**សម្ដេចធិបតី និងលោកជំទាវបណ្ឌិត អញ្ជើញធ្វើមាតុភូមិនិវត្តន៍មកដល់កម្ពុជាវិញដោយសុវត្ថិភាព ក្រោយបញ្ចប់ទស្សនកិច្ចដោយជោគជ័យនៅវៀតណាម**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចនៅទីលានទុកដាក់សំរាម BENOWO និងទីតាំងកែច្នៃសំរាម JAMBANGAN ក្រុងស៊ូរ៉ាបាយ៉ា ប្រទេសឥណ្ឌូណេស៊ី**អាជ្ញាធរមីន ស្ថានទូតសាធារណរដ្ឋកូរ៉េ និង UNDP ចុះពិនិត្យសកម្មភាពផ្តល់សេវាស្តារលទ្ធភាពពលកម្មកាយសម្បទាដល់ជនមានពិការភាព នៅខេត្តបាត់ដំបង**រដ្ឋមន្ត្រីការពារជាតិលីបង់ថា អ៉ីស្រាអែលវាយប្រហារតាមផ្លូវអាកាសជិត ៣៥០០លើក លើលីបង់ ចាប់តាំងពីអាមេរិកប្រកាសបទឈប់បាញ់នៅលីបង់កាលពីថ្ងៃទី១៦ ខែមេសាមក**UN ទទូចឱ្យទីក្រុងវ៉ាស៉ីនតោន ដកចេញជាបន្ទាន់នូវទណ្ឌកម្មធ្ងន់ៗ ដែលដាក់ទៅលើប្រទេសគុយបាក្នុងឆ្នាំនេះ**WHO៖ អ៊ូហ្កង់ដា គួរតែពិចារណាឡើងវិញលើការសម្រេចចិត្តបិទព្រំដែនរបស់ខ្លួនជាមួយកុងហ្គោ ដោយសារតែការផ្ទុះឡើងនៃជំងឺអេបូឡា**អ្នកនាំពាក្យច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃមួយចំនួន ដែលដកស្រង់ប្រសាសន៍របស់សម្តេចតេជោ ខុសពីការពិតជុំវិញជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ**មេបញ្ជាការកំពូលយោធាអ៊ុយក្រែនអះអាងថា កងកម្លាំងអ៊ុយក្រែនបានវាយដណ្ដើមយកមកវិញនូវទឹកដីទំហំ ៦០០គីឡូម៉ែត្រក្រឡា គិតមកទល់នឹងឆ្នាំ២០២៦នេះ**លោក ដូណាល់ ត្រាំ៖ ឧទ្ធម្ភាគចក្រយោធាអាមេរិក ១គ្រឿង បានធ្លាក់នៅក្បែរច្រកសមុទ្រ Hormuz ជាច្រកផ្លូវទឹកដែលកំពុងគ្រប់គ្រងដោយអ៉ីរ៉ង់**កងទ័ពអ៉ីស្រាអែល អំពាវនាវឱ្យអ្នកស្រុកនៃទីក្រុង Tyre ភាគខាងត្បូងប្រទេសលីបង់ ជម្លៀសខ្លួនចេញមុនពេលការវាយប្រហារកើតឡើង**ឯកឧត្តម កៅ ថាច អញ្ជើញជួបសំណេះសំណាលជាមួយប្រជាកសិករនៅស្រុកកំពង់ត្រាច ខេត្តកំពត**បទវិភាគ៖ជប៉ុននិងហ្វីលីពីន​ពន្លឿនការឃុបឃិតគ្នាខាងយោធា​ដែល​បាន​ក្លាយជា​ប្រភពបង្កភាពវឹកវរដ៏ធំបំផុត​សម្រាប់​បំផ្លាញ​ដល់​សន្តិភាព​និង​ភាព​សុខ​សាន្ត​ត្រាណ​ក្នុង​តំបន់**សម្តេចតេជោប្រកាសថា ទឹកដីដែលទាហានថៃកំពុងឈ្លានពាន និងកាន់កាប់ដោយខុសច្បាប់នោះ គឺត្រូវតែទាមទារយកមកវិញ**សិស្ស NPIC មានសមត្ថភាពខ្ពស់​ក្នុងការ​បង្កើត​ឧប​ករ​ណ៍​ទំនាក់​ទំនង​ជាមួយ​ប្រព័ន្ធ​ផ្កាយ​រណ​ប​​អន្តរ​ជា​តិ**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ជួបពិភាក្សាការងារជាមួយសហព័ន្ធសហជីពអន្តរជាតិ នៅសន្និសីទអន្តរជាតិខាងការងារ ក្នុងប្រទេសស្វ៊ីស**កម្ពុជា និងវៀតណាម ឯកភាពដាក់ចេញទិសដៅការងាររួមគ្នាដើម្បីជំរុញ និងបង្កើនលំហូរភ្ញៀវទេសចរទៅវិញទៅមក និងពីប្រទេសទីបី**កូនខ្មែរធ្វើបាន ! សិស្ស NPIC មានសមត្ថភាពផលិ​ត​ម៉ាស៊ីន​តាមដាន​គុណ​ភាព​ខ្យល់ និង​បរិស្ថាន​សម្រាប់​បំពាក់​នៅក្នុង​ទីតាំង​ឧស្សា​ហកម្ម**ទិវាអន្តរជាតិសម្រាប់ការសន្ទនារវាងអរិយធម៌ ៖ សាងស្ពានភ្ជាប់ដួងចិត្តនិងកិច្ចសហប្រតិបតិ្តការក្នុងយុគសម័យថ្មី**លោក Xi Jinping អញ្ជើញចូលរួមពិធីលៀងសាយភោជន៍​​ដែលរៀបចំឡើង​ដោយលោក Kim Jong-un**លោក Han Zheng អនុប្រធានរដ្ឋចិន​បំពេញ​ទស្សនកិច្ចនៅ​ប្រទេស​​បេឡារុស

អភិបាលខេត្តកំពង់ចាម ណែនាំដល់មន្ត្រី នៃសេវាទាំងបី ត្រូវបម្រើសេវាប្រកបដោយវិជ្ជាជីវៈខ្ពស់

ភ្នំពេញ៖ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានណែនាំ ដល់ មន្ត្រីនៃសេវាទាំងបី (រដ្ឋបាលឃុំ -សង្កាត់ មណ្ឌលសុខភាព និងសាលាបឋមសិក្សា) ត្រូវបម្រើសេវាប្រកបដោយវិជ្ជាជីវៈខ្ពស់ យកចិត្តទុកដាក់ រួសរាយរាក់ទាក់ ពេលពលរដ្ឋទៅប្រើប្រាស់សេវា ឬទទួលសេវា ជាពិសេសប្រជាពលរដ្ឋ ក្រីក្រ និងជនងាយរងគ្រោះ និងទាញយកប្រជាប្រិយភាព ពីប្រជាពលរដ្ឋឱ្យបាន តាមរយៈការផ្តល់សេវាល្អ ។ ការថ្លែងបែបនេះក្នុងពិធីបិទវេទិកាឆ្លុះបញ្ចាំងប្រចាំឆ្នាំអ្នកសម្របសម្រួលគណនេយ្យភាពសហគមន៍ នាព្រឹកថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០២៤ នៅសាលាខេត្តកំពង់ចាម ។

ក្នុងឱកាសនោះដែរ ឯកឧត្ដម អភិបាលខេត្ត បានណែនាំដល់ក្រុមការងារគណនេយ្យភាពសង្គមថ្នាក់ក្រុង ស្រុក ត្រូវបន្តពង្រឹងកិច្ចសហការ គាំទ្រ បណ្តាញ អ្នកសម្របសម្រួលគណនេយ្យភាពសហគមន៍ថ្នាក់ខេត្ត ថ្នាក់ក្រុង ស្រុក និងថ្នាក់ឃុំ សង្កាត់ ដើម្បីចុះត្រួតពិនិត្យ គាំទ្រការអនុវត្តការងារនៅមូលដ្ឋានរបស់ខ្លួន ទៅតាមវដ្តនៃការអនុវត្តសកម្មភាពការងារ និងជំរុញការអនុវត្តផែនការសកម្មភាព រួមស្តីពីការងារគណនេយ្យភាពសង្គម (ផ.ស.រ.គ) របស់អង្គភាពផ្តល់សេវាទាំង បី (រដ្ឋបាលឃុំ, មណ្ឌលសុខភាព និងសាលាបឋមសិក្សា)។

បន្ថែមពីនោះ ឯកឧត្ដម អ៊ុន ចាន់ដា ក៏បានណែនាំដល់ក្រុមការងារគណនេយ្យភាពសង្គមថ្នាក់ក្រុង ស្រុក ត្រូវពង្រឹងសមត្ថភាពរបស់ខ្លួន តាមរយៈការសិក្សា អំពីដំណើរការវដ្តនៃការអនុវត្តការងារគណនេយ្យភាពសង្គមឱ្យ បានច្បាស់លាស់ ព្រោះទៅអនាគត នឹងពង្រីកវិសាលភាពការអនុវត្តគណនេយ្យ ភាពសង្គម លើការផ្តល់សេវានៅថ្នាក់រដ្ឋបាលក្រុង ស្រុក។

ជាមួយគ្នានោះ ឯកឧត្តម អភិបាលខេត្ត បានបញ្ជាក់ថា ផែនការអនុវត្តគណនេយ្យភាពសង្គម សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ នៅថ្នាក់ ក្រោមជាតិ គឺជាផ្នែកមួយនៅក្នុងកម្មវិធីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការរបស់រាជរដ្ឋាភិបាលកម្ពុជា និងជាផ្នែកមួយយ៉ាងសំខាន់ក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ នីតិកាល ទី៧ នៃរដ្ឋសភាផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង