**សិស្ស NPIC មានសមត្ថភាពខ្ពស់​ក្នុងការ​បង្កើត​ឧប​ករ​ណ៍​ទំនាក់​ទំនង​ជាមួយ​ប្រព័ន្ធ​ផ្កាយ​រណ​ប​​អន្តរ​ជា​តិ**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ជួបពិភាក្សាការងារជាមួយសហព័ន្ធសហជីពអន្តរជាតិ នៅសន្និសីទអន្តរជាតិខាងការងារ ក្នុងប្រទេសស្វ៊ីស**កម្ពុជា និងវៀតណាម ឯកភាពដាក់ចេញទិសដៅការងាររួមគ្នាដើម្បីជំរុញ និងបង្កើនលំហូរភ្ញៀវទេសចរទៅវិញទៅមក និងពីប្រទេសទីបី**កូនខ្មែរធ្វើបាន ! សិស្ស NPIC មានសមត្ថភាពផលិ​ត​ម៉ាស៊ីន​តាមដាន​គុណ​ភាព​ខ្យល់ និង​បរិស្ថាន​សម្រាប់​បំពាក់​នៅក្នុង​ទីតាំង​ឧស្សា​ហកម្ម**ទិវាអន្តរជាតិសម្រាប់ការសន្ទនារវាងអរិយធម៌ ៖ សាងស្ពានភ្ជាប់ដួងចិត្តនិងកិច្ចសហប្រតិបតិ្តការក្នុងយុគសម័យថ្មី**លោក Xi Jinping អញ្ជើញចូលរួមពិធីលៀងសាយភោជន៍​​ដែលរៀបចំឡើង​ដោយលោក Kim Jong-un**លោក Han Zheng អនុប្រធានរដ្ឋចិន​បំពេញ​ទស្សនកិច្ចនៅ​ប្រទេស​​បេឡារុស**សម្តេចតេជោ អញ្ជើញសំណេះសំណាល និងចែកអំណោយជូនជនភៀសសឹកជាង ៣ពាន់នាក់ ស្នាក់នៅមជ្ឈមណ្ឌលជនភៀសសឹកនៅភូមិ-ឃុំស្លក្រាម ស្រុកស្វាយចេក**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទៅទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម និងការគ្រប់គ្រងទីលានទុកដាក់សំរាមនៅឥណ្ឌូណេស៊ី**វិចារណកថា៖ ដំណើរអន្តរកាលបៃតងរបស់កម្ពុជា មិនមែនជាការប្តេជ្ញាចិត្តតែលើក្រដាស ប៉ុន្តែជាសកម្មភាពជាក់ស្តែង**សម្តេចតេជោ ណែនាំអាជ្ញាធរចាត់វិធានការលើអ្នកនាំទំនិញចូលមកដោយខុសច្បាប់ និងរឹបអូសទ្រព្យសម្បត្តិ ឱ្យទៅរែកដីធ្វើលេណដ្ឋាន**សម្តេចតេជោ៖ ប្រសិនបើយើងជ្រើសយកផ្លូវយោធាវាយយកទឹកដីខ្មែរ ដែលថៃយកទៅកាន់កាប់នោះ វានឹងរុញច្រានការប្រយុទ្ធឱ្យទៅកាន់តែឆ្ងាយ**សម្តេចតេជោ៖ ដោយសារការជឿទុកចិត្តគេពេក ទើបមិនបានត្រៀមខ្លួនសម្រាប់ការធ្វើសង្គ្រាមណាមួយនោះទេ ហើយ**សម្តេចតេជោ ប្រសិទ្ធនាមឈ្មោះឱ្យមណ្ឌលបណ្តោះអាសន្នស្លក្រាម នៅស្រុកស្វាយចេកថា «ភូមិរង់ចាំ»**អភិបាលខេត្តកណ្ដាល ដាក់បទបញ្ជាដល់អាជ្ញាធរក្រុង-ស្រុក បន្តចុះត្រួតពិនិត្យរដ្ឋបាលជាប្រចាំ ដើម្បីបោសសម្អាត Online Scams ឱ្យអស់ពីមូលដ្ឋាន**ប្រធានាធិបតីកូរ៉េខាងត្បូង៖ យើងមិនគួរបោះបង់គោលដៅរំសាយអាវុធនុយក្លេអ៊ែរកូរ៉េខាងជើងនោះទេ**តម្លៃប្រេងឆៅ កើនឡើងជាង ៥ភាគរយ បន្ទាប់ពីអ៉ីរ៉ង់ និងអ៉ីស្រាអែលបើកវាយប្រហារជាថ្មី**ក្រុម Houthi បាញ់មីស៉ីលលើអ៉ីស្រាអែល និងហាមប្រាមអ៉ីស្រាអែល ពីការដឹកជញ្ជូនឆ្លងកាត់សមុទ្រក្រហម**អ៉ីរ៉ង់៖ ច្រកសមុទ្រ Hormuz នឹងអាចបើកឡើងវិញបាន ប៉ុន្តែស្ថិតក្រោមលក្ខខណ្ឌថ្មី កំណត់ដោយអ៉ីរ៉ង់ និងអូម៉ង់ រួមទាំងការយកថ្លៃសេវាឆ្លងកាត់**កម្ពុជា-វៀតណាម បន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិកា​រ​ រវាងប្រទេសទាំងពីរ

រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ជួបពិភាក្សាការងារជាមួយក្រុមហ៊ុនចិន ដើម្បីជំរុញលំហូរភ្ញៀវទេចររវាងប្រទេសទាំងពីរ

ភ្នំពេញ៖ ដោយទទួលបានគោលការណ៍អនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានជួបពិភាក្សាការងារជាមួយលោក Wang Haimin ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន China Tourism Group Corporation Limited (CTG) និងសហការីជាអគ្គនាយក/អគ្គនាយករងក្រុមហ៊ុនបុត្រសម្ព័ន្ធផ្នែកទីភា្នក់ងារទេសចរណ៍ និង China Duty Free Shop ដើម្បីផ្លាស់ប្តូរទស្សនៈ និងយុទ្ធសាស្រ្តសំរាប់ពង្រឹងកិច្ចសហប្រតិបត្តិការរៀបចំកញ្ចប់ទស្សនកិច្ច និងជំរុញលំហូរភ្ញៀវទេចររវាងប្រទេសទាំងពីរ កម្ពុជា-ចិន ជាពិសេសប្រជាពលរដ្ឋពីតំបន់រដ្ឋបាលពិសេសហុងកុង តំបន់រដ្ឋបាលពិសេសម៉ាកាវ និងតំបន់ជុំវិញ។

តាមរយៈជំនួបពិភាក្សាកម្រិតខ្ពស់ និងប្រកបដោយផ្លែផ្កា កិច្ចសហប្រតិបត្តិការទេសចរណ៏ថ្មីៗ និងសំខាន់ៗ ត្រូវបានឯកភាពផ្តួចផ្តើមរួមមានការបង្កើតក្រុមការងារអនុវត្តអនុស្សរណៈនៃការយោគយល់គ្នាដែលបានចុះកន្លងមក ការរៀបចំជំនួបផ្គូរផ្គង និង FAMTrip ការនាំភ្ញៀវមកតាម Charter Flight នាឆ្នាំថ្មី២០២៥ ការបង្កើតពាក្យស្លោកសម្រាប់យុទ្ធនាការទេសចរណ៏រួមគ្នារវាងក្រសួងទេសចរណ៏និងក្រុមហ៊ុន ការជំរុញនិងផ្សព្វផ្សាយផលិតផលខ្មែរនៅផ្សារ China Duty Free Shop។ល។

សូមជម្រាបជូនថា ក្រុមហ៊ុន China Tourism Group Corporation Limited (CTG) ត្រូវបានស្គាល់ថាជា China Travel Services (Holdings) Hong Kong Limited បង្កើតឡើងតាំងពីឆ្នាំ១៩២៣ មកម្ល៉េះដែលមានអាយុ១០១ឆ្នាំមកទល់សព្វថ្ងៃនេះ គឺជាសហគ្រាសរដ្ឋរបស់ចិនដែលគ្រប់គ្រងនិងចាត់ចែងផ្ទាល់ដោយគណៈកម្មការមជ្ឈឹមបក្ស មានទីស្នាក់ការកណ្តាលនៅទីក្រុងហុងកុងដោយគិតត្រឹមឆ្នាំ២០២៣ ក្រុមហ៊ុន CTG មានបុគ្គលិកជាង 43,000 នាក់ ទ្រព្យសម្បត្តិសរុបលើសពីប្រហែល 200 ពាន់លាន RMB និងមានបុត្រសម្ព័ន្ធរហូតដល់ចំនួន 600 ជាងក្រុមហ៊ុន ដែលអាចបម្រើភ្ញៀវទេសចរជាង 80 លាននាក់ក្នុងមួយឆ្នាំ។ ក្រុមហ៊ុន CTG បានបង្កើតជារចនាសម្ព័ន្ធឧស្សាហកម្ម ដែលរួមមានភ្នាក់ងារទេសចរណ៍ បណ្តាសណ្ឋាគារ ការលក់រាយក៏ល្បី China Duty Free Shop នាវាចរទេសចរណ៏ អចលនទ្រព្យ និងប្រតិបត្តិការទេសចរណ៍បែបទូលំទូលាយនៅទីក្រុងហុងកុង ដោយបានលាតសន្ធឹងលើប្រទេសចិន ហុងកុង ម៉ាកាវ និងក្រៅប្រទេសមានជាង30។ ក្រុមហ៊ុន CTG ប្រមូលផ្តុំម៉ាកទេសចរណ៍ល្បីៗដូចជា HKCTS, CITS, CTS និងCDF ដែលជាបណ្តុំសហគ្រាសដែលប្រតិបត្តិទេសចរណ៍ជាអាជីវកម្មស្នូលដ៏សំខាន់ និងជាសហគ្រាសទេសចរណ៍ឈានមុខគេនៅក្នុងប្រទេសចិន និងធំជាងគេបំផុត៕

អត្ថបទដែលជាប់ទាក់ទង