**ឯកឧត្តម កៅ ថាច អញ្ជើញជួបសំណេះសំណាលជាមួយប្រជាកសិករនៅស្រុកកំពង់ត្រាច ខេត្តកំពត**បទវិភាគ៖ជប៉ុននិងហ្វីលីពីន​ពន្លឿនការឃុបឃិតគ្នាខាងយោធា​ដែល​បាន​ក្លាយជា​ប្រភពបង្កភាពវឹកវរដ៏ធំបំផុត​សម្រាប់​បំផ្លាញ​ដល់​សន្តិភាព​និង​ភាព​សុខ​សាន្ត​ត្រាណ​ក្នុង​តំបន់**សម្តេចតេជោប្រកាសថា ទឹកដីដែលទាហានថៃកំពុងឈ្លានពាន និងកាន់កាប់ដោយខុសច្បាប់នោះ គឺត្រូវតែទាមទារយកមកវិញ**សិស្ស NPIC មានសមត្ថភាពខ្ពស់​ក្នុងការ​បង្កើត​ឧប​ករ​ណ៍​ទំនាក់​ទំនង​ជាមួយ​ប្រព័ន្ធ​ផ្កាយ​រណ​ប​​អន្តរ​ជា​តិ**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ជួបពិភាក្សាការងារជាមួយសហព័ន្ធសហជីពអន្តរជាតិ នៅសន្និសីទអន្តរជាតិខាងការងារ ក្នុងប្រទេសស្វ៊ីស**កម្ពុជា និងវៀតណាម ឯកភាពដាក់ចេញទិសដៅការងាររួមគ្នាដើម្បីជំរុញ និងបង្កើនលំហូរភ្ញៀវទេសចរទៅវិញទៅមក និងពីប្រទេសទីបី**កូនខ្មែរធ្វើបាន ! សិស្ស NPIC មានសមត្ថភាពផលិ​ត​ម៉ាស៊ីន​តាមដាន​គុណ​ភាព​ខ្យល់ និង​បរិស្ថាន​សម្រាប់​បំពាក់​នៅក្នុង​ទីតាំង​ឧស្សា​ហកម្ម**ទិវាអន្តរជាតិសម្រាប់ការសន្ទនារវាងអរិយធម៌ ៖ សាងស្ពានភ្ជាប់ដួងចិត្តនិងកិច្ចសហប្រតិបតិ្តការក្នុងយុគសម័យថ្មី**លោក Xi Jinping អញ្ជើញចូលរួមពិធីលៀងសាយភោជន៍​​ដែលរៀបចំឡើង​ដោយលោក Kim Jong-un**លោក Han Zheng អនុប្រធានរដ្ឋចិន​បំពេញ​ទស្សនកិច្ចនៅ​ប្រទេស​​បេឡារុស**សម្តេចតេជោ អញ្ជើញសំណេះសំណាល និងចែកអំណោយជូនជនភៀសសឹកជាង ៣ពាន់នាក់ ស្នាក់នៅមជ្ឈមណ្ឌលជនភៀសសឹកនៅភូមិ-ឃុំស្លក្រាម ស្រុកស្វាយចេក**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទៅទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម និងការគ្រប់គ្រងទីលានទុកដាក់សំរាមនៅឥណ្ឌូណេស៊ី**វិចារណកថា៖ ដំណើរអន្តរកាលបៃតងរបស់កម្ពុជា មិនមែនជាការប្តេជ្ញាចិត្តតែលើក្រដាស ប៉ុន្តែជាសកម្មភាពជាក់ស្តែង**សម្តេចតេជោ ណែនាំអាជ្ញាធរចាត់វិធានការលើអ្នកនាំទំនិញចូលមកដោយខុសច្បាប់ និងរឹបអូសទ្រព្យសម្បត្តិ ឱ្យទៅរែកដីធ្វើលេណដ្ឋាន**សម្តេចតេជោ៖ ប្រសិនបើយើងជ្រើសយកផ្លូវយោធាវាយយកទឹកដីខ្មែរ ដែលថៃយកទៅកាន់កាប់នោះ វានឹងរុញច្រានការប្រយុទ្ធឱ្យទៅកាន់តែឆ្ងាយ**សម្តេចតេជោ៖ ដោយសារការជឿទុកចិត្តគេពេក ទើបមិនបានត្រៀមខ្លួនសម្រាប់ការធ្វើសង្គ្រាមណាមួយនោះទេ ហើយ**សម្តេចតេជោ ប្រសិទ្ធនាមឈ្មោះឱ្យមណ្ឌលបណ្តោះអាសន្នស្លក្រាម នៅស្រុកស្វាយចេកថា «ភូមិរង់ចាំ»**អភិបាលខេត្តកណ្ដាល ដាក់បទបញ្ជាដល់អាជ្ញាធរក្រុង-ស្រុក បន្តចុះត្រួតពិនិត្យរដ្ឋបាលជាប្រចាំ ដើម្បីបោសសម្អាត Online Scams ឱ្យអស់ពីមូលដ្ឋាន**ប្រធានាធិបតីកូរ៉េខាងត្បូង៖ យើងមិនគួរបោះបង់គោលដៅរំសាយអាវុធនុយក្លេអ៊ែរកូរ៉េខាងជើងនោះទេ**តម្លៃប្រេងឆៅ កើនឡើងជាង ៥ភាគរយ បន្ទាប់ពីអ៉ីរ៉ង់ និងអ៉ីស្រាអែលបើកវាយប្រហារជាថ្មី

សហរដ្ឋអាមេរិក កំពុងពិចារណាលើក្រុមហ៊ុនចិន Sophgo ដែលទំនងជាអាចនឹងចុះចូលក្នុងបញ្ជីខ្មៅ

បរទេស៖ រដ្ឋាភិបាលសហរដ្ឋអាមេរិក ត្រូវបានគេរាយការណ៍ថាកំពុងពិចារណាលើក្រុមហ៊ុនចិន Sophgo ដែលទំនងជាអាចនឹងចុះចូលបញ្ជីខ្មៅ​។ យោងតាមរបាយការណ៍ផ្តាច់មុខនៅក្នុង Reuters សហរដ្ឋអាមេរិកគ្រោងនឹងហាមឃាត់ Sophgo បន្ទាប់ពីរកឃើញបន្ទះឈីបដែលផលិតដោយ TSMC នឹងត្រូវបានបញ្ជាទិញដោយ Sophgo ត្រូវបានរកឃើញនៅក្នុងបន្ទះឈីប AI របស់ក្រុមហ៊ុន Huawei គឺម៉ូដែល Ascend 910B។ នេះបើយោងតាមការចេញផ្សាយដោយ Time of India។

បន្ទះឈីបនេះ ត្រូវបានកំណត់អត្តសញ្ញាណដោយ TechInsights ក្នុងអំឡុងពេលដែលបន្ទះឈីប Ascend 910B កំពុងស្ថិតក្នុងភាពស្រពិចស្រពិល និងសង្ស័យថាមានភាពមិនប្រក្រតី។ ខណៈពេលនោះ TechInsights បានជូនដំណឹងទៅ TSMC ដែលបន្ទាប់មកបានជូនដំណឹងដល់អាជ្ញាធរសហរដ្ឋអាមេរិក ហើយ TSMC មិនបង្អង់យូរក៏ចាប់ផ្តើមផ្អាកការដឹកជញ្ជូនទៅកាន់ក្រុមហ៊ុន Sophgo ជាបន្តបន្ទាប់ ក្រោយការស៊ើបអង្កេតកាន់តែច្បាស់ថា វាពិតជាចេញពីក្រុមហ៊ុនចិននេះ។

របាយការណ៍របស់ Time of India បានគូសបញ្ជាក់ថា Sophgo ទំនងគេចមិនផុតនោះទេ ពោលគឺនឹងត្រូវបញ្ចូលទៅក្នុងបញ្ជីខ្មៅ ដោយដាក់កម្រិតលើការនាំចេញរបស់សហរដ្ឋអាមេរិកទៅកាន់ក្រុមហ៊ុននេះ។ សកម្មភាពនេះ ធ្វើឡើងបន្ទាប់ពីក្រសួងពាណិជ្ជកម្មថ្មីៗនេះបានបន្ថែមក្រុមហ៊ុនផ្សេងទៀតដែលរកឃើញថាជាបណ្តាញរបស់​ក្រុមហ៊ុន Huwei ទៅក្នុងបញ្ជីខ្មៅផងដែរ។

គួរជម្រាបថា បើទោះបីជាសេចក្តីថ្លែងការណ៍ខែតុលារបស់ Sophgo បដិសេធទំនាក់ទំនងអាជីវកម្មណាមួយជាមួយក្រុមហ៊ុន Huawei ក៏ដោយ ប៉ុន្តែភស្តុតាងបានបង្ហាញថាមិនដូច្នេះទេ។ តាមរយៈការពិនិត្យឡើងវិញរបស់ Reuters លើការដេញថ្លៃបានបង្ហាញពីក្រុមហ៊ុន Sophgo ជាអ្នកផ្គត់ផ្គង់ដល់រដ្ឋាភិបាលក្នុងតំបន់របស់ចិន និងក្រុមហ៊ុនរដ្ឋ រួមទាំងក្រុមហ៊ុន China Telecom ផងដែរ។​ លើសពីនេះ ការដេញថ្លៃបានបង្ហាញថា ក្នុងរយៈពេលពីរឆ្នាំកន្លងមកនេះ បន្ទះឈីប Sophgo និង Bitmain AI ត្រូវបានទិញដោយសាកលវិទ្យាល័យរដ្ឋ និងស្ថានីយ៍ប៉ូលីសរបស់ប្រទេសចិន។

អត្ថបទដែលជាប់ទាក់ទង