**UN ទទូចឱ្យទីក្រុងវ៉ាស៉ីនតោន ដកចេញជាបន្ទាន់នូវទណ្ឌកម្មធ្ងន់ៗ ដែលដាក់ទៅលើប្រទេសគុយបាក្នុងឆ្នាំនេះ**WHO៖ អ៊ូហ្កង់ដា គួរតែពិចារណាឡើងវិញលើការសម្រេចចិត្តបិទព្រំដែនរបស់ខ្លួនជាមួយកុងហ្គោ ដោយសារតែការផ្ទុះឡើងនៃជំងឺអេបូឡា**អ្នកនាំពាក្យច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃមួយចំនួន ដែលដកស្រង់ប្រសាសន៍របស់សម្តេចតេជោ ខុសពីការពិតជុំវិញជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ**មេបញ្ជាការកំពូលយោធាអ៊ុយក្រែនអះអាងថា កងកម្លាំងអ៊ុយក្រែនបានវាយដណ្ដើមយកមកវិញនូវទឹកដីទំហំ ៦០០គីឡូម៉ែត្រក្រឡា គិតមកទល់នឹងឆ្នាំ២០២៦នេះ**លោក ដូណាល់ ត្រាំ៖ ឧទ្ធម្ភាគចក្រយោធាអាមេរិក ១គ្រឿង បានធ្លាក់នៅក្បែរច្រកសមុទ្រ Hormuz ជាច្រកផ្លូវទឹកដែលកំពុងគ្រប់គ្រងដោយអ៉ីរ៉ង់**កងទ័ពអ៉ីស្រាអែល អំពាវនាវឱ្យអ្នកស្រុកនៃទីក្រុង Tyre ភាគខាងត្បូងប្រទេសលីបង់ ជម្លៀសខ្លួនចេញមុនពេលការវាយប្រហារកើតឡើង**ឯកឧត្តម កៅ ថាច អញ្ជើញជួបសំណេះសំណាលជាមួយប្រជាកសិករនៅស្រុកកំពង់ត្រាច ខេត្តកំពត**បទវិភាគ៖ជប៉ុននិងហ្វីលីពីន​ពន្លឿនការឃុបឃិតគ្នាខាងយោធា​ដែល​បាន​ក្លាយជា​ប្រភពបង្កភាពវឹកវរដ៏ធំបំផុត​សម្រាប់​បំផ្លាញ​ដល់​សន្តិភាព​និង​ភាព​សុខ​សាន្ត​ត្រាណ​ក្នុង​តំបន់**សម្តេចតេជោប្រកាសថា ទឹកដីដែលទាហានថៃកំពុងឈ្លានពាន និងកាន់កាប់ដោយខុសច្បាប់នោះ គឺត្រូវតែទាមទារយកមកវិញ**សិស្ស NPIC មានសមត្ថភាពខ្ពស់​ក្នុងការ​បង្កើត​ឧប​ករ​ណ៍​ទំនាក់​ទំនង​ជាមួយ​ប្រព័ន្ធ​ផ្កាយ​រណ​ប​​អន្តរ​ជា​តិ**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ជួបពិភាក្សាការងារជាមួយសហព័ន្ធសហជីពអន្តរជាតិ នៅសន្និសីទអន្តរជាតិខាងការងារ ក្នុងប្រទេសស្វ៊ីស**កម្ពុជា និងវៀតណាម ឯកភាពដាក់ចេញទិសដៅការងាររួមគ្នាដើម្បីជំរុញ និងបង្កើនលំហូរភ្ញៀវទេសចរទៅវិញទៅមក និងពីប្រទេសទីបី**កូនខ្មែរធ្វើបាន ! សិស្ស NPIC មានសមត្ថភាពផលិ​ត​ម៉ាស៊ីន​តាមដាន​គុណ​ភាព​ខ្យល់ និង​បរិស្ថាន​សម្រាប់​បំពាក់​នៅក្នុង​ទីតាំង​ឧស្សា​ហកម្ម**ទិវាអន្តរជាតិសម្រាប់ការសន្ទនារវាងអរិយធម៌ ៖ សាងស្ពានភ្ជាប់ដួងចិត្តនិងកិច្ចសហប្រតិបតិ្តការក្នុងយុគសម័យថ្មី**លោក Xi Jinping អញ្ជើញចូលរួមពិធីលៀងសាយភោជន៍​​ដែលរៀបចំឡើង​ដោយលោក Kim Jong-un**លោក Han Zheng អនុប្រធានរដ្ឋចិន​បំពេញ​ទស្សនកិច្ចនៅ​ប្រទេស​​បេឡារុស**សម្តេចតេជោ អញ្ជើញសំណេះសំណាល និងចែកអំណោយជូនជនភៀសសឹកជាង ៣ពាន់នាក់ ស្នាក់នៅមជ្ឈមណ្ឌលជនភៀសសឹកនៅភូមិ-ឃុំស្លក្រាម ស្រុកស្វាយចេក**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទៅទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម និងការគ្រប់គ្រងទីលានទុកដាក់សំរាមនៅឥណ្ឌូណេស៊ី**វិចារណកថា៖ ដំណើរអន្តរកាលបៃតងរបស់កម្ពុជា មិនមែនជាការប្តេជ្ញាចិត្តតែលើក្រដាស ប៉ុន្តែជាសកម្មភាពជាក់ស្តែង**សម្តេចតេជោ ណែនាំអាជ្ញាធរចាត់វិធានការលើអ្នកនាំទំនិញចូលមកដោយខុសច្បាប់ និងរឹបអូសទ្រព្យសម្បត្តិ ឱ្យទៅរែកដីធ្វើលេណដ្ឋាន

ក្រសួងអប់រំ កំពុងបន្តយកចិត្តទុកដាក់ខ្ពស់ ក្នុងការលើកកម្ពស់ការអប់រំភាសាបារាំងនៅកម្ពុជា

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នាថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក Ludovic TORO អភិបាលក្រុង Coubron នៃសាធារណរដ្ឋបារាំង ស្តីពី “ការលើកកម្ពស់កិច្ចការហ្វ្រង់កូហ្វូនី និងជំនួយឧបត្ថម្ភនៅវិទ្យាល័យ ហេង សំរិន ព្រៃល្វា” ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួង និងមន្ត្រីពាក់ព័ន្ធក្រោមឱវាទ។

ក្នុងឱកាសនេះ លោក អភិបាលក្រុង បានជម្រាបជូននូវវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការភាសាបារាំង ការលើកកម្ពស់ការរៀន និងបង្រៀនភាសាបារាំង និងការផ្តល់ជំនួយផ្សេងៗដល់សិស្សានុសិស្ស និងគ្រូបង្រៀនភាសាបារាំងនៅវិទ្យាល័យ ហេង សំរិន ព្រៃល្វា ខេត្តតាកែវនាពេលកន្លងមក។ តាមរយៈកិច្ចសហប្រតិបត្តិការនេះ សិស្សានុសិស្សនៃវិទ្យាល័យ ហេង សំរិន ព្រៃល្វា ត្រូវបានជំរុញលើកទឹកចិត្តឱ្យធ្វើការទំនាក់ទំនងផ្ទាល់ជាភាសាបារាំងជាប្រចាំជាមួយសិស្សជនជាតិបារាំង ដើម្បីឱ្យពួកគេបានអនុវត្ត និងបន្តអភិវឌ្ឍចំណេះដឹងភាសាបារាំងឱ្យកាន់តែប្រសើរឡើងថែមទៀត។

ជាការឆ្លើយតប ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់លោកអភិបាលក្រុង ចំពោះការគាំទ្រលើវិស័យអប់រំនៅវិទ្យាល័យ ហេង សំរិន ព្រៃល្វា ក៏ដូចជាការផ្តល់ជំនួយចាំបាច់នានាដល់វិទ្យាល័យ ដើម្បីបន្តកែលម្អការរៀននិងបង្រៀនភាសាបារាំងដល់សិស្សានុសិស្ស ដែលជាធនធានដ៏សំខាន់ក្នុងការអភិវឌ្ឍភាសាបារាំងនៅកម្ពុជា ព្រមទាំងបានចែករំលែកពីទិដ្ឋភាពទូទៅនាពេលបច្ចុប្បន្ននៃកម្មវិធីអប់រំភាសាបារាំងនៅកម្ពុជា ដោយគូសបញ្ជាក់ថាក្រសួងអប់រំ យុវជន និងកីឡា បាននិងកំពុងបន្តយកចិត្តទុកដាក់ខ្ពស់ក្នុងការលើកកម្ពស់ការអប់រំភាសាបារាំងនៅកម្ពុជា ឆ្លើយតបនឹងចក្ខុវិស័យអភិវឌ្ឍកិច្ចការហ្វ្រង់កូហ្វូនីនៅកម្រិតតំបន់ និងពិភពលោក។

តាងនាមក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិលើកកម្ពស់ការអប់រំភាសាបារាំងដល់សិស្សានុសិស្សនៅតំបន់ជនបទ និងសូមគាំទ្រលើកទឹកចិត្តដល់លោក Ludovic TORO អភិបាលក្រុង Coubron នៃសាធារណរដ្ឋបារាំង ចំពោះរាល់គំនិតផ្តួចផ្តើមពង្រឹង និងពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀត សំដៅចូលរួមជំរុញការអភិវឌ្ឍ និងការបណ្តុះបណ្តាលធនធានមនុស្សនៅកម្ពុជាឱ្យកាន់តែរីកចម្រើន៕

អត្ថបទដែលជាប់ទាក់ទង