**សម្ដេចធិបតី និងលោកជំទាវបណ្ឌិត អញ្ជើញធ្វើមាតុភូមិនិវត្តន៍មកដល់កម្ពុជាវិញដោយសុវត្ថិភាព ក្រោយបញ្ចប់ទស្សនកិច្ចដោយជោគជ័យនៅវៀតណាម**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចនៅទីលានទុកដាក់សំរាម BENOWO និងទីតាំងកែច្នៃសំរាម JAMBANGAN ក្រុងស៊ូរ៉ាបាយ៉ា ប្រទេសឥណ្ឌូណេស៊ី**អាជ្ញាធរមីន ស្ថានទូតសាធារណរដ្ឋកូរ៉េ និង UNDP ចុះពិនិត្យសកម្មភាពផ្តល់សេវាស្តារលទ្ធភាពពលកម្មកាយសម្បទាដល់ជនមានពិការភាព នៅខេត្តបាត់ដំបង**រដ្ឋមន្ត្រីការពារជាតិលីបង់ថា អ៉ីស្រាអែលវាយប្រហារតាមផ្លូវអាកាសជិត ៣៥០០លើក លើលីបង់ ចាប់តាំងពីអាមេរិកប្រកាសបទឈប់បាញ់នៅលីបង់កាលពីថ្ងៃទី១៦ ខែមេសាមក**UN ទទូចឱ្យទីក្រុងវ៉ាស៉ីនតោន ដកចេញជាបន្ទាន់នូវទណ្ឌកម្មធ្ងន់ៗ ដែលដាក់ទៅលើប្រទេសគុយបាក្នុងឆ្នាំនេះ**WHO៖ អ៊ូហ្កង់ដា គួរតែពិចារណាឡើងវិញលើការសម្រេចចិត្តបិទព្រំដែនរបស់ខ្លួនជាមួយកុងហ្គោ ដោយសារតែការផ្ទុះឡើងនៃជំងឺអេបូឡា**អ្នកនាំពាក្យច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃមួយចំនួន ដែលដកស្រង់ប្រសាសន៍របស់សម្តេចតេជោ ខុសពីការពិតជុំវិញជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ**មេបញ្ជាការកំពូលយោធាអ៊ុយក្រែនអះអាងថា កងកម្លាំងអ៊ុយក្រែនបានវាយដណ្ដើមយកមកវិញនូវទឹកដីទំហំ ៦០០គីឡូម៉ែត្រក្រឡា គិតមកទល់នឹងឆ្នាំ២០២៦នេះ**លោក ដូណាល់ ត្រាំ៖ ឧទ្ធម្ភាគចក្រយោធាអាមេរិក ១គ្រឿង បានធ្លាក់នៅក្បែរច្រកសមុទ្រ Hormuz ជាច្រកផ្លូវទឹកដែលកំពុងគ្រប់គ្រងដោយអ៉ីរ៉ង់**កងទ័ពអ៉ីស្រាអែល អំពាវនាវឱ្យអ្នកស្រុកនៃទីក្រុង Tyre ភាគខាងត្បូងប្រទេសលីបង់ ជម្លៀសខ្លួនចេញមុនពេលការវាយប្រហារកើតឡើង**ឯកឧត្តម កៅ ថាច អញ្ជើញជួបសំណេះសំណាលជាមួយប្រជាកសិករនៅស្រុកកំពង់ត្រាច ខេត្តកំពត**បទវិភាគ៖ជប៉ុននិងហ្វីលីពីន​ពន្លឿនការឃុបឃិតគ្នាខាងយោធា​ដែល​បាន​ក្លាយជា​ប្រភពបង្កភាពវឹកវរដ៏ធំបំផុត​សម្រាប់​បំផ្លាញ​ដល់​សន្តិភាព​និង​ភាព​សុខ​សាន្ត​ត្រាណ​ក្នុង​តំបន់**សម្តេចតេជោប្រកាសថា ទឹកដីដែលទាហានថៃកំពុងឈ្លានពាន និងកាន់កាប់ដោយខុសច្បាប់នោះ គឺត្រូវតែទាមទារយកមកវិញ**សិស្ស NPIC មានសមត្ថភាពខ្ពស់​ក្នុងការ​បង្កើត​ឧប​ករ​ណ៍​ទំនាក់​ទំនង​ជាមួយ​ប្រព័ន្ធ​ផ្កាយ​រណ​ប​​អន្តរ​ជា​តិ**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ជួបពិភាក្សាការងារជាមួយសហព័ន្ធសហជីពអន្តរជាតិ នៅសន្និសីទអន្តរជាតិខាងការងារ ក្នុងប្រទេសស្វ៊ីស**កម្ពុជា និងវៀតណាម ឯកភាពដាក់ចេញទិសដៅការងាររួមគ្នាដើម្បីជំរុញ និងបង្កើនលំហូរភ្ញៀវទេសចរទៅវិញទៅមក និងពីប្រទេសទីបី**កូនខ្មែរធ្វើបាន ! សិស្ស NPIC មានសមត្ថភាពផលិ​ត​ម៉ាស៊ីន​តាមដាន​គុណ​ភាព​ខ្យល់ និង​បរិស្ថាន​សម្រាប់​បំពាក់​នៅក្នុង​ទីតាំង​ឧស្សា​ហកម្ម**ទិវាអន្តរជាតិសម្រាប់ការសន្ទនារវាងអរិយធម៌ ៖ សាងស្ពានភ្ជាប់ដួងចិត្តនិងកិច្ចសហប្រតិបតិ្តការក្នុងយុគសម័យថ្មី**លោក Xi Jinping អញ្ជើញចូលរួមពិធីលៀងសាយភោជន៍​​ដែលរៀបចំឡើង​ដោយលោក Kim Jong-un**លោក Han Zheng អនុប្រធានរដ្ឋចិន​បំពេញ​ទស្សនកិច្ចនៅ​ប្រទេស​​បេឡារុស

ទាហានជើងចាស់អាមេរិកម្នាក់ បើកឡានមានទង់ជាតិ ISIS បុកចូលក្រុមមនុស្សប្រមូលផ្តុំគ្នា ក្នុងទីក្រុងញូវអ័រលៀន ថ្ងៃឆ្លង​ឆ្នាំថ្មី សម្លាប់មនុស្ស ១៥នាក់ និងរបួស៣០នាក់

វ៉ាស៊ីនតោន៖ ទាហានជើងចាស់អាម៉េរិកម្នាក់ បានបើកឡានដែលមានទង់ជាតិ ISIS បុកចូលក្នុងក្រុមមនុស្សប្រមូលផ្តុំគ្នាជាច្រើនក្នុងទីក្រុងញូវអ័រលៀន (New Orleans) នៅថ្ងៃឆ្លង​ឆ្នាំថ្មី​ ដោយបានសម្លាប់មនុស្ស១៥ នាក់ និងរបួស៣០ នាក់។ ការិយាល័យស៊ើបអង្កេតសហព័ន្ធ (FBI) កំពុងស៊ើបអង្កេតថាវាជាអំពើភេរវកម្មឬយ៉ាងណា។

ជនសង្ស័យមានឈ្មោះ សាំស៊ូត-ឌីន ចាបបា (Shamsud-Din Jabbar) អាយុ ៤២ឆ្នាំ ជាពលរដ្ឋអាម៉េរិក មកពីរដ្ឋតិចសាស់ ដែលធ្លាប់បម្រើការនៅប្រទេសអាហ្វហ្គានីស្ថាន ត្រូវបានសម្លាប់នៅក្នុងការបាញ់ប្រហារជាមួយប៉ូលិស បន្ទាប់ពីបានវាយប្រហារសម្លាប់មនុស្សយ៉ាងគួរឱ្យសង្វេគហើយ។ ការវាយប្រហារដែលបានធ្វើឱ្យមនុស្ស៣០ នាក់ផ្សេងទៀតបានរងរបួសបានកើតឡើងប្រហែលម៉ោង៣ និង១៥ នាទីព្រឹក (ម៉ោងនៅសហរដ្ឋអាម៉េរិក) នៅផ្លូវដែលជាគោលដៅទេសចរណ៍ប្រវត្តិសាស្ត្រដែលល្បីល្បាញ។ ប៉ូលិស​ និង​មេ​ដឹកនាំ​នយោបាយ​ប្ដេជ្ញា​ចាប់​ជន​សមគំនិត។ FBI បានបញ្ជាក់ថា ប៉ូលិសបានរកឃើញអាវុធ និងឧបករណ៍បំផ្ទុះដ៏មានសក្តានុពលនៅក្នុងរថយន្ត។ ទង់ជាតិ ISIS ត្រូវបានរកឃើញនៅលើរថយន្តបង្កហេតុ ដែលជំរុញឱ្យមានការស៊ើបអង្កេតលើទំនាក់ទំនងដែលអាចកើតមានជាមួយអង្គការភេរវករ។

លោកប្រធានាធិបតី ចូ បៃឌិន នៅក្នុងសុន្ទរកថាមួយកាលពីយប់ថ្ងៃពុធបាននិយាយថា៖«លោកកំពុងដឹកនាំមន្ត្រីអនុវត្តច្បាប់កំពូលឱ្យបន្តស៊ើបអង្កេតឱ្យបានហ្មត់ចត់ចំពោះការវាយប្រហារដ៏សាហាវនេះ។ សហគមន៍អនុវត្តច្បាប់ និងស៊ើបការណ៍សម្ងាត់កំពុងបន្តស្វែងរកទំនាក់ទំនង សមាគម ឬអ្នករួមគំនិត។ យើងមិនមានអ្វីបន្ថែមដើម្បីរាយការណ៍នៅពេលនេះទេ។ ការស៊ើបអង្កេត​កំពុង​បន្ត​សកម្ម ហើយ​គ្មាន​នរណា​ម្នាក់​គួរ​សន្និដ្ឋាន​អ្វីឡើយ​»​។ លោក បៃឌិន បានបន្តថា​៖«ជូនដល់គ្រួសារទាំងអស់នៃអ្នកដែលត្រូវបានសម្លាប់ ដល់អ្នករបួសទាំងអស់ ដល់ប្រជាជនទាំងអស់នៃទីក្រុងញូវអ័រលៀន ដែលកំពុងសោកសៅនៅថ្ងៃនេះ ខ្ញុំចង់ឱ្យអ្នកដឹងថា ខ្ញុំសោកសៅជាមួយអ្នក។ ប្រជាជាតិរបស់យើងសោកសៅជាមួយអ្នក»។

ការស៊ើបអង្កេតរបស់ FBI ទៅលើការវាយប្រហារដ៏សាហាវកាលពីថ្ងៃពុធកំពុងបន្ត និងវិវឌ្ឍ ហើយអ្នកស៊ើបអង្កេតនៅតែព្យាយាមកំណត់ថាតើមនុស្សផ្សេងទៀតអាចមានជាប់ពាក់ព័ន្ធបន្ថែម។ ការស៊ើបអង្កេតនេះកើតឡើង ខណៈដែលមន្ត្រីបច្ចុប្បន្ន និងអតីតមន្ត្រីអាមេរិកបានព្រមានជាសាធារណៈក្នុងប៉ុន្មានខែថ្មីៗនេះ អំពីកិច្ចខិតខំប្រឹងប្រែងជ្រើសរើសសមាជិករបស់ក្រុម ISIS ហើយថាសហរដ្ឋអាមេរិកកំពុងប្រឈមនឹងហានិភ័យពីការវាយប្រហារភេរវកម្ម៕

អត្ថបទដែលជាប់ទាក់ទង