**ឯកអគ្គរដ្ឋទូតឡាវ ប្តេជ្ញានឹងជំរុញឱ្យប្រជាជនឡាវមកទស្សនាកម្ពុជាឱ្យបានច្រើន**រដ្ឋមន្រ្តីបរិស្ថាន៖ ការប្រើប្រាស់យានយន្តអគ្គិសនីចូលរួមចំណែកដល់កិច្ចគាំពារបរិស្ថាននិងកាត់បន្ថយការប្រែប្រួលអាកាសធាតុ**ឧបនាយករដ្ឋមន្ត្រី ស សុខា លើកទឹកចិត្តអង្គការកុមារកម្ពុជារីករាយ បន្តបេសកកម្មជួយកុមារក្រីក្រ និងងាយរងគ្រោះ**កម្ពុជា-វៀតណាម ឯកភាពបន្តជំរុញទំនាក់ទំនងទ្វេភាគី ក្នុងស្មារតីនៃភាពជាអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង**អូស្ត្រាលី ផ្តល់​ហិរញ្ញប្បទាន ១.៥ លានដុល្លារអូស្រ្តាលី ដើម្បីគាំទ្រការ​ស្តារឡើងវិញ​ និងសកម្មភាពមីននៅតាមសហគមន៍ដែលរងផលប៉ះពាល់តាមព្រំដែនរបស់កម្ពុជា​ តាម​រយៈ​គម្រោង​បោសសម្អាត​មីន​ដេីម្បី​លទ្ធផល​**លោក Xi Jinping ចុះផ្សាយអត្ថបទលើប្រព័ន្ធសារព័ត៌មានកូរ៉េខាងជើង**សង្គមស៊ីវិលកម្ពុជា-ចិន បន្តពង្រឹងស្ពានមិត្តភាពប្រជាជន និងប្រជាជន តាមរយៈដំណើរទស្សនកិច្ចសិក្សា នៅប្រទេសចិន**នគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យចំនួន១០នាក់ ពាក់ព័ន្ធករណីហិង្សា នៅខណ្ឌមានជ័យ**ឯកឧត្តម ទេព អស្នារិទ្ធ៖ សូមយុវសិស្សទាំងអស់ប្រើឧបករណ៍វៃឆ្លាតក្នុងដៃប្រកបដោយការទទួលខុសត្រូវ និងប្រែក្លាយខ្លួនជាភ្នាក់ងារសុវត្ថិភាពព័ត៌មានរបស់សង្គមកម្ពុជា**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អំពាវនាវដល់មន្ត្រីរាជការដែលកំពុងបម្រើការងារក្រោមឱវាទរដ្ឋបាលខេត្តព្រៃវែង នាំប្ដី ឬប្រពន្ធ និងកូនក្នុងបន្ទុក មកចុះឈ្មោះជាសមាជិក ប.ស.ស. ឱ្យបានគ្រប់ៗគ្នា**សិស្ស NPIC បង្កើតម៉ាស៊ីនបោះពុម្ព 3D ខ្នាតធំ ដើម្បី​ជួយជំរុញ​វិស័យ​ឧស្សា​ហកម្ម​កម្ពុជា​ឱ្យកាន់​តែ​រីក​ចម្រើន**ឱកាសការងារជាង ៩ពាន់កន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបានផ្សព្វផ្សាយដល់មូលដ្ឋានក្នុងខេត្តបាត់ដំបង ក្នុងស្មារតី «ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ»**ក្រសួងការងារ៖ ខេត្ត៤ជាប់សមុទ្រមានឱកាសការងារជិត ៧ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ៖ ខេត្តស្វាយរៀងមានឱកាសការងារជាង ៣ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ៖ ប្រទេសកម្ពុជាមានឱកាសការងារជាង ៩ម៉ឺនកន្លែងកំពុងរង់ចាំបងប្អូនអតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ**សូមប្រុងប្រយ័ត្ន! ភ្លៀងមួយមេធំរន្ទះបាញ់បណ្តាលឱ្យមនុស្ស ៣នាក់ស្លាប់ និងរបួសធ្ងន់ ២នាក់ នៅខេត្តកំពង់ស្ពឺ ខណៈកំពុងភ្ជួរស្រែ និងខ្លះទៀតអង្គុយក្រោមដើមឈើ**គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា អនុម័តទទួលយកសេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ មកពិនិត្យសិក្សា**សម្តេចប៉ាប Leo ទទូចដល់បណ្តាមេដឹកនាំពិភពលោក ឈប់បង្ករឱ្យមានការបែងបាក់គ្នា ហើយស្តាប់សំឡេងទាមទាររកសន្តិភាពនៃពិភពលោក**ប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ**លោក ស៉ី ជីនពីង៖ ចំណងមិត្តភាព​របស់ទីក្រុងប៉េកាំងជាមួយទីក្រុងព្យុងយ៉ាង គឺរឹងមាំគ្មានគូប្រៀប

រដ្ឋមន្ត្រីក្រសួងអប់រំ៖ កីឡា មានសារៈសំខាន់ខ្លាំង ក្នុងជីវិតរបស់ប្រជាជនគ្រប់រូប ក្នុងការជួយកាត់បន្ថយសម្ពាធ ក៏ដូចជាមានលំនឹងរវាងការរស់នៅ និងការសម្រាក

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នាថ្ងៃទី៥ ខែមករា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតី ក្នុងការប្រកួតកីឡាហែលទឹកដណ្តើមពានរង្វាន់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ដើម្បីអបអរសាទរ ទិវាជ័យជំនះ ៧ មករា សរុបជាទឹកប្រាក់ចំនួន៧លានរៀល នៅសាលារៀនម៉ារីវែលអន្តរជាតិភ្នំពេញ (MISPP) និងមានការចូលរួមពី លោកបណ្ឌិត សេង បូណា ប្រធានក្រុមប្រឹក្សាភិបាល នៃសាលារៀនម៉ារីវែលអន្តរជាតិភ្នំពេញ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួង លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស កីឡាករ កីឡាការិនី និងអ្នកពាក់ព័ន្ធទាំងអស់។

តាមរយៈលោក ស្វាយ ធីរិទ្ធ តំណាងគណៈគ្រប់គ្រងនៃសាលារៀនម៉ារីវែលអន្តរជាតិភ្នំពេញ ( MISPP) បានឱ្យដឹងថា ការប្រកួតកីឡាហែលទឹកដណ្តើមពានរង្វាន់ឯកឧត្តមបណ្ឌិតសភាចារ្យ បានបើកទទួលការចុះឈ្មោះដោយសេរី ដែលបែងចែកជា ២ក្រុម គឺ ក្រុមទី១ មានអាយុចន្លោះ ១៨ ទៅ ៣៥ ឆ្នាំ ហើយចំណែកក្រុមទី២ មានអាយុចាប់ពី ៣៦ ឆ្នាំឡើង។ ការចុះឈ្មោះបើកទទួលរហូតដល់ថ្ងៃទី ០៣ មករា ២០២៥ វេលាម៉ោង ៦ ល្ងាច។ ក្នុងថ្ងៃប្រកួតដដែលនោះមានការចូលរួមពីសាធារណជន បេក្ខជន និងបេក្ខនារីចាប់ពីអាយុ១៨ឆ្នាំឡើងទៅ ប្រមាណជា៣០០នាក់។

មានប្រសាសន៍ក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សាលារៀនម៉ារីវែលអន្តរជាតិភ្នំពេញ ដែលបានរៀបចំឱ្យមានការប្រកួតនេះឡើង ដែលបានចូលរួមចំណែកផ្សព្វផ្សាយ និងលើកកម្ពស់សារៈសំខាន់នៃកីឡាដល់ប្រជាជន​គ្រប់​រូប​ ឱ្យចូលរួម​ស្រឡាញ់ ចូល​ចិត្ត គាំទ្រ និងលេង​កីឡា ដើម្បី​ទទួល​បាន​សុខភាព​ល្អ ជីវភាពល្អប្រសើរ សាមគ្គីភាពប្រកបដោយ​បរិ​យា​បន្ន សុខុដុមនីយកម្មក្នុងសង្គម។

បន្ថែមពីនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ថា កីឡាគឺមានសារៈសំខាន់ខ្លាំងនៅក្នុងជីវិតរបស់ប្រជាជនគ្រប់រូប ក្នុងការជួយកាត់បន្ថយសម្ពាធ ក៏ដូចជាមានលំនឹងរវាងការរស់នៅ និងការសម្រាក ជាពិសេសចំពោះកីឡាហែលទឹកនេះផ្ទាល់ ដែលនឹងជួយឱ្យពួកគាត់មានសុខភាពមាំមួន ប្រាជ្ញាឈ្លាសវៃ ឈានទៅសម្រេចបានភាពជោគជ័យទាំងក្នុងការងារ និងការសិក្សា ក៏ដូចជាអាចជួយខ្លួនឯងនិងអ្នកដទៃបាននៅពេលជួបប្រទះបញ្ហាផ្សេងៗ ដូចជាការលង់ទឹកជាដើម។

សារជាថ្មីម្តងទៀត តាងនាមក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានកោតសរសើរ និងវាយតម្លៃខ្ពស់ដល់ក្រុមការងារពាក់ព័ន្ធទាំងអស់ ដែលបានខិតខំប្រឹងប្រែងរៀបចំការប្រកូតនេះឡើងដែលប្រព្រឹត្តទៅបានរលូនល្អ និងលើកទឹកចិត្តឱ្យរៀបចំការប្រកួតបន្ថែមទៀត ដើម្បីលើកកម្ពស់វិស័យកីឡា និងសុខុមាលភាពល្អ ចូលរួមចំណែកលើកស្ទួយសាធារណជនឱ្យស្រឡាញ់កីឡា ជាពិសេសជួយបន្តជំរុញចលនា”យុវជនម្នាក់ ចេះកីឡាមួយប្រភេទយ៉ាងតិចប្រចាំជីវិត” របស់រាជរដ្ឋាភិបាល៕

អត្ថបទដែលជាប់ទាក់ទង