**សម្ដេចធិបតី និងលោកជំទាវបណ្ឌិត អញ្ជើញធ្វើមាតុភូមិនិវត្តន៍មកដល់កម្ពុជាវិញដោយសុវត្ថិភាព ក្រោយបញ្ចប់ទស្សនកិច្ចដោយជោគជ័យនៅវៀតណាម**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចនៅទីលានទុកដាក់សំរាម BENOWO និងទីតាំងកែច្នៃសំរាម JAMBANGAN ក្រុងស៊ូរ៉ាបាយ៉ា ប្រទេសឥណ្ឌូណេស៊ី**អាជ្ញាធរមីន ស្ថានទូតសាធារណរដ្ឋកូរ៉េ និង UNDP ចុះពិនិត្យសកម្មភាពផ្តល់សេវាស្តារលទ្ធភាពពលកម្មកាយសម្បទាដល់ជនមានពិការភាព នៅខេត្តបាត់ដំបង**រដ្ឋមន្ត្រីការពារជាតិលីបង់ថា អ៉ីស្រាអែលវាយប្រហារតាមផ្លូវអាកាសជិត ៣៥០០លើក លើលីបង់ ចាប់តាំងពីអាមេរិកប្រកាសបទឈប់បាញ់នៅលីបង់កាលពីថ្ងៃទី១៦ ខែមេសាមក**UN ទទូចឱ្យទីក្រុងវ៉ាស៉ីនតោន ដកចេញជាបន្ទាន់នូវទណ្ឌកម្មធ្ងន់ៗ ដែលដាក់ទៅលើប្រទេសគុយបាក្នុងឆ្នាំនេះ**WHO៖ អ៊ូហ្កង់ដា គួរតែពិចារណាឡើងវិញលើការសម្រេចចិត្តបិទព្រំដែនរបស់ខ្លួនជាមួយកុងហ្គោ ដោយសារតែការផ្ទុះឡើងនៃជំងឺអេបូឡា**អ្នកនាំពាក្យច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃមួយចំនួន ដែលដកស្រង់ប្រសាសន៍របស់សម្តេចតេជោ ខុសពីការពិតជុំវិញជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ**មេបញ្ជាការកំពូលយោធាអ៊ុយក្រែនអះអាងថា កងកម្លាំងអ៊ុយក្រែនបានវាយដណ្ដើមយកមកវិញនូវទឹកដីទំហំ ៦០០គីឡូម៉ែត្រក្រឡា គិតមកទល់នឹងឆ្នាំ២០២៦នេះ**លោក ដូណាល់ ត្រាំ៖ ឧទ្ធម្ភាគចក្រយោធាអាមេរិក ១គ្រឿង បានធ្លាក់នៅក្បែរច្រកសមុទ្រ Hormuz ជាច្រកផ្លូវទឹកដែលកំពុងគ្រប់គ្រងដោយអ៉ីរ៉ង់**កងទ័ពអ៉ីស្រាអែល អំពាវនាវឱ្យអ្នកស្រុកនៃទីក្រុង Tyre ភាគខាងត្បូងប្រទេសលីបង់ ជម្លៀសខ្លួនចេញមុនពេលការវាយប្រហារកើតឡើង**ឯកឧត្តម កៅ ថាច អញ្ជើញជួបសំណេះសំណាលជាមួយប្រជាកសិករនៅស្រុកកំពង់ត្រាច ខេត្តកំពត**បទវិភាគ៖ជប៉ុននិងហ្វីលីពីន​ពន្លឿនការឃុបឃិតគ្នាខាងយោធា​ដែល​បាន​ក្លាយជា​ប្រភពបង្កភាពវឹកវរដ៏ធំបំផុត​សម្រាប់​បំផ្លាញ​ដល់​សន្តិភាព​និង​ភាព​សុខ​សាន្ត​ត្រាណ​ក្នុង​តំបន់**សម្តេចតេជោប្រកាសថា ទឹកដីដែលទាហានថៃកំពុងឈ្លានពាន និងកាន់កាប់ដោយខុសច្បាប់នោះ គឺត្រូវតែទាមទារយកមកវិញ**សិស្ស NPIC មានសមត្ថភាពខ្ពស់​ក្នុងការ​បង្កើត​ឧប​ករ​ណ៍​ទំនាក់​ទំនង​ជាមួយ​ប្រព័ន្ធ​ផ្កាយ​រណ​ប​​អន្តរ​ជា​តិ**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ជួបពិភាក្សាការងារជាមួយសហព័ន្ធសហជីពអន្តរជាតិ នៅសន្និសីទអន្តរជាតិខាងការងារ ក្នុងប្រទេសស្វ៊ីស**កម្ពុជា និងវៀតណាម ឯកភាពដាក់ចេញទិសដៅការងាររួមគ្នាដើម្បីជំរុញ និងបង្កើនលំហូរភ្ញៀវទេសចរទៅវិញទៅមក និងពីប្រទេសទីបី**កូនខ្មែរធ្វើបាន ! សិស្ស NPIC មានសមត្ថភាពផលិ​ត​ម៉ាស៊ីន​តាមដាន​គុណ​ភាព​ខ្យល់ និង​បរិស្ថាន​សម្រាប់​បំពាក់​នៅក្នុង​ទីតាំង​ឧស្សា​ហកម្ម**ទិវាអន្តរជាតិសម្រាប់ការសន្ទនារវាងអរិយធម៌ ៖ សាងស្ពានភ្ជាប់ដួងចិត្តនិងកិច្ចសហប្រតិបតិ្តការក្នុងយុគសម័យថ្មី**លោក Xi Jinping អញ្ជើញចូលរួមពិធីលៀងសាយភោជន៍​​ដែលរៀបចំឡើង​ដោយលោក Kim Jong-un**លោក Han Zheng អនុប្រធានរដ្ឋចិន​បំពេញ​ទស្សនកិច្ចនៅ​ប្រទេស​​បេឡារុស

មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម ចុះពិនិត្យការប្រមូលផលស្រូវ និងតម្លៃស្រូវ សែនក្រអូប និង OM និងជួបជាមួយរោងម៉ាស៊ីនកិនស្រូវ នៅស្រុកមង្គលបូរី

ភ្នំពេញ៖ នៅថ្ងៃទី១៦-១៧ខែមករា ឆ្នាំ២០២៥ លោកជំទាវ យ៉ើ អាស៊ីគីន អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណើរដោយលោក រុន សុផាន់ណារ៉ា អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តបន្ទាយមានជ័យ មន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋាន បានចុះពិនិត្យការប្រមូលផលស្រូវនិងតម្លៃស្រូវសែនក្រអូប និងOM នៅទីវាល ព្រមទាំងជួបប្រជាកសិករ នៅឃុំបន្ទាយនាង និងឃុំចំណោម ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។

ដំណើរចុះពិនិត្យនេះធ្វើឡើងក្នុគោលបំណង ស្វែងយល់ពីការបង្កបង្កើនផលស្រូវប្រាំង តម្លៃ ការចំណាយ និងចំណូលក្នុងការដាំដុះស្រូវរបស់ប្រជាកសិករ និងការចងក្រងគ្នាជាក្រុមផលិត សម្រាប់ផ្គត់ផ្គង់ស្រូវជូនរោងម៉ាស៊ីនកិនស្រូវក្នុងស្រុក។

បន្ទាប់ពីបានពិនិត្យជាក់ស្តែង និងបានជួបជាមួយប្រជាកសិករ លោកជំទាវអនុរដ្ឋលេខាធិការ បានបញ្ជាក់ពីស្ថានភាពតម្លៃស្រូវអង្ករនៅកម្ពុជា ក៏ដូចជាទីផ្សារពិភពលោក ឱ្យប្រជាកសិករបានជ្រាប ព្រមទាំងបានជំរុញ និងលើកទឹកចិត្តប្រជាកសិករឱ្យធ្វើការដាំដុះពូជស្រូវក្នុងស្រុកដូចជា ពូជ ស្រូវសែនក្រអូប ស្រូវស្រង៉ែជាដើម ដែលធ្វើឱ្យកសិករអាចទទួលបានទិន្នផលខ្ពស់ តម្លៃសមរម្យ និងទទួលបានផលចំណេញ ច្រើន ហើយពូជស្រូវនេះមានទីផ្សារទាំងក្នុង និងក្រៅប្រទេស។

បន្ថែមពីនេះ លោកជំទាវអនុរដ្ឋលេខាធិការ ក៏បានណែនាំ និងលើកទឹកចិត្តដល់ប្រជាកសិករឱ្យចងក្រងគ្នាជាសហគមន៍កសិកម្មទំនើប ដើម្បីងាយស្រួលក្នុងការបង្កបង្កើនផល កាត់បន្ថយថ្លៃដើមផលិត ធានាបាននូវតម្លៃសមរម្យ រក្សាស្ថិរភាពថ្លៃ និងរក្សាបានភាពចំណេញ។

លើសពីនេះ លោកជំទាវអនុរដ្ឋលេខាធិការ ក៏បានជួបពិភាក្សាជាមួយម្ចាស់រោងម៉ាស៊ីនកិនស្រូវ យិន ពូ និងរោងម៉ាស៊ីនកិនស្រូវ អ៊ីវ សារុន នៅឃុំបន្ទាយនាង ស្រុកមង្គលបូរី ពីស្ថានភាពតម្លៃ និងការទិញលក់ស្រូវនៅក្នុងឱកាសបុណ្យចូលឆ្នាំចិនខាងមុខនេះ ដោយរោងម៉ាស៊ីនកិនស្រូវទាំងពីរបញ្ជាក់ថា នៅតែបន្តទិញស្រូវរបស់ប្រជាកសិករដដែលមិនសម្រាកនោះទេ៕

អត្ថបទដែលជាប់ទាក់ទង