**មេបញ្ជាការកំពូលយោធាអ៊ុយក្រែនអះអាងថា កងកម្លាំងអ៊ុយក្រែនបានវាយដណ្ដើមយកមកវិញនូវទឹកដីទំហំ ៦០០គីឡូម៉ែត្រក្រឡា គិតមកទល់នឹងឆ្នាំ២០២៦នេះ**លោក ដូណាល់ ត្រាំ៖ ឧទ្ធម្ភាគចក្រយោធាអាមេរិក ១គ្រឿង បានធ្លាក់នៅក្បែរច្រកសមុទ្រ Hormuz ជាច្រកផ្លូវទឹកដែលកំពុងគ្រប់គ្រងដោយអ៉ីរ៉ង់**កងទ័ពអ៉ីស្រាអែល អំពាវនាវឱ្យអ្នកស្រុកនៃទីក្រុង Tyre ភាគខាងត្បូងប្រទេសលីបង់ ជម្លៀសខ្លួនចេញមុនពេលការវាយប្រហារកើតឡើង**ឯកឧត្តម កៅ ថាច អញ្ជើញជួបសំណេះសំណាលជាមួយប្រជាកសិករនៅស្រុកកំពង់ត្រាច ខេត្តកំពត**បទវិភាគ៖ជប៉ុននិងហ្វីលីពីន​ពន្លឿនការឃុបឃិតគ្នាខាងយោធា​ដែល​បាន​ក្លាយជា​ប្រភពបង្កភាពវឹកវរដ៏ធំបំផុត​សម្រាប់​បំផ្លាញ​ដល់​សន្តិភាព​និង​ភាព​សុខ​សាន្ត​ត្រាណ​ក្នុង​តំបន់**សម្តេចតេជោប្រកាសថា ទឹកដីដែលទាហានថៃកំពុងឈ្លានពាន និងកាន់កាប់ដោយខុសច្បាប់នោះ គឺត្រូវតែទាមទារយកមកវិញ**សិស្ស NPIC មានសមត្ថភាពខ្ពស់​ក្នុងការ​បង្កើត​ឧប​ករ​ណ៍​ទំនាក់​ទំនង​ជាមួយ​ប្រព័ន្ធ​ផ្កាយ​រណ​ប​​អន្តរ​ជា​តិ**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ជួបពិភាក្សាការងារជាមួយសហព័ន្ធសហជីពអន្តរជាតិ នៅសន្និសីទអន្តរជាតិខាងការងារ ក្នុងប្រទេសស្វ៊ីស**កម្ពុជា និងវៀតណាម ឯកភាពដាក់ចេញទិសដៅការងាររួមគ្នាដើម្បីជំរុញ និងបង្កើនលំហូរភ្ញៀវទេសចរទៅវិញទៅមក និងពីប្រទេសទីបី**កូនខ្មែរធ្វើបាន ! សិស្ស NPIC មានសមត្ថភាពផលិ​ត​ម៉ាស៊ីន​តាមដាន​គុណ​ភាព​ខ្យល់ និង​បរិស្ថាន​សម្រាប់​បំពាក់​នៅក្នុង​ទីតាំង​ឧស្សា​ហកម្ម**ទិវាអន្តរជាតិសម្រាប់ការសន្ទនារវាងអរិយធម៌ ៖ សាងស្ពានភ្ជាប់ដួងចិត្តនិងកិច្ចសហប្រតិបតិ្តការក្នុងយុគសម័យថ្មី**លោក Xi Jinping អញ្ជើញចូលរួមពិធីលៀងសាយភោជន៍​​ដែលរៀបចំឡើង​ដោយលោក Kim Jong-un**លោក Han Zheng អនុប្រធានរដ្ឋចិន​បំពេញ​ទស្សនកិច្ចនៅ​ប្រទេស​​បេឡារុស**សម្តេចតេជោ អញ្ជើញសំណេះសំណាល និងចែកអំណោយជូនជនភៀសសឹកជាង ៣ពាន់នាក់ ស្នាក់នៅមជ្ឈមណ្ឌលជនភៀសសឹកនៅភូមិ-ឃុំស្លក្រាម ស្រុកស្វាយចេក**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទៅទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម និងការគ្រប់គ្រងទីលានទុកដាក់សំរាមនៅឥណ្ឌូណេស៊ី**វិចារណកថា៖ ដំណើរអន្តរកាលបៃតងរបស់កម្ពុជា មិនមែនជាការប្តេជ្ញាចិត្តតែលើក្រដាស ប៉ុន្តែជាសកម្មភាពជាក់ស្តែង**សម្តេចតេជោ ណែនាំអាជ្ញាធរចាត់វិធានការលើអ្នកនាំទំនិញចូលមកដោយខុសច្បាប់ និងរឹបអូសទ្រព្យសម្បត្តិ ឱ្យទៅរែកដីធ្វើលេណដ្ឋាន**សម្តេចតេជោ៖ ប្រសិនបើយើងជ្រើសយកផ្លូវយោធាវាយយកទឹកដីខ្មែរ ដែលថៃយកទៅកាន់កាប់នោះ វានឹងរុញច្រានការប្រយុទ្ធឱ្យទៅកាន់តែឆ្ងាយ**សម្តេចតេជោ៖ ដោយសារការជឿទុកចិត្តគេពេក ទើបមិនបានត្រៀមខ្លួនសម្រាប់ការធ្វើសង្គ្រាមណាមួយនោះទេ ហើយ**សម្តេចតេជោ ប្រសិទ្ធនាមឈ្មោះឱ្យមណ្ឌលបណ្តោះអាសន្នស្លក្រាម នៅស្រុកស្វាយចេកថា «ភូមិរង់ចាំ»

មជ្ឈមណ្ឌលជំនាញឧតុនិយមអាស៊ាន ចេញប្រកាសអាសន្នកម្រិត១ ព្រមានអំពីចំណុចក្ដៅ និងការ បំពុល ផ្សែង អ័ព្ទ ឆ្លង ដែន នៅតំបន់អាស៊ីអាគ្នេយ៍

សិង្ហបុរី៖ មជ្ឈមណ្ឌលជំនាញឧតុនិយមអាស៊ាន (ASMC) បានចេញសេចក្តីប្រកាសអាសន្នកម្រិត១ នៅថ្ងៃព្រហស្បតិ៍ទី២ ខែមករា ឆ្នាំ២០២៥ ដោយព្រមានអំពីចំណុចក្ដៅ (hotspot) និងការ បំពុល ផ្សែង អ័ព្ទ ឆ្លង ដែន នៅតំបន់អាស៊ីអាគ្នេយ៍ ខណៈរដូវប្រាំងនៅក្នុងតំបន់ចាប់ផ្តើម។

មជ្ឈមណ្ឌលបានរៀបរាប់នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា ខ្លួនបានសង្កេតឃើញស្ថានភាពស្ងួតលើផ្នែកភាគច្រើននៃអនុតំបន់មេគង្គ នៅពេលដែលខ្យល់មូសុងឦសានចាប់ផ្តើមបោកបក់។ មជ្ឈមណ្ឌលបានបន្ថែមថា ចំណុចក្ដៅ និងការ បំពុល ផ្សែង អ័ព្ទ ឆ្លង ដែននៅអនុតំបន់ អាចនឹងកាន់តែអាក្រក់ទៅៗក្នុងរយៈពេលប៉ុន្មានខែខាងមុខ ក្រោមលក្ខខណ្ឌអាកាសធាតុស្ងួតអូសបន្លាយរយៈពេលយូរក្នុងរដូវកាលនេះ។

មជ្ឈមណ្ឌលឧតុនិយមក្នុងតំបន់ ក៏បានកត់សម្គាល់ផងដែរអំពីការកើនឡើងបន្តិចម្ដងៗនៃចំនួនចំណុចក្ដៅនៅក្នុងអនុតំបន់ចាប់តាំងពីពាក់កណ្តាលខែធ្នូ។ វាបានកត់ត្រាការកើនឡើងនៃចំនួនចំណុចក្ដៅនៅចន្លោះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ និងថ្ងៃទី១ ខែមករា ឆ្នាំ២០២៥ ពី១៦៤ចំណុចដល់៣៣៥។ ខណៈ ខ្លួន បាន រក ឃើញ ផ្សែង ហុយ ឬ អ័ព្ទ ក្នុង តំបន់ ខ្លះ នៃ ប្រទេស កម្ពុជា ឡាវ និង ថៃ មជ្ឈមណ្ឌល បាន បញ្ជាក់ ថា រហូត មក ដល់ ពេល នេះ មិន មាន ផ្សែង ឆ្លង ដែន ទេ។ សូមជម្រាបជូនថា អនុ តំបន់ ទន្លេ មេគង្គ រួមមាន៖ កម្ពុជា ថៃ ឡាវ វៀតណាម ម៉ីយ៉ាន់ម៉ា និងផ្នែកខ្លះនៃប្រទេសចិនផងដែរ។

មជ្ឈមណ្ឌលជំនាញឧតុនិយមអាស៊ាន ដែលហៅកាត់ជាភាសាអង់គ្លេសថា ASMC បានបន្ថែមថា ខ្លួនរំពឹងថា បាតុភូតឡានីណា (La Nina) មានរយៈពេលខ្លីនៅដើមឆ្នាំ២០២៥ អាចនាំមកនូវអាកាសធាតុចុះ ត្រជាក់នៅលើតំបន់មួយចំនួននៃតំបន់អាស៊ីអាគ្នេយ៍។ ទោះជាយ៉ាងណា វាអាចនៅតែមានហានិភ័យនៃការកើនឡើងនៃចំណុចក្ដៅ និងផ្សែងអ័ព្ទឆ្លងដែននៅក្នុងអនុតំបន់។

កាលពីដើមខែធ្នូ ឆ្នាំមុន រដ្ឋលេខាធិការអចិន្ត្រៃយ៍ និងតំណាងជាន់ខ្ពស់ទទួលបន្ទុកបញ្ហាដីធ្លី ភ្លើងឆេះព្រៃ និងអ័ព្ទអនុតំបន់ មេគង្គ បានប្រមូលផ្តុំគ្នាសម្រាប់កិច្ចប្រជុំលើកទី១៣ ស្តីពីការបំពុលអ័ព្ទឆ្លងដែននៅក្នុងអនុតំបន់មេគង្គ។

កិច្ចប្រជុំបានរំលឹកឡើងវិញនូវការប្តេជ្ញាចិត្តរបស់អនុតំបន់ក្នុងការកាត់បន្ថយការកើតឡើងនៃអ័ព្ទឆ្លងដែនក្នុងអំឡុងពេលអាកាសធាតុស្ងួត ដោយសារឥទ្ធិពលនៃការប្រែប្រួលអាកាសធាតុអាចបង្កើនហានិភ័យនៃចំណុចក្ដៅកើនឡើង។

កិច្ចប្រជុំក៏បានរំលឹកឡើងវិញនូវការប្តេជ្ញាចិត្តក្នុងការពង្រឹងសកម្មភាពក្នុងប្រទេស ដោយផ្តល់អាទិភាពដល់ការបង្ការអគ្គិភ័យ ការព្រមានជាមុន ការត្រួតពិនិត្យ និងការពន្លត់អគ្គិភ័យ ដើម្បីកាត់បន្ថយការកើតមានអ័ព្ទឆ្លងដែន៕

អត្ថបទដែលជាប់ទាក់ទង