**សម្ដេចធិបតី និងលោកជំទាវបណ្ឌិត អញ្ជើញធ្វើមាតុភូមិនិវត្តន៍មកដល់កម្ពុជាវិញដោយសុវត្ថិភាព ក្រោយបញ្ចប់ទស្សនកិច្ចដោយជោគជ័យនៅវៀតណាម**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចនៅទីលានទុកដាក់សំរាម BENOWO និងទីតាំងកែច្នៃសំរាម JAMBANGAN ក្រុងស៊ូរ៉ាបាយ៉ា ប្រទេសឥណ្ឌូណេស៊ី**អាជ្ញាធរមីន ស្ថានទូតសាធារណរដ្ឋកូរ៉េ និង UNDP ចុះពិនិត្យសកម្មភាពផ្តល់សេវាស្តារលទ្ធភាពពលកម្មកាយសម្បទាដល់ជនមានពិការភាព នៅខេត្តបាត់ដំបង**រដ្ឋមន្ត្រីការពារជាតិលីបង់ថា អ៉ីស្រាអែលវាយប្រហារតាមផ្លូវអាកាសជិត ៣៥០០លើក លើលីបង់ ចាប់តាំងពីអាមេរិកប្រកាសបទឈប់បាញ់នៅលីបង់កាលពីថ្ងៃទី១៦ ខែមេសាមក**UN ទទូចឱ្យទីក្រុងវ៉ាស៉ីនតោន ដកចេញជាបន្ទាន់នូវទណ្ឌកម្មធ្ងន់ៗ ដែលដាក់ទៅលើប្រទេសគុយបាក្នុងឆ្នាំនេះ**WHO៖ អ៊ូហ្កង់ដា គួរតែពិចារណាឡើងវិញលើការសម្រេចចិត្តបិទព្រំដែនរបស់ខ្លួនជាមួយកុងហ្គោ ដោយសារតែការផ្ទុះឡើងនៃជំងឺអេបូឡា**អ្នកនាំពាក្យច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃមួយចំនួន ដែលដកស្រង់ប្រសាសន៍របស់សម្តេចតេជោ ខុសពីការពិតជុំវិញជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ**មេបញ្ជាការកំពូលយោធាអ៊ុយក្រែនអះអាងថា កងកម្លាំងអ៊ុយក្រែនបានវាយដណ្ដើមយកមកវិញនូវទឹកដីទំហំ ៦០០គីឡូម៉ែត្រក្រឡា គិតមកទល់នឹងឆ្នាំ២០២៦នេះ**លោក ដូណាល់ ត្រាំ៖ ឧទ្ធម្ភាគចក្រយោធាអាមេរិក ១គ្រឿង បានធ្លាក់នៅក្បែរច្រកសមុទ្រ Hormuz ជាច្រកផ្លូវទឹកដែលកំពុងគ្រប់គ្រងដោយអ៉ីរ៉ង់**កងទ័ពអ៉ីស្រាអែល អំពាវនាវឱ្យអ្នកស្រុកនៃទីក្រុង Tyre ភាគខាងត្បូងប្រទេសលីបង់ ជម្លៀសខ្លួនចេញមុនពេលការវាយប្រហារកើតឡើង**ឯកឧត្តម កៅ ថាច អញ្ជើញជួបសំណេះសំណាលជាមួយប្រជាកសិករនៅស្រុកកំពង់ត្រាច ខេត្តកំពត**បទវិភាគ៖ជប៉ុននិងហ្វីលីពីន​ពន្លឿនការឃុបឃិតគ្នាខាងយោធា​ដែល​បាន​ក្លាយជា​ប្រភពបង្កភាពវឹកវរដ៏ធំបំផុត​សម្រាប់​បំផ្លាញ​ដល់​សន្តិភាព​និង​ភាព​សុខ​សាន្ត​ត្រាណ​ក្នុង​តំបន់**សម្តេចតេជោប្រកាសថា ទឹកដីដែលទាហានថៃកំពុងឈ្លានពាន និងកាន់កាប់ដោយខុសច្បាប់នោះ គឺត្រូវតែទាមទារយកមកវិញ**សិស្ស NPIC មានសមត្ថភាពខ្ពស់​ក្នុងការ​បង្កើត​ឧប​ករ​ណ៍​ទំនាក់​ទំនង​ជាមួយ​ប្រព័ន្ធ​ផ្កាយ​រណ​ប​​អន្តរ​ជា​តិ**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ជួបពិភាក្សាការងារជាមួយសហព័ន្ធសហជីពអន្តរជាតិ នៅសន្និសីទអន្តរជាតិខាងការងារ ក្នុងប្រទេសស្វ៊ីស**កម្ពុជា និងវៀតណាម ឯកភាពដាក់ចេញទិសដៅការងាររួមគ្នាដើម្បីជំរុញ និងបង្កើនលំហូរភ្ញៀវទេសចរទៅវិញទៅមក និងពីប្រទេសទីបី**កូនខ្មែរធ្វើបាន ! សិស្ស NPIC មានសមត្ថភាពផលិ​ត​ម៉ាស៊ីន​តាមដាន​គុណ​ភាព​ខ្យល់ និង​បរិស្ថាន​សម្រាប់​បំពាក់​នៅក្នុង​ទីតាំង​ឧស្សា​ហកម្ម**ទិវាអន្តរជាតិសម្រាប់ការសន្ទនារវាងអរិយធម៌ ៖ សាងស្ពានភ្ជាប់ដួងចិត្តនិងកិច្ចសហប្រតិបតិ្តការក្នុងយុគសម័យថ្មី**លោក Xi Jinping អញ្ជើញចូលរួមពិធីលៀងសាយភោជន៍​​ដែលរៀបចំឡើង​ដោយលោក Kim Jong-un**លោក Han Zheng អនុប្រធានរដ្ឋចិន​បំពេញ​ទស្សនកិច្ចនៅ​ប្រទេស​​បេឡារុស

សាធារណជនចូលរួមសាមគ្គីគ្នារើសសំរាមនិងសំអាតអនាម័យតាមមូលដ្ឋានយ៉ាងផុសផុលឈានឆ្ពោះទៅកម្ពុជាស្អាត

ភ្នំពេញ៖ យុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក របស់ក្រសួងបរិស្ថាន រួមមាន យុទ្ធនាការ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» និងយុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» ត្រូវបានគាំទ្រពីថ្នាក់ដឹកនាំ មន្ត្រីរាជការ អាជ្ញាធរមូលដ្ឋាន សិស្សានុសិស្ស លោកគ្រូអ្នកគ្រូ ព្រះសង្ឃ កងកម្លាំងប្រដាប់អាវុធ វិស័យឯកជន និងអង្គការ សមាគមនសង្គមស៊ីវិលនៅទូទាំងប្រទេស ហើយសកម្មភាពបាននិងកំពុងបន្តរួមគ្នា ជំរុញឱ្យ «កម្ពុជាស្អាត គ្មានសំរាម និងសំណល់ប្លាស្ទិកតាមដងផ្លូវជាតិ សម្រាប់ ឆ្នាំ២០២៥»។

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅថ្ងៃសៅរ៍ ទី២១ ខែធ្នូ ធ្នាំ២០២៥ បានធ្វើការវាយតម្លៃខ្ពស់ចំពោះការរួមសាមគ្កីគ្នា ពីភាគីពាក់ព័ន្ធទាំងអស់ ដើម្បីឆ្ពោះទៅកម្ពុជាដែលផ្ទះរបស់យើងទាំងអស់គ្នាស្អាត។

លើសពីនេះ ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងអំណរគុណដល់អ្នកចូលរួមទាំងអស់ ដែលបានអនុវត្តយុទ្ធនាការរបស់ក្រសួងបរិស្ថាន ដែលកំពុងបានសម្អាតនៅតាមមូលដ្ឋាន កន្លែងកម្សាន្ត និងទីប្រជុំជននានា ជាពិសេសនៅតាមផ្លូវជាតិ លេខ៣ លេខ៤ លេខ៤១ និងលេខ៥១ និងផ្លូវជាតិមួយចំនួនទៀត លើទីតាំងនៅតាមឃុំ-សង្កាត់ នៃបណ្តាក្រុង ស្រុក ខណ្ឌ ទាំងនៅរាជធានីភ្នំពេញ និងបណ្តាខេត្តនានាទូទាំងប្រទេស ដើម្បីរៀបចំសម្អាតផ្ទះយើងឱ្យបានស្អាត មានអនាម័យ ត្រៀមចាំទទួល ភ្ញៀវទេសចរណ៍ អ្នកវិនិយោគជាតិ និងអន្តរជាតិ។

សូមបញ្ជាក់ថា ទាក់ទងនឹងភាពស្អាត ក្រសួងបានបើកយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ផ្សព្វផ្សាយ បង្កើនចំណេះដឹងស្តីពីការទុកដាក់ និងញែកសំរាម តាមរយៈយុទ្ធនាការ “ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ” មានការចូលរួមប្តេជ្ញាចិត្តពីសិស្សានុសិស្ស និងប្រជាពលរដ្ឋទូទាំងប្រទេសប្រមាណជាង៩,៧លានអង្គនាក់ និង“កម្ពុជាស្អាត ខ្មែរធ្វើបាន” មានសិស្សានុសិស្ស និងប្រជាពលរដ្ឋចូលរួមអនុវត្តប្រមាណជាង ៣,៦លាន អង្គនាក់។ កាត់បន្ថយការនាំចូលប្លាស្ទិកបាន ៨០% និងកាត់បន្ថយសំរាម/ប្លាស្ទិករាយប៉ាយតាមដងផ្លូវក្នុងខេត្តចំនួន១១ បានប្រមាណ ៨០% បើធៀបនឹងឆ្នាំ ២០២៣។ លើសពីនេះ ក្រសួងបរិស្ថានបានកែលម្អស្ថានីយ៍ គ្រប់គ្រងសំណល់រឹង រាវ តាមស្តង់ដារ និងមានអនាម័យបានល្អ។

តាមរយៈយុទ្ធនាការ “ផ្ទៃមេឃពណ៌ខៀវ” ក្រសួងពង្រឹងនូវការត្រួតពិនិត្យ និងវិភាគគុណភាពខ្យល់។ កន្លងមកលទ្ធផលគុណភាពខ្យល់នៅកម្ពុជារក្សាបានកម្រិតស្តង់ដាបានល្អ ពុំមានការបំពុលបរិយាកាស នាំឱ្យប៉ះពាល់ដល់សុខភាពសាធារណៈនោះឡើយ ហើយព័ត៌មានស្តីពីសន្ទស្សន៍គុណភាពខ្យល់ ត្រូវបានផ្សព្វផ្សាយប្រចាំថ្ងៃជូនសាធារណជនផងដែរ។

ក្រសួងបរិស្ថាននៅឆ្នាំ២០២៥ ខាងមុខ នឹងដាក់ចេញយុទ្ធនាការចុះត្រួតពិនិត្យការបញ្ចេញសំណល់រាវ នៅតាមរោងចក្រ សហគ្រាសទាំងអស់ នៅតាមរាជធានីខេត្តទូទាំងប្រទេស ដើម្បីទប់ស្កាត់ការបញ្ចេញសារធាតុពុល ចូលប្រភពទឹកសារធារណៈ។ ក្រសួងបរិស្ថាននឹងចាត់វិធានការ មិនលើកលែងចំពោះរោងចក្រ សហគ្រាសណា ដែលបានលួចបញ្ចេញសំណល់រាវ ដែលនាំឱ្យមានការពុល ប៉ះពាល់ដល់សុខភាពមនុស្ស សត្វ និងជីវភាពរបស់ប្រជាពលរដ្ឋ ស្របតាមច្បាប់និងបទដ្ឋានគតិយុត្តរបស់ព្រះរាជាណាចក្រកម្ពុជា។ លើសពីនេះ ក្រសួងបរិស្ថាននឹងធ្វើការចុះត្រួតពិនិត្យនៅតាមទីលានទុកដាក់សំរាម ដើម្បីពង្រឹងការគ្រប់គ្រងទីលាន ទុកដាក់សំរាម ប្រកបដោយអនាម័យ និងត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស ជាពិសេសជៀងវាងផលប៉ះពាល់នានា ទាំងនៅរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្តទូទាំងប្រទេស ៕

អត្ថបទដែលជាប់ទាក់ទង