**សម្ដេចធិបតី និងលោកជំទាវបណ្ឌិត អញ្ជើញធ្វើមាតុភូមិនិវត្តន៍មកដល់កម្ពុជាវិញដោយសុវត្ថិភាព ក្រោយបញ្ចប់ទស្សនកិច្ចដោយជោគជ័យនៅវៀតណាម**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចនៅទីលានទុកដាក់សំរាម BENOWO និងទីតាំងកែច្នៃសំរាម JAMBANGAN ក្រុងស៊ូរ៉ាបាយ៉ា ប្រទេសឥណ្ឌូណេស៊ី**អាជ្ញាធរមីន ស្ថានទូតសាធារណរដ្ឋកូរ៉េ និង UNDP ចុះពិនិត្យសកម្មភាពផ្តល់សេវាស្តារលទ្ធភាពពលកម្មកាយសម្បទាដល់ជនមានពិការភាព នៅខេត្តបាត់ដំបង**រដ្ឋមន្ត្រីការពារជាតិលីបង់ថា អ៉ីស្រាអែលវាយប្រហារតាមផ្លូវអាកាសជិត ៣៥០០លើក លើលីបង់ ចាប់តាំងពីអាមេរិកប្រកាសបទឈប់បាញ់នៅលីបង់កាលពីថ្ងៃទី១៦ ខែមេសាមក**UN ទទូចឱ្យទីក្រុងវ៉ាស៉ីនតោន ដកចេញជាបន្ទាន់នូវទណ្ឌកម្មធ្ងន់ៗ ដែលដាក់ទៅលើប្រទេសគុយបាក្នុងឆ្នាំនេះ**WHO៖ អ៊ូហ្កង់ដា គួរតែពិចារណាឡើងវិញលើការសម្រេចចិត្តបិទព្រំដែនរបស់ខ្លួនជាមួយកុងហ្គោ ដោយសារតែការផ្ទុះឡើងនៃជំងឺអេបូឡា**អ្នកនាំពាក្យច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃមួយចំនួន ដែលដកស្រង់ប្រសាសន៍របស់សម្តេចតេជោ ខុសពីការពិតជុំវិញជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ**មេបញ្ជាការកំពូលយោធាអ៊ុយក្រែនអះអាងថា កងកម្លាំងអ៊ុយក្រែនបានវាយដណ្ដើមយកមកវិញនូវទឹកដីទំហំ ៦០០គីឡូម៉ែត្រក្រឡា គិតមកទល់នឹងឆ្នាំ២០២៦នេះ**លោក ដូណាល់ ត្រាំ៖ ឧទ្ធម្ភាគចក្រយោធាអាមេរិក ១គ្រឿង បានធ្លាក់នៅក្បែរច្រកសមុទ្រ Hormuz ជាច្រកផ្លូវទឹកដែលកំពុងគ្រប់គ្រងដោយអ៉ីរ៉ង់**កងទ័ពអ៉ីស្រាអែល អំពាវនាវឱ្យអ្នកស្រុកនៃទីក្រុង Tyre ភាគខាងត្បូងប្រទេសលីបង់ ជម្លៀសខ្លួនចេញមុនពេលការវាយប្រហារកើតឡើង**ឯកឧត្តម កៅ ថាច អញ្ជើញជួបសំណេះសំណាលជាមួយប្រជាកសិករនៅស្រុកកំពង់ត្រាច ខេត្តកំពត**បទវិភាគ៖ជប៉ុននិងហ្វីលីពីន​ពន្លឿនការឃុបឃិតគ្នាខាងយោធា​ដែល​បាន​ក្លាយជា​ប្រភពបង្កភាពវឹកវរដ៏ធំបំផុត​សម្រាប់​បំផ្លាញ​ដល់​សន្តិភាព​និង​ភាព​សុខ​សាន្ត​ត្រាណ​ក្នុង​តំបន់**សម្តេចតេជោប្រកាសថា ទឹកដីដែលទាហានថៃកំពុងឈ្លានពាន និងកាន់កាប់ដោយខុសច្បាប់នោះ គឺត្រូវតែទាមទារយកមកវិញ**សិស្ស NPIC មានសមត្ថភាពខ្ពស់​ក្នុងការ​បង្កើត​ឧប​ករ​ណ៍​ទំនាក់​ទំនង​ជាមួយ​ប្រព័ន្ធ​ផ្កាយ​រណ​ប​​អន្តរ​ជា​តិ**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ជួបពិភាក្សាការងារជាមួយសហព័ន្ធសហជីពអន្តរជាតិ នៅសន្និសីទអន្តរជាតិខាងការងារ ក្នុងប្រទេសស្វ៊ីស**កម្ពុជា និងវៀតណាម ឯកភាពដាក់ចេញទិសដៅការងាររួមគ្នាដើម្បីជំរុញ និងបង្កើនលំហូរភ្ញៀវទេសចរទៅវិញទៅមក និងពីប្រទេសទីបី**កូនខ្មែរធ្វើបាន ! សិស្ស NPIC មានសមត្ថភាពផលិ​ត​ម៉ាស៊ីន​តាមដាន​គុណ​ភាព​ខ្យល់ និង​បរិស្ថាន​សម្រាប់​បំពាក់​នៅក្នុង​ទីតាំង​ឧស្សា​ហកម្ម**ទិវាអន្តរជាតិសម្រាប់ការសន្ទនារវាងអរិយធម៌ ៖ សាងស្ពានភ្ជាប់ដួងចិត្តនិងកិច្ចសហប្រតិបតិ្តការក្នុងយុគសម័យថ្មី**លោក Xi Jinping អញ្ជើញចូលរួមពិធីលៀងសាយភោជន៍​​ដែលរៀបចំឡើង​ដោយលោក Kim Jong-un**លោក Han Zheng អនុប្រធានរដ្ឋចិន​បំពេញ​ទស្សនកិច្ចនៅ​ប្រទេស​​បេឡារុស

មនុស្ស ១០នាក់ រងរបួស ក្នុងការបាញ់ប្រហារដ៏ធំមួយ នៅសង្កាត់ឃ្វីន នៃទីក្រុងញូវយ៉ក

ញូវយ៉ក៖ នាយកដ្ឋានប៉ូលិសទីក្រុងញូវយ៉ក (NYPD) បង្ហាញនៅក្នុងសន្និសីទសារព័ត៌មានមួយ កាលពីព្រឹកថ្ងៃព្រហស្បតិ៍ទី២ ខែមករាថា មនុស្សចំនួន១០នាក់បានរងរបួសនៅក្នុងការបាញ់ប្រហារដ៏ធំមួយនៅក្នុងសង្កាត់ឃ្វីន (Queens) នៃទីក្រុងញូវយ៉ក កាលពីល្ងាចថ្ងៃឆ្លងឆ្នាំថ្មី។ ករណីនេះ គឺជាសោកនាដកម្មធំទី៣ ដែលកើតឡើងនៅថ្ងៃឆ្លងឆ្នាំនៅសហរដ្ឋអាម៉េរិក បន្ទាប់ពីការផ្ទុះរថយន្ត និងការបើករថយន្តបំបុកសម្លាប់មនុស្ស។

ប៉ូលិសបានឱ្យដឹងថា ឧបទ្ទវហេតុកើតឡើងនៅខាងក្រៅក្លឹបព្រឹត្តិការណ៍ឯកជនមួយកាលពីល្ងាចថ្ងៃពុធ បានធ្វើឱ្យស្ត្រីចំនួន៦នាក់ និងបុរស៤នាក់រងរបួស។ ឧប្បត្តិហេតុនេះកើតឡើងនៅពេលបុរសពី៣ទៅ៤នាក់ បានបាញ់ប្រហារទៅលើក្រុមមនុស្សនៅខាងក្រៅក្លឹប។ អ្នក​ប្រើ​បណ្ដាញ​សង្គម​សម្ដែង​ការ​តក់ស្លុត​ចំពោះ​ឧបទ្ទវហេតុ​នេះ និង​បាន​ចែក​រំលែក​រូបភាព​នៃ​ការ​ដាក់​ពង្រាយ​ប៉ូលិស​នៅ​កន្លែង​នោះ។ យ៉ាងណាមិញ ប៉ូលិសបានច្រានចោលនូវលទ្ធភាពនៃការវាយប្រហារភេរវកម្ម។ ឧបទ្ទវហេតុនេះ កើតឡើងប៉ុន្មានម៉ោងបន្ទាប់ពីអំពើហិង្សាពីរផ្សេងទៀតនៅកន្លែងដទៃក្នុងសហរដ្ឋអាម៉េរិក នៅថ្ងៃឆ្លងឆ្នាំថ្មី។

នៅទីក្រុងញូវអ័រលៀន (New Orleans) រថយន្តដឹកទំនិញមួយគ្រឿងបានបំបុកចូលផ្លូវដែលក្រុមមនុស្សកំពុងប្រមូលផ្តុំអបអរថ្ងៃឆ្លងឆ្នាំថ្មី ដោយបានសម្លាប់មនុស្ស១៥នាក់ និងបណ្តាលឱ្យរងរបួស៣០នាក់ ហើយនៅទីក្រុងឡាសវេហ្គាស រថយន្តម៉ាក Cybertruck របស់ក្រុមហ៊ុន Tesla បានផ្ទុះឆេះ បង្កជាអណ្តាតភ្លើងនៅខាងក្រៅសណ្ឋាគារត្រាំឡាសវេហ្គាស (Trump Hotel Las Vegas) ដោយបានសម្លាប់មនុស្សម្នាក់ និងរបួសយ៉ាងតិច៧នាក់ផ្សេងទៀត។ ករណីទាំង២ កើតឡើងកាលពីថ្ងៃពុធទី១ ខែមករា ឆ្នាំ២០២៥។ អាជ្ញាធរអាម៉េរិកកំពុងព្យាយាមតាមចាប់ជនសង្ស័យពាក់ព័ន្ធនឹងឧប្បត្តិហេតុនៅទីក្រុងញូវអ័រលៀន និងឡាសវេហ្គាស និងស៊ើបអង្កេតថា តើវាពាក់ព័ន្ធនឹងអំពើភេរវកម្មដែរឬទេ?។

អត្ថបទដែលជាប់ទាក់ទង