**ឯកឧត្តម កៅ ថាច អញ្ជើញជួបសំណេះសំណាលជាមួយប្រជាកសិករនៅស្រុកកំពង់ត្រាច ខេត្តកំពត**បទវិភាគ៖ជប៉ុននិងហ្វីលីពីន​ពន្លឿនការឃុបឃិតគ្នាខាងយោធា​ដែល​បាន​ក្លាយជា​ប្រភពបង្កភាពវឹកវរដ៏ធំបំផុត​សម្រាប់​បំផ្លាញ​ដល់​សន្តិភាព​និង​ភាព​សុខ​សាន្ត​ត្រាណ​ក្នុង​តំបន់**សម្តេចតេជោប្រកាសថា ទឹកដីដែលទាហានថៃកំពុងឈ្លានពាន និងកាន់កាប់ដោយខុសច្បាប់នោះ គឺត្រូវតែទាមទារយកមកវិញ**សិស្ស NPIC មានសមត្ថភាពខ្ពស់​ក្នុងការ​បង្កើត​ឧប​ករ​ណ៍​ទំនាក់​ទំនង​ជាមួយ​ប្រព័ន្ធ​ផ្កាយ​រណ​ប​​អន្តរ​ជា​តិ**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ជួបពិភាក្សាការងារជាមួយសហព័ន្ធសហជីពអន្តរជាតិ នៅសន្និសីទអន្តរជាតិខាងការងារ ក្នុងប្រទេសស្វ៊ីស**កម្ពុជា និងវៀតណាម ឯកភាពដាក់ចេញទិសដៅការងាររួមគ្នាដើម្បីជំរុញ និងបង្កើនលំហូរភ្ញៀវទេសចរទៅវិញទៅមក និងពីប្រទេសទីបី**កូនខ្មែរធ្វើបាន ! សិស្ស NPIC មានសមត្ថភាពផលិ​ត​ម៉ាស៊ីន​តាមដាន​គុណ​ភាព​ខ្យល់ និង​បរិស្ថាន​សម្រាប់​បំពាក់​នៅក្នុង​ទីតាំង​ឧស្សា​ហកម្ម**ទិវាអន្តរជាតិសម្រាប់ការសន្ទនារវាងអរិយធម៌ ៖ សាងស្ពានភ្ជាប់ដួងចិត្តនិងកិច្ចសហប្រតិបតិ្តការក្នុងយុគសម័យថ្មី**លោក Xi Jinping អញ្ជើញចូលរួមពិធីលៀងសាយភោជន៍​​ដែលរៀបចំឡើង​ដោយលោក Kim Jong-un**លោក Han Zheng អនុប្រធានរដ្ឋចិន​បំពេញ​ទស្សនកិច្ចនៅ​ប្រទេស​​បេឡារុស**សម្តេចតេជោ អញ្ជើញសំណេះសំណាល និងចែកអំណោយជូនជនភៀសសឹកជាង ៣ពាន់នាក់ ស្នាក់នៅមជ្ឈមណ្ឌលជនភៀសសឹកនៅភូមិ-ឃុំស្លក្រាម ស្រុកស្វាយចេក**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទៅទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម និងការគ្រប់គ្រងទីលានទុកដាក់សំរាមនៅឥណ្ឌូណេស៊ី**វិចារណកថា៖ ដំណើរអន្តរកាលបៃតងរបស់កម្ពុជា មិនមែនជាការប្តេជ្ញាចិត្តតែលើក្រដាស ប៉ុន្តែជាសកម្មភាពជាក់ស្តែង**សម្តេចតេជោ ណែនាំអាជ្ញាធរចាត់វិធានការលើអ្នកនាំទំនិញចូលមកដោយខុសច្បាប់ និងរឹបអូសទ្រព្យសម្បត្តិ ឱ្យទៅរែកដីធ្វើលេណដ្ឋាន**សម្តេចតេជោ៖ ប្រសិនបើយើងជ្រើសយកផ្លូវយោធាវាយយកទឹកដីខ្មែរ ដែលថៃយកទៅកាន់កាប់នោះ វានឹងរុញច្រានការប្រយុទ្ធឱ្យទៅកាន់តែឆ្ងាយ**សម្តេចតេជោ៖ ដោយសារការជឿទុកចិត្តគេពេក ទើបមិនបានត្រៀមខ្លួនសម្រាប់ការធ្វើសង្គ្រាមណាមួយនោះទេ ហើយ**សម្តេចតេជោ ប្រសិទ្ធនាមឈ្មោះឱ្យមណ្ឌលបណ្តោះអាសន្នស្លក្រាម នៅស្រុកស្វាយចេកថា «ភូមិរង់ចាំ»**អភិបាលខេត្តកណ្ដាល ដាក់បទបញ្ជាដល់អាជ្ញាធរក្រុង-ស្រុក បន្តចុះត្រួតពិនិត្យរដ្ឋបាលជាប្រចាំ ដើម្បីបោសសម្អាត Online Scams ឱ្យអស់ពីមូលដ្ឋាន**ប្រធានាធិបតីកូរ៉េខាងត្បូង៖ យើងមិនគួរបោះបង់គោលដៅរំសាយអាវុធនុយក្លេអ៊ែរកូរ៉េខាងជើងនោះទេ**តម្លៃប្រេងឆៅ កើនឡើងជាង ៥ភាគរយ បន្ទាប់ពីអ៉ីរ៉ង់ និងអ៉ីស្រាអែលបើកវាយប្រហារជាថ្មី

ប្រធានាធិបតីអាស៊ែបៃហ្សង់៖ យន្ដហោះដឹកអ្នកដំណើរដែលបានធ្លាក់កាលពីសប្ដាហ៍មុន គឺបានរងការខូចខាតដោយសារតែត្រូវបានបាញ់ប្រហារដោយអចេតនា ចេញពីលើដីនៅក្នុងប្រទេសរុស្ស៉ី

បាគូ៖ បើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters ប្រធានាធិបតីអាស៊ែបៃហ្សង់ លោក Ilham Aliyev កាលពីថ្ងៃអាទិត្យ ទី២៩ ខែធ្នូ បាននិយាយថាយន្ដហោះដឹកអ្នកដំណើរមួយគ្រឿងដែលបានធ្លាក់កាលពីសប្ដាហ៍មុន ដោយសម្លាប់មនុស្ស៣៨នាក់ គឺបានរងការខូចខាតដោយសារតែត្រូវបានបាញ់ប្រហារដោយអចេតនា ចេញពីលើដីនៅក្នុងប្រទេសរុស្ស៉ី ជាមួយការបន្ថែមថាមនុស្សខ្លះនៅរុស្ស៉ីបាននិយាយកុហកពីមូលហេតុនៃសោកនាដកម្មនេះ។

ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន កាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍កន្លងទៅ បានសុំទោសទៅកាន់លោក Aliyev ពាក់ព័ន្ធនឹងសោកនាដកម្មធ្លាក់យន្ដហោះដឹកអ្នកដំណើរ Azerbaijan Airlines បន្ទាប់ពី ប្រព័ន្ធការពារដែនអាកាសរុស្ស៉ីត្រូវដាក់ ឱ្យដំណើរដើម្បីបាញ់ទម្លាក់ដ្រូនអ៊ុយក្រែន។
ប៉ុន្តែ លោក ពូទីន និងវិមានក្រឹមឡាំងមិនបានទទួលស្គាល់ថារុស្ស៉ីជាអ្នកបាញ់ទម្លាក់យន្ដហោះនេះនោះទេ ដោយគ្រាន់តែថា សំណុំរឿងព្រហ្មទណ្ឌមួយកំពុងដំណើរការ។

ថ្លែងក្នុងសេចក្ដីថ្លែងការណ៍មួយផ្សាយផ្ទាល់ដោយទូរទស្សន៍រដ្ឋ កាលពីថ្ងៃអាទិត្យ លោក Aliyev បានសង្កត់ធ្ងន់យ៉ាងខ្លីថា «យន្ដហោះរបស់យើងត្រូវបានបាញ់ទម្លាក់ដោយចៃដន្យ»។

ប្រធានាធិបតីរូបនេះបន្តថា យន្ដហោះដឹកអ្នកដំណើរ Azerbaijan Airlines បានដាច់ប្រព័ន្ធ GPS ហើយក្រោយមកបានរងការបាញ់ប្រហារ ខណៈកំពុងហោះទៅក្បែរទីក្រុង Grozny នៃភាគខាងត្បូងប្រទេសរុស្ស៉ី។

គួរបញ្ជាក់ថា យន្ដហោះដឹកអ្នកដំណើរ Azerbaijan Airlines ធុន Embracer 190 ដែលមានជើងហោះហើរ លេខ J2-8243 គឺមានគោលដៅធ្វើដំណើរចេញពីរដ្ឋធានី Baku ឆ្ពោះទៅកាន់ទីក្រុង Grozny ដែលជា រដ្ឋធានីនៃតំបន់ Chechnya របស់ប្រទេសរុស្ស៉ី ប៉ុន្តែវាត្រូវបានបង្ខំឱ្យធ្វើការចុះចតបន្ទាន់ នៅចម្ងាយប្រហែល៣គីឡូម៉ែត្រ ពីទីក្រុង Aktau របស់កាហ្សាក់ស្ថាន។ យន្ដហោះខាងលើ ផ្ទុកអ្នកដំណើរ ៦៧នាក់ និងក្រុមការងារយន្តហោះផ្ទាល់ចំនួន៥នាក់ ហើយបើតាមក្រុមមន្ត្រីកាហ្សាក់ស្ថាន អ្នកដំណើរ ២៩នាក់ នៅរស់រានមានជីវិត៕

អត្ថបទដែលជាប់ទាក់ទង