**ឯកឧត្តម កៅ ថាច អញ្ជើញជួបសំណេះសំណាលជាមួយប្រជាកសិករនៅស្រុកកំពង់ត្រាច ខេត្តកំពត**បទវិភាគ៖ជប៉ុននិងហ្វីលីពីន​ពន្លឿនការឃុបឃិតគ្នាខាងយោធា​ដែល​បាន​ក្លាយជា​ប្រភពបង្កភាពវឹកវរដ៏ធំបំផុត​សម្រាប់​បំផ្លាញ​ដល់​សន្តិភាព​និង​ភាព​សុខ​សាន្ត​ត្រាណ​ក្នុង​តំបន់**សម្តេចតេជោប្រកាសថា ទឹកដីដែលទាហានថៃកំពុងឈ្លានពាន និងកាន់កាប់ដោយខុសច្បាប់នោះ គឺត្រូវតែទាមទារយកមកវិញ**សិស្ស NPIC មានសមត្ថភាពខ្ពស់​ក្នុងការ​បង្កើត​ឧប​ករ​ណ៍​ទំនាក់​ទំនង​ជាមួយ​ប្រព័ន្ធ​ផ្កាយ​រណ​ប​​អន្តរ​ជា​តិ**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ជួបពិភាក្សាការងារជាមួយសហព័ន្ធសហជីពអន្តរជាតិ នៅសន្និសីទអន្តរជាតិខាងការងារ ក្នុងប្រទេសស្វ៊ីស**កម្ពុជា និងវៀតណាម ឯកភាពដាក់ចេញទិសដៅការងាររួមគ្នាដើម្បីជំរុញ និងបង្កើនលំហូរភ្ញៀវទេសចរទៅវិញទៅមក និងពីប្រទេសទីបី**កូនខ្មែរធ្វើបាន ! សិស្ស NPIC មានសមត្ថភាពផលិ​ត​ម៉ាស៊ីន​តាមដាន​គុណ​ភាព​ខ្យល់ និង​បរិស្ថាន​សម្រាប់​បំពាក់​នៅក្នុង​ទីតាំង​ឧស្សា​ហកម្ម**ទិវាអន្តរជាតិសម្រាប់ការសន្ទនារវាងអរិយធម៌ ៖ សាងស្ពានភ្ជាប់ដួងចិត្តនិងកិច្ចសហប្រតិបតិ្តការក្នុងយុគសម័យថ្មី**លោក Xi Jinping អញ្ជើញចូលរួមពិធីលៀងសាយភោជន៍​​ដែលរៀបចំឡើង​ដោយលោក Kim Jong-un**លោក Han Zheng អនុប្រធានរដ្ឋចិន​បំពេញ​ទស្សនកិច្ចនៅ​ប្រទេស​​បេឡារុស**សម្តេចតេជោ អញ្ជើញសំណេះសំណាល និងចែកអំណោយជូនជនភៀសសឹកជាង ៣ពាន់នាក់ ស្នាក់នៅមជ្ឈមណ្ឌលជនភៀសសឹកនៅភូមិ-ឃុំស្លក្រាម ស្រុកស្វាយចេក**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទៅទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម និងការគ្រប់គ្រងទីលានទុកដាក់សំរាមនៅឥណ្ឌូណេស៊ី**វិចារណកថា៖ ដំណើរអន្តរកាលបៃតងរបស់កម្ពុជា មិនមែនជាការប្តេជ្ញាចិត្តតែលើក្រដាស ប៉ុន្តែជាសកម្មភាពជាក់ស្តែង**សម្តេចតេជោ ណែនាំអាជ្ញាធរចាត់វិធានការលើអ្នកនាំទំនិញចូលមកដោយខុសច្បាប់ និងរឹបអូសទ្រព្យសម្បត្តិ ឱ្យទៅរែកដីធ្វើលេណដ្ឋាន**សម្តេចតេជោ៖ ប្រសិនបើយើងជ្រើសយកផ្លូវយោធាវាយយកទឹកដីខ្មែរ ដែលថៃយកទៅកាន់កាប់នោះ វានឹងរុញច្រានការប្រយុទ្ធឱ្យទៅកាន់តែឆ្ងាយ**សម្តេចតេជោ៖ ដោយសារការជឿទុកចិត្តគេពេក ទើបមិនបានត្រៀមខ្លួនសម្រាប់ការធ្វើសង្គ្រាមណាមួយនោះទេ ហើយ**សម្តេចតេជោ ប្រសិទ្ធនាមឈ្មោះឱ្យមណ្ឌលបណ្តោះអាសន្នស្លក្រាម នៅស្រុកស្វាយចេកថា «ភូមិរង់ចាំ»**អភិបាលខេត្តកណ្ដាល ដាក់បទបញ្ជាដល់អាជ្ញាធរក្រុង-ស្រុក បន្តចុះត្រួតពិនិត្យរដ្ឋបាលជាប្រចាំ ដើម្បីបោសសម្អាត Online Scams ឱ្យអស់ពីមូលដ្ឋាន**ប្រធានាធិបតីកូរ៉េខាងត្បូង៖ យើងមិនគួរបោះបង់គោលដៅរំសាយអាវុធនុយក្លេអ៊ែរកូរ៉េខាងជើងនោះទេ**តម្លៃប្រេងឆៅ កើនឡើងជាង ៥ភាគរយ បន្ទាប់ពីអ៉ីរ៉ង់ និងអ៉ីស្រាអែលបើកវាយប្រហារជាថ្មី

WEF អំពាវនាវឱ្យមានការពង្រឹងកិច្ចសហប្រតិបត្តិការពិភពលោក

ហ្សឺណែវ៖ ការកើនឡើងនៃជម្លោះភូមិសាស្ត្រនយោបាយ និងអស្ថិរភាពក្នុងតំបន់ បាននាំឱ្យកម្រិតនៃកិច្ចសហប្រតិបត្តិការពិភពលោកឈានដល់កម្រិតទាប នេះបើយោងតាមរបាយការណ៍ដែលចេញផ្សាយដោយវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) កាលពីថ្ងៃអង្គារ។

របាយការណ៍របស់ Global Cooperation Barometer 2025 បានអំពាវនាវឱ្យសហគមន៍អន្តរជាតិស្វែងរកយ៉ាងសកម្មនូវផ្លូវកិច្ចសហប្រតិបត្តិការ និងពង្រឹងកិច្ចសហប្រតិបត្តិការដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមរួម។

វាប្រើប្រាស់ទិន្នន័យស្ថិតិពីឆ្នាំ២០១២ ដល់ឆ្នាំ២០២៣ ដើម្បីវាយតម្លៃនិន្នាការសហប្រតិបត្តិការជាសកលក្នុងវិស័យចំនួន៥ រួមមាន៖ ពាណិជ្ជកម្ម និងមូលធន ការច្នៃប្រឌិត និងបច្ចេកវិទ្យា អាកាសធាតុ និងមូលធនធម្មជាតិ សុខភាព និងសុខុមាលភាព សន្តិភាព និងសន្តិសុខ។

របាយ​ការណ៍​នេះ​បាន​បង្ហាញ​ការ​ជឿ​ជាក់​ថា បន្ទាប់​ពី​សន្ទុះ​វិជ្ជមាន​មួយ​ទសវត្សរ៍ កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ​ជុំវិញ​វិស័យ​ផ្សេងៗ​ត្រូវ​បាន​ជាប់គាំង។

របាយការណ៍បានឲ្យដឹងថា ដោយរងឥទ្ធិពលដោយការកើនឡើងនៃការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ និងជម្លោះ កម្រិតនៃកិច្ចសហប្រតិបត្តិការពិភពលោកក្នុងសន្តិភាព និងសន្តិសុខបានធ្លាក់ចុះយ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ វាបានបន្ថែមថា នៅឆ្នាំ២០២៣ រងផលប៉ះពាល់ដោយវិបត្តិនៅមជ្ឈិមបូព៌ា អ៊ុយក្រែន និងស៊ូដង់ ជម្លោះភូមិសាស្ត្រនយោបាយ និងលទ្ធផលវិបត្តិមនុស្សធម៌បានឈានដល់ភាពធ្ងន់ធ្ងរដែលមិនធ្លាប់មានពីមុនមក។

របាយការណ៍បានសរសេរថា ភាពចលាចលផ្នែកនយោបាយ និងភូមិសាស្ត្រនយោបាយ មានសក្តានុពលក្នុងការបង្ខូចកិច្ចខិតខំប្រឹងប្រែងសហប្រតិបត្តិការជាសកល។ ប៉ុន្តែនៅក្នុងវិស័យដូចជា ពាណិជ្ជកម្ម ការច្នៃប្រឌិត និងអាកាសធាតុ កិច្ចសហប្រតិបត្តិការពិភពលោកនៅតែស្ថិតក្នុងនិន្នាការវិជ្ជមាន។

របាយការណ៍បានបន្តថា ដោយសារឌីជីថលនីយកម្មនៃសេដ្ឋកិច្ចពិភពលោក កិច្ចសហប្រតិបត្តិការបច្ចេកវិទ្យាសកល និងការច្នៃប្រឌិតបានបន្តរីកចម្រើននៅឆ្នាំ២០២៣ ប៉ុន្តែបច្ចេកវិទ្យាដែលកំពុងរីកចម្រើនដូចជាបញ្ញាសិប្បនិម្មិតកំពុងផ្លាស់ប្តូរទិដ្ឋភាពសកលលោក បង្កើនលទ្ធភាពនៃព្រំដែនថ្មីនៃការប្រកួតប្រជែងភូមិសាស្ត្រ។

របាយការណ៍នេះបានបញ្ជាក់ថា កិច្ចសហប្រតិបត្តិការពិភពលោកដើម្បីសម្រេចបាននូវគោលដៅអាកាសធាតុត្រូវបានពង្រឹងនៅឆ្នាំ២០២៣ លំហូរមូលធន និងពាណិជ្ជកម្មលើបច្ចេកវិទ្យាកាបូនទាប ដូចជាថាមពលពន្លឺព្រះអាទិត្យ ថាមពលខ្យល់ និងរថយន្តអគ្គិសនីបានកើនឡើង។ នៅពេលដែលការបំភាយឧស្ម័នកាបូនិចជាសកលនៅតែបន្តកើនឡើង ការពង្រឹងកិច្ចសហប្រតិបត្តិការជាសកលគឺចាំបាច់ដើម្បីសម្រេចបាននូវគោលដៅអាកាសធាតុនៅឆ្នាំ២០៣០។

នេះជាលើកទី២ហើយ ដែល WEF បានបញ្ចេញឧបករណ៍វាស់ស្ទង់កិច្ចសហប្រតិបត្តិការសកល ចាប់តាំងពីឆ្នាំ២០២៤។ លោក Borge Brende ប្រធានវេទិកាសេដ្ឋកិច្ចពិភពលោក បានឲ្យដឹងថា នៅចំពោះមុខស្ថានការណ៍ពិភពលោកដ៏លំបាក កិច្ចសហប្រតិបត្តិការគឺជាមធ្យោបាយតែមួយគត់ដើម្បីដោះស្រាយសេដ្ឋកិច្ច បរិស្ថាន និងបច្ចេកវិទ្យាធំៗ។

អត្ថបទដែលជាប់ទាក់ទង