**សម្ដេចធិបតី និងលោកជំទាវបណ្ឌិត អញ្ជើញធ្វើមាតុភូមិនិវត្តន៍មកដល់កម្ពុជាវិញដោយសុវត្ថិភាព ក្រោយបញ្ចប់ទស្សនកិច្ចដោយជោគជ័យនៅវៀតណាម**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចនៅទីលានទុកដាក់សំរាម BENOWO និងទីតាំងកែច្នៃសំរាម JAMBANGAN ក្រុងស៊ូរ៉ាបាយ៉ា ប្រទេសឥណ្ឌូណេស៊ី**អាជ្ញាធរមីន ស្ថានទូតសាធារណរដ្ឋកូរ៉េ និង UNDP ចុះពិនិត្យសកម្មភាពផ្តល់សេវាស្តារលទ្ធភាពពលកម្មកាយសម្បទាដល់ជនមានពិការភាព នៅខេត្តបាត់ដំបង**រដ្ឋមន្ត្រីការពារជាតិលីបង់ថា អ៉ីស្រាអែលវាយប្រហារតាមផ្លូវអាកាសជិត ៣៥០០លើក លើលីបង់ ចាប់តាំងពីអាមេរិកប្រកាសបទឈប់បាញ់នៅលីបង់កាលពីថ្ងៃទី១៦ ខែមេសាមក**UN ទទូចឱ្យទីក្រុងវ៉ាស៉ីនតោន ដកចេញជាបន្ទាន់នូវទណ្ឌកម្មធ្ងន់ៗ ដែលដាក់ទៅលើប្រទេសគុយបាក្នុងឆ្នាំនេះ**WHO៖ អ៊ូហ្កង់ដា គួរតែពិចារណាឡើងវិញលើការសម្រេចចិត្តបិទព្រំដែនរបស់ខ្លួនជាមួយកុងហ្គោ ដោយសារតែការផ្ទុះឡើងនៃជំងឺអេបូឡា**អ្នកនាំពាក្យច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃមួយចំនួន ដែលដកស្រង់ប្រសាសន៍របស់សម្តេចតេជោ ខុសពីការពិតជុំវិញជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ**មេបញ្ជាការកំពូលយោធាអ៊ុយក្រែនអះអាងថា កងកម្លាំងអ៊ុយក្រែនបានវាយដណ្ដើមយកមកវិញនូវទឹកដីទំហំ ៦០០គីឡូម៉ែត្រក្រឡា គិតមកទល់នឹងឆ្នាំ២០២៦នេះ**លោក ដូណាល់ ត្រាំ៖ ឧទ្ធម្ភាគចក្រយោធាអាមេរិក ១គ្រឿង បានធ្លាក់នៅក្បែរច្រកសមុទ្រ Hormuz ជាច្រកផ្លូវទឹកដែលកំពុងគ្រប់គ្រងដោយអ៉ីរ៉ង់**កងទ័ពអ៉ីស្រាអែល អំពាវនាវឱ្យអ្នកស្រុកនៃទីក្រុង Tyre ភាគខាងត្បូងប្រទេសលីបង់ ជម្លៀសខ្លួនចេញមុនពេលការវាយប្រហារកើតឡើង**ឯកឧត្តម កៅ ថាច អញ្ជើញជួបសំណេះសំណាលជាមួយប្រជាកសិករនៅស្រុកកំពង់ត្រាច ខេត្តកំពត**បទវិភាគ៖ជប៉ុននិងហ្វីលីពីន​ពន្លឿនការឃុបឃិតគ្នាខាងយោធា​ដែល​បាន​ក្លាយជា​ប្រភពបង្កភាពវឹកវរដ៏ធំបំផុត​សម្រាប់​បំផ្លាញ​ដល់​សន្តិភាព​និង​ភាព​សុខ​សាន្ត​ត្រាណ​ក្នុង​តំបន់**សម្តេចតេជោប្រកាសថា ទឹកដីដែលទាហានថៃកំពុងឈ្លានពាន និងកាន់កាប់ដោយខុសច្បាប់នោះ គឺត្រូវតែទាមទារយកមកវិញ**សិស្ស NPIC មានសមត្ថភាពខ្ពស់​ក្នុងការ​បង្កើត​ឧប​ករ​ណ៍​ទំនាក់​ទំនង​ជាមួយ​ប្រព័ន្ធ​ផ្កាយ​រណ​ប​​អន្តរ​ជា​តិ**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ជួបពិភាក្សាការងារជាមួយសហព័ន្ធសហជីពអន្តរជាតិ នៅសន្និសីទអន្តរជាតិខាងការងារ ក្នុងប្រទេសស្វ៊ីស**កម្ពុជា និងវៀតណាម ឯកភាពដាក់ចេញទិសដៅការងាររួមគ្នាដើម្បីជំរុញ និងបង្កើនលំហូរភ្ញៀវទេសចរទៅវិញទៅមក និងពីប្រទេសទីបី**កូនខ្មែរធ្វើបាន ! សិស្ស NPIC មានសមត្ថភាពផលិ​ត​ម៉ាស៊ីន​តាមដាន​គុណ​ភាព​ខ្យល់ និង​បរិស្ថាន​សម្រាប់​បំពាក់​នៅក្នុង​ទីតាំង​ឧស្សា​ហកម្ម**ទិវាអន្តរជាតិសម្រាប់ការសន្ទនារវាងអរិយធម៌ ៖ សាងស្ពានភ្ជាប់ដួងចិត្តនិងកិច្ចសហប្រតិបតិ្តការក្នុងយុគសម័យថ្មី**លោក Xi Jinping អញ្ជើញចូលរួមពិធីលៀងសាយភោជន៍​​ដែលរៀបចំឡើង​ដោយលោក Kim Jong-un**លោក Han Zheng អនុប្រធានរដ្ឋចិន​បំពេញ​ទស្សនកិច្ចនៅ​ប្រទេស​​បេឡារុស

ឯកឧត្តម ម៉ាង ស៊ីណេត ដាក់ចេញបទបញ្ជាឱ្យកងកម្លាំងសមត្ថកិច្ច ត្រូវបង្ការ និងបង្ក្រាបក្រុមក្មេងទំនើង បើរកឃើញមួយត្រូវបង្ក្រាបមួយ ដោយមិនមានការលើលែងនោះទេ

ភ្នំពេញ៖ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤ បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដោយមានការចូលរួមពីលោកអភិបាលរងខេត្ត នាយករដ្ឋបាលសាលាខេត្ត អភិបាលក្រុង ស្រុក និងប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធក្នុងខេត្តព្រះសីហនុ។

ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានដាក់ចេញនូវបទបញ្ជាឱ្យកងកម្លាំងសមត្ថកិច្ច ត្រូវធ្វើការបង្ការ បង្ក្រាបក្រុមក្មេងទំនើង បើរកឃើញមួយត្រូវបង្ក្រាបមួយ មានពីរបង្ក្រាបពីរ ដោយមិនមានការលើលែងនោះទេ។ ស្របពេលដែលខេត្តព្រះសីហនុ រៀបចំបុណ្យឆ្លងឆ្នាំសកល២០២៤-២០២៥ ពិសេសការណែនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញឱ្យរដ្ឋបាលខេត្ត ក្រុង ស្រុកយកចិត្តទុកដាក់បញ្ហាក្រុមក្មេងទំនើងមិនត្រូវមានការយោគយល់លើកលែងនោះទេ បើឃើញមួយត្រូវបង្ក្រាបមួយ ឃើញពីរបង្ក្រាបពីរ មិនមានការណែនាំអ្វីទៀតទេ គឺយើងត្រូវតែអនុវត្តតាមច្បាប់ជាប់ជាប្រចាំ ទន្ទឹមនោះបញ្ហាគ្រឿងញៀនក៏ដូចគ្នាផងដែរ ដើម្បីធ្វើយ៉ាងណាឱ្យភូមិ ឃុំ សង្កាត់របស់យើងមានសុវត្ថិភាព ស្រមតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ នៃរដ្ឋសភា។

ឯកឧត្តម ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានសង្កត់ធ្ងន់ថា អភិបាលរងខេត្ត ដែលទទួលបន្ទុកតាមក្រុង ស្រុកទាំង៥ របស់ខេត្តព្រះសីហនុត្រូវចុះសហការជាមួយអាជ្ញាធរក្រុង ស្រុក និងអាជ្ញាធរពាក់ព័ន្ធ ចុះទៅធ្វើការអប់រំផ្សព្វផ្សាយនៅតាមសាលារៀនក្នុងក្រុង ស្រុក ពិសេសជាការលើកទឹកចិត្តដល់សិក្សានុសិស្សឱ្យខិតខំសិក្សារៀនសូត្រ និងផ្សព្វផ្សាយវិធានការចំបាច់នានាចំពោះក្មេងទំនើង ដើម្បីឈានឆ្ពោះទៅការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០២៤-២០២៥ ទទួលបានលទ្ធផលកាន់តែល្អបន្ថែមទៀត ម្យ៉ាងទៀតក្មេងទំនើងវាមានការទាក់ទងទៅនឹងការបង្កើតជាក្រុមនៅតាមសាលារៀន តាមភូមិ ដូចជាការណាត់វាយគ្នានៅក្នុងសាលា និងក្រៅសាលា ការបង្ហោះម៉ូតូ ការលាក់ដាវសាំម៉ារ៉ៃជាដើម ការចេញពីសាលារៀនមិនទៅផ្ទះ ផ្តុំគ្នានៅក្នុងសាលា ឬនៅតាមទីប្រជុំជននានាដែលជាដើមចមបង្កបានជាក្រុមក្មេងទំនើង ម្យ៉ាងទៀតការចុះទៅពង្រឹងការផ្សព្វផ្សាយជាវិធីមួយសាស្ត្រជួយពង្រឹងគុណភាពសិក្សាបានថែមទៀតផង។ ឆ្នាំសិក្សា២០២៣-២០២៤ ការសិក្សារបស់សិស្សក្នុងខេត្តព្រះសីហនុទទួលបានលទ្ធផលល្អប្រសើរ ជាប់និទ្ទេស A មានការកើនឡើងជាងឆ្នាំ២០២៣ ក្នុងនោះនិទ្ទេស B C D ក៏មានការកើនឡើង ប៉ុន្តែនិទ្ទេស E មានការថយចុះ សូមពង្រឹងគុណភាពអប់រំដោយធ្វើយ៉ាងណាឱ្យសិស្សរបស់យើងទទួលបាននិទ្ទេស A.B.C កាន់តែច្រើន ដូច្នេះរដ្ឋបាលក្រុង ស្រុក រួមនឹងអភិបាលរងខេត្ត ដែលទទួលបន្ទុកនៅតាមគោលដៅ សូមចាប់ដៃគ្នាចុះទៅជួបអាជ្ញាធរក្រុង ស្រុក ដើម្បីបង្កើនគុណភាពសិក្សារបស់សិស្សចាប់ពីដើមឆ្នាំ ដើម្បីលើកទឹកចិត្តពង្រឹងគុណភាពវិស័យអប់រំ ស្មើនឹងគាត់បានចូលរួមក្នុងសង្គមរបស់យើងបានល្អ ព្រោះប្រទេសជាតិមួយខ្លាំង ត្រូវការធនធានមនុស្សដែលមានចំណេះដឹងខ្លាំង ដែលធ្វើឱ្យសេដ្ឋកិច្ចប្រទេសជាតិរបស់យើងកាន់តែល្អប្រសើរជាក់ជាមិនខាន។

ក្នុងឱកាសនោះ ឯកឧត្តម ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ក៏បានធ្វើការណែនាំដល់មន្ទីរសុខាភិបាល ពិសេសអភិបាលរងខេត្តទទួលផែនសុខាភិបាល និងមន្ទីរសុខាភិបាលត្រូវឧស្សាចុះទៅមណ្ឌលសុខភាពនៅតាមក្រុង ស្រុកទាំង៥ ដើម្បីទៅត្រួតពិនិត្យគុណភាព នៃការបំរើសេវាសុខាភិបាលនៅតាមមណ្ឌលសុខភាពនីមួយៗ ដើម្បីពង្រឹងវិជ្ជាជីវៈ ក្រមសីលធម៌មន្ត្រីសុខាភិបាល ការទទួលខុសត្រូវ ឥរិយាបថមន្ត្រីក្នុងការទំនាក់ទំនងជាមួយអ្នកជំងឺប្រកបដោយក្រមសីលធម៌វិជ្ចាជីវៈជាគ្រូពេទ្យល្អ មានភាពរាក់ទាក់ រួសរាយជាមួយប្រជាពលរដ្ឋដែលមកទទួលសេវាសុខាភិបាលនៅតាមមណ្ឌលសុខភាពដែលនៅជិតផ្ទះ ដើម្បីឱ្យប្រជាពលរដ្ឋដែលមកទទួលសេវាសុខាភិបាលមានការសប្បាយរីករាយ និងមានការអរគុណ ដោយមិនមានពាក្យរិះគន់ដល់ក្រុមគ្រូពេទ្យ ទន្ទឹមនោះត្រូវមានក្រុមគ្រូពេទ្យនៅប្រចាំការនៅតាមមណ្ឌលសុខភាពជាប់ជាប្រចាំ។

ជាមួយគ្នានោះដែរ ឯកឧត្តម ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ ក៏បានធ្វើការណែនាំដល់អាជ្ញាធរក្រុង ស្រុក ត្រូវរៀបចំកែលម្អអនាម័យ បរិស្ថាន រៀបចំតាក់តែងភ្លើងលម្អនៅតាមដងផ្លូវសាធារណក្នុងទីប្រជុំជនក្រុង ស្រុក និងនៅតាមតំបន់កម្សាន្តនានា ដើម្បីចូលរួមអបអរសាទរពិធីបុណ្យឆ្លងឆ្នាំសកលនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ឈានចូលថ្ងៃទី០១ ខែមករា ឆ្នាំ២០២៥ ព្រោះខេត្តព្រះសីហនុ ជាខេត្តគោលដៅទេសចរណ៍មួយយ៉ាងសំខាន់ទទួលបងប្អូនប្រជាពលរដ្ឋមកពីគ្រប់ខេត្ត ក្រុង ក៏ដូចជាភ្ញៀវទេសចរជាតិ និងអន្តរជាតិមកលេងឆ្លងឆ្នាំនាពេលខាងមុខ៕

អត្ថបទដែលជាប់ទាក់ទង