**អភិបាលខេត្តកណ្ដាល ដាក់បទបញ្ជាដល់អាជ្ញាធរក្រុង-ស្រុក បន្តចុះត្រួតពិនិត្យរដ្ឋបាលជាប្រចាំ ដើម្បីបោសសម្អាត Online Scams ឱ្យអស់ពីមូលដ្ឋាន**ប្រធានាធិបតីកូរ៉េខាងត្បូង៖ យើងមិនគួរបោះបង់គោលដៅរំសាយអាវុធនុយក្លេអ៊ែរកូរ៉េខាងជើងនោះទេ**តម្លៃប្រេងឆៅ កើនឡើងជាង ៥ភាគរយ បន្ទាប់ពីអ៉ីរ៉ង់ និងអ៉ីស្រាអែលបើកវាយប្រហារជាថ្មី**ក្រុម Houthi បាញ់មីស៉ីលលើអ៉ីស្រាអែល និងហាមប្រាមអ៉ីស្រាអែល ពីការដឹកជញ្ជូនឆ្លងកាត់សមុទ្រក្រហម**អ៉ីរ៉ង់៖ ច្រកសមុទ្រ Hormuz នឹងអាចបើកឡើងវិញបាន ប៉ុន្តែស្ថិតក្រោមលក្ខខណ្ឌថ្មី កំណត់ដោយអ៉ីរ៉ង់ និងអូម៉ង់ រួមទាំងការយកថ្លៃសេវាឆ្លងកាត់**កម្ពុជា-វៀតណាម បន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិកា​រ​ រវាងប្រទេសទាំងពីរ**ឯកអគ្គរដ្ឋទូតឡាវ ប្តេជ្ញានឹងជំរុញឱ្យប្រជាជនឡាវមកទស្សនាកម្ពុជាឱ្យបានច្រើន**រដ្ឋមន្រ្តីបរិស្ថាន៖ ការប្រើប្រាស់យានយន្តអគ្គិសនីចូលរួមចំណែកដល់កិច្ចគាំពារបរិស្ថាននិងកាត់បន្ថយការប្រែប្រួលអាកាសធាតុ**ឧបនាយករដ្ឋមន្ត្រី ស សុខា លើកទឹកចិត្តអង្គការកុមារកម្ពុជារីករាយ បន្តបេសកកម្មជួយកុមារក្រីក្រ និងងាយរងគ្រោះ**កម្ពុជា-វៀតណាម ឯកភាពបន្តជំរុញទំនាក់ទំនងទ្វេភាគី ក្នុងស្មារតីនៃភាពជាអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង**អូស្ត្រាលី ផ្តល់​ហិរញ្ញប្បទាន ១.៥ លានដុល្លារអូស្រ្តាលី ដើម្បីគាំទ្រការ​ស្តារឡើងវិញ​ និងសកម្មភាពមីននៅតាមសហគមន៍ដែលរងផលប៉ះពាល់តាមព្រំដែនរបស់កម្ពុជា​ តាម​រយៈ​គម្រោង​បោសសម្អាត​មីន​ដេីម្បី​លទ្ធផល​**លោក Xi Jinping ចុះផ្សាយអត្ថបទលើប្រព័ន្ធសារព័ត៌មានកូរ៉េខាងជើង**សង្គមស៊ីវិលកម្ពុជា-ចិន បន្តពង្រឹងស្ពានមិត្តភាពប្រជាជន និងប្រជាជន តាមរយៈដំណើរទស្សនកិច្ចសិក្សា នៅប្រទេសចិន**នគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យចំនួន១០នាក់ ពាក់ព័ន្ធករណីហិង្សា នៅខណ្ឌមានជ័យ**ឯកឧត្តម ទេព អស្នារិទ្ធ៖ សូមយុវសិស្សទាំងអស់ប្រើឧបករណ៍វៃឆ្លាតក្នុងដៃប្រកបដោយការទទួលខុសត្រូវ និងប្រែក្លាយខ្លួនជាភ្នាក់ងារសុវត្ថិភាពព័ត៌មានរបស់សង្គមកម្ពុជា**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អំពាវនាវដល់មន្ត្រីរាជការដែលកំពុងបម្រើការងារក្រោមឱវាទរដ្ឋបាលខេត្តព្រៃវែង នាំប្ដី ឬប្រពន្ធ និងកូនក្នុងបន្ទុក មកចុះឈ្មោះជាសមាជិក ប.ស.ស. ឱ្យបានគ្រប់ៗគ្នា**សិស្ស NPIC បង្កើតម៉ាស៊ីនបោះពុម្ព 3D ខ្នាតធំ ដើម្បី​ជួយជំរុញ​វិស័យ​ឧស្សា​ហកម្ម​កម្ពុជា​ឱ្យកាន់​តែ​រីក​ចម្រើន**ឱកាសការងារជាង ៩ពាន់កន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបានផ្សព្វផ្សាយដល់មូលដ្ឋានក្នុងខេត្តបាត់ដំបង ក្នុងស្មារតី «ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ»**ក្រសួងការងារ៖ ខេត្ត៤ជាប់សមុទ្រមានឱកាសការងារជិត ៧ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ៖ ខេត្តស្វាយរៀងមានឱកាសការងារជាង ៣ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ

ចុងឆ្នាំ២០២៤នេះ គ្រោះថ្នាក់យន្តហោះដ៏គួរឱ្យរន្ធត់ចំនួន២ករណីបង្កជាទុក្ខសោក និងភ្ញាក់ផ្អើលជុំវិញពិភពលោក

ឆ្នាំថ្មីនឹងឈានចូលមកដល់ យ៉ាងណានៅចុងកន្ទុយនៃឆ្នាំ២០២៤នេះ រឿងរ៉ាវសោកនាដកម្មជាច្រើនបានលេចឡើងក្នុងនោះគ្រោះថ្នាក់យន្តហោះដ៏គួរឱ្យរន្ធត់ចំនួន២ករណីបានបង្កជាទុក្ខសោក និងភ្ញាក់ផ្អើលជុំវិញពិភពលោកតែម្ដង។

-ករណីទី១ គឺឧបទ្ទវហេតុផ្លូវអាកាសដ៏សាហាវបំផុតមិនធ្លាប់មាននៅក្នុងប្រទេសកូរ៉េខាងត្បូងបានសម្លាប់មនុស្ស១៧៩ នាក់កាលពីថ្ងៃអាទិត្យទី២៩ ខែធ្នូ នៅពេលដែលយន្តហោះដឹកអ្នកដំណើរមួយគ្រឿងបានរអិលចេញពីផ្លូវរត់ ហើយបានជ្រុលទៅបុកជញ្ជាំងនៅឯអាកាសយានដ្ឋានអន្តរជាតិ Muan។ ក្រសួងដឹកជញ្ជូនរបស់ប្រទេសកូរ៉េខាងត្បូង បានបញ្ជាក់ថា យន្តហោះ Jeju Air ជើងហោះហើរលេខ 7C2216 ដែលមកដល់ពីរដ្ឋធានីបាងកករបស់ប្រទេសថៃ ជាមួយនឹងអ្នកដំណើរ១៧៥ នាក់ និងអ្នកបម្រើការលើយន្តហោះ៦ នាក់នៅលើនោះ បានព្យាយាមចុះចតភ្លាមៗបន្ទាប់ពីម៉ោង៩ ព្រឹក ម៉ោងនៅកូរ៉េខាងត្បូង នៅអាកាសយានដ្ឋាននៅភាគខាងត្បូងនៃប្រទេស។ សមាជិកអ្នកបម្រើការលើយន្តហោះពីរនាក់នៅរស់រានមានជីវិត ហើយកំពុងត្រូវបានព្យាបាលរបួស។

អ្នកនាំពាក្យរាជរដ្ឋាភិបាលថៃ លោក ជីរ៉ាយូ ហឿងស៊ូប (Jirayu Houngsub) បាននិយាយថា ស្ត្រីថៃពីរនាក់នៅលើយន្តហោះនោះមានអាយុ២២ ឆ្នាំ និង៤៥ ឆ្នាំ បានស្លាប់បាត់បង់ជីវិត។ ក្រសួងការបរទេសថៃ បានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ស្ថានទូតនៅរដ្ឋធានីសេអ៊ូលកំពុងសម្របសម្រួលជាមួយភាគីកូរ៉េខាងត្បូង និងរៀបចំឱ្យសមាជិកគ្រួសារធ្វើដំណើរពីប្រទេសថៃ។ នាយករដ្ឋមន្ត្រីថៃ លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រា បានផ្ញើសាររំលែកទុក្ខដល់ក្រុមគ្រួសារនៃអ្នកស្លាប់ និងរបួសនៅក្នុងការបង្ហោះនៅលើបណ្តាញសង្គម X ដោយនិយាយថា លោកស្រីបានណែនាំក្រសួងការបរទេសឱ្យផ្តល់ជំនួយ។

នេះក៏ជាគ្រោះថ្នាក់ដ៏អាក្រក់បំផុតដែលពាក់ព័ន្ធនឹងក្រុមហ៊ុនអាកាសចរណ៍កូរ៉េខាងត្បូងក្នុងរយៈពេលជិត៣ ទសវត្សរ៍ផងដែរ។ យោងតាមទិន្នន័យរបស់ក្រសួងដឹកជញ្ជូន ការធ្លាក់យន្តហោះនេះគឺគ្រោះថ្នាក់អាក្រក់បំផុតដែលកើតឡើងលើក្រុមហ៊ុនអាកាសចរណ៍កូរ៉េខាងត្បូងចាប់តាំងពីការធ្លាក់យន្តហោះកូរ៉េឆ្នាំ១៩៩៧ នៅកោះហ្គាំ ដែលបានសម្លាប់មនុស្សជាង២០០ នាក់។

ប្រធានាធិបតីស្តីទីកូរ៉េខាងត្បូង លោក ឆយ សាំងម៉ុក (Choi Sang-mok) នៅថ្ងៃចន្ទទី៣០ ខែធ្នូ បានបញ្ជាឱ្យត្រួតពិនិត្យសុវត្ថិភាពជាបន្ទាន់នៃប្រព័ន្ធប្រតិបត្តិការអាកាសចរណ៍របស់ប្រទេសទាំងមូល នៅពេលដែលការងារសង្គ្រោះនៅលើយន្តហោះ Jeju Air ត្រូវបានបញ្ចប់។ លោក ឆយ បានប្រាប់កិច្ចប្រជុំគ្រប់គ្រងគ្រោះមហន្តរាយនៅសេអ៊ូលថា៖«អាទិភាពចម្បងសម្រាប់ពេលនេះគឺការកំណត់អត្តសញ្ញាណជនរងគ្រោះ ការគាំទ្រដល់គ្រួសាររបស់ពួកគេ និងការព្យាបាលអ្នករស់រានមានជីវិតទាំងពីរនាក់»។

-ករណីទី២គឺឧបទ្ទវហេតុយន្តហោះដឹកអ្នកដំណើរមួយគ្រឿង បានធ្លាក់បុកផ្ទប់នឹងដីនៅជិតទីក្រុងអាក់តាអ៊ូ Aktau ក្នុងប្រទេសកាហ្សាក់ស្ថាន កាលពីថ្ងៃពុធទី២៥ធ្នូ ដោយបានសម្លាប់មនុស្ស៣៩នាក់ បន្ទាប់ពីបានហោះប្ដូរទិសដៅគេចចេញពីតំបន់មួយនៃប្រទេសរុស្ស៊ី។ យន្តហោះ Embraer 190 ជើងហោះហើរ J2-8243 មកពីក្រុមហ៊ុនអាកាសចរណ៍ អាស៊ែបៃហ្សង់ អែរឡាញ (Azerbaijan Airlines) បានហោះហើររាប់រយម៉ាយគេចចេញពីផ្លូវ ដែលបានគ្រោងទុករបស់ខ្លួនពីអាស៊ែបៃហ្សង់ ទៅកាន់ប្រទេសរុស្ស៊ី។ ជាអកុសល យន្តហោះក៏បានធ្លាក់នៅជិតច្រាំងសមុទ្ទកាសព្យែន។

ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន នៅថ្ងៃសៅរ៍ទី២៨ ខែធ្នូ បានសុំទោសមេដឹកនាំអាស៊ែបៃហ្សង់ ចំពោះអ្វីដែលវិមានក្រឹមឡាំងហៅថា ជា«ឧប្បត្តិហេតុសោកនាដកម្ម» ជុំវិញការធ្លាក់យន្តហោះរបស់ជើងហោះហើរអាស៊ែបៃហ្សង់។ ការសុំទោសជាសាធារណៈដ៏កម្របំផុតពីលោក ពូទីន ហាក់ដូចជាការទទួលយកការស្តីបន្ទោសមួយចំនួនចំពោះសោកនាដកម្មនេះ បើទោះបីជាសេចក្តីថ្លែងការណ៍របស់វិមានក្រឹមឡាំងមិនបានអះអាងថារុស្ស៊ីបានបាញ់ទម្លាក់យន្តហោះនេះក៏ដោយ តែបានកត់សម្គាល់ថាសំណុំរឿងព្រហ្មទណ្ឌត្រូវបានបើក៕

អត្ថបទដែលជាប់ទាក់ទង