**ឯកឧត្តម កៅ ថាច អញ្ជើញជួបសំណេះសំណាលជាមួយប្រជាកសិករនៅស្រុកកំពង់ត្រាច ខេត្តកំពត**បទវិភាគ៖ជប៉ុននិងហ្វីលីពីន​ពន្លឿនការឃុបឃិតគ្នាខាងយោធា​ដែល​បាន​ក្លាយជា​ប្រភពបង្កភាពវឹកវរដ៏ធំបំផុត​សម្រាប់​បំផ្លាញ​ដល់​សន្តិភាព​និង​ភាព​សុខ​សាន្ត​ត្រាណ​ក្នុង​តំបន់**សម្តេចតេជោប្រកាសថា ទឹកដីដែលទាហានថៃកំពុងឈ្លានពាន និងកាន់កាប់ដោយខុសច្បាប់នោះ គឺត្រូវតែទាមទារយកមកវិញ**សិស្ស NPIC មានសមត្ថភាពខ្ពស់​ក្នុងការ​បង្កើត​ឧប​ករ​ណ៍​ទំនាក់​ទំនង​ជាមួយ​ប្រព័ន្ធ​ផ្កាយ​រណ​ប​​អន្តរ​ជា​តិ**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ជួបពិភាក្សាការងារជាមួយសហព័ន្ធសហជីពអន្តរជាតិ នៅសន្និសីទអន្តរជាតិខាងការងារ ក្នុងប្រទេសស្វ៊ីស**កម្ពុជា និងវៀតណាម ឯកភាពដាក់ចេញទិសដៅការងាររួមគ្នាដើម្បីជំរុញ និងបង្កើនលំហូរភ្ញៀវទេសចរទៅវិញទៅមក និងពីប្រទេសទីបី**កូនខ្មែរធ្វើបាន ! សិស្ស NPIC មានសមត្ថភាពផលិ​ត​ម៉ាស៊ីន​តាមដាន​គុណ​ភាព​ខ្យល់ និង​បរិស្ថាន​សម្រាប់​បំពាក់​នៅក្នុង​ទីតាំង​ឧស្សា​ហកម្ម**ទិវាអន្តរជាតិសម្រាប់ការសន្ទនារវាងអរិយធម៌ ៖ សាងស្ពានភ្ជាប់ដួងចិត្តនិងកិច្ចសហប្រតិបតិ្តការក្នុងយុគសម័យថ្មី**លោក Xi Jinping អញ្ជើញចូលរួមពិធីលៀងសាយភោជន៍​​ដែលរៀបចំឡើង​ដោយលោក Kim Jong-un**លោក Han Zheng អនុប្រធានរដ្ឋចិន​បំពេញ​ទស្សនកិច្ចនៅ​ប្រទេស​​បេឡារុស**សម្តេចតេជោ អញ្ជើញសំណេះសំណាល និងចែកអំណោយជូនជនភៀសសឹកជាង ៣ពាន់នាក់ ស្នាក់នៅមជ្ឈមណ្ឌលជនភៀសសឹកនៅភូមិ-ឃុំស្លក្រាម ស្រុកស្វាយចេក**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទៅទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម និងការគ្រប់គ្រងទីលានទុកដាក់សំរាមនៅឥណ្ឌូណេស៊ី**វិចារណកថា៖ ដំណើរអន្តរកាលបៃតងរបស់កម្ពុជា មិនមែនជាការប្តេជ្ញាចិត្តតែលើក្រដាស ប៉ុន្តែជាសកម្មភាពជាក់ស្តែង**សម្តេចតេជោ ណែនាំអាជ្ញាធរចាត់វិធានការលើអ្នកនាំទំនិញចូលមកដោយខុសច្បាប់ និងរឹបអូសទ្រព្យសម្បត្តិ ឱ្យទៅរែកដីធ្វើលេណដ្ឋាន**សម្តេចតេជោ៖ ប្រសិនបើយើងជ្រើសយកផ្លូវយោធាវាយយកទឹកដីខ្មែរ ដែលថៃយកទៅកាន់កាប់នោះ វានឹងរុញច្រានការប្រយុទ្ធឱ្យទៅកាន់តែឆ្ងាយ**សម្តេចតេជោ៖ ដោយសារការជឿទុកចិត្តគេពេក ទើបមិនបានត្រៀមខ្លួនសម្រាប់ការធ្វើសង្គ្រាមណាមួយនោះទេ ហើយ**សម្តេចតេជោ ប្រសិទ្ធនាមឈ្មោះឱ្យមណ្ឌលបណ្តោះអាសន្នស្លក្រាម នៅស្រុកស្វាយចេកថា «ភូមិរង់ចាំ»**អភិបាលខេត្តកណ្ដាល ដាក់បទបញ្ជាដល់អាជ្ញាធរក្រុង-ស្រុក បន្តចុះត្រួតពិនិត្យរដ្ឋបាលជាប្រចាំ ដើម្បីបោសសម្អាត Online Scams ឱ្យអស់ពីមូលដ្ឋាន**ប្រធានាធិបតីកូរ៉េខាងត្បូង៖ យើងមិនគួរបោះបង់គោលដៅរំសាយអាវុធនុយក្លេអ៊ែរកូរ៉េខាងជើងនោះទេ**តម្លៃប្រេងឆៅ កើនឡើងជាង ៥ភាគរយ បន្ទាប់ពីអ៉ីរ៉ង់ និងអ៉ីស្រាអែលបើកវាយប្រហារជាថ្មី

បណ្ឌិត កែវ ពិសិដ្ឋ លើកទឹកចិត្តមន្រ្តីអគ្គលេខាធិការដ្ឋានរដ្ឋសភា ប្រកាន់ខ្ជាប់នូវវិន័យនិងសីលធម៌ខ្ពស់

ភ្នំពេញ៖ នៅក្នុងឱកាសអញ្ជើញក្នុងពិធីផ្សព្វផ្សាយសេចក្តីសម្រេចតែងតំាង ប្រធាននាយកដ្ឋានសន្តិសុខ នៃអគ្គលេខាធិការដ្ឋានរដ្ឋសភា ឯកឧត្តមបណ្ឌិត កែវ ពិសិដ្ឋ អគ្គលេខាធិការរងរដ្ឋសភា និងជានាយកខុទ្ទកាល័យសម្តេចប្រធានរដ្ឋសភា បានលើកទឹកចិត្តដល់ថ្នាក់ដឹកនាំ និងមន្រ្តីនាយកដ្ឋានសន្តិសុខ ក៏ដូចជាមន្រ្តីទាំងអស់នៃអគ្គលេខាធិការដ្ឋានរដ្ឋសភា បន្តខិតខំបំពេញការងារ តាមតួនាទី ភារកិច្ច ដោយយកចិត្តទុកដាក់ខ្ពស់ ប្រកាន់ស្មារតីទទួលខុសត្រូវ ធ្វើឱ្យការងារដែលសម្រេចបាន មានគុណភាព និងប្រសិទ្ធភាពខ្ពស់។

ឯកឧត្តមបណ្ឌិត ក៏បានស្នើដល់មន្រ្តី ត្រូវសិក្សារៀនសូត្រអភិវឌ្ឍន៍ចំណេះដឹង និងជំនាញឱ្យបានជាប់ជាប្រចាំ។

ឯកឧត្តមបណ្ឌិត បានមានប្រសាសន៍បន្តថា ក្រៅពីសមត្ថភាពការងារហើយ មន្រ្តីទំាងអស់ត្រូវប្រកាន់ខ្ជាប់នូវសីលធម៌និងសុជីវធម៌ ទំាងនៅកន្លែងធ្វើការ និងការរស់នៅ ពីព្រោះថាសីលធម៌និងសុជីវធម៌របស់មន្ត្រី ក៏ជាប់ពាក់ព័ន្ធនឹងកិត្តិយស ព្រមទាំងតម្លៃរបស់ស្ថាប័នផងដែរ។

ជាឧទាហរណ៍ ឯកឧត្តមបណ្ឌិតគូសបញ្ជាក់ថា សកម្មភាពសីលធម៌បន្តិចបន្តួចរបស់មន្រ្តី ដូចជាការគោរពរាក់ទាក់ស្វាមន៍ ជួយសម្រួលការងារដល់ភ្ញៀវដែលបានអញ្ជើញមកដល់វិមានរដ្ឋសភា នឹងក្លាយជាចំណែកសំខាន់ដល់ការលើកកម្ពស់មុខមាត់ស្ថាប័នផង និងជាគុណសម្បត្តិរបស់បុគ្គលម្នាក់ៗផង។

សូមជម្រាបថា ពិធីប្រកាសសមាសភាពថ្នាក់ដឹកនាំថ្មីនៃនាយកដ្ឋានសន្តិសុខនៃអគ្គលេខាធិការដ្ឋានរដ្ឋសភា បានប្រារព្ធធ្វើឡើងនៅរសៀលថ្ងៃទី២៤ខែធ្នូ ឆ្នាំ២០២៤ នៅវិមានរដ្ឋសភា៕

អត្ថបទដែលជាប់ទាក់ទង