**អ្នកនាំពាក្យច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃមួយចំនួន ដែលដកស្រង់ប្រសាសន៍របស់សម្តេចតេជោ ខុសពីការពិតជុំវិញជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ**មេបញ្ជាការកំពូលយោធាអ៊ុយក្រែនអះអាងថា កងកម្លាំងអ៊ុយក្រែនបានវាយដណ្ដើមយកមកវិញនូវទឹកដីទំហំ ៦០០គីឡូម៉ែត្រក្រឡា គិតមកទល់នឹងឆ្នាំ២០២៦នេះ**លោក ដូណាល់ ត្រាំ៖ ឧទ្ធម្ភាគចក្រយោធាអាមេរិក ១គ្រឿង បានធ្លាក់នៅក្បែរច្រកសមុទ្រ Hormuz ជាច្រកផ្លូវទឹកដែលកំពុងគ្រប់គ្រងដោយអ៉ីរ៉ង់**កងទ័ពអ៉ីស្រាអែល អំពាវនាវឱ្យអ្នកស្រុកនៃទីក្រុង Tyre ភាគខាងត្បូងប្រទេសលីបង់ ជម្លៀសខ្លួនចេញមុនពេលការវាយប្រហារកើតឡើង**ឯកឧត្តម កៅ ថាច អញ្ជើញជួបសំណេះសំណាលជាមួយប្រជាកសិករនៅស្រុកកំពង់ត្រាច ខេត្តកំពត**បទវិភាគ៖ជប៉ុននិងហ្វីលីពីន​ពន្លឿនការឃុបឃិតគ្នាខាងយោធា​ដែល​បាន​ក្លាយជា​ប្រភពបង្កភាពវឹកវរដ៏ធំបំផុត​សម្រាប់​បំផ្លាញ​ដល់​សន្តិភាព​និង​ភាព​សុខ​សាន្ត​ត្រាណ​ក្នុង​តំបន់**សម្តេចតេជោប្រកាសថា ទឹកដីដែលទាហានថៃកំពុងឈ្លានពាន និងកាន់កាប់ដោយខុសច្បាប់នោះ គឺត្រូវតែទាមទារយកមកវិញ**សិស្ស NPIC មានសមត្ថភាពខ្ពស់​ក្នុងការ​បង្កើត​ឧប​ករ​ណ៍​ទំនាក់​ទំនង​ជាមួយ​ប្រព័ន្ធ​ផ្កាយ​រណ​ប​​អន្តរ​ជា​តិ**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ជួបពិភាក្សាការងារជាមួយសហព័ន្ធសហជីពអន្តរជាតិ នៅសន្និសីទអន្តរជាតិខាងការងារ ក្នុងប្រទេសស្វ៊ីស**កម្ពុជា និងវៀតណាម ឯកភាពដាក់ចេញទិសដៅការងាររួមគ្នាដើម្បីជំរុញ និងបង្កើនលំហូរភ្ញៀវទេសចរទៅវិញទៅមក និងពីប្រទេសទីបី**កូនខ្មែរធ្វើបាន ! សិស្ស NPIC មានសមត្ថភាពផលិ​ត​ម៉ាស៊ីន​តាមដាន​គុណ​ភាព​ខ្យល់ និង​បរិស្ថាន​សម្រាប់​បំពាក់​នៅក្នុង​ទីតាំង​ឧស្សា​ហកម្ម**ទិវាអន្តរជាតិសម្រាប់ការសន្ទនារវាងអរិយធម៌ ៖ សាងស្ពានភ្ជាប់ដួងចិត្តនិងកិច្ចសហប្រតិបតិ្តការក្នុងយុគសម័យថ្មី**លោក Xi Jinping អញ្ជើញចូលរួមពិធីលៀងសាយភោជន៍​​ដែលរៀបចំឡើង​ដោយលោក Kim Jong-un**លោក Han Zheng អនុប្រធានរដ្ឋចិន​បំពេញ​ទស្សនកិច្ចនៅ​ប្រទេស​​បេឡារុស**សម្តេចតេជោ អញ្ជើញសំណេះសំណាល និងចែកអំណោយជូនជនភៀសសឹកជាង ៣ពាន់នាក់ ស្នាក់នៅមជ្ឈមណ្ឌលជនភៀសសឹកនៅភូមិ-ឃុំស្លក្រាម ស្រុកស្វាយចេក**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទៅទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម និងការគ្រប់គ្រងទីលានទុកដាក់សំរាមនៅឥណ្ឌូណេស៊ី**វិចារណកថា៖ ដំណើរអន្តរកាលបៃតងរបស់កម្ពុជា មិនមែនជាការប្តេជ្ញាចិត្តតែលើក្រដាស ប៉ុន្តែជាសកម្មភាពជាក់ស្តែង**សម្តេចតេជោ ណែនាំអាជ្ញាធរចាត់វិធានការលើអ្នកនាំទំនិញចូលមកដោយខុសច្បាប់ និងរឹបអូសទ្រព្យសម្បត្តិ ឱ្យទៅរែកដីធ្វើលេណដ្ឋាន**សម្តេចតេជោ៖ ប្រសិនបើយើងជ្រើសយកផ្លូវយោធាវាយយកទឹកដីខ្មែរ ដែលថៃយកទៅកាន់កាប់នោះ វានឹងរុញច្រានការប្រយុទ្ធឱ្យទៅកាន់តែឆ្ងាយ**សម្តេចតេជោ៖ ដោយសារការជឿទុកចិត្តគេពេក ទើបមិនបានត្រៀមខ្លួនសម្រាប់ការធ្វើសង្គ្រាមណាមួយនោះទេ ហើយ

មន្ត្រីក្រសួងកសិកម្ម ដឹកនាំក្រុមការងារចុះពិនិត្យការប្រមូលផលស្រូវប្រាំងរបស់ប្រជាកសិករ នៅខេត្តសៀមរាប

ភ្នំពេញ៖ នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដឹកនាំមន្ត្រីជំនាញនៃមន្ទីរកសិកម្ម ខេត្តសៀមរាប មន្ត្រីកសិកម្មឃុំ និងលោក ម៉ូវ ជា អភិបាល នៃគណៈអភិបាលស្រុកជីក្រែង អាជ្ញាធរភូមិ ឃុំ ប្រជាកសិករ និងអាជីវករម្ចាស់ដេប៉ូ សរុបចំនួន៦៧នាក់ បានចុះពិនិត្យមើលការប្រមូលផលស្រូវប្រាំងរបស់ប្រជាកសិករ និងដេប៉ូធ្វើអាជីវកម្មថ្នាំ និងជីកសិកម្ម ព្រមទាំងស្វែងយល់ដំណើរការរោងម៉ាស៊ីនកិនស្រូវ នៅស្រុកជីក្រែង ខេត្តសៀមរាប។

ដំណើរនៃការចុះពិនិត្យនេះ ធ្វើឡើងក្នុងគោលបំណង ផ្សព្វផ្សាយដល់ប្រជាកសិករអំពីការជ្រើសប្រភេទពូជ ស្រូវសម្រាប់ការដាំដុះ និងស្ថានភាពតម្លៃស្រូវលើទីផ្សារ ព្រមទាំងជួយសម្របសម្រួល និងដោះស្រាយបញ្ហានានារបស់ប្រជាកសិករ។

នាឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ ឃុន សាវឿន បានណែនាំឱ្យប្រជាកសិករប្រើពូជស្រូវកម្ពុជា សម្រាប់ដាំដុះដំណាំស្រូវ ដែលជាពូជស្រូវមានស្ថិរភាពតម្លៃទៅតាមទីផ្សារ និងបម្រើឱ្យការនាំចេញផងដែរ។ ទន្ទឹមនេះ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានជំរុញឱ្យប្រជាកសិករចូលរួមចងក្រងជាសហគមន៍កសិកម្មទំនើប ដើម្បីទទួលបានអត្ថប្រយោជន៍ ហើយមិនព្រួយបារម្ភទុនវិនិយោគ ជាពិសេសតម្លៃលក់ផលិតផលកសិកម្ម។

កម្មវិធីបន្ទាប់នាថ្ងៃដដែលនោះ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានបន្តដឹកនាំក្រុមការងារចុះពិនិត្យស្វែងយល់ពីការលក់ធាតុចូលកសិកម្ម នៅតាមដេប៉ូលក់ជី និងថ្នាំកសិកម្មមួយចំនួនស្ថិតនៅទីរួមស្រុកជីក្រែងផងដែរ។ បន្ថែមពីនេះ ឯកឧត្តមរដ្ឋលេខាធិការបានណែនាំឱ្យម្ចាស់ដេប៉ូ ត្រូវធ្វើអាជីវកម្មលក់ជី និងថ្នាំកសិកម្ម ដែលបានចុះកិច្ចបញ្ជីការទទួលស្គាល់ត្រឹមត្រូវតាមច្បាប់ និងណែនាំអំពីរបៀបប្រើប្រាស់ឱ្យបានត្រឹមត្រូវតាមស្តង់ដារបច្ចេកទេសដល់កសិករអ្នកប្រើប្រាស់។

ឯកឧត្តមរដ្ឋលេខាធិការ បានណែនាំឱ្យមន្ត្រីជំនាញនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងមន្រ្តីកសិកម្មឃុំ ត្រូវបន្តផ្តល់ការគាំទ្របច្ចេកទេសកសិកម្ម និងដោះស្រាយរាល់បញ្ហារបស់ប្រជាកសិករ ដែលបានជួបប្រទះ ព្រមទាំងស្នើឱ្យម្ចាស់រោងកិនស្រូវជួយគាំទ្រ និងទទួលទិញផលិតផលស្រូវពីកសិករក្នុងតម្លៃសមរម្យថែមទៀតផង៕

អត្ថបទដែលជាប់ទាក់ទង