**អភិបាលខេត្តកណ្ដាល ដាក់បទបញ្ជាដល់អាជ្ញាធរក្រុង-ស្រុក បន្តចុះត្រួតពិនិត្យរដ្ឋបាលជាប្រចាំ ដើម្បីបោសសម្អាត Online Scams ឱ្យអស់ពីមូលដ្ឋាន**ប្រធានាធិបតីកូរ៉េខាងត្បូង៖ យើងមិនគួរបោះបង់គោលដៅរំសាយអាវុធនុយក្លេអ៊ែរកូរ៉េខាងជើងនោះទេ**តម្លៃប្រេងឆៅ កើនឡើងជាង ៥ភាគរយ បន្ទាប់ពីអ៉ីរ៉ង់ និងអ៉ីស្រាអែលបើកវាយប្រហារជាថ្មី**ក្រុម Houthi បាញ់មីស៉ីលលើអ៉ីស្រាអែល និងហាមប្រាមអ៉ីស្រាអែល ពីការដឹកជញ្ជូនឆ្លងកាត់សមុទ្រក្រហម**អ៉ីរ៉ង់៖ ច្រកសមុទ្រ Hormuz នឹងអាចបើកឡើងវិញបាន ប៉ុន្តែស្ថិតក្រោមលក្ខខណ្ឌថ្មី កំណត់ដោយអ៉ីរ៉ង់ និងអូម៉ង់ រួមទាំងការយកថ្លៃសេវាឆ្លងកាត់**កម្ពុជា-វៀតណាម បន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិកា​រ​ រវាងប្រទេសទាំងពីរ**ឯកអគ្គរដ្ឋទូតឡាវ ប្តេជ្ញានឹងជំរុញឱ្យប្រជាជនឡាវមកទស្សនាកម្ពុជាឱ្យបានច្រើន**រដ្ឋមន្រ្តីបរិស្ថាន៖ ការប្រើប្រាស់យានយន្តអគ្គិសនីចូលរួមចំណែកដល់កិច្ចគាំពារបរិស្ថាននិងកាត់បន្ថយការប្រែប្រួលអាកាសធាតុ**ឧបនាយករដ្ឋមន្ត្រី ស សុខា លើកទឹកចិត្តអង្គការកុមារកម្ពុជារីករាយ បន្តបេសកកម្មជួយកុមារក្រីក្រ និងងាយរងគ្រោះ**កម្ពុជា-វៀតណាម ឯកភាពបន្តជំរុញទំនាក់ទំនងទ្វេភាគី ក្នុងស្មារតីនៃភាពជាអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង**អូស្ត្រាលី ផ្តល់​ហិរញ្ញប្បទាន ១.៥ លានដុល្លារអូស្រ្តាលី ដើម្បីគាំទ្រការ​ស្តារឡើងវិញ​ និងសកម្មភាពមីននៅតាមសហគមន៍ដែលរងផលប៉ះពាល់តាមព្រំដែនរបស់កម្ពុជា​ តាម​រយៈ​គម្រោង​បោសសម្អាត​មីន​ដេីម្បី​លទ្ធផល​**លោក Xi Jinping ចុះផ្សាយអត្ថបទលើប្រព័ន្ធសារព័ត៌មានកូរ៉េខាងជើង**សង្គមស៊ីវិលកម្ពុជា-ចិន បន្តពង្រឹងស្ពានមិត្តភាពប្រជាជន និងប្រជាជន តាមរយៈដំណើរទស្សនកិច្ចសិក្សា នៅប្រទេសចិន**នគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យចំនួន១០នាក់ ពាក់ព័ន្ធករណីហិង្សា នៅខណ្ឌមានជ័យ**ឯកឧត្តម ទេព អស្នារិទ្ធ៖ សូមយុវសិស្សទាំងអស់ប្រើឧបករណ៍វៃឆ្លាតក្នុងដៃប្រកបដោយការទទួលខុសត្រូវ និងប្រែក្លាយខ្លួនជាភ្នាក់ងារសុវត្ថិភាពព័ត៌មានរបស់សង្គមកម្ពុជា**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អំពាវនាវដល់មន្ត្រីរាជការដែលកំពុងបម្រើការងារក្រោមឱវាទរដ្ឋបាលខេត្តព្រៃវែង នាំប្ដី ឬប្រពន្ធ និងកូនក្នុងបន្ទុក មកចុះឈ្មោះជាសមាជិក ប.ស.ស. ឱ្យបានគ្រប់ៗគ្នា**សិស្ស NPIC បង្កើតម៉ាស៊ីនបោះពុម្ព 3D ខ្នាតធំ ដើម្បី​ជួយជំរុញ​វិស័យ​ឧស្សា​ហកម្ម​កម្ពុជា​ឱ្យកាន់​តែ​រីក​ចម្រើន**ឱកាសការងារជាង ៩ពាន់កន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបានផ្សព្វផ្សាយដល់មូលដ្ឋានក្នុងខេត្តបាត់ដំបង ក្នុងស្មារតី «ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ»**ក្រសួងការងារ៖ ខេត្ត៤ជាប់សមុទ្រមានឱកាសការងារជិត ៧ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ៖ ខេត្តស្វាយរៀងមានឱកាសការងារជាង ៣ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ

កម្លាំងជំនាញនៃស្នងការដ្ឋាន នគរបាលខេត្តបន្ទាយមានជ័យ ឃាត់ខ្លួនក្មេងទំនើង ៦នាក់ ដកហូតបានកាំបិតផ្គាក់ ៣ដើម

ភ្នំពេញ៖ ជានិច្ចកាលកម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដែលមានឧត្ដមសេនីយ៍ទោ សិទ្ធិ ឡោះ ជាអ្នកដឹកនាំបញ្ជាដោយផ្ទាល់នោះ តែងតែងចេញល្បាតជាប្រចាំ ហើយក្នុងករណីប្រទះឃើញក្រុមក្មេងទំនើង កម្លាំងជំនាញនឹងប្រើវិធានការក្ដៅ និងបង្ក្រាបយ៉ាងតឹងរ៉ឹងភ្លាមៗតែម្ដង។ ជាមួយគ្នានោះកម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ក៏តែងតែប្រកាសជំហរ យ៉ាងម៉ឺងម៉ាត់ក្នុងការបង្ការ និងទប់ស្កាត់ក្រុមក្មេងទំនើង ដោយគ្មានការលើកលែង ដើម្បីធានាឲ្យភូមិឃុំមានសុវត្ថិភាព ។

ជាមួយគ្នានោះដោយអនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ពីថ្នាក់ដឹកនាំ ឧត្តមសេនីយ៍ទោ​ សិទ្ធិ ឡោះ​ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ​ តែងតែចាត់​វិធានការដ៏ម៉ឺងម៉ាត់ដល់កងកម្លាំងនគរបាល​ ចំណុះស្នងការដ្ឋាននរបាលខេត្តទាំងអស់​ ត្រូវបន្តប្រ​តិ​បត្តិការបង្រ្កាបឱ្យដល់ឬសគល់​ ចំពោះក្រុមក្មេងទំនើង​ ដែល​កើតមានក្នុងមូលដ្ឋានខេត្តខេត្តបន្ទាយមានជ័យ។

ជាក់ស្ដែងដោយអនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់ របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា, នាថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង១៧និង៤០នាទី កម្លាំងជំនាញល្បាតក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត ដល់ភូមិប្រជាធម្មកើត សង្កាត់អូរឬស្សី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ឃើញក្មេងទំនើង១ក្រុម ចំនួន៦នាក់ ហើយដកហូតបានកាំបិតផ្គាក់ចំនួន៣ដើម កាំបិតកែច្នៃបាក់ដងចំនួន១ដើម,កាំបិតប៉័ងតោចំនួន១,ដាវចំនួន១ដើម,ដំបងឈើចំនួន១,ដែកទីបចំនួន,និងស្នាប់ដៃចំនួន១ រួចនាំអ្នកទាំង៦នាក់យកមកអធិការដ្ឋានដើម្បីសួរនាំ។

បើតាមជនសង្ស័យឈ្មោះ រិទ្ធ វណ្ណះ ភេទប្រុស អាយុ១៤ឆ្នាំ ស្នាក់នៅភូមិប្រជាធម្មកើត សង្កាត់អូរឫស្សី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានឆ្លើយសារភាពថា ក្រុមរបស់ខ្លួនបានបង្កើតរយៈពេលជិតមួយឆ្នាំមកហើយដែលមានឈ្មោះ bp នោះគឺរតនៈជាអ្នកបង្កើតវារស់នៅមណ្ឌល៧ ហើយក្រុមរបស់ខ្លួនពុំមានមេក្រុមដឹកនាំទេ។ រូបគេបន្តថា បក្សពួករបស់ខ្លួនរួមមាន៖ ទី១ឈ្មោះ រិទ្ធ វណ្ណៈ ទី២ ឈ្មោះចាន់ លីហេងភេទប្រុស អាយុ១៤ ឆ្នាំ ទី៣ឈ្មោះភារម្យ រតនៈ ភេទប្រុស អាយុ១៤ឆ្នាំ ទី៤ ឈ្មោះកែ បូណា ភេទប្រុសអាយុ១៤ឆ្នាំ ទី៥ឈ្មោះកែវ លឹមហួរ ភេទប្រុស អាយុ១៤ឆ្នាំ ទី៦ ឈ្មោះរុំ សុវណ្ណរាជ្យ ភេទប្រុសអាយុ១៤ឆ្នាំ ទី៧.ឈ្មោះយុ អាយុ១៦ឆ្នាំ ភេទប្រុស ផ្ទះនៅស្វាយ ទី៨ ឈ្មោះវីត ភេទប្រុសអាយុ១៤ឆ្នាំ ផ្ទះនៅមណ្ឌល៩ ទី៩.ឈ្មោះធា ភេទប្រុសអាយុ១៤ឆ្នាំ ក្រុមរបស់ខ្លួនមានម៉ូតូចំនួន២គ្រឿង ម៉ាក់វ៉េវទាំងពីរ ហើយមានកាំបិតចំនួន៨ដើម ស្នាប់ដៃចំនួន១ ដំបងចំនួនមួយ ពេលចង់ធ្វើសកម្មភាពអ្វីមួយគឺមកយកមួយដើមឬពីដើមទៅប្រើប្រាស់។ហើយយកមកទុកវិញ។ ចំពោះពេលធ្វើសកម្មភាពអ្នកណាអត់មានកាំបិតប្រើប្រាស់គឺប្រើដុំថ្មគប់។

ជនសង្ស័យបានរៀបរាប់ទៀតថា បក្សពួកខ្លួនធ្លាប់ធ្វើសកម្មភាពចំនួន៤លើក៖ លើកទី១. បីខែមុន ឆ្នាំ២០២៤ នៅចំណុចស្រះត្រជាក់ចិត្តខាងលិច ស្តុបបុរីសានកូ ខ្លួនបានធ្វើសកម្មភាពគុបគេ គ្នារបស់ខ្លួនមាន៦នាក់ជិះ២ម៉ូតូ គប់ក្រុមTJJ។ លើកទី២. មួយខែមុនជិតស្តុបសានកូរ ខ្លួនកំពុងតែជិះម៉ូតូ ភាគទីម្ខាងទៀតបានយកដុំដែកគប់ខ្លួន។ ពេលនោះខ្លួននិងបក្ខពួកមានគ្នា៦នាក់ បានយកដុំថ្មគប់វាវិញ។ លើកទី៣. ខ្លួនអង្គុយផឹកកាហ្វេ នៅស្តង់តាងួនមានគ្នា៥ នាក់ មានពីរម៉ូតូ ពេលនោះក្រុមបក្សពួក jk មកកាប់ម៉ូតូរបស់ខ្លួនខូចអស់។ លើកទី៤.ខ្លួនកំពុងតែនៅផ្ទះស្រាប់តែក្រុម lk មកកាប់ម៉ូតូរបស់ខ្លួនដល់ផ្ទះ ហើយក្រុមបក្ខពួករបស់ខ្លួនយកកាំបិតចេញទាំងអស់គ្នាតែកាប់វាអត់បានពួកខ្លួនកាប់ត្រូវម៉ូតូវា។

ចំណែកជនសង្ស័យទី២ ឈ្មោះជាតិ លេបហេង ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិប្រជាធម្មកើត សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ក៏បានឆ្លើយសារភាពថា នៅក្នុងខែឧសភា ឆ្នាំ២០២៤ ក្រោយពេលខ្លួនឈប់រៀនខ្លួននិងបក្ខពួកចំនួន ១២នាក់ បានបង្កើតក្រុមមួយឈ្មោះBP បកប្រែថាបាញ់ភ្លើង។ ជារឿងរាល់ថ្ងៃខ្លួនមកភ្លេងផ្ទះអាវណ្ណៈធម្មតា តែខ្លួនដឹងថាជារៀងរាល់ថ្ងៃខ្លួនឃើញគេមកគប់ផ្ទះអាវណ្ណះ រហូតមានក្រុមkk5 ,ក្រុមJK,ក្រុមTJJ។ សូមបញ្ជាក់ថា រយៈកាលកន្លងមកក្រុមរបស់ខ្លួន ធ្លាប់បានគប់គ្នាជាមួយក្រុមTJJ អត់មានអ្នករងរបួសទេ។

ដោយឡែកជនសង្ស័យទី៣ ឈ្មោះតែ បូណាអាយុ១៤ឆ្នាំ ភេទប្រុស ទីលំនៅសព្វថ្ងៃភូមិប្រជាធម្មកើតសង្កាត់អូរឬស្សីក្រុងប៉ោយប៉ែតបន្ទាយមានជ័យ បានឆ្លើយសារភាពថា ពួកខ្លួនបានបង្កើតក្រុមឈ្មោះBP បានរយៈពេលជាងមួយឆ្នាំហើយក្រុម BP ហើយ ក្រុមBP បកប្រែមកថាបាញ់ភ្លើងក្រុមរបស់ខ្លួនមានសមាជិក១២នាក់ មានឈ្មោះដូចខាងក្រោម៖ ១-ខ្លួនបាទ ២.រិទ្ធវណ្ណៈ ៣.ជាតិ លាភហេង ៤.ភារម្យ រតនៈ ៥. កែវ លឹមហួរ ៦.ទុំ វណ្ណារាជ្យ ៧. វីត ៨.ឈ្មោះយុ ក្រៅពីនេះខ្លួនអត់ស្គាល់ទៀតទេ។ ក្រុមរបស់ខ្លួនមានទីតាំងនៅ មណ្ឌល៧ ភូមិប្រជាធម្មកើតផ្ទះរបស់ ណារិទ្ធ កាំបិតរបស់ក្រុមខ្លួនមានចំនួន ៦ឬ៧ដើមទុកនៅក្នុងផ្ទះអាវណ្ណៈ បើមានអី្វ រឿងអី្វទើបយកចេញមកប្រើការ ខ្លួនដឹងថាអាវណ្ណៈ កាំបិតរបស់វាវែងកាំបិត កាំបិតផ្គាក់ ក្រៅពីនេះខ្លួនអត់ដឹងរបស់នរណាទៀតទេ។ ក្រុមរបស់ខ្លួនធ្លាប់ធ្វើសកម្មភាព៤ដងគឺនៅស្រះត្រជាក់ចិត្តម្ដងគប់គ្នាក្រៅពីនេះទៀតមកកាប់ដល់ផ្ទះអត់មានរបួសទេ លើកទីបីគេមកគប់ដល់ផ្ទះទៀតគឺគប់ឌឺគ្នាជាមួយអាវណ្ណៈ លើកទី៤នៅផ្ទះអាណា គេកប់ត្រូវខ្នង អត់មានរបួសទេ។ ក្រុមខ្លួនពេលគេមកកាប់ដល់ផ្ទះក៏យកកាំបិតដេញកាប់គេវិញតាមផ្លូវ ប្រើប្រាស់កាំបិត៥ឬ៦ដើម។

ចំពោះជនសង្ស័យទី៤ ឈ្មោះ កែវ លឹមហ៊ួរ ភេទប្រុស អាយុ១៤ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិប្រជាធម្មកើត សង្កាត់អូរឬស្សី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានឆ្លើយថា ខ្លួនបានឈប់រៀននៅឆ្នាំ២០២៤ ខ្លួនក៏បានចូលក្រុម BP បានរយៈពេលមួយខែប៉ុណ្ណោះក្រុម BP បានបង្កើតយូរហើយក្រុមនេះគឺមិនមានមេក្រុមទេ ក្រុមរបស់ ខ្លួន(ក្រុមBP)មានគ្នា ១២ទៅ១៣នាក់ប៉ុណ្ណោះខ្លួនអត់ស្គាល់អស់ទេ ១.មានខ្លួន
២.ឈ្មោះរិទ្ធ វណ្ណៈ ៣.ឈ្មោះជាតិ លាបហេង ៤.ឈ្មោះភារម្យ រតនៈ ៥.ឈ្មោះតែ បូណា ៦.ឈ្មោះរុំ សុវណ្ណរាជ ៧.ឈ្មោះវីត ៨.ឈ្មោះយុ ក្រៅពីនេះខ្លួនអត់ស្គាល់ទេ ខ្លួនបានធ្លាប់ធ្វើសកម្មភាពនៅថ្ងៃមួយមិនចាំពេលនោះខ្លួនបាននៅក្នុងផ្ទះអាណាក់ហើយក្រុម JK មកកាប់អាណាក់ដល់ផ្ទះ ហើយក្រុមខ្លួនតដៃដោយយកដុំថ្មគប់ហើយគ្នាខ្លួនយកកាំបិតដេញកាប់ពួកវាវិញតែអត់មានអ្នកណារងរបួសទេ។ ក្រុមខ្លួនមានកាំបិតចំនួន៦ដើម និងកាំបិតនៅសល់ប្រើប្រាស់រួមហើយក្រុមខ្លួនអត់មានអ្នកណាប្រើថ្នាំញៀនទេ។

រីឯជនសង្ស័យទី៥ ឈ្មោះរុំ សុវណ្ណារាជ្យ ភេទប្រុស អាយុ១៤ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិប្រជាធម្មកើត សង្កាត់អូរឬស្សី ក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យបានឆ្លើយសារភាពថា ខ្លួនបានចូលក្រុមBPបានរយៈពេល១០ថ្ងៃប៉ុណ្ណោះ តាមរយៈមិត្តរបស់ខ្លួនឈ្មោះភ័ក្រ នៅមណ្ឌល៤ ក្រុមBPមានគ្នា១២នាក់។ហើយក្រុមរបស់ខ្លួនមានកាំបិតប្រហែល៦ទៅ៧ដើម កាំបិតវែងជារបស់អាណាក់ និងឪពុករបស់វាកាន់ម្ដងម្នាក់ក្រៅពីនោះរបស់អាយុ មួយ របស់អានីមួយ នៅសល់ប្រើរួមគ្នា។ កាំបិតទាំងអស់គឺទុកនៅក្នុងផ្ទះអ៊ំរិទ្ធ គាត់ជាអ្នកគ្រប់គ្រង ហើយពេលថ្ងៃខ្លួនមកលេងផ្ទះគាត់។ ខ្លួនអត់ដែលចេញ ធ្វើសកម្មភាពខាងក្រៅទេ តែពេលគេទៅកាប់ដល់ផ្ទះខ្លួន អត់តប់តទេគឺរត់គេចខ្លួន។

ជនសង្ស័យទី៦.ឈ្មោះភារម្យ រតនៈ ភេទប្រុស អាយុ១៤ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិប្រជាធម្មកើត សង្កាត់អូនឬស្សី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានឆ្លើយសារភាពថា សព្វថ្ងៃខ្លួនបានបង្កើតក្រុមឈ្មោះ BP ហើយក្រុមខ្លួនមានគ្នាចំនួន ១៥រឺ១៦នាក់ឈ្មោះដូចជា ១.ខ្លួន ២.ឈ្មោះរិទ្ធ វណ្ណៈ ៣.ឈ្មោះជាតិ លាបហេង ៤.ឈ្មោះតែ បូណា ៥.ឈ្មោះកែវ លឹមហួរ ៦.រុំ សុវណ្ណរាជ ៧.ឈ្មោះវីត ៨.ឈ្មោះយុ ក្រៅពីនោះខ្លួនអត់ស្គាល់ទេ។ ក្រុមខ្លួនធ្លាប់បានធ្វើសកម្មភាព៣ដងលើកទីមួយនៅត្រជាក់ចិត្តពួកខ្លួនមានទំនាស់ជាមួយក្រុម TJJ ថ្ងៃនោះក្រុមខ្លួនគ្រប់គ្នាទៅវិញទៅមកអត់មានកាំបិតទេ កាលនោះគ្នាខ្លួនមានពីរម៉ូតូគ្នា ៦នាក់ លើកទី២នៅមណ្ឌល ៧ក្រុមKK5 កាប់ពួកខ្លួនដល់ផ្ទះឈ្មោះរិទ្ធវណ្ណៈ អត់តដៃគ្នាពួកវាមានកាំបិតតែពួកខ្លួនប្រើដុំថ្មគប់តគ្នាអត់មានអ្នកណាមានរបួសទេ លើកទី៣ នៅមណ្ឌលកំពិលក្រុមស៊ីអិលមកកាប់ពួកខ្លួននៅតូបលក់ចាប់ហួយអ៊ីកែវ អត់មានអ្នកណារបួសទេ ក្រុមស៊ីអិលមក ៤ម៉ូតូពួកខ្លួន មានគ្នា៧នាក់។ ក្រោយមកក្រុមkk5 ក្រុមស៊ីអិលមកកាប់ពួកខ្លួនដល់ផ្ទះអាវវណ្ណៈតែអត់មានអ្នករបួសទេ។ កាំបិតក្រុមពួកខ្លួនមានបួនប្រាំដើម កាំបិតវែងរបស់អាវណ្ណៈ អាយុមួយដើមអាវីតមួយដើមក្រៅពីនេះប្រើដុំថ្មកាំបិតអាវីតអាយុនិងអាវណ្ណៈទុកនៅក្នុងផ្ទះនោះនេះទាំងអស់។
សកម្មភាពរបស់ឪអាវណ្ណៈ គាត់កាចខ្លួនទៅហូបបាយនៅផ្ទះរបស់ខ្លួន តែពេលខ្លះខ្លួនមកដេកហ្នឹងហូបបាយផ្ទះអាវណ្ណៈ ៕

អត្ថបទដែលជាប់ទាក់ទង