពិភាក្សាការងារជាមួយសហព័ន្ធសហជីពអន្តរជាតិ នៅសន្និសីទអន្តរជាតិខាងការងារ ក្នុងប្រទេសស្វ៊ីស**កម្ពុជា និងវៀតណាម ឯកភាពដាក់ចេញទិសដៅការងាររួមគ្នាដើម្បីជំរុញ និងបង្កើនលំហូរភ្ញៀវទេសចរទៅវិញទៅមក និងពីប្រទេសទីបី**កូនខ្មែរធ្វើបាន ! សិស្ស NPIC មានសមត្ថភាពផលិ​ត​ម៉ាស៊ីន​តាមដាន​គុណ​ភាព​ខ្យល់ និង​បរិស្ថាន​សម្រាប់​បំពាក់​នៅក្នុង​ទីតាំង​ឧស្សា​ហកម្ម**ទិវាអន្តរជាតិសម្រាប់ការសន្ទនារវាងអរិយធម៌ ៖ សាងស្ពានភ្ជាប់ដួងចិត្តនិងកិច្ចសហប្រតិបតិ្តការក្នុងយុគសម័យថ្មី**លោក Xi Jinping អញ្ជើញចូលរួមពិធីលៀងសាយភោជន៍​​ដែលរៀបចំឡើង​ដោយលោក Kim Jong-un**លោក Han Zheng អនុប្រធានរដ្ឋចិន​បំពេញ​ទស្សនកិច្ចនៅ​ប្រទេស​​បេឡារុស

លោក យូន ស៊ុកយ៉ុល បង្ហាញខ្លួនក្នុងអង្គសវនាការ នៃ តុលាការ ធម្មនុញ្ញ ជំនុំ ជម្រះ សម្រេចជោគវាសនារបស់លោក

សេអ៊ូល៖ ប្រធានាធិបតីជាប់បណ្តឹង លោក យូន ស៊ុកយ៉ុល កាលពីថ្ងៃអង្គារទី២១មករា បានបង្ហាញខ្លួនក្នុងអង្គសវនាការ នៃ តុលាការ ធម្មនុញ្ញ ជំនុំ ជម្រះ សម្រេចជោគវាសនារបស់លោក ថាត្រូវអស់តំណែងទាំងស្រុង ឬទទួលបានតំណែងវិញ ឬអាចនឹងមានទោសទណ្ឌ។

នៅពេលចាប់ផ្តើមសវនាការ លោក យូន បានអះអាងថា លោកបានធ្វើការនៅក្នុងសេវាសាធារណៈជាមួយការប្តេជ្ញាចិត្តយ៉ាងមុតមាំ ចំពោះលទ្ធិប្រជាធិបតេយ្យសេរី។

ស្លៀកពាក់ឈុតអាវធំពណ៌ទឹកប៊ិច ដោយមិនមែនពាក់ឈុតរបស់ ពន្ធនាគារ លោក យូន ដែលជារដ្ឋអាជ្ញាអាជីពមុនក្លាយប្រធានាធិបតី នៅឆ្នាំ២០២២ បានសន្យាថា នឹងឆ្លើយសំណួរដែលតុលាការបានសួរ។ ជាក់ស្តែង លោក យូន បានប្រាប់អង្គសវនាការថា កងកម្លាំងពិសេសដែលត្រូវបានបញ្ជូនទៅសភាកាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំមុន មិនបាននៅទីនោះរារាំងសមាជិកសភា មិន ឱ្យ ពួក គេ បោះឆ្នោត ប្រឆាំង នឹង ច្បាប់ អាជ្ញាសឹកទេ។

បន្ថែមលើនេះ លោក យូន ប្រាប់តុលាការថា៖«នៅក្នុងប្រទេសប្រជាធិបតេយ្យ សភា និងប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន មានអំណាចជាងប្រធានាធិបតីឆ្ងាយណាស់»។ មេធាវីរបស់លោក យូន បានគូសបញ្ជាក់អំពីអំណះអំណាងក្នុងការការពារសេចក្តីប្រកាសច្បាប់អាជ្ញាសឹករបស់លោកយូន ដោយនិយាយថា៖«វាគឺដើម្បីបន្លឺសំឡេងរោទិ៍ជុំវិញការរំលោភបំពាន ដែលប្រព្រឹត្តដោយគណបក្សប្រជាធិបតេយ្យប្រឆាំង។ សកម្មភាព របស់ គណបក្ស ប្រឆាំង បាន ធ្វើ ឱ្យ រដ្ឋាភិបាល អសកម្ម ហើយ បាន រុញ ឱ្យ របប ប្រជាធិបតេយ្យ និង រដ្ឋធម្មនុញ្ញ របស់ ប្រទេស ឈាន ដល់ កម្រិត នៃ ការ ដួលរលំ»។ ការសម្រេចចិត្តរបស់ យូន ក្នុងការចូលរួមសវនាការលើការចោទប្រកាន់នេះ កើតឡើងបន្ទាប់ពីលោកបានបដិសេដមិន ចូល បង្ហាញ ខ្លួន អស់ ចំនួន ពី រលើកមកហើយ។

សន្តិសុខត្រូវបានពង្រឹងនៅតុលាការធម្មនុញ្ញកាលពីថ្ងៃអង្គារ បន្ទាប់ពីក្រុមអ្នកគាំទ្រលោក យូន ផ្ទុះកំហឹង សម្រុកចូលអគារតុលាការ កាលពីព្រឹកថ្ងៃអាទិត្យទី១៩មករា ដោយខ្លះវាយកញ្ចក់បង្អួច និងខ្លះទម្លុះវាយបំបែកចេញពីខាងក្នុង។ ភាពចលាចលនេះ ផុសឡើងភ្លាមៗបន្ទាប់ពីតុលាការបានសម្រេចបន្តឃុំខ្លួនប្រធានាធិបតីព្យួរតំណែងរហូតដល់២០ថ្ងៃ។

គួរជម្រាបថា លោក យូន ត្រូវជាប់ឃុំតាំងពីសប្តាហ៍មុន ក្រោមការស៊ើបអង្កេតឧក្រិដ្ឋកម្មពាក់ព័ន្ធនឹងការប្រើច្បាប់អាជ្ញាសឹកនៅដើមខែធ្នូ ឆ្នាំ២០២៤ ដែលបានទាញដៃប្រទេសកូរ៉េខាងត្បូង ចូលទៅក្នុងភាពចលាចល។ តុលាការធម្មនុញ្ញមានពេលរហូតដល់១៨០ថ្ងៃ ដើម្បីសម្រេចថា តើត្រូវដកលោក យូន ចេញពីតំណែងជាអចិន្ត្រៃយ៍ ឬត្រូវបន្តតំណែងរបស់លោកឡើងវិញ?៕

អត្ថបទដែលជាប់ទាក់ទង