**សម្ដេចធិបតី និងលោកជំទាវបណ្ឌិត អញ្ជើញធ្វើមាតុភូមិនិវត្តន៍មកដល់កម្ពុជាវិញដោយសុវត្ថិភាព ក្រោយបញ្ចប់ទស្សនកិច្ចដោយជោគជ័យនៅវៀតណាម**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចនៅទីលានទុកដាក់សំរាម BENOWO និងទីតាំងកែច្នៃសំរាម JAMBANGAN ក្រុងស៊ូរ៉ាបាយ៉ា ប្រទេសឥណ្ឌូណេស៊ី**អាជ្ញាធរមីន ស្ថានទូតសាធារណរដ្ឋកូរ៉េ និង UNDP ចុះពិនិត្យសកម្មភាពផ្តល់សេវាស្តារលទ្ធភាពពលកម្មកាយសម្បទាដល់ជនមានពិការភាព នៅខេត្តបាត់ដំបង**រដ្ឋមន្ត្រីការពារជាតិលីបង់ថា អ៉ីស្រាអែលវាយប្រហារតាមផ្លូវអាកាសជិត ៣៥០០លើក លើលីបង់ ចាប់តាំងពីអាមេរិកប្រកាសបទឈប់បាញ់នៅលីបង់កាលពីថ្ងៃទី១៦ ខែមេសាមក**UN ទទូចឱ្យទីក្រុងវ៉ាស៉ីនតោន ដកចេញជាបន្ទាន់នូវទណ្ឌកម្មធ្ងន់ៗ ដែលដាក់ទៅលើប្រទេសគុយបាក្នុងឆ្នាំនេះ**WHO៖ អ៊ូហ្កង់ដា គួរតែពិចារណាឡើងវិញលើការសម្រេចចិត្តបិទព្រំដែនរបស់ខ្លួនជាមួយកុងហ្គោ ដោយសារតែការផ្ទុះឡើងនៃជំងឺអេបូឡា**អ្នកនាំពាក្យច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃមួយចំនួន ដែលដកស្រង់ប្រសាសន៍របស់សម្តេចតេជោ ខុសពីការពិតជុំវិញជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ**មេបញ្ជាការកំពូលយោធាអ៊ុយក្រែនអះអាងថា កងកម្លាំងអ៊ុយក្រែនបានវាយដណ្ដើមយកមកវិញនូវទឹកដីទំហំ ៦០០គីឡូម៉ែត្រក្រឡា គិតមកទល់នឹងឆ្នាំ២០២៦នេះ**លោក ដូណាល់ ត្រាំ៖ ឧទ្ធម្ភាគចក្រយោធាអាមេរិក ១គ្រឿង បានធ្លាក់នៅក្បែរច្រកសមុទ្រ Hormuz ជាច្រកផ្លូវទឹកដែលកំពុងគ្រប់គ្រងដោយអ៉ីរ៉ង់**កងទ័ពអ៉ីស្រាអែល អំពាវនាវឱ្យអ្នកស្រុកនៃទីក្រុង Tyre ភាគខាងត្បូងប្រទេសលីបង់ ជម្លៀសខ្លួនចេញមុនពេលការវាយប្រហារកើតឡើង**ឯកឧត្តម កៅ ថាច អញ្ជើញជួបសំណេះសំណាលជាមួយប្រជាកសិករនៅស្រុកកំពង់ត្រាច ខេត្តកំពត**បទវិភាគ៖ជប៉ុននិងហ្វីលីពីន​ពន្លឿនការឃុបឃិតគ្នាខាងយោធា​ដែល​បាន​ក្លាយជា​ប្រភពបង្កភាពវឹកវរដ៏ធំបំផុត​សម្រាប់​បំផ្លាញ​ដល់​សន្តិភាព​និង​ភាព​សុខ​សាន្ត​ត្រាណ​ក្នុង​តំបន់**សម្តេចតេជោប្រកាសថា ទឹកដីដែលទាហានថៃកំពុងឈ្លានពាន និងកាន់កាប់ដោយខុសច្បាប់នោះ គឺត្រូវតែទាមទារយកមកវិញ**សិស្ស NPIC មានសមត្ថភាពខ្ពស់​ក្នុងការ​បង្កើត​ឧប​ករ​ណ៍​ទំនាក់​ទំនង​ជាមួយ​ប្រព័ន្ធ​ផ្កាយ​រណ​ប​​អន្តរ​ជា​តិ**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ជួបពិភាក្សាការងារជាមួយសហព័ន្ធសហជីពអន្តរជាតិ នៅសន្និសីទអន្តរជាតិខាងការងារ ក្នុងប្រទេសស្វ៊ីស**កម្ពុជា និងវៀតណាម ឯកភាពដាក់ចេញទិសដៅការងាររួមគ្នាដើម្បីជំរុញ និងបង្កើនលំហូរភ្ញៀវទេសចរទៅវិញទៅមក និងពីប្រទេសទីបី**កូនខ្មែរធ្វើបាន ! សិស្ស NPIC មានសមត្ថភាពផលិ​ត​ម៉ាស៊ីន​តាមដាន​គុណ​ភាព​ខ្យល់ និង​បរិស្ថាន​សម្រាប់​បំពាក់​នៅក្នុង​ទីតាំង​ឧស្សា​ហកម្ម**ទិវាអន្តរជាតិសម្រាប់ការសន្ទនារវាងអរិយធម៌ ៖ សាងស្ពានភ្ជាប់ដួងចិត្តនិងកិច្ចសហប្រតិបតិ្តការក្នុងយុគសម័យថ្មី**លោក Xi Jinping អញ្ជើញចូលរួមពិធីលៀងសាយភោជន៍​​ដែលរៀបចំឡើង​ដោយលោក Kim Jong-un**លោក Han Zheng អនុប្រធានរដ្ឋចិន​បំពេញ​ទស្សនកិច្ចនៅ​ប្រទេស​​បេឡារុស

ប្រធានាធិបតីលីបង់តែងតាំងលោក Nawaf Salam ជានាយករដ្ឋមន្ត្រីថ្មី

បេរូត៖ ប្រធានាធិបតីលីបង់បានប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោក Nawaf Salam ប្រធានតុលាការយុត្តិធម៌អន្តរជាតិនៅទីក្រុងឡាអេ ត្រូវបានតែងតាំងជានាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសលីបង់ នៅថ្ងៃទី១៣ ខែមករា និងទទួលភារកិច្ចបង្កើតរដ្ឋាភិបាលថ្មីកាលពីថ្ងៃចន្ទ។

ការតែងតាំងនេះ បានធ្វើឡើងបន្ទាប់ពីលោក Salam ទទួលបានសំឡេងគាំទ្រចំនួន៨៤ ក្នុងចំណោម ១២៨សំឡេងរបស់សភា អំឡុងពេលការប្រឹក្សាដែលមានចំណងដែលធ្វើឡើងដោយលោកប្រធាន Joseph Aoun។

តាមសេចក្តីថ្លែងការណ៍នោះ លោកប្រធាន Joseph Aoun បានកោះហៅលោក Salam មកប្រគល់តួនាទីឲ្យលោក។ ទោះជាយ៉ាងណាក៏ដោយលោក Salam បច្ចុប្បន្នកំពុងនៅក្រៅប្រទេស ហើយគ្រោងនឹងត្រលប់មកវិញនៅថ្ងៃអង្គារ។

នៅក្រោមបទដ្ឋាននយោបាយដែលកំពុងពេញនិយមរបស់ប្រទេសលីបង់ តំណែងជានាយករដ្ឋមន្ត្រីត្រូវបានកាន់កាប់ជាប្រពៃណីដោយមូស្លីមនិកាយស៊ុននី ខណៈដែលប្រធានាធិបតីតែងតែជាគ្រិស្តសាសនា Maronite ហើយប្រធានសភាគឺជាមូស្លីមនិកាយស៊ីអ៊ីត។

លោក Salam កើតក្នុងគ្រួសារនយោបាយដ៏លេចធ្លោមួយក្នុងឆ្នាំ១៩៥៣ ជាមូស្លីមស៊ុននី។ ពូរបស់លោក Salam គឺលោក Saeb Salam បានបម្រើការជានាយករដ្ឋមន្ត្រីជាច្រើនដងមុនពេលសង្រ្គាមស៊ីវិលឆ្នាំ១៩៧៥-១៩៩០ របស់ប្រទេសលីបង់ ហើយបងប្អូនជីដូនមួយរបស់គាត់គឺលោក Tammam Salam បានកាន់តំណែងដូចគ្នាពីឆ្នាំ២០១៤ ដល់ឆ្នាំ២០១៦។

លោក Salam បានទទួលសញ្ញាប័ត្រអនុបណ្ឌិតផ្នែកច្បាប់ពីសាកលវិទ្យាល័យ Harvard និងបណ្ឌិតចំនួនពីរ ផ្នែកប្រវត្តិសាស្ត្រ និងវិទ្យាសាស្ត្រនយោបាយ ពីសាកលវិទ្យាល័យ Sorbonne។ លោកក៏បានបម្រើការជាឯកអគ្គរដ្ឋទូតរបស់ប្រទេសលីបង់ និងជាតំណាងអចិន្ត្រៃយ៍ប្រចាំអង្គការសហប្រជាជាតិពីឆ្នាំ២០០៧ ដល់ឆ្នាំ២០១៧។

ការតែងតាំងលោក Salam ធ្វើឡើងនៅពេលដែលប្រទេសលីបង់ កើតចេញពីជម្លោះរយៈពេល ១៤ខែ រវាងអ៊ីស្រាអែល និងក្រុមហេសបូឡា។ ក្រៅពីការកសាងឡើងវិញក្រោយជម្លោះ ប្រទេសនេះក៏ប្រឈមមុខនឹងបញ្ហាប្រឈមយ៉ាងខ្លាំង រួមទាំងវិបត្តិសេដ្ឋកិច្ចយ៉ាងជ្រៅ។

អត្ថបទដែលជាប់ទាក់ទង