**ឯកឧត្តម កៅ ថាច អញ្ជើញជួបសំណេះសំណាលជាមួយប្រជាកសិករនៅស្រុកកំពង់ត្រាច ខេត្តកំពត**បទវិភាគ៖ជប៉ុននិងហ្វីលីពីន​ពន្លឿនការឃុបឃិតគ្នាខាងយោធា​ដែល​បាន​ក្លាយជា​ប្រភពបង្កភាពវឹកវរដ៏ធំបំផុត​សម្រាប់​បំផ្លាញ​ដល់​សន្តិភាព​និង​ភាព​សុខ​សាន្ត​ត្រាណ​ក្នុង​តំបន់**សម្តេចតេជោប្រកាសថា ទឹកដីដែលទាហានថៃកំពុងឈ្លានពាន និងកាន់កាប់ដោយខុសច្បាប់នោះ គឺត្រូវតែទាមទារយកមកវិញ**សិស្ស NPIC មានសមត្ថភាពខ្ពស់​ក្នុងការ​បង្កើត​ឧប​ករ​ណ៍​ទំនាក់​ទំនង​ជាមួយ​ប្រព័ន្ធ​ផ្កាយ​រណ​ប​​អន្តរ​ជា​តិ**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ជួបពិភាក្សាការងារជាមួយសហព័ន្ធសហជីពអន្តរជាតិ នៅសន្និសីទអន្តរជាតិខាងការងារ ក្នុងប្រទេសស្វ៊ីស**កម្ពុជា និងវៀតណាម ឯកភាពដាក់ចេញទិសដៅការងាររួមគ្នាដើម្បីជំរុញ និងបង្កើនលំហូរភ្ញៀវទេសចរទៅវិញទៅមក និងពីប្រទេសទីបី**កូនខ្មែរធ្វើបាន ! សិស្ស NPIC មានសមត្ថភាពផលិ​ត​ម៉ាស៊ីន​តាមដាន​គុណ​ភាព​ខ្យល់ និង​បរិស្ថាន​សម្រាប់​បំពាក់​នៅក្នុង​ទីតាំង​ឧស្សា​ហកម្ម**ទិវាអន្តរជាតិសម្រាប់ការសន្ទនារវាងអរិយធម៌ ៖ សាងស្ពានភ្ជាប់ដួងចិត្តនិងកិច្ចសហប្រតិបតិ្តការក្នុងយុគសម័យថ្មី**លោក Xi Jinping អញ្ជើញចូលរួមពិធីលៀងសាយភោជន៍​​ដែលរៀបចំឡើង​ដោយលោក Kim Jong-un**លោក Han Zheng អនុប្រធានរដ្ឋចិន​បំពេញ​ទស្សនកិច្ចនៅ​ប្រទេស​​បេឡារុស**សម្តេចតេជោ អញ្ជើញសំណេះសំណាល និងចែកអំណោយជូនជនភៀសសឹកជាង ៣ពាន់នាក់ ស្នាក់នៅមជ្ឈមណ្ឌលជនភៀសសឹកនៅភូមិ-ឃុំស្លក្រាម ស្រុកស្វាយចេក**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទៅទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម និងការគ្រប់គ្រងទីលានទុកដាក់សំរាមនៅឥណ្ឌូណេស៊ី**វិចារណកថា៖ ដំណើរអន្តរកាលបៃតងរបស់កម្ពុជា មិនមែនជាការប្តេជ្ញាចិត្តតែលើក្រដាស ប៉ុន្តែជាសកម្មភាពជាក់ស្តែង**សម្តេចតេជោ ណែនាំអាជ្ញាធរចាត់វិធានការលើអ្នកនាំទំនិញចូលមកដោយខុសច្បាប់ និងរឹបអូសទ្រព្យសម្បត្តិ ឱ្យទៅរែកដីធ្វើលេណដ្ឋាន**សម្តេចតេជោ៖ ប្រសិនបើយើងជ្រើសយកផ្លូវយោធាវាយយកទឹកដីខ្មែរ ដែលថៃយកទៅកាន់កាប់នោះ វានឹងរុញច្រានការប្រយុទ្ធឱ្យទៅកាន់តែឆ្ងាយ**សម្តេចតេជោ៖ ដោយសារការជឿទុកចិត្តគេពេក ទើបមិនបានត្រៀមខ្លួនសម្រាប់ការធ្វើសង្គ្រាមណាមួយនោះទេ ហើយ**សម្តេចតេជោ ប្រសិទ្ធនាមឈ្មោះឱ្យមណ្ឌលបណ្តោះអាសន្នស្លក្រាម នៅស្រុកស្វាយចេកថា «ភូមិរង់ចាំ»**អភិបាលខេត្តកណ្ដាល ដាក់បទបញ្ជាដល់អាជ្ញាធរក្រុង-ស្រុក បន្តចុះត្រួតពិនិត្យរដ្ឋបាលជាប្រចាំ ដើម្បីបោសសម្អាត Online Scams ឱ្យអស់ពីមូលដ្ឋាន**ប្រធានាធិបតីកូរ៉េខាងត្បូង៖ យើងមិនគួរបោះបង់គោលដៅរំសាយអាវុធនុយក្លេអ៊ែរកូរ៉េខាងជើងនោះទេ**តម្លៃប្រេងឆៅ កើនឡើងជាង ៥ភាគរយ បន្ទាប់ពីអ៉ីរ៉ង់ និងអ៉ីស្រាអែលបើកវាយប្រហារជាថ្មី

វៀតណាម មិន​មាន​យន្តការ​ណា​មួយ​ ក្នុង​ការ​ ផ្តល់ប្រាក់​ដល់​អ្នក ដែល​ផ្តល់​រូបភាព​នៃ​ការ​បំពាន​ច្បាប់​ ចរាចរណ៍​នោះទេ

បរទេស ៖ នៅប្រទេសវៀតណាម បច្ចុប្បន្ន​នេះ​ មិន​មាន​យន្តការ​ណា​មួយ​ក្នុង​ការ​ ផ្តល់ប្រាក់​ដល់​អ្នក ដែល​ផ្តល់​រូបភាព​នៃ​ការ​បំពាន​ច្បាប់​ ចរាចរណ៍​នោះទេ ប៉ុន្តែ អាជ្ញាធរនឹងចេញ សេចក្តីណែនាំ ជាក់លាក់ក្នុងពេលឆាប់ៗនេះ ។

យោងតាមសារព័ត៌មាន VN EXPRESS ចេញផ្សាយនៅថ្ងៃទី៤ ខែមករា ឆ្នាំ២០២៥ បានឱ្យដឹងថា នៅព្រឹកថ្ងៃទី៤ ខែមករា តំណាងនាយកដ្ឋាននគរបាលចរាចរណ៍ នៃក្រសួងសណ្ដាប់ធ្នាប់សាធារណៈ បានឲ្យដឹងថា ក្នុងពេលឆាប់ៗនេះ ភ្នាក់ងារពាក់ព័ន្ធនឹងចេញសេចក្តីណែ នាំអំពីការអនុវត្ត ដើម្បីមានយន្តការទូទាត់ ប្រាក់ដល់អ្នកផ្តល់ព័ត៌មាន និងលក្ខណៈវិនិច្ឆ័យ សម្រាប់ពិចារណា លើការបង់ប្រាក់សម្រាប់ខ្លឹមសារនីមួយៗ ។

តំណាងនាយកដ្ឋាននគរបាលចរាចរណ៍បាននិយាយថា “ព័ត៌មានអំពីបុគ្គល ដែលទទួលបានរង្វាន់ សម្រាប់ការផ្តល់ព័ត៌មាន និងរូបភាពនៃការបំពានសុវត្ថិភាព ចរាចរណ៍នៅលើបណ្តាញសង្គម នាពេលថ្មីៗនេះគឺមិនត្រឹមត្រូវទេ”។

អនុក្រឹត្យលេខ ១៧៦/២០២៤ ដែលចូលជាធរមាន ចាប់ពីថ្ងៃទី ១ ខែមករា កំណត់ថា ក្រសួងសន្តិសុខ សាធារណៈ ត្រូវបានអនុញ្ញាតឱ្យគាំទ្របុគ្គល និងអង្គការនានា ដែលផ្តល់ព័ត៌មាន ឆ្លុះបញ្ចាំងពីការបំពានរដ្ឋបាលនៃសុវត្ថិភាពចរាចរណ៍ និងសណ្តាប់ធ្នាប់ក្នុងកម្រិតមិនលើសពី ១០% នៃចំនួនពិន័យ និងអតិបរមា ៥លានដុង សម្រាប់ករណីនីមួយៗ។

នាយកដ្ឋាននគរបាលចរាចរណ៍ បានឲ្យដឹងថា កន្លងមក ដំណើរការទទួលព័ត៌មាន និងរូបភាពពីប្រជាពលរដ្ឋ ដើម្បីពិនិត្យ និងដោះស្រាយការបំពាននានា ក្នុងវិស័យសុវត្ថិភាព និងសណ្តាប់ធ្នាប់ ចរាចរណ៍ផ្លូវគោក ត្រូវបានអនុវត្ត។ ប៉ូលីសចរាចរណ៍បាន ដោះស្រាយការបំពាន ជាច្រើនពីព័ត៌មាន និងរូបភាព ដែលផ្តល់ដោយមនុស្ស និងអង្គការ ប៉ុន្តែមិនមានយន្តការ ផ្តល់ប្រាក់ឱ្យនោះទេ ៕

អត្ថបទដែលជាប់ទាក់ទង