ព្រោះតែភ្លើងប្រច័ណ្ឌ ធ្វើឱ្យបុរសជាប្ដី អារ-កសម្លាប់ ប្រពន្ធឱ្យស្លាប់ក្នុងថ្លុកឈាម ចោលកូនប្រុសស្រីពីរនាក់

ភ្នំពេញ៖ ព្រោះតែភ្លើងប្រច័ណ្ឌ ធ្វើឱ្យបុរសជាប្ដី អារ-កសម្លាប់ ប្រពន្ធឱ្យស្លាប់ក្នុងថ្លុកឈាម ចោលកូនប្រុសស្រីពីរនាក់ ។ ហេតុការណ៍អំពើឃាតកម្មនេះកើតឡើង កាលពីព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ ២០២៥ នៅចំណុចអន្លង់ក្រវែន ភូមិច្រកដំបង ឃុំកំពង់ដំរី ស្រុកឆ្លូង ។ បន្ទាប់ពីធ្វើសកម្មភាពនេះរួចបុរសជាប្ដីបានជិះម៉ូតូរត់គេចខ្លួន ទៅបញ្ចប់ជីវិតខ្លួនឯងដោយចង-ក តាមក្រោយ៕
សមត្ថកិច្ចមូលដ្ឋានបានប្រាប់ឱ្យដឹងថា ចំពោះជនរងគ្រោះដែលស្លាប់ក្នុងអំពើឃាតកម្មនេះឈ្មោះ ទេស ម៉ានីន អាយុ ៣១ឆ្នាំ មុខរបរ ចុងភៅ មានទីលំនៅចំណុចអន្លង់ក្រវែន ភូមិច្រកដំបង ឃុំកំពង់ដំរី ស្រុកឆ្លូង ខេត្តក្រចេះ។ ចំណែកជនសង្ស័យឈ្មោះ ខ្នា និត ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរធ្វើចម្ការ មានទីលំនៅចំណុចអន្លង់ក្រវែន ភូមិច្ររកដំបង ឃុំកំពង់ដំរី ស្រុកឆ្លូង ខេត្តក្រចេះ។
បច្ចុប្បន្នសាកសព ទាំងពីរបានប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណីក្រោមសំឡេងទួញសោកអាណិតអាឡោះអាល័យជាទីបំផុត ៕

