**UN ទទូចឱ្យទីក្រុងវ៉ាស៉ីនតោន ដកចេញជាបន្ទាន់នូវទណ្ឌកម្មធ្ងន់ៗ ដែលដាក់ទៅលើប្រទេសគុយបាក្នុងឆ្នាំនេះ**WHO៖ អ៊ូហ្កង់ដា គួរតែពិចារណាឡើងវិញលើការសម្រេចចិត្តបិទព្រំដែនរបស់ខ្លួនជាមួយកុងហ្គោ ដោយសារតែការផ្ទុះឡើងនៃជំងឺអេបូឡា**អ្នកនាំពាក្យច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃមួយចំនួន ដែលដកស្រង់ប្រសាសន៍របស់សម្តេចតេជោ ខុសពីការពិតជុំវិញជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ**មេបញ្ជាការកំពូលយោធាអ៊ុយក្រែនអះអាងថា កងកម្លាំងអ៊ុយក្រែនបានវាយដណ្ដើមយកមកវិញនូវទឹកដីទំហំ ៦០០គីឡូម៉ែត្រក្រឡា គិតមកទល់នឹងឆ្នាំ២០២៦នេះ**លោក ដូណាល់ ត្រាំ៖ ឧទ្ធម្ភាគចក្រយោធាអាមេរិក ១គ្រឿង បានធ្លាក់នៅក្បែរច្រកសមុទ្រ Hormuz ជាច្រកផ្លូវទឹកដែលកំពុងគ្រប់គ្រងដោយអ៉ីរ៉ង់**កងទ័ពអ៉ីស្រាអែល អំពាវនាវឱ្យអ្នកស្រុកនៃទីក្រុង Tyre ភាគខាងត្បូងប្រទេសលីបង់ ជម្លៀសខ្លួនចេញមុនពេលការវាយប្រហារកើតឡើង**ឯកឧត្តម កៅ ថាច អញ្ជើញជួបសំណេះសំណាលជាមួយប្រជាកសិករនៅស្រុកកំពង់ត្រាច ខេត្តកំពត**បទវិភាគ៖ជប៉ុននិងហ្វីលីពីន​ពន្លឿនការឃុបឃិតគ្នាខាងយោធា​ដែល​បាន​ក្លាយជា​ប្រភពបង្កភាពវឹកវរដ៏ធំបំផុត​សម្រាប់​បំផ្លាញ​ដល់​សន្តិភាព​និង​ភាព​សុខ​សាន្ត​ត្រាណ​ក្នុង​តំបន់**សម្តេចតេជោប្រកាសថា ទឹកដីដែលទាហានថៃកំពុងឈ្លានពាន និងកាន់កាប់ដោយខុសច្បាប់នោះ គឺត្រូវតែទាមទារយកមកវិញ**សិស្ស NPIC មានសមត្ថភាពខ្ពស់​ក្នុងការ​បង្កើត​ឧប​ករ​ណ៍​ទំនាក់​ទំនង​ជាមួយ​ប្រព័ន្ធ​ផ្កាយ​រណ​ប​​អន្តរ​ជា​តិ**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ជួបពិភាក្សាការងារជាមួយសហព័ន្ធសហជីពអន្តរជាតិ នៅសន្និសីទអន្តរជាតិខាងការងារ ក្នុងប្រទេសស្វ៊ីស**កម្ពុជា និងវៀតណាម ឯកភាពដាក់ចេញទិសដៅការងាររួមគ្នាដើម្បីជំរុញ និងបង្កើនលំហូរភ្ញៀវទេសចរទៅវិញទៅមក និងពីប្រទេសទីបី**កូនខ្មែរធ្វើបាន ! សិស្ស NPIC មានសមត្ថភាពផលិ​ត​ម៉ាស៊ីន​តាមដាន​គុណ​ភាព​ខ្យល់ និង​បរិស្ថាន​សម្រាប់​បំពាក់​នៅក្នុង​ទីតាំង​ឧស្សា​ហកម្ម**ទិវាអន្តរជាតិសម្រាប់ការសន្ទនារវាងអរិយធម៌ ៖ សាងស្ពានភ្ជាប់ដួងចិត្តនិងកិច្ចសហប្រតិបតិ្តការក្នុងយុគសម័យថ្មី**លោក Xi Jinping អញ្ជើញចូលរួមពិធីលៀងសាយភោជន៍​​ដែលរៀបចំឡើង​ដោយលោក Kim Jong-un**លោក Han Zheng អនុប្រធានរដ្ឋចិន​បំពេញ​ទស្សនកិច្ចនៅ​ប្រទេស​​បេឡារុស**សម្តេចតេជោ អញ្ជើញសំណេះសំណាល និងចែកអំណោយជូនជនភៀសសឹកជាង ៣ពាន់នាក់ ស្នាក់នៅមជ្ឈមណ្ឌលជនភៀសសឹកនៅភូមិ-ឃុំស្លក្រាម ស្រុកស្វាយចេក**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទៅទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម និងការគ្រប់គ្រងទីលានទុកដាក់សំរាមនៅឥណ្ឌូណេស៊ី**វិចារណកថា៖ ដំណើរអន្តរកាលបៃតងរបស់កម្ពុជា មិនមែនជាការប្តេជ្ញាចិត្តតែលើក្រដាស ប៉ុន្តែជាសកម្មភាពជាក់ស្តែង**សម្តេចតេជោ ណែនាំអាជ្ញាធរចាត់វិធានការលើអ្នកនាំទំនិញចូលមកដោយខុសច្បាប់ និងរឹបអូសទ្រព្យសម្បត្តិ ឱ្យទៅរែកដីធ្វើលេណដ្ឋាន

នាយឧត្តមសេនីយ៍ ស ថេត អញ្ជើញបើកការប្រកួតវាយកូនគោល «ពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន» លើកទី៨ អបអរសាទរទិវាសន្តិភាពនៅកម្ពុជា

ភ្នំពេញ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានអញ្ជើញជាអធិបតី ពិធីបើកការប្រកួតកីឡាវាយកូនគោល «ពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន» លើកទី៨ អបអរសាទរទិវាសន្តិភាពនៅកម្ពុជា នៅទីលានវាយកូនហ្គោល ឈុន អូន ហ្គល រីស៊ត (Chhun On Golf Resort) ស្ថិតនៅឃុំ ជ្រៃលាស់ ស្រុកពញាឮ ខេត្តកណ្តាល។នាព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤។

ក្នុងឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត បានថ្លែងថា ព្រឹត្តិការណ៍ការប្រកួតកីឡាវាយកូនគោល «ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន» លើកទី៨នេះ ដឹកនាំរៀបចំដោយ ឯកឧត្តមសន្តិបណ្ឌិត នេត សារឿន ឧបនាយករដ្ឋមន្ត្រី ប្រធានគណៈកម្មការដឹកនាំ ដោយសហការជាមួយក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទ សហព័ន្ធកីឡាវាយកូនគោលកម្ពុជា និងទីលានវាយកូនគោល ឈុន អូន ហ្គហ្វ រីស៊ត។

ជាមួយគ្នានេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ អ្នកឧកញ៉ា ឈុន អូន និងអ្នកឧកញ៉ា ហ៊ុន តូ ដែលបានជួយគាំទ្រ និងឧបត្ថម្ភជ្រោមជ្រែងសម្រាប់ការប្រកួតកីឡាលើកនេះ និងថ្លែងអំណរគុណដល់ក្រុមការងារទាំងអស់ដែលបានខិតខំចំណាយពេលវេលា កម្លាំងកាយចិត្ត ដើម្បីរៀបចំនូវកម្មវិធីប្រកួតនេះឲ្យបានដំណើរបានល្អ ព្រមទាំងសូមថ្លែងអំណរគុណចំពោះ កីឡាករ កីឡាការីទាំង ១២៦នាក់ (ក្នុងនោះកីឡាការី១២នាក់) ដែលបានចុះឈ្មោះចូលរួមប្រកួតដណ្តើមយកឯកត្តជន ដើម្បីទទួលពានរង្វាន់ក្នុងព្រឹត្តការណ៍ដ៏វិសេសវិសាលនេះ។

ព្រឹត្តិការណ៍ប្រកួតកីឡាវាយកូនគោលឆ្នាំនេះ ត្រូវបានរៀបចំឡើងនៅចុងខែធ្នូ ពិតជាមានអត្ថន័យយ៉ាងជ្រាលជ្រៅ និងមានគោលបំណងចូលរួមអបអរសាទរ «ទិវាសន្តិភាពនៅកម្ពុជា» នៅទី២៩ ខែធ្នូខាងមុខនេះ ដែលរាជរដ្ឋាភិបាលបានកំណត់ជាថ្ងៃបុណ្យជាតិផ្លូវការ ដើម្បីជាការឆ្លើយតបទៅនឹងបំណងប្រាថ្នាដ៏ពិសិដ្ឋរបស់ប្រជាជនកម្ពុជា គឺការលើកកម្ពស់គុណតម្លៃ នៃសន្តិភាព ការរក្សាវប្បធម៌សន្តិភាព ការស្រឡាញ់សន្តិភាព និងការស្អប់ខ្ពើមសង្គ្រាម ព្រមទាំងជាការរំលឹកដល់ការសម្រេចបាននូវការបញ្ចប់សង្គ្រាមទាំងស្រុង និងការកសាងបាននូវសន្តិភាពនិងឯកភាពជាតិពេញលេញ ដោយនយោបាយ ឈ្នះ ឈ្នះ កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨។

សូមជម្រាបថា ព្រឹត្តិការណ៍ប្រកួតនេះត្រូវបាន រៀបចំឡើងជារៀងរាល់ឆ្នាំ ហើយការប្រកួតនៅឆ្នាំនេះមានរយៈពេល២ថ្ងៃ។ កីឡាករ កីឡាការិនី ដែលជាប់ចំណាត់ពីលេខ១ ដល់លេខ៨ នៅក្នុងថ្ងៃទី២៧នេះ នឹងមានសិទ្ធិបន្តប្រកួតបន្តនៅថ្ងៃទី២៨ ដែលជាថ្ងៃប្រកួតជាក្រុមរបស់ថ្នាក់ដឹកនាំ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ដែលអញ្ជើញក្នុងពិធីបើកការប្រកួតកីឡា និងប្រគល់ពានរង្វាន់ជូនដល់ជ័យលាភី៕

អត្ថបទដែលជាប់ទាក់ទង