ឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ អញ្ជេីញប្រកាសផ្ទេរភារកិច្ចតែងតាំងមុខតំណែង និងបំពាក់ឋានន្តរសក្តិមន្រ្តីនគរបាលជាតិចំណុះស្នងការដ្ឋានខេត្តបាត់ដំបង
ភ្នំពេញ៖ នារសៀលថ្ងៃទី២០ ខែមករា ឆ្នាំ២ ០ ២៥ នៅសាលមហោស្រពស្ទឹងសង្កែក្រុងបាត់ដំបង លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការ នគរបាលជាតិ អញ្ជើញជាអធិប តីក្នុងពិធីប្រកាសផ្ទេរភារកិច្ចតែងតាំង មុខតំណែង បំពាក់ឋានន្តរស័ក្តិ ជូនមន្ត្រីនគរបាលជាតិចំណុះស្នងការដ្ឋាននិងបូកសរុបលទ្ធផល ការងារប្រចាំខែមករាឆ្នាំ២០២ ៥ លើកទិសដៅអនុវត្តបន្តនាខែខាងមុខ។
ចូលរួមក្នុងពិធីនេះមានលោក លោក ស្រី ស្នងការរង នាយការិយាល័យជំនាញ មេបញ្ជាការវរសេនាតូច នគរបាលការពារព្រំដែនគោកទាំង៤ លោកអធិការនគរបាល ក្រុង ស្រុក លោកនាយប៉ុស្តិ៍នគរ បាលរដ្ឋបាល ឃុំ សង្កាត់ និងមន្ត្រីពាក់ព័ន្ធជាច្រើនរូប៕