**សម្តេចតេជោ៖ ប្រសិនបើយើងជ្រើសយកផ្លូវយោធាវាយយកទឹកដីខ្មែរ ដែលថៃយកទៅកាន់កាប់នោះ វានឹងរុញច្រានការប្រយុទ្ធឱ្យទៅកាន់តែឆ្ងាយ**សម្តេចតេជោ៖ ដោយសារការជឿទុកចិត្តគេពេក ទើបមិនបានត្រៀមខ្លួនសម្រាប់ការធ្វើសង្គ្រាមណាមួយនោះទេ ហើយ**សម្តេចតេជោ ប្រសិទ្ធនាមឈ្មោះឱ្យមណ្ឌលបណ្តោះអាសន្នស្លក្រាម នៅស្រុកស្វាយចេកថា «ភូមិរង់ចាំ»**អភិបាលខេត្តកណ្ដាល ដាក់បទបញ្ជាដល់អាជ្ញាធរក្រុង-ស្រុក បន្តចុះត្រួតពិនិត្យរដ្ឋបាលជាប្រចាំ ដើម្បីបោសសម្អាត Online Scams ឱ្យអស់ពីមូលដ្ឋាន**ប្រធានាធិបតីកូរ៉េខាងត្បូង៖ យើងមិនគួរបោះបង់គោលដៅរំសាយអាវុធនុយក្លេអ៊ែរកូរ៉េខាងជើងនោះទេ**តម្លៃប្រេងឆៅ កើនឡើងជាង ៥ភាគរយ បន្ទាប់ពីអ៉ីរ៉ង់ និងអ៉ីស្រាអែលបើកវាយប្រហារជាថ្មី**ក្រុម Houthi បាញ់មីស៉ីលលើអ៉ីស្រាអែល និងហាមប្រាមអ៉ីស្រាអែល ពីការដឹកជញ្ជូនឆ្លងកាត់សមុទ្រក្រហម**អ៉ីរ៉ង់៖ ច្រកសមុទ្រ Hormuz នឹងអាចបើកឡើងវិញបាន ប៉ុន្តែស្ថិតក្រោមលក្ខខណ្ឌថ្មី កំណត់ដោយអ៉ីរ៉ង់ និងអូម៉ង់ រួមទាំងការយកថ្លៃសេវាឆ្លងកាត់**កម្ពុជា-វៀតណាម បន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិកា​រ​ រវាងប្រទេសទាំងពីរ**ឯកអគ្គរដ្ឋទូតឡាវ ប្តេជ្ញានឹងជំរុញឱ្យប្រជាជនឡាវមកទស្សនាកម្ពុជាឱ្យបានច្រើន**រដ្ឋមន្រ្តីបរិស្ថាន៖ ការប្រើប្រាស់យានយន្តអគ្គិសនីចូលរួមចំណែកដល់កិច្ចគាំពារបរិស្ថាននិងកាត់បន្ថយការប្រែប្រួលអាកាសធាតុ**ឧបនាយករដ្ឋមន្ត្រី ស សុខា លើកទឹកចិត្តអង្គការកុមារកម្ពុជារីករាយ បន្តបេសកកម្មជួយកុមារក្រីក្រ និងងាយរងគ្រោះ**កម្ពុជា-វៀតណាម ឯកភាពបន្តជំរុញទំនាក់ទំនងទ្វេភាគី ក្នុងស្មារតីនៃភាពជាអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង**អូស្ត្រាលី ផ្តល់​ហិរញ្ញប្បទាន ១.៥ លានដុល្លារអូស្រ្តាលី ដើម្បីគាំទ្រការ​ស្តារឡើងវិញ​ និងសកម្មភាពមីននៅតាមសហគមន៍ដែលរងផលប៉ះពាល់តាមព្រំដែនរបស់កម្ពុជា​ តាម​រយៈ​គម្រោង​បោសសម្អាត​មីន​ដេីម្បី​លទ្ធផល​**លោក Xi Jinping ចុះផ្សាយអត្ថបទលើប្រព័ន្ធសារព័ត៌មានកូរ៉េខាងជើង**សង្គមស៊ីវិលកម្ពុជា-ចិន បន្តពង្រឹងស្ពានមិត្តភាពប្រជាជន និងប្រជាជន តាមរយៈដំណើរទស្សនកិច្ចសិក្សា នៅប្រទេសចិន**នគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យចំនួន១០នាក់ ពាក់ព័ន្ធករណីហិង្សា នៅខណ្ឌមានជ័យ**ឯកឧត្តម ទេព អស្នារិទ្ធ៖ សូមយុវសិស្សទាំងអស់ប្រើឧបករណ៍វៃឆ្លាតក្នុងដៃប្រកបដោយការទទួលខុសត្រូវ និងប្រែក្លាយខ្លួនជាភ្នាក់ងារសុវត្ថិភាពព័ត៌មានរបស់សង្គមកម្ពុជា**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អំពាវនាវដល់មន្ត្រីរាជការដែលកំពុងបម្រើការងារក្រោមឱវាទរដ្ឋបាលខេត្តព្រៃវែង នាំប្ដី ឬប្រពន្ធ និងកូនក្នុងបន្ទុក មកចុះឈ្មោះជាសមាជិក ប.ស.ស. ឱ្យបានគ្រប់ៗគ្នា**សិស្ស NPIC បង្កើតម៉ាស៊ីនបោះពុម្ព 3D ខ្នាតធំ ដើម្បី​ជួយជំរុញ​វិស័យ​ឧស្សា​ហកម្ម​កម្ពុជា​ឱ្យកាន់​តែ​រីក​ចម្រើន

នគរបាលឃាត់ខ្លួនក្មេងទំនើងមួយក្រុម ៩នាក់ កសាងសំណុំរឿងបញ្ជូនទៅតុលាការ ក្រោយបង្កហិង្សាដោយចេតនា នៅស្រុកសង្គមថ្មីខេត្តព្រះវិហារ

ភ្នំពេញ៖ ក្រុមក្មេងទំនើងចំនួន០៩នាក់ ដែលជាមុខសញ្ញាបង្កហិង្សាដោយចេតនា (ប្រើប្រាស់កាំបិតកាប់) បណ្ដាលឲ្យរងរបួស០៣ នាក់ នៅចំណុចផ្លូវបំបែកអូរសំរោង ក្នុងភូមិស្ដៅ ឃុំស្ដៅ ស្រុកសង្គមថ្មី ខេត្តព្រះវិហារ កាលពីម៉ោងប្រហែល ២៣:៣០នាទី ថ្ងៃទី៣១ ខែ១២ ឆ្នាំ២០២៤ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តព្រះវិហារ ធ្វើការឃាត់ខ្លួន នៅថ្ងៃទី ០១ ខែមករា ឆ្នាំ២០២៥។

លោកវ/ត្រី សូយ លឹមអុី នាយការិយាល័យព្រហ្មទណ្ឌ នៃកងរាជអារវុធហត្ថខេត្ត បានថ្លែងថា ដោយអនុវត្តន៍តាមបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តព្រះវិហារ ឯកឧត្តម គីម រិទ្ធី អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណះបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះវិហារ និងដោយមានការចង្អុលបង្ហាញជាប្រចាំពីសំណាក់ លោកឧត្តមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ នៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២៥ កម្លាំងមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស អាវុធហត្ថខេត្ត សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកសង្គមថ្មី បានចុះស្រាវជ្រាវករណីក្រុមក្មេងទំនើងបង្កហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស១លើក (ប្រើប្រាស់កាំបិតកាប់) បណ្ដាលឲ្យរងរបួស០៣ នាក់ នៅចំណុចផ្លូវបំបែកអូរសំរោង ក្នុងភូមិស្ដៅ ឃុំស្ដៅ ស្រុកសង្គមថ្មី ខេត្តព្រះវិហារ កាលពីម៉ោងប្រហែល ២៣:៣០នាទី ថ្ងៃទី៣១ ខែ១២ ឆ្នាំ២០២៤ រហូតឈានដល់ការឃាត់ខ្លួនក្រុមក្មេងទំនើងចំនួន ០៩នាក់ ដែលជាជនសង្ស័យ។

ក្រោយពីបានឃាត់ខ្លួនក្រុមក្មេងទំនើងបង្កហិង្សាដោយចេតនាទាំង ០៩នាក់នេះរួចមក កម្លាំង កងរាជអាវុធហត្ថបានធ្វើតេស្តរកសារធាតុជាតិញៀន ជាលទ្ធផលអវិជ្ជមានទាំង ០៩នាក់ និងដកហូត វត្ថុតាងរួមមាន៖ម៉ូតូ ចំនួន ០១ គ្រឿង , ទូរស័ព្ទដៃ ចំនួន ០៨ គ្រឿង , កាំបិតខ្វែវ ចំនួន០១ ដើម ប្រវែង ៨០ ស.ម , ពូថៅ ចំនួន ០១ ដើម ប្រវែង៦២ ស.ម , ដំបងឈើ ចំនួន ០១ ប្រវែង ១២០ ស.ម , អាវក្រណាត់ដៃវែង ចំនួន ០១ និង អត្តសញ្ញាណប័ណ្ណ ចំនួន ០១ សន្លឹក។

បច្ចុប្បន្នជនសង្ស័យ រួមនិងវត្ថុតាងខាងលើកម្លាំងការិយាល័យជំនាញបានកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តចាត់ការតាមនិតិវិធី និងបានបញ្ជូនបន្តទៅពន្ធនាគារខេត្តព្រះវិហារ៕

អត្ថបទដែលជាប់ទាក់ទង