**ឯកឧត្តម កៅ ថាច អញ្ជើញជួបសំណេះសំណាលជាមួយប្រជាកសិករនៅស្រុកកំពង់ត្រាច ខេត្តកំពត**បទវិភាគ៖ជប៉ុននិងហ្វីលីពីន​ពន្លឿនការឃុបឃិតគ្នាខាងយោធា​ដែល​បាន​ក្លាយជា​ប្រភពបង្កភាពវឹកវរដ៏ធំបំផុត​សម្រាប់​បំផ្លាញ​ដល់​សន្តិភាព​និង​ភាព​សុខ​សាន្ត​ត្រាណ​ក្នុង​តំបន់**សម្តេចតេជោប្រកាសថា ទឹកដីដែលទាហានថៃកំពុងឈ្លានពាន និងកាន់កាប់ដោយខុសច្បាប់នោះ គឺត្រូវតែទាមទារយកមកវិញ**សិស្ស NPIC មានសមត្ថភាពខ្ពស់​ក្នុងការ​បង្កើត​ឧប​ករ​ណ៍​ទំនាក់​ទំនង​ជាមួយ​ប្រព័ន្ធ​ផ្កាយ​រណ​ប​​អន្តរ​ជា​តិ**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ជួបពិភាក្សាការងារជាមួយសហព័ន្ធសហជីពអន្តរជាតិ នៅសន្និសីទអន្តរជាតិខាងការងារ ក្នុងប្រទេសស្វ៊ីស**កម្ពុជា និងវៀតណាម ឯកភាពដាក់ចេញទិសដៅការងាររួមគ្នាដើម្បីជំរុញ និងបង្កើនលំហូរភ្ញៀវទេសចរទៅវិញទៅមក និងពីប្រទេសទីបី**កូនខ្មែរធ្វើបាន ! សិស្ស NPIC មានសមត្ថភាពផលិ​ត​ម៉ាស៊ីន​តាមដាន​គុណ​ភាព​ខ្យល់ និង​បរិស្ថាន​សម្រាប់​បំពាក់​នៅក្នុង​ទីតាំង​ឧស្សា​ហកម្ម**ទិវាអន្តរជាតិសម្រាប់ការសន្ទនារវាងអរិយធម៌ ៖ សាងស្ពានភ្ជាប់ដួងចិត្តនិងកិច្ចសហប្រតិបតិ្តការក្នុងយុគសម័យថ្មី**លោក Xi Jinping អញ្ជើញចូលរួមពិធីលៀងសាយភោជន៍​​ដែលរៀបចំឡើង​ដោយលោក Kim Jong-un**លោក Han Zheng អនុប្រធានរដ្ឋចិន​បំពេញ​ទស្សនកិច្ចនៅ​ប្រទេស​​បេឡារុស**សម្តេចតេជោ អញ្ជើញសំណេះសំណាល និងចែកអំណោយជូនជនភៀសសឹកជាង ៣ពាន់នាក់ ស្នាក់នៅមជ្ឈមណ្ឌលជនភៀសសឹកនៅភូមិ-ឃុំស្លក្រាម ស្រុកស្វាយចេក**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទៅទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម និងការគ្រប់គ្រងទីលានទុកដាក់សំរាមនៅឥណ្ឌូណេស៊ី**វិចារណកថា៖ ដំណើរអន្តរកាលបៃតងរបស់កម្ពុជា មិនមែនជាការប្តេជ្ញាចិត្តតែលើក្រដាស ប៉ុន្តែជាសកម្មភាពជាក់ស្តែង**សម្តេចតេជោ ណែនាំអាជ្ញាធរចាត់វិធានការលើអ្នកនាំទំនិញចូលមកដោយខុសច្បាប់ និងរឹបអូសទ្រព្យសម្បត្តិ ឱ្យទៅរែកដីធ្វើលេណដ្ឋាន**សម្តេចតេជោ៖ ប្រសិនបើយើងជ្រើសយកផ្លូវយោធាវាយយកទឹកដីខ្មែរ ដែលថៃយកទៅកាន់កាប់នោះ វានឹងរុញច្រានការប្រយុទ្ធឱ្យទៅកាន់តែឆ្ងាយ**សម្តេចតេជោ៖ ដោយសារការជឿទុកចិត្តគេពេក ទើបមិនបានត្រៀមខ្លួនសម្រាប់ការធ្វើសង្គ្រាមណាមួយនោះទេ ហើយ**សម្តេចតេជោ ប្រសិទ្ធនាមឈ្មោះឱ្យមណ្ឌលបណ្តោះអាសន្នស្លក្រាម នៅស្រុកស្វាយចេកថា «ភូមិរង់ចាំ»**អភិបាលខេត្តកណ្ដាល ដាក់បទបញ្ជាដល់អាជ្ញាធរក្រុង-ស្រុក បន្តចុះត្រួតពិនិត្យរដ្ឋបាលជាប្រចាំ ដើម្បីបោសសម្អាត Online Scams ឱ្យអស់ពីមូលដ្ឋាន**ប្រធានាធិបតីកូរ៉េខាងត្បូង៖ យើងមិនគួរបោះបង់គោលដៅរំសាយអាវុធនុយក្លេអ៊ែរកូរ៉េខាងជើងនោះទេ**តម្លៃប្រេងឆៅ កើនឡើងជាង ៥ភាគរយ បន្ទាប់ពីអ៉ីរ៉ង់ និងអ៉ីស្រាអែលបើកវាយប្រហារជាថ្មី

ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ផ្អាកវិធានការដកហូតពន្ធគយលើទំនិញរបស់ចិន

វ៉ាស៊ីនតោន៖ ទីភ្នាក់ងារព័ត៌មាន Bloomberg News បានរាយការណ៍ដោយដកស្រង់ច្បាប់ចម្លងនៃឯកសារមួយរបស់អាមេរិកដែលមិនទាន់បង្ហាញជាសាធារណៈថា លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានផ្អាកការចាត់វិធានការដកហូតពន្ធគយជាក់លាក់លើទំនិញរបស់ប្រទេសចិន ហើយជំនួសមកវិញបានបញ្ជាឱ្យមន្ត្រីស្ថិតគ្រោមឱវាតដោះស្រាយការអនុវត្តពាណិជ្ជកម្មមិនយុត្តិធម៌នៅទូទាំងពិភពលោក និងស៊ើបអង្កេតថា តើទីក្រុងប៉េកាំងបានគោរពតាមកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខាក្នុងអំឡុងពេលអាណត្តិដំបូងរបស់គាត់ឬអត់។

វិធានការនេះមានគោលបំណង «បញ្ចៀសផលជះដែលអាចឈានទៅរកការបំផ្លិចបំផ្លាញដែលបង្កឡើងដោយនយោបាយពាណិជ្ជកម្មចុងក្រោយបែបសកលនិយមរបស់អាមេរិក»។ ឯកសារនេះក៏បានអំពាវនាវឱ្យទីភ្នាក់ងារសំខាន់នានារបស់សហព័ន្ធដោះស្រាយករណីគ្រប់គ្រងរូបិយប័ណ្ណដោយប្រទេសផ្សេងទៀតផងដែរ។

ឯកសារដដែលនេះបានឱ្យដឹងថា៖ «សកម្មភាពនេះបញ្ជាក់ពីការយកចិត្តទុកដាក់របស់រដ្ឋាភិបាលក្នុងការកាត់បន្ថយការពឹងផ្អែកលើបរទេសសម្រាប់ខ្សែច្រវាក់ផ្គត់ផ្គង់សំខាន់ៗ និងធ្វើឱ្យមូលដ្ឋានឧស្សាហកម្មរបស់សហរដ្ឋអាមេរិកមានភាពរឹងមាំឡើងវិញ»។

ក្នុងអំឡុងសន្និសីទសារព័ត៌មានដែលធ្វើឡើងភ្លាមៗនៅក្នុងការិយាល័យ Oval ខណៈដែលលោកបានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិកាលពីយប់ថ្ងៃចន្ទ លោក ត្រាំ បានជៀសវាងការអនុវត្តផែនការដកហូតពន្ធគយលើទំនិញរបស់ប្រទេសចិន។

ប្រធានាធិបតីទើបចូលកាន់តំណែងរូបនេះបានឱ្យដឹងថា លោកពិតជាមានផែនការដំឡើងពន្ធគយពិតមែនដោយសារតែតួនាទីរបស់ប្រទេសចិនក្នុងការនាំចេញសារធាតុគីមីហ្វែនតានីល (fentanyl) ក៏ដូចជាការខឹងសម្បាររបស់គាត់ចំពោះឥទ្ធិពលរបស់ចិនលើព្រែកជីកនៅប្រទេសប៉ាណាម៉ា។ លោក តាំ បានមានប្រសាសន៍ថា៖ «យើងនឹងមិនអនុញ្ញាតឱ្យវាកើតឡើងទេ»។

លោក ត្រាំ បានគំរាមកំហែងបណ្តាប្រទេសដែលជាសមាជិករបស់ក្រុមប្រទេស BRICS ដែលរួមមានប្រទេសចិនផងដែរជាមួយនឹងការដំឡើងពន្ធគយ ហើយបានបង្ហាញថា គាត់ក៏អាចដកហូតពន្ធគយលើទំនិញចិនផងដែរ ប្រសិនបើទីក្រុងប៉េកាំងរារាំងការលក់បណ្តាញទំនាក់ទំនងសង្គម TikTok ទៅកាន់ក្រុមហ៊ុនអាមេរិក។

ប៉ុន្តែនៅពេលជាមួយគ្នានេះ ដែរ លោក ត្រាំ បានបដិសេធនិយាយថាតើលោកនឹងដកហូតពន្ធគយបន្ថែមនៅពេលណា និងបាននិយាយថា លោកនឹងមាន «កិច្ចប្រជុំ និងការហៅទូរស័ព្ទ» ជាមួយប្រធានាធិបតីចិន ស៊ី ជីនភីង។

បុគ្គលម្នាក់ដែលបានដឹងពីសេចក្តីសម្រេចចិត្តនេះដែលថ្លែងក្នុងលក្ខខណ្ឌមិនបង្ហាញអត្តសញ្ញាណថា ការសម្រេចចិត្តមិនដកហូតពន្ធគយភ្លាមៗរបស់អាមេរិកទៅលើទំនិញរបស់ប្រទេសចិនកាលពីថ្ងៃចន្ទ ឆ្លុះបញ្ចាំងពីការផ្លាស់ប្តូររបស់ប្រធានាធិបតីអាមេរិកមករកការចរចាវិញ និងមានបំណងស្វែងរកការចរចាជាមួយប្រធានាធិបតីចិនលោក ស៊ី ជីនភីង៕

អត្ថបទដែលជាប់ទាក់ទង