**វិចារណកថា៖ ដំណើរអន្តរកាលបៃតងរបស់កម្ពុជា មិនមែនជាការប្តេជ្ញាចិត្តតែលើក្រដាស ប៉ុន្តែជាសកម្មភាពជាក់ស្តែង**សម្តេចតេជោ ណែនាំអាជ្ញាធរចាត់វិធានការលើអ្នកនាំទំនិញចូលមកដោយខុសច្បាប់ និងរឹបអូសទ្រព្យសម្បត្តិ ឱ្យទៅរែកដីធ្វើលេណដ្ឋាន**សម្តេចតេជោ៖ ប្រសិនបើយើងជ្រើសយកផ្លូវយោធាវាយយកទឹកដីខ្មែរ ដែលថៃយកទៅកាន់កាប់នោះ វានឹងរុញច្រានការប្រយុទ្ធឱ្យទៅកាន់តែឆ្ងាយ**សម្តេចតេជោ៖ ដោយសារការជឿទុកចិត្តគេពេក ទើបមិនបានត្រៀមខ្លួនសម្រាប់ការធ្វើសង្គ្រាមណាមួយនោះទេ ហើយ**សម្តេចតេជោ ប្រសិទ្ធនាមឈ្មោះឱ្យមណ្ឌលបណ្តោះអាសន្នស្លក្រាម នៅស្រុកស្វាយចេកថា «ភូមិរង់ចាំ»**អភិបាលខេត្តកណ្ដាល ដាក់បទបញ្ជាដល់អាជ្ញាធរក្រុង-ស្រុក បន្តចុះត្រួតពិនិត្យរដ្ឋបាលជាប្រចាំ ដើម្បីបោសសម្អាត Online Scams ឱ្យអស់ពីមូលដ្ឋាន**ប្រធានាធិបតីកូរ៉េខាងត្បូង៖ យើងមិនគួរបោះបង់គោលដៅរំសាយអាវុធនុយក្លេអ៊ែរកូរ៉េខាងជើងនោះទេ**តម្លៃប្រេងឆៅ កើនឡើងជាង ៥ភាគរយ បន្ទាប់ពីអ៉ីរ៉ង់ និងអ៉ីស្រាអែលបើកវាយប្រហារជាថ្មី**ក្រុម Houthi បាញ់មីស៉ីលលើអ៉ីស្រាអែល និងហាមប្រាមអ៉ីស្រាអែល ពីការដឹកជញ្ជូនឆ្លងកាត់សមុទ្រក្រហម**អ៉ីរ៉ង់៖ ច្រកសមុទ្រ Hormuz នឹងអាចបើកឡើងវិញបាន ប៉ុន្តែស្ថិតក្រោមលក្ខខណ្ឌថ្មី កំណត់ដោយអ៉ីរ៉ង់ និងអូម៉ង់ រួមទាំងការយកថ្លៃសេវាឆ្លងកាត់**កម្ពុជា-វៀតណាម បន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិកា​រ​ រវាងប្រទេសទាំងពីរ**ឯកអគ្គរដ្ឋទូតឡាវ ប្តេជ្ញានឹងជំរុញឱ្យប្រជាជនឡាវមកទស្សនាកម្ពុជាឱ្យបានច្រើន**រដ្ឋមន្រ្តីបរិស្ថាន៖ ការប្រើប្រាស់យានយន្តអគ្គិសនីចូលរួមចំណែកដល់កិច្ចគាំពារបរិស្ថាននិងកាត់បន្ថយការប្រែប្រួលអាកាសធាតុ**ឧបនាយករដ្ឋមន្ត្រី ស សុខា លើកទឹកចិត្តអង្គការកុមារកម្ពុជារីករាយ បន្តបេសកកម្មជួយកុមារក្រីក្រ និងងាយរងគ្រោះ**កម្ពុជា-វៀតណាម ឯកភាពបន្តជំរុញទំនាក់ទំនងទ្វេភាគី ក្នុងស្មារតីនៃភាពជាអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង**អូស្ត្រាលី ផ្តល់​ហិរញ្ញប្បទាន ១.៥ លានដុល្លារអូស្រ្តាលី ដើម្បីគាំទ្រការ​ស្តារឡើងវិញ​ និងសកម្មភាពមីននៅតាមសហគមន៍ដែលរងផលប៉ះពាល់តាមព្រំដែនរបស់កម្ពុជា​ តាម​រយៈ​គម្រោង​បោសសម្អាត​មីន​ដេីម្បី​លទ្ធផល​**លោក Xi Jinping ចុះផ្សាយអត្ថបទលើប្រព័ន្ធសារព័ត៌មានកូរ៉េខាងជើង**សង្គមស៊ីវិលកម្ពុជា-ចិន បន្តពង្រឹងស្ពានមិត្តភាពប្រជាជន និងប្រជាជន តាមរយៈដំណើរទស្សនកិច្ចសិក្សា នៅប្រទេសចិន**នគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យចំនួន១០នាក់ ពាក់ព័ន្ធករណីហិង្សា នៅខណ្ឌមានជ័យ**ឯកឧត្តម ទេព អស្នារិទ្ធ៖ សូមយុវសិស្សទាំងអស់ប្រើឧបករណ៍វៃឆ្លាតក្នុងដៃប្រកបដោយការទទួលខុសត្រូវ និងប្រែក្លាយខ្លួនជាភ្នាក់ងារសុវត្ថិភាពព័ត៌មានរបស់សង្គមកម្ពុជា

ចង់ធ្វើកិច្ចសន្យាជួលដី ផ្ទះ តូប យានជំនិះ កុំធ្វើតែគ្នាឯង! សូមឆ្លៀតទៅធ្វើលិខិតបញ្ជាក់ងាយៗនៅឃុំ សង្កាត់!

ភ្នំពេញ៖ បើតាមការឱ្យនិយមន័យទូទៅ លិខិតបញ្ជាក់កិច្ចសន្យាជួលដី ផ្ទះ តូប យានជំនិះ ជាលិខិតដែលមានការចុះហត្ថលេខាជាផ្លូវការ និងទទួលស្គាល់ដោយអាជ្ញាធរឃុំ សង្កាត់ ចំពោះសិទិ្ធ និងកាតព្វកិច្ចពាក់ព័ន្ធនឹងការជួលដី ផ្ទះ តូប ឬយានជំនិះ។ លិខិតបញ្ជាក់នេះមិនត្រឹមតែបញ្ជាក់ពីការសំរេចកិច្ចសន្យាជួលទេ ប៉ុន្តែក៏អាចដាក់លក្ខខណ្ឌនានាសម្រាប់ការប្រើប្រាស់ទ្រព្យសម្បត្តិនោះ ដូចជារយៈពេលការជួល តំលៃសំរាប់ការជួល ការទូទាត់ប្រាក់ និងកាតព្វកិច្ចផ្សេងៗទៀតដែលមានសារៈសំខាន់ក្នុងកិច្ចសន្យាជួល។

អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោកបណ្ឌិត ទូច សុឃៈ បានឱ្យដឹងថា កន្លងមក ម្ចាស់ទ្រព្យ និងអ្នកជួល ច្រើនតែធ្វើឯកសារជាមួយគ្នា ដោយមានសាក្សីម្នាក់ ឬច្រើនជាងនេះ ដោយមិនមានការទទួលស្គាល់ផ្លូវការពីអាជ្ញាធរឃុំ សង្កាត់ឡើយ។ ប៉ុន្តែនៅពេលមានករណីទំនាស់កិច្ចសន្យាណាមួយកើតឡើង ពួកគាត់ក៏នាំបញ្ហានោះមកប្ដឹងគ្នានៅសាលាឃុំ សង្កាត់ ដែលករណីនេះអាចនាំឱ្យមានការពិបាកដោះស្រាយ។

ដើម្បីចៀសវាងបញ្ហានេះ លោកបណ្ឌិត ទូច សុឃៈ បានផ្តល់ការពន្យល់ដោយខ្លីថា យោងតាមប្រកាសអន្តរក្រសួងលេខ ១៤៣៤២ប្រក ចុះថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ២០១៦ ប្រជាពលរដ្ឋម្ចាស់ទ្រព្យ និងអ្នកជួល ត្រូវទៅស្នើសុំសេវាលិខិតជួលនៅច្រកចេញចូលតែមួយឃុំ សង្កាត់ ដោយភ្ជាប់មកជាមួយនូវឯកសាររួមមាន អត្តសញ្ញាណប័ណ្ណ (ថតចម្លង) របស់ភាគីទាំងសងខាង និងកិច្ចសន្យាជួលដី ផ្ទះ តូប ឬយានជំនិះ។

លោកបណ្ឌិតបានបន្ថែមថា ផ្អែកតាមប្រកាសអន្តរក្រសួងខាងលើ សម្រាប់ឃុំ-សង្កាត់ក្នុងខេត្តរតនគីរី មណ្ឌលគីរី ស្ទឹងត្រែង ព្រះវិហារ និងខេត្តឧត្តរមានជ័យ សេវាលិខិតបញ្ជាក់កិច្ចសន្យាជួលដី ផ្ទះ តូប យានជំនិះ មានតម្លៃ៥.០០០រៀល ចំណែករាជធានី ខេត្តផ្សេងមានតម្លៃ១០.០០០រៀល ដោយមានរយៈពេល៣ថ្ងៃ នៃថ្ងៃធ្វើការដូចគ្នា ៕

អត្ថបទដែលជាប់ទាក់ទង